Khmerpress
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនអាមេរិក Microsoft ត្រូវបានគេរាយការណ៍មកថា មានគម្រោងបញ្ចប់ការគាំទ្រប្រតិបត្តិការ Windows 10 នៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ខណៈផែនការបញ្ចប់ការគាំទ្រនេះ អាចនឹងធ្វើឱ្យកុំព្យូទ័រលើតុខ្ទង់ ២៤០លានគ្រឿង ត្រូវបានបោះចោល នឹងបន្ថែមជាកាកសំណល់អេឡិចត្រូនិចទៅកន្លែងចាក់សំរាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពពី Canalys Research បានធ្វើការប៉ាន់ប្រមាណថា កាកសំណល់អេឡិចត្រូនិចពីកុំព្យូទ័រលើតុទាំងនេះ នឹងមានទម្ងន់សរុបប្រមាណ ៤៨០លានគីឡូក្រាម ដែលវាស្មើនឹងរថយន្តប្រមាណ ៣២ម៉ឺនគ្រឿងឯណោះ។ ប្រភពដដែលបានធ្វើការព្រមានថា បើទោះបីជាកុំព្យូទ័រមួយចំនួនធំ នៅតែអាចប្រើមុខងារជាច្រើនផ្សេងទៀតបាន ក្រោយបញ្ចប់ការគាំទ្រប្រតិបត្តិការ Windows

    December 23, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អ្នកតំណាងរាស្ត្រខេត្តព្រះសីហនុលោក លោក ស្រីអភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនិងភ្ញៀវកិត្តិយសនាយក-នាយករង នាយិកា-នាយិការង លោកគ្រូ-អ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងារវិស័យអប់រំនៅខេត្តព្រះសីហនុ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ខេត្តព្រះសីហនុ មានសាលារៀនសរុបចំនួន១០៤ ក្នុងនោះ មត្តេយ្យដាច់ដោយឡែកចំនួន

    December 23, 2023
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ កម្លាំងគយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់រថយន្តសាំយ៉ុង ចំនួនបីគ្រឿង ដឹកបារីម៉ាក Jet មកពីខេត្តស្ទឹងត្រែង នាំចូលមកក្នុងប្រទេស ដោយគ្មានបិទត្រាពន្ធគយ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចង្អុលបង្ហាញពី លោក កើត សុទ្ធារ៉ា អគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មេីសលើករណីពង្រឹងការទប់ស្កាត់ បង្ការ

    December 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលោក ប៉ាន សូរស័ក្តិ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម ដែលបានយកចិត្តទុកដាក់បំពេញមុខងារជាសេនាធិការរបស់រាជរដ្ឋាភិបាល រហូតសម្រេចបានទំហំពាណិជ្ជកម្មដល់ទៅជាង៤៣ពាន់លានដុល្លារអាមេរិក។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្លែងកោតសរសើរយ៉ាងដូច្នេះ ក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣​ និងលើកទិសដៅបន្តឆ្នាំ២០២៤របស់ក្រសួងពាណិជ្ជកម្ម ដែលប្រារព្ធឡើងនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលោក ប៉ាន សូរស័ក្តិ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី

    December 23, 2023
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន១១នាក់ចេញពីក្របខ័ណ្ឌ ក្រោយតេស្ដរកឃើញសារធាតុញៀននៅក្នុងខ្លួន។ ក្នុងប្រកាសពីរផ្សេងគ្នា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា មន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទាំង១១នាក់ ដែលត្រូវបានបណ្ដេញចេញនេះ មានតួនាទីចាប់ពីមន្ដ្រី រហូតដល់នាយរងការិយាល័យ។ សូមរំលឹកថា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាឲ្យបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង

    December 23, 2023
  • សិល្បៈ

    (អាមេរិក)៖ តារាចម្រៀងល្បីឈ្មោះរបស់អាមេរិក Taylor Swift ត្រូវបានគេរកឃើញថា បានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត (CO2) ជាង ១៣៨តោន ទៅក្នុងស្រទាប់បរិយាកាស ក្នុងរយៈពេលត្រឹម៣ខែប៉ុណ្ណោះ ខណៈមូលហេតុ គឺដោយសារតែនាងជិះ Private Jet ទៅជួបមិត្តប្រុសញឹកញាប់ពេក។ កាលពីឆ្នាំ២០២២ នាងជាប់ឈ្មោះម្តងហើយ ក្នុងនាមជា «អ្នកបំពុលបរិស្ថានប្រចាំឆ្នាំ» បន្ទាប់ពីរកឃើញថា យន្តហោះរបស់នាង បានបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស ច្រើនជាងតារាដទៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Dailymail។ នៅពេលបានជួបជាមួយគូស្នេហ៍ថ្មីរបស់ខ្លួន ឈ្មោះថា Travis Kelce នោះ តារាចម្រៀង Taylor

    December 22, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានណែនាំដល់ថ្នាក់ដឹកនាំខេត្ត ជាពិសេសកងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពពាក់ព័ន្ធ រួមគ្នាទៅប្រចាំការនៅឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ស្រុកព្រៃនប់ ដោយសារមានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង (រដូវរំហើយ) ធ្វើឲ្យមានការប៉ះពាល់បង្កជាហានិភ័យទៅបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ហើយក៏មានគ្រួសារខ្លះបានរងគ្រោះរលំផ្ទះ បើងដំបូលហើយផងដែរ គិតមកដល់ពេលនេះ។ លោក គួច ចំរើន បន្តថា ដើម្បីកុំឲ្យមានការគ្រោះថ្នាក់បន្តទៅទៀត លោកសូមអំពាវនាវឲ្យប្រើប្រាស់កម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទៅប្រចាំការជាបន្ទាន់រង់ចាំការដោះស្រាយបញ្ហាជូនបងប្អូន ជនរងគ្រោះយ៉ាងយកចិត្ត ទុកដាក់បំផុត ពោលគឺរកទីកន្លែងដែលមានសុវត្តិភាពជូនពួកគាត់ ដើម្បីចៀសវាងមានគ្រោះថ្នាក់ ជាពិសេសកុមារ

    December 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអះអាងថា លទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ គឺមានភាពសុក្រឹតគ្រប់ដំណាក់កាលទាំងអស់ ទាំងការតាក់តែងវិញ្ញាសា​ ការប្រឡង ការកែ និងការបូកស្រង់ពិន្ទុ ពោលគឺបេក្ខជនដែលជាប់ជាស្ថាពរ គឺមានសមត្ថភាពពិតប្រាកដ ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត។ លោកអះអាងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបញ្ចប់ដំណើរការប្រឡង និងកំណែវិញ្ញាសានៃការប្រឡងប្រជែង ជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។ លោកបានលើកឡើងថា ពិន្ទុរបស់បេក្ខជននីមួយៗដែលចេញមក គឺឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ពួកគាត់ទាំងស្រុង ​ដើម្បីធានាថាការប្រឡងនេះ មានឱកាសស្នើៗគ្នា។ ​លោកបានឱ្យដឹងថា ចំពោះវិញ្ញាសាដែលបានដាក់ឱ្យបេក្ខជនប្រឡង គឺតាក់តែងឡើងភ្លាមៗ ពីអ្នកជំនាញដែលមកពីក្រសួងមុខងារសាធារណៈ

    December 22, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនចិន ByteDance ដែលជាមេធំរបស់ TikTok បានច្រានចោលជាផ្លូវការ នូវរាល់ពាក្យចចាមអារ៉ាមដែលថាខ្លួន កំពុងពិភាក្សាជាមួយ Alibaba អំពីគម្រោងទិញយកអាជីវកម្មចែកចាយអាហារ ឬ Food Delivery។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ អ្នកនាំពាក្យរបស់ ByteDance បាននិយាយថា ក្រុមហ៊ុនមេរបស់ TikTok មិនបានស្ថិតក្នុងការពិភាក្សា ហើយក៏គ្មានគម្រោងទិញយកអាជីវកម្មចែកចាយអាហារ Ele.me របស់ Alibaba នោះទេ បើទោះបីជាផែនការអនាគតក៏ដោយ។ ខណៈការបដិសេធនេះ កើតឡើងនៅក្នុងបរិបទនៃការពង្រីកខ្លួនរបស់ ByteDance ចូលទៅក្នុងទីផ្សារចែកចាយអាហារតាមរយៈ

    December 22, 2023
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ ស្ទើរតែពេញមួយឆ្នាំនៃឆ្នាំ២០២៣ ខេត្តព្រៃវៃងបាននាំស្រូវចេញទៅលក់នៅប្រទេសវៀតណាម រួមទាំងស្រូវដែលដឹកឆ្លងកាត់ខេត្តព្រៃវែងផងនោះ គឺមានចំនួនដល់ទៅជាង២លានតោន ដែលស្មើនឹងចំណូលជាង៦០០លានដុល្លារអាមេរិក។ របាយការណ៍នេះត្រូវបានបង្ហាញដោយលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។ លោក អ៊ុក សំណាង បានឲ្យដឹងថា បរិមាណស្រូវនាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សរុបមានចំនួន២,២៥៦,៦២៧តោន (រួមទាំងស្រូវឆ្លងកាត់) ដែលស្មើនឹងចំណូលសរុប៦០០,៨២៥,៣០៦ដុល្លារអាមេរិក។ លោកប្រធានមន្ទីរកសិកម្មបានបង្ហាញតម្លៃស្រូវជាមធ្យម រួមមាន៖ *

    December 22, 2023