Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ ទទួលបានទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក កើនឡើងរហូតដល់ជិត១ពាន់ភាគរយ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។ យោងតាមរបាយការណ៍បានឲ្យដឹងថា គិតត្រឹម១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ ទទួលបានទឹកប្រាក់ចំនួន ១៨.៥៤លានដុល្លារ កើនឡើង៩៥៦.៥៦ភាគរយ។ ឧកញ៉ាបណ្ឌិត ឈិន កេន នាយកគ្រប់គ្រង Advance Digital World Trade (ADWT) បានថ្លែងថា «បន្ទាប់ពីមានការអនុញ្ញាតឲ្យនាំចូលមៀនស្រស់ ដោយត្រង់ពីប្រទេសកម្ពុជា ទៅប្រទេសចិនរួចមក ខ្ញុំកត់សំគាល់ឃើញការនាំចេញផ្លែមមៀនស្រស់កម្ពុជា មានការកើនឡើងគួឲ្យកត់សំគាល់ ពិសេសកំឡុងពេលចូលឆ្នាំចិន ទីផ្សារផ្លែមៀននៅប្រទេសចិន មានតម្រូវការខ្ពស់»។

    December 20, 2023
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ គេនៅចាំរឿងរ៉ាវមួយដែលស្ថិតក្រោមការបញ្ជាដោយផ្ទាល់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យដកតំណែងមេប៉ុស្ដិ៍ នគរបាលរដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង គ្រាដែលបុគ្គលនោះធ្លាប់ពាក់ព័ន្ធបទល្មើសប្លន់ទូមាស កាលពីឆ្នាំ២០១៨ ខណៈអធិការស្រុកដែលជាបងថ្លៃ ក៏ត្រូវផ្លាស់ប្ដូរភារកិច្ចផងដែរ។ ក្រោយរក្សាប្រអប់មេប៉ុស្ដិ៍ និងអធិការស្រុក ឲ្យនៅទំនេរជាបណ្ដោះអាសន្នរយៈពេលប៉ុន្មានខែមកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចតែងតាំងមេប៉ុស្ដិ៍ និងអធិការនគរបាលស្រុកថ្មីដើម្បីឲ្យចូលកាន់តំណែង ខណៈពិធីប្រកាសភារកិច្ច និងតែងតាំងមុខតំណែង ជូនមន្ដ្រីនគរបាលទាំងពីរនាក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងលោក សាយ

    December 20, 2023
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់ទៅបន្សាប ព្យាបាល និង ស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលបន្សាបទាំង ១៩ នៅទូទាំងប្រទេស ដើម្បីប្រែក្លាយជាយុវជនល្អនៅក្នុងសង្គម។ ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នបញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន យុវតីដែលរងគ្រោះដោយសារគ្រឿងញៀន ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកទឹកចិត្ត និងជំរុញឱ្យអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់ត្រូវបានបញ្ជូនទៅបន្សាប ព្យាបាល និង ស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាទាំង ១៩

    December 20, 2023
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានជូនដំណឹងអំពីការរកឃើញករណីឆ្លងជាលើកដំបូងនូវមេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីមួយប្រភេទ ដែលត្រូវបានគេចាត់ទុកថាជាមេរោគដែលខ្លាំងបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកងប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២០ ខែធ្នូនេះ។ មេរោគបំប្លែងខ្លួនថ្មីនេះមានឈ្មោះថា JN.1 ដែលជាមេរោគបំប្លែងខ្លួនចេញពីមេរោគកូវីដ-១៩ ប្រភេទអូមេក្រុង។ ប្រភពខាងលើបានបន្តថា ចំណុចខ្លាំងរបស់មេរោគកូវីដ-១៩ ប្រភេទ JN.1 គឺវាពូកែចាប់យកកោសិកាផ្សេងៗ ​និងអាចគេចខ្លួនចេញពីប្រព័ន្ធការពាររាងកាយក្នុងខ្លួនមនុស្សបាន។ យ៉ាងណាក្តី អ្នកជំងឺទី ១ ដែលបានឆ្លងមេរោគនៃជំងឺកូវីដ-១៩ប្រភេទថ្មីនេះនៅពុំទាន់មានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នៅឡើយទេ ខណៈអ្នកជំងឺកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនិងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យ Ramathibodi ក្នុងទីក្រុងបាងកក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    December 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីជាប់កិច្ចសន្យាមួយរូប ដែលឈរជើងនៅស្តុបខាំកូស៊ីធី យកមកសាកសួរ និងអប់រំណែនាំ បញ្ឈប់ការប្រើប្រាស់ពាក្យសម្ដី កាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋ ក្រោយឃើញមានការបង្ហោះវិដេអូ ប៉ះពាក្យសម្តីគ្នា។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយនៅបណ្តាញសង្គមទាក់ទងការបង្ហោះវិដេអូមានមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិលចាំបោះដៃឱ្យ នៅស្តុបខាំកូស៊ីធី ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើស្រាវជ្រាវករណីនេះ តាមពិតជាក់ស្តែងមិនមែនជាមន្ត្រីនគរបាលចរាចរណ៍នោះទេ គឺជាមន្ត្រីជាប់កិច្ចសន្យា ដែលឈរជើងនៅគោលដៅខាំកូស៊ីធី នៅពេលគាត់សម្រាកពីការសម្រួល និងដោះស្រាយចរាចរណ៍ មានការហត់នឿយក៏មកទិញទឹកអំពៅញុំ ក៏ជួបជាមួយអ្នកបើកបរម៉ូតូ២នាក់ (ស្រីប្រុស) ធ្វើការថតគាត់ទាំងដែលគាត់មិនមានកាន់វិទ្យុទាក់ទង (អាយឌី) បោះដៃឱ្យមន្ត្រីនគរបាលចរាចរណ៍ហៅឃាត់យានយន្ត ហើយគាត់ក៏សួរទៅអ្នកបើកបរម៉ូតូហេតុអីបានជាថតគាត់ ហើយខាងភាគីម៉ូតូឆ្លើយថាថតលោកឯងអត់បានមែន

    December 20, 2023
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រូបលោកទទួលបានសំណើពី​យោធារបស់លោក ដែលចង់កែនកងទ័ពប្រមាណកន្លះលាននាក់បន្ថែមទៀត ដើម្បីបំពេញកងកម្លាំងឡើងវិញ ចំពោះមុខការបន្តអូសបន្លាយ​នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០២៣។ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ខាងថ្នាក់ដឹកនាំយោធារបស់អ៊ុយក្រែន បានស្នើឱ្យកាន់រូបលោកចង់ឱ្យមានយុទ្ធនាការកែន​ប្រជាជនចំនួនចន្លោះ ៤៥០,០០០-៥០០,០០០នាក់ទៀត ដើម្បីចូលបម្រើកងទ័ព ប៉ុន្តែលោក ហ្សេលេនស្គី បានឆ្លើយតបថា លោកចង់ឱ្យ​មានការផ្តល់ហេតុផលបន្ថែម ដើម្បីគាំទ្រគំនិតនេះ ព្រោះវាជាបញ្ហាដ៏រសើបមួយ។ លោក ហ្សេលេនស្គី ក៏បានលើកឡើងពីបញ្ហាហិរញ្ញវត្ថុ ​សម្រាប់គាំទ្រការកែនកងទ័ពក្នុងចំនួនច្រើនផងដែរ។ ក្រុមមន្រ្តីយោធាអ៊ុយក្រែន

    December 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈសារលិខិតអបអរសាទរ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រៅពីការចូលរួមអបអរសាទរហើយនោះ ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនផងដែរ ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សាការដោះស្រាយបញ្ហាប្រឈម ដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់បង្កឲ្យកើតមាន អរិភាព ការបែកបាក់សាមគ្គីភាពជាតិ។ ក្នុងសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖ *ទី១៖

    December 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលទទួលបានចំណូលពន្ធដារ សម្រាប់ថវិកាជាតិបានប្រមាណ ១៣ ៥៥៦.០៦ប៊ីលានរៀល (ប្រមាណជា ៣ ៣៤៧.១៨លានដុល្លារ) ស្មើនឹង៩៣.៧១% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ទិន្នន័យថវិកាចំណូលពន្ធដារនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។ ក្នុងឱកាសនោះ លោក គង់ វិបុល បានផ្សព្វផ្សាយណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុង

    December 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា អនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបង្កើតបណ្តាញសង្គម និងទំនាក់ទំនងទូរស័ព្ទពិសេស ដើម្បីបង្កើននូវប្រសិទ្ធភាពការទទួលទូរស័ព្ទ ពិគ្រោះយោបល់ និងឆ្លើយតបសារក្នុងការដោះស្រាយបញ្ហាផ្សេងៗ បន្ទាន់ ជូនបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់ និងធ្វើការនៅប្រទេសថៃ។ បងប្អូនពលករកម្ពុជា អាជីវករ ព្រះសង្ឃ និងនិស្សិតទាំងអស់ដែលកំពុងរស់នៅប្រទេសថៃ អាចទំនាក់ទំនងតាមបណ្តាញសង្គម ហ្វេសប៊ុកផេក (Facebook Page) ដែលមានឈ្មោះថា «អនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃ ผู้ช่วยทูตฝ่ายแรงงาน Labour Attaché REC» ពលរដ្ឋខ្មែរទាំងអស់អាចចូលរួមក្នុងក្រុមតេឡេក្រាមដែលមានបណ្តាញភ្ជាប់ https://t.me/lathailand និងបណ្តាញសង្គម

    December 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្រើនរំលឹកដល់ប្រព័ន្ធធនាគារយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធសុវត្ថិភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារធនាគារវីងថៅវើ (Wing Bank Tower) នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងប្រព័ន្ធទូរទាត់ (ឌីជីថល​) សំខាន់ណាស់ ប៉ុន្តែទាមទារ ដើម្បីសុវត្ថិភាព លឿន ប្រសិទ្ធភាព តែសុវត្ថិភាពផងដែរ។ ដរាបណា យើងប្រើប្រាស់ឌីជីថលហើយ បើមិនមានសុវត្ថិភាព យើងគ្រោះថ្នាក់។ មានបទពិសោធន៍ច្រើនណាស់ ធនាគារពិភពលោក ដែលថា

    December 20, 2023