- Khmerpress
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ តុលាការសហរដ្ឋអាមេរិក បានអនុម័តដីកាប្រឆាំងនឹងក្រុមហ៊ុន Binance និងអតីតនាយកប្រតិបត្តិ (CEO) លោក Changpeng Zhao ដោយតម្រូវឱ្យពួកគេបង់ប្រាក់ពិន័យសរុបជាង ៤ពាន់លានដុល្លារ សម្រាប់ការលាងលុយកខ្វក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ បញ្ហាលាងលុយកខ្វក់នេះត្រូវបានរដ្ឋាភិបាលអាមេរិកស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំមក ហើយ នឹងទើបតែស៊ើបដឹងការពិតកាលពីពេលថ្មីៗនេះ ដោយអះអាងថា Binance ពិតជាបានចូលរួមក្នុងការលាងលុយកខ្វក់ ការផ្ទេរប្រាក់ដែលគ្មានអាជ្ញាប័ណ្ណ និងការបំពានទណ្ឌកម្មផ្សេងៗទៀត។ ក្នុងនោះត្រូវបានសង្កត់ធ្ងន់ថា Binance បានចូលដៃគ្នាជាមួយនឹងក្រុមភេវករ រួមទាំងក្រុមហាម៉ាស អាល់កៃដា នឹងរដ្ឋឥស្លាមអ៊ីរ៉ាក់និងស៊ីរី (ISIS)។ ជាផ្នែកមួយនៃការសម្របសម្រួល Binance
December 20, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ តុលាការកំពូលប្រចាំរដ្ឋ Colorado នៅថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនស័ក្តិសមកាន់តំណែងនៅសេតវិមាននោះទេ ហើយបានហាមមិនឱ្យរូបលោកឈរឈ្មោះនៅក្នុងរដ្ឋនេះទេ សម្រាប់ការបោះឆ្នោតបឋមនៅក្នុង គណបក្សសាធារណរដ្ឋ នាពេលមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។ ការសម្រេចចិត្តខាងលើរបស់តុលាការកំពូលនៃរដ្ឋ Colorado ធ្វើឡើងក្នុងសំឡេងគាំទ្រ៤ ទល់៣សំឡេងជំទាស់ ដោយសំអាងថាលោក ដូណាល់ ត្រាំ បានប្រព្រឹត្តល្មើសរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងនាទីនៅក្នុងសកម្មភាពបះបោរ អំឡុងការវាយប្រហារលើវិមាន Capitol ពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
December 20, 2023 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ស្នងការខេត្តកណ្តាល សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ មូលហេតុប្រព្រឹត្តកំហុស ដោយបានទារលុយពីគ្រួសារជនរងគ្រោះ ជាថ្នូរនឹងការតាមចាប់ជនសង្ស័យ។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតប ជូនសាធារណជនទៅនឹងគេហទំព័ររបស់សារព័ត៌មានក្នុងស្រុកមួយ ដែលបានចុះផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មានខ្លឹមសារថា «អះអាងថាខ្លួនជាប៉ូលិសនិងជាដៃស្តាំលោកអធិការនគរបាលស្រុកពញាឮ ហើយបានទារលុយចំនួន ២០០ដុល្លារពីគ្រួសារជនរងគ្រោះ ជាថ្នូរនឹងការចុះចាប់ជនសង្ស័យ ខណៈជនរងគ្រោះត្រូវគេកាប់ស្ទើរតែស្លាប់ទៅហើយ»។ ក្រោយពីទទួលបានព័ត៌មានការចុះផ្សាយខាងលើភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
December 20, 2023 - ព័ត៌មានជាតិ
(កណ្តាល)៖ រដូវកាលត្រីប្រហុក ផ្អក និងត្រីឆ្អើរបានមកដល់ហើយនាចុងខែធ្នូ ឆ្នាំ២០២៣នេះ ដោយពលរដ្ឋពីតាមខេត្តផ្សេងៗបានចាប់ផ្តើមនាំគ្នា មកទិញត្រីទាំងនោះពីប្រជានេសាទបណ្តើរៗហើយ ដើម្បីធ្វើប្រហុក ផ្អក និងត្រីឆ្អើរសម្រាប់ស្តុកទុកលក់ និងសម្រាប់ទំនុកបម្រុងបរិភោគប្រចាំឆ្នាំ។ តែយ៉ាងនេះក្តី នៅដើមរដូវ ហាក់មិនសូវមានប្រជាពលរដ្ឋច្រើននោះទេ ដែលមកទិញត្រីសម្រាប់ធ្វើប្រហុក ផ្អក និងត្រីឆ្អើរ។ បើតាមមន្រ្តី និងប្រជានេសាទបានឱ្យដឹងថា ត្រីប្រហុកឆ្នាំនេះ កើនឡើងជាងឆ្នាំមុន និងចាប់ផ្តើមត្រូវតាំងពីថ្ងៃទី១៨ ធ្នូម្សិលមិញ ខណៈតម្លៃវិញក៏ទាបជាងឆ្នាំមុនផងដែរ ដោយតម្លៃដែលបានលក់ចេញ ពី៨០០រៀលទៅ១០០០រៀលក្នុងមួយគីឡូក្រាម និងតម្លៃដែលឈ្មួញកណ្តាលយកទៅលក់ឱ្យប្រជាពលមានតម្លៃចាប់ពី១៥០០រៀលក្នុងមួយគីឡូក្រាម។ ប្រហុក គឺជាប្រភេទអាហារផ្អាប់ដ៏ពេញនិយមមួយ សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការទទួលទាន ដោយពួកគាត់ប្រើប្រហុកធ្វើជាគ្រឿងផ្សំមួយក្នុងអាហារជាច្រើនមុខផ្សេងទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews
December 20, 2023 - ព័ត៌មានជាតិ
(ក្រចេះ)៖ សិស្សសាលាវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះចំនួន៧នាក់ ដែលនាំគ្នាដុតផាវគ្រាប់បែក នៅក្នុងបរិវេណសាលាបង្កភាពភ្ញាក់ផ្អើល ត្រូវនគរបាល នាំខ្លួនមកអប់រំ ហើយជាការបង្ហាញដល់សិស្សដទៃទៀតកុំធ្វើតម្រាប់តាម។ យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណ បានដុតបំផ្ទុះ (ផាវគ្រាប់បែក) បង្កឱ្យមានសម្លេងខ្លាំងនៅចំណុចវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។ បន្ទាប់ពីធ្វើការស្រាវជ្រាវ នៅថ្ងៃទី១៩ ខែធ្នូ កម្លាំងអធិការក្រុង បានហៅអ្នកពាក់ព័ន្ធចំនួន៧នាក់ រៀននៅសាលាខាងលើមកសួរនាំ។ ក្រោយពីអប់រំណែនាំរួច សិស្សសាលាទាំង៧នាក់ ត្រូវបាននគរបាលប្រគល់ឱ្យឪពុកម្ដាយនាំមកផ្ទះវិញដើម្បីអប់រំបន្ត៕ ផ្តល់សិទ្ធិដោយ៖ freshnews
December 20, 2023 - ព័ត៌មានជាតិ
(កណ្តាល)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកនេសាទបានឱ្យដឹងថា ផលត្រីប្រហុកឆ្នាំនេះ បានបង្ហាញកំណើនច្រើនជាងឆ្នាំមុន និងចាប់ផ្តើមត្រូវលឿនជាងរាល់ដង ដោយសារការក្រសួងបានសហការបង្ការ និងបង្ក្រាបបទល្មើសនេសាទប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ ជាប់ជាប្រចាំ ស្របពេលតម្លៃទាបជាងឆ្នាំ ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែសប្បាយចិត្ត ក្នុងទិញធ្វើប្រហុកបានកាន់តែច្រើន។ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងបែបនេះ ក្នុងឱកាសបានចុះពិនិត្យការប្រមូលផលត្រីប្រហុក នៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។
December 19, 2023 - ព័ត៌មានជាតិ
(តូក្យូ,ជប៉ុន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនលើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួបនេះ លោក Ichiro KASHITANI បានថ្លែងអំណរគុណចំពោះ សម្តេចធិបតីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពីដំណើរការបង្កើតរោងចក្រដំទ្បើងរថយន្ត
December 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា លោកបានទទួលដីការបស់ស្ថាប័នតុលាការហើយ និងបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ ស្វែងរកចាប់ខ្លួន អ្នកបើករថយន្ដ Jeep ដែលបុកអ្នកជិះម៉ូតូស្លាប់ នៅខណ្ឌទួលគោក។ បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ទាក់ទិនករណីនេះ លោកបានបញ្ជាកម្លាំងស្រាវជ្រាវចាប់ខ្លួនជនបង្ក តាំងពីថ្ងៃបន្ទាប់ក្រោយកើតហេតុមកម្ល៉េះ ហើយនៅពេលនេះក៏បន្ដនីតិវិធីទៀត ក្រោយទទួលបានដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបញ្ជាឲ្យរកចាប់ខ្លួន នៅថ្ងៃបន្ទាប់មកម្ល៉េះ។
December 19, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជ្យបណ្ឌិត្យសភាកម្ពុជា រួមជាមួយនិងភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលជាតិ និងអន្ដរជាតិបានគាំទ្រ នឹងជំរុញដល់រាជរដ្ឋាភិបាល ក្នុងការគិតគូរដល់ការដំឡើងពន្ធលើថ្នាំជក់ឱ្យបានខ្ពស់ថែមទៀតដើម្បីកាត់បន្ថយអ្នកប្រើប្រាស់ឱ្យមកនូវកម្រិតទាប និងបង្កើនចំណូលពន្ធចូលថវិកាជាតិ។ ការលើកឡើងបែបនេះ ក្នុងពិធីបើកកិច្ចពិភាក្សាតុលមូលស្តីពី វិធានការពន្ធលើថ្នាំជក់ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ដិត្យសភាកម្ពុជាបានថ្លែងថា ការដាក់ចេញនូវវិធានការនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយគ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយចំណេះដឹងអំពីហានិភ័យពីការប្រើប្រាស់ផលិតផលថ្នាំជក់ដល់យុវជនឱ្យបានទូលំទូលាយ ជាមួយនឹងការដំឡើងពន្ធលើថ្នាំជក់ជាដើម។ ឯកឧត្តមបណ្ឌិតសភាចារ្យបានថ្លែងបញ្ជាក់ថា៖ «ពន្ធបារីកាន់តែខ្ពស់មានចំណូលដល់រដ្ឋាភិបាល ហើយវាមានចំណូលដល់សុខភាពសាធារណៈ ហើយធ្វើឱ្យអ្នកខ្វះទន់មិនអាចជក់បាន»។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍
December 19, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ លោកស្រី Celine Dion ដែលទស្សនិកជនស្គាល់ថា ជាម្ចាស់បទចម្រៀងល្បី «My Heart Will Go On» ហាក់ឃ្លាតឆ្ងាយពីពិភពសិល្បៈអស់រយៈពេល១ឆ្នាំមកហើយ ក្រោយពីធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺកន្ត្រាក់សាច់ដុំធ្ងន់ធ្ងរ ធ្វើឲ្យលោកស្រីបាត់បង់ការគ្រប់គ្រងលើខ្លួនឯង មិនអាចធ្វើចលនាបាន និងធ្វើឲ្យកម្មវិធីសិល្បៈនានាផ្លូវលុបចោល។ ដោយសារមានការព្រួយបារម្ភពីសំណាក់អ្នកគាំទ្រ នាពេលថ្មីៗនេះប្អូនស្រីរបស់តារាចម្រៀងរូបនេះ បានចេញមកបញ្ជាក់ជាថ្មី ពីបច្ចុប្បន្នភាពសុខភាពរបស់លោកស្រី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ លោកស្រី Claudette Dion ដែលជាប្អូនស្រីរបស់តារាចម្រៀងរូបនេះ បាននិយាយប្រាប់បណ្តាញសារព័ត៌មានយ៉ាងដូច្នេះថា «បងស្រីរបស់ខ្ញុំ មិនអាចធ្វើចលនាសាច់ដុំបានទេ
December 19, 2023









