- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងត្រឡប់មកដល់មាតុប្រទេសវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ចនៅខេត្តហ្វូជៀន ប្រទេសចិន រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងព្រះរាជដំណើរបំពេញទស្សនកិច្ចនៅខេត្តហ្វូជៀននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង យាងចូលរួមពិធីតាំងពិព័រណ៍សមិទ្ធផលគម្រប់ខួប៣០ឆ្នាំ នៃគម្រោងយុទ្ធសាស្ត្រ «៣៨២០»។ គម្រោងនេះ ត្រូវបានផ្សព្វផ្សាយដោយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ពេលរូបលោកធ្វើការនៅទីក្រុងហ្វូចូវ៕ ផ្តល់សិទ្ធិដោយ៖ freshnews
December 21, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារជូសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរានៅការដ្ឋានប្រាសាទតាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណធ្វើពីថ្មភក់ចំនួន៦ដុំនៅក្នុងការដ្ឋានដែលពួកគេកំពុងតែជួសជុល។ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគបាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងទៀត។ អ្នកស្រី នេត ស៊ីមន បន្តទៀតថា រូបចម្លាក់ទាំងនោះបានកប់នៅក្រោមកំណកដីរបស់ខឿនខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ហើយក្រុមការងារបានប្រទះឃើញនៅពេលដែលអាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)ចាប់ផ្ដើមការងារជួសជុលខ្លោងទ្វារនេះឡើងវិញ ដោយបានរើថ្មនៃរចនាសម្ព័ន្ធខ្លោងទ្វារដែលនៅរាយប៉ាយ ដើម្បីរៀបចំទៅតាមទីតាំងដើមឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូ កាលពីពាក់កណ្ដាលខែវិច្ឆិកា៕ ប្រភព៖
December 21, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាវ័យចំណាស់របស់ប្រទេសជប៉ុន Toshiba ត្រូវបានលុបចោលពីបញ្ញីក្រុមហ៊ុនពិភពលោក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បន្ទាប់ពីការញាំញីដោយរឿងអាស្រូវជាច្រើន និងវិបត្តិហិរញ្ញវត្ថុ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ ក្រុមហ៊ុន Toshiba ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៨៧៥ នៅទីក្រុងតូក្យូ ដោយគិតមកដល់ពេលនេះមានអាយុកាលប្រហែល ១៤៨ឆ្នាំហើយ នៅលើទីផ្សារពិភពលោក នឹងមានវត្តមានប្រហែល ៧៤ឆ្នាំនៅលើផ្សារហ៊ុនទីក្រុងតូក្យូ។ តាមរយៈការប្រកាសចុងក្រោយនេះ ក្រុមហ៊ុន Toshiba នឹងលែងមានវត្តមានតទៅទៀតហើយ ក្រោមការលុបចោលពីផ្សារហ៊ុនទីក្រុងតូក្យូ នឹងប្តូរទៅកាន់កាប់ដោយក្រុមហ៊ុនឯនជនជំនួសវិញ។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Toshiba នឹងប្តូរទៅគ្រប់គ្រងដោយក្រុមហ៊ុនភាគហ៊ុនឯកជន Japan Industrial
December 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យា ចំនួន៣០រូប។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការជ្រើសរើស បុគ្គលិកកិច្ចសន្យា ជាច្រើននាក់ដូចខាងក្រោម៖ – វេជ្ជបណ្ឌិតឯកទេសសង្គ្រោះបន្ទាន់ ចំនួន ៦ រូប – គិលានុបដ្ឋាក (បរិញ្ញាបត្រ) ចំនួន ២០ រូប – ឆ្មប (បរិញ្ញាបត្រ) ចំនួន ៤ រូប បេក្ខជន-បេក្ខនារីត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖ – មានសញ្ញាបត្រ ជំនាញ ឬឯកទេស
December 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៣ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម្រាប់ឆ្នាំ២០២៣ ព្រមទាំងនាយក នាយិកាសាលាដែលមានសិស្សនិទ្ទេស A នាថ្ងៃទី០៩ ខែ មករា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងអប់រំ ក៏បានស្នើដល់មន្ទីរចាត់តំណាងឱ្យមកទទួលយកស្លាកឈ្មោះសិស្សនិទ្ទេស
December 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅរយៈពេល១១ ខែឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបាន ៥៣ ៥៧៨.១លានរៀល ស្មើនឹងប្រមាណ ១៣លានដុល្លារ។ ចំណូលដែលក្រសួងពាណិជ្ជកម្មសម្រេចបាននេះស្មើនឹង ១០២.៩ភាគរយនៃច្បាប់ថវិកាឆ្នាំ ២០២៣ ដែលមានចំនួន ៥២ ៤៨២លានរៀល។ បើតាមរបាយការណ៍ ប្រភពចំណូលសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្មរួមមាន៖ * ការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញមានជាង ២៦ ៥១៣ លានរៀល * ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធផ្សេងៗមានជាង ១៥ ៣៨១
December 21, 2023 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ រដ្ឋមន្រ្តីកិច្ចការយុទ្ធសាស្រ្តឧស្សាហកម្មអ៊ុយក្រែន លោក Oleksandr Kamyshin បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងកៀវគ្រោងផលិត យន្តហោះដ្រូន FPV (first-person-view) ចំនួន ១លានគ្រឿងដែលកំពុងមានតម្រូវការខ្ពស់សម្រាប់សមរភូមិជួរមុខ និងយន្តហោះដ្រូនវាយប្រហាររយៈចម្ងាយមធ្យម និងចម្ងាយឆ្ងាយច្រើនជាង ១១,០០០គ្រឿងនៅឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។ យន្ដហោះដ្រូន FPV ត្រូវបានអ៊ុយក្រែនបានប្រើប្រាស់យ៉ាងទូលំទូលាយ និងយន្តហោះដ្រូនតូចៗដែលដើមឡើយប្រើសម្រាប់ជនស៉ីវិលទូទៅ ប៉ុន្តែក្រោយមកដ្រូន ប្រភេទ ត្រូវបានកែច្នៃយកទៅប្រើក្នុងសមរភូមិ គិតចាប់តាំងពីដើមដំបូងសង្រ្គាមរបស់រុស្ស៉ីកាលពីឆ្នាំ២០២២ ខណៈវាមានតម្លៃទាប ប៉ុន្តែមានប្រសិទ្ធភាពសម្រាប់ ការឈ្លបយកការណ៍ និងការវាយប្រហារ។ លោក
December 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១០០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews
December 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន។ ជារបៀបរបបដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នរបស់រដ្ឋ រៀងរាល់ឆ្នាំតែងធ្វើសន្និបាត និងបើកកិច្ចប្រជុំរួមគ្នានៅចុងឆ្នាំ ដើម្បីពិនិត្យលើលទ្ធផលការងារដែលខ្លួនបានធ្វើពេញមួយឆ្នាំចាស់ និងដាក់ចេញនូវផែនការសកម្មភាពដែលត្រូវធ្វើសម្រាប់ឆ្នាំថ្មីជាបន្តទៀត។ ក្រសួងបរិស្ថានបានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រយៈពេលពីរថ្ងៃ គឺថ្ងៃទី២០ និង២១ ខែធ្នូ ឆ្នាំ២០២៣នេះ។ សន្និបាតរយៈពេលពីរថ្ងៃនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការក្នុងក្រសួង ក៏ដូចជាមន្ត្រីរាជការមកពីមន្ទីរបរិស្ថាននៅទូទាំងប្រទេសផងដែរ។
December 21, 2023 - សិល្បៈ
(សេអ៊ូល)៖ តារាចម្រៀងរ៉េប G-Dragon បានចុះហត្ថលេខាជាផ្លូវការជាមួយភ្នាក់ងារថ្មីមួយគឺ Galaxy Corporation ក្រោយពីបានចាកចេញពីផលិតកម្ម YG ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងអំឡុងសន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុនដែលធ្វើឡើងនៅសណ្ឋាគារ JW Marriott នៅថ្ងៃទី២១ ខែធ្នូ ផលិតកម្ម Galaxy បានប្រកាសថាក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខជាមួយ G-Dragon។ ការប្រកាសនេះធ្វើឡើងក្រោយ YG Entertainment បានបញ្ជាក់ជាផ្លូវការថា G-Dragon បានចាកចេញពីក្រុមហ៊ុនរបស់ពួកគេ។ លើសពីនេះផលិតកម្ម Galaxy បានផ្ដល់ការព្រមានដល់អ្នកបង្ហោះដែលមានគំនិតអាក្រក់ដែលកំពុងបង្ហោះខ្លឹមសារ បង្ខូចកេរ្តិ៍ឈ្មោះ G-Dragon
December 21, 2023









