- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញដីកាបញ្ជាឲ្យអ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យអ្នកដទៃស្លាប់។ តាមរយៈដីកាដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកំណត់ឲ្យជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បង្ហាញខ្លួននៅតុលាការឲ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ។ ក្នុងដីកាដដែលនេះ ក៏បានកត់សម្គាល់ថា ដីកានេះអនុញ្ញាតឲ្យមន្ដ្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឲ្យបុគ្គល ព្រហ្ម វិចិត្រសុសក្ដា
December 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ ដោយនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា «អនុលោមតាមប្រកាស លេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរ
December 19, 2023 - ព័ត៌មានជាតិ
(តូក្យូ, ជប៉ុន)៖ លោក អូបាយ៉ាស៊ី តាកេអុ (OBAYASHI TAKEO) ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ និងជាប្រធានក្រុមហ៊ុន OBAYASHI CORPORATION របស់ជប៉ុន បានប្រកាសពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងជួយជំរុញអ្នកវិនិយោគចូលមកកម្ពុជាផងដែរ។ លោក អូបាយ៉ាស៊ី តាកេអុ ប្រកាសបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងជំនួបនោះ លោក អូបាយ៉ាស៊ី តាកេអុ បានថ្លែងអំណរគុណសម្តេចធិបតី
December 19, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យជនសង្ស័យ ដែលបើករថយន្ដ Jeep overland ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ 2CB-9963 ភ្នំពេញ បើកបុកបុរសអ្នកជិះម៉ូតូម្នាក់ បណ្ដាលឱ្យបាត់បង់ជីវិត ចូលមកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ តាមរយៈខ្លឹមសារបង្ហោះរបស់ ឯកឧត្តម ជិន ម៉ាលីន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន
December 19, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនយក្សអាមេរិក Apple បានប្រកាសថា ខ្លួននឹងបញ្ឈប់ ការលក់នាឡិដៃឆ្លាតវៃចំនួន ២ម៉ូដែលនៅទូទាំងហាងលក់សហរដ្ឋអាមេរិកមុនថ្ងៃបុណ្យណូអែល រួមមាន Apple Watch Series 9 និង Apple Watch Ultra 2។ ខណៈការដកហូតនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែធ្នូ សប្តាហ៍នេះ ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់ ITC ទាក់ទងនឹងជម្លោះប៉ាតង់ជាមួយ Masimo។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ទាក់ទងនឹងបញ្ហានេះ គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ របស់សហរដ្ឋអាមេរិក (ITC) បានសម្រេចថា
December 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ សូមជម្រាបថា មុនត្រូវបានតែងតាំងនេះ លោក សេង គន្ធ មានមុខតំណែងជាអភិបាលរងខណ្ឌមានជ័យ។ ការតែងតាំងនេះ គឺជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ៕ ផ្តល់សិទ្ធិដោយ៖ freshnews
December 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងទីប្រឹក្សារាជរដ្ឋាភិបាលចំនួន ៣រូប ដែលមានឋានៈស្មើ អនុរដ្ឋលេខាធិការ៕ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៨ ខែធ្នូនេះ៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews
December 19, 2023 - ព័ត៌មានជាតិ
(តូក្យូ-ជប៉ុន)៖ តាមរយៈសិក្ខាសាលាវិនិយោគកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានលើកឡើងពីសក្តានុពលដ៏អំណាយផលជាច្រើនរបស់កម្ពុជា ដើម្បីទាក់ទាញដល់វិនិយោគិនជប៉ុន ឱ្យសម្រេចចិត្តបោះទុនបន្ថែមនៅកម្ពុជា។ សិក្ខាសាលាវិនិយោគកម្ពុជា ឆ្នាំ២០២៣ ត្រូវបានសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារមិស៊ូហ៊ុ (Mizuho) ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយមានការចូលរួមពីវិនិយោគិនជប៉ុន និងកម្ពុជាផងដែរ។ ថ្លែងក្នុងឱកាសនោះអ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា កម្ពុជា
December 19, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) នឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែផងដែរ។ ឯកឧត្តម កើត ឆែ បានបញ្ជាក់បន្ថែមទៀតថា ក្នុងជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោងខែសីហា ២០២៤) និង ជំហានទី២
December 19, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ រ៉ូបពេលល្ងាចដែលគ្រងដោយម្ចាស់ក្សត្រី Diana ត្រូវបានលក់ក្នុងតម្លៃរហូតដល់ជាង ១.១លានដល្លារ ខណៈតម្លៃនេះ គឺខ្ពស់ជាងការរំពឹងទុករហូតដល់១១ដង ដែលបានបំបែកកំណត់ត្រា ក្លាយជារូបរបស់ម្ចាស់ក្សត្រី Diana ដែលលក់បានថ្លៃបំផុតក្នុងការដេញថ្លៃ។ នេះបើតាមការប្រកាសដោយJulien’s Auctions ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ បើតាមក្រុមហ៊ុនដេញថ្លៃ Julien’s Auctions បានឲ្យដឹងនាចុងសប្តាហ៍នេះថា ម្ចាស់ក្សត្រី Diana បានស្លៀករ៉ូបពេលល្ងាច ដែលមានពណ៌ខ្មៅ និងពណ៌ខៀវ ដែលពាក់ដំបូងបង្អស់ នៅទីក្រុង Florence ប្រទេសអ៉ីតាលី
December 19, 2023









