- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ដោះស្រាយឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សបាត់បង់ជីវិត។ តាមរយៈការបង្ហោះរបស់ ឯកឧត្តម ជិន ម៉ាលីន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ
December 19, 2023 - ព័ត៌មានជាតិ
(បាត់ដំបង)៖ លោក គឹម សាវឿន អគ្គនាយកករង នៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ និងជានាយកកម្មវិធីឡជីវឧស្ម័នជាតិ បានលើកទឹកចិត្តដល់កសិករ ដែលចិញ្ចឹមគោ ឬក្របីចាប់ពី២ឡើងទៅ បង្កើតឡជីវឧស្ម័ន ដើម្បីជួយកាត់បន្ថយការចំណាយរបស់កសិករ ទៅលើការទិញជីមី និងការទិញហ្គាសប្រើប្រាស់ ព្រោះក្នុងមួយឡ កសិករចំណេញថវិកាបានពីការទិញជីចាប់ពី ១០ទៅ ១៥តោនក្នុងមួយឆ្នាំ ព្រមទាំងចូលរួមចំណែកជួយ ដល់បរិស្ថានផងដែរ។ លោក គឹម សាវឿន បានឱ្យដឹងថា កម្មវិធីឡជីវឧស្ម័នជាតិ ត្រូវបានអនុវត្តនៅខេត្ត១៤ នៅកម្ពុជា និងបានពង្រីកដល់ ១៦ខេត្ត នៅឆ្នាំ២០២៣នេះ ដែលគិតមកដល់ពេលនេះ ឡជីវឧស្ម័នប្រមាណជាង ៣ម៉ឺនហើយត្រូវបង្កើតឡើង
December 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បាននាំយកសាច់បង្កកខូចគុណភាព ចំនួន ២,២២៨គីឡូក្រាម មើមខ្ញី និងខ្ញីហាន់រួច ដែលមានត្រាំសារធាតុគីមី Sodium Hydrosulfite ចំនួន ១៧០គីឡូក្រាម សរុបប្រមាណ ២,៣៩៨គីឡូក្រាម ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ ដោយមានការចូលរួមពីអាជ្ញាធរដែនដី ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា សាច់បង្កកខូចគុណភាព មើមខ្ញី និងខ្ញីហាន់រួច ដែលមានត្រាំសារធាតុគីមី Sodium Hydrosulfite
December 19, 2023 - ព័ត៌មានជាតិ
(តូក្យូ, ជប៉ុន)៖ ក្រុមហ៊ុនមីនីបៀរបស់ជប៉ុន ប្រកាសពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីអាជីវកម្មរបស់ខ្លួនទទួលបានជោគជ័យ និងមានលទ្ធផលល្អប្រសើរក្នុងរយៈពេលប្រមាណជា១១ឆ្នាំកន្លងមកនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ចំពោះគម្រោងពង្រីកវិនិយោគនេះ និងសន្យាធ្វើឱ្យបរិស្ថានវិនិយោគកាន់តែល្អប្រសើរ។ ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនរបស់ជប៉ុនវិនិយោគលើការផលិតគ្រឿងបង្គំអេឡិចត្រូនិក។ ក្រុមហ៊ុនបានវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមាណជា១១ឆ្នាំមកហើយ។ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោក កៃនុម៉ា យ៉ូស៊ីហ៉ីសា បានជម្រាបអំពីវឌ្ឍន និងភាពរីកចម្រើនរបស់ក្រុមហ៊ុនមីនីបៀនៅក្នុងប្រទេសកម្ពុជា។ លោក ក៏បានបង្ហាញពីគម្រោងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងជំនួបនេះ លោកអគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុនមីនីបៀ បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះការវិនិយោគរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន និងបានជំរុញទឹកចិត្តដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួនថែមទៀតនៅកម្ពុជា។
December 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្តហ្វូជៀន ប្រទេសចិន រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងព្រះរាជដំណើរបំពេញទស្សនកិច្ចនៅខេត្តហ្វូជៀននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង នឹងយាងចូលរួមពិធីតាំងពិព័រណ៍សមិទ្ធផលគម្រប់ខួប៣០ឆ្នាំ នៃគម្រោងយុទ្ធសាស្ត្រ «៣៨២០»។ គម្រោងនេះ ត្រូវបានផ្សព្វផ្សាយដោយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ពេលរូបលោកធ្វើការនៅទីក្រុងហ្វូចូវ៕
December 19, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។ យោងការតាមដានស្ថានភាពធាតុអាកាសបង្ហាញឱ្យឃើញថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធនៃ សម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុង ឦសានបក់ពីបង្ហូរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសនឹង ចុះត្រជាក់ ដោយក្នុងនោះសីតុណ្ហភាពអប្បបរមានៅពេលព្រឹក៖ ⁃ ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិនសីតុណ្ហភាពអប្បបរមាពី ១៥-១៦°C
December 18, 2023 - ព័ត៌មានអន្តរជាតិ
ម៉ាឡេស៊ី៖ ទុរេនមួយផ្លែត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់ជិត ៤ពាន់ដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៨ ខែធ្នូនេះ។ ទុរេនដ៏មានតម្លៃខ្ពស់បំផុតនេះគឺជាទុរេនប្រភេទ Musang King ដែលត្រូវបានដាំដុះនៅក្នុងតំបន់ Raub នៃរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី។ ប្រភពខាងលើបានបន្តថា ការដាក់លក់ទុរេនមួយផ្លែខាងលើនេះត្រូវបានរៀបចំឡើងតាមរយៈពិធីដេញថ្លៃមួយ ដែលរៀបចំឡើងដោយគណៈកម្មាធិការសម្រាប់ទំនាក់ទំនង និងពហុព័ត៌មានប្រចាំរដ្ឋ Pahang សហការណ៍ជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ខណៈពិធីដេញថ្លៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំំណងផ្សព្វផ្សាយអំពីវប្បធម៌ និងធនធានធម្មជាតិសំខាន់ៗមួយចំនួនដែលមាននៅក្នុងរដ្ឋPahang។ សូមបញ្ជាក់ជូនថា តម្លៃចុងក្រោយរបស់ទុរេនមួយផ្លែខាងលើនេះគឺ ១៨៥,០០០ រីងហ្គីត ឬស្នើហ្នឹង ៣៩,៣៩៩ ដុល្លារអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 18, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ នាថ្ងៃសុក្រសប្តាហ៍នេះ ចិននឹងចាប់ផ្តើមធ្វើតេស្តសមត្ថភាពកប៉ាល់ដំបូងបំផុតរបស់ខ្លួន ដែលមានឯកទេសខាងការងាររុករកនិងខួងយកធនធាន ក្រោមបាតសមុទ្រនៅជម្រៅជ្រៅខ្លាំង ដោយវាគឺជំហានដ៏សំខាន់មួយដើម្បីឆ្ពោះទៅ ពង្រឹងសមត្ថភាពរុករកប្រេងនិងឧស្ម័ន របស់ប្រទេសមហាអំណាចធំមួយនេះ នៅក្រោមបាតសមុទ្រជ្រៅៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កប៉ាល់ខាងលើដែលមានឈ្មោះថា Mengxiang អាចធ្វើដំណើរនៅគ្រប់សមុទ្រទាំងអស់ ក្នុងផ្នែកនានានៃពិភពលោក។ វាអាចធ្វើដំណើរបាន ចម្ងាយ២៧,៧៨០គីឡូម៉ែត្រ ហើយធ្វើប្រតិបត្តិការបានរយៈពេល១២០ថ្ងៃជាប់គ្នា ដោយមិនចាំបាច់ត្រូវវិលត្រឡប់ចូលកំពង់ផែនោះឡើយ។ ម៉្យាងវិញទៀត កប៉ាល់ Mengxiang ក៏អាចធ្វើសកម្មភាពខួងបានជម្រៅជ្រៅ រហូតដល់១១,០០០ម៉ែត្រ ក្រោមនីវ៉ូទឹកសមុទ្រផងដែរ។ គួរបញ្ជាក់ថា ការធ្វើតេស្តសមត្ថភាពនៃកប៉ាល់ខាងលើគឺកើតមាន ស្របពេលដែលភាពតានតឹងបានកើនឡើង
December 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យប្រតិបត្តិការធ្វើលិខិតឆ្លងដែន (Passport) ឬពន្យារលិខិត និងការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអ៊ីនធឺណែតពីប្រទេសកូរ៉េខាងត្បូងផ្ទាល់ដោយមិនចាំបាច់ធ្វើដំណើរមកកម្ពុជាដូចមុនទៀតនោះទេ។ នេះបើតាមការបញ្ជាក់ពី លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ ការបញ្ជាក់របស់ក្រសួងនេះ គឺធ្វើឡើងនៅចំទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិលើកទី២៤។ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការសម្របសម្រួលឱ្យមានការធ្វើលិខិតឆ្លងដែនពីប្រទេសកូរ៉េខាងត្បូងផ្ទាល់នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយដល់ពលករ ដែលនេះសុទ្ធសឹងតែជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម កត្តា អ៊ន ដដែល។ សូមរំលឹកថាការប្រកាសដាក់ឱ្យដំណើរការនេះ គឺធ្វើក្រោយពេលដែលសម្តេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣
December 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុម BM បានលើកពាន២ ពីការប្រណាំងរថយន្ត Off Road គិរីរម្យ Festival 2023 ក្នុងចំណោមរថយន្តខ្លាំងៗកម្ពុជា និងថៃ សរុប៥៣គ្រឿង ចែកចេញជា៣ Class គឺ Class A មានរថយន្ត២៩គ្រឿង, Class B មាន១៣គ្រឿង និង Class C មាន១១គ្រឿង។ លោក លន់ បូរ៉ា ប្រធានក្រុម BM Off Road បានបង្ហាញអារម្មណ៍រីករាយក្រោយឈ្នះពានរង្វាន់២គ្រឿង
December 18, 2023









