Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកផលិតមាតិកា តាមបណ្ដាញសង្គមហ្វេសប៊ុក (MMO) ម្នាក់ត្រូវបាន​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ អញ្ជេីញមកសាកសួរបំភ្លឺ​ បន្ទាប់ពីបានរកឃេីញថា​ បានក្លែងបន្លំអត្ដសញ្ញាណរបស់​ លោកអភិសន្ដិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​មហាផ្ទៃ​ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក។ កាលពីថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ​២០២៣​ នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ បានអញ្ជេីញបុគ្គលម្នាក់ឈ្មោះ​ ហោ វិចិត្រ ភេទប្រុស​ មានទីលំនៅ​ ក្នុងរាជធានីភ្នំពេញ ដេីម្បីមកសាកសួរបំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ បន្ទាប់ពីរកឃេីញថា​ បុគ្គលរូបនេះបាន​យកឈ្មោះ​ លោក​ អភិសន្ដិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​

    December 18, 2023
  • ព័ត៌មានជាតិ

    (តូក្យូ, ជប៉ុន)៖ លោក អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនរបស់ជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀតពីកម្ពុជា។ លោក អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់បែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុងតូក្យូ។ ក្នុងជំនួបនោះ លោក អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី និងបានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក

    December 18, 2023
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២៣ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកដែលបញ្ជូនត្រឡប់ពីថៃចំនួន ១៦ ៣៤៩នាក់ ក្នុងនោះពលរដ្ឋដែលរងគ្រោះពីការជួញដូរមនុស្សមាន ១៣៦នាក់។ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឯកឧត្តម ជា សុមេធី បានថ្លែងឲ្យដឹងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នេះថា ក្នុងចំណោមពលករចំណាកស្រុកដែលបញ្ជូនត្រឡប់មកពីប្រទេសថៃ ១៦ ៣៤៩នាក់ នោះមានស្រី ៨ ០៤៥នាក់ ប្រុស៦ ៨៤៩នាក់ កុមារា ៧៦២នាក់ និងកុមារី ៦៩៣នាក់។ ឯកឧត្តមបន្ថែមថា ក្រោយពីបញ្ជូនមកមណ្ឌល អ្នកទាំងនោះបានធ្វើសម្ភាសន៍និងកំណត់អត្តសញ្ញាណ

    December 18, 2023
  • ព័ត៌មានអន្តរជាតិ

    កូរ៉េខាងត្បូង៖ សីតុណ្ហភាពនៅក្នុងប្រទេសកូរ៉េខាងត្បូងបានចុះត្រជាក់រហូតដល់ -១២.៤អង្សាសេ​កាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈនៅព្រឹកថ្ងៃចន្ទទី ១៨ ខែធ្នូនេះសីតុណ្ហភាពបានបន្តធ្លាក់ចុះរហូតដល់ -១៨អង្សា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ យ៉ាងណាក្តី នៅតាមតំបន់ផ្សេងៗគ្នាមួយចំនួនសីតុណ្ហភាពក៏អាចមានការប្រែប្រួលផងដែរ ខណៈសីតុណ្ហភាពខ្ពស់បំផុតនោះគឺមានកម្រិតត្រឹម -៣អង្សាសេ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពអាកាសធាតុចុះត្រជាក់ខ្លាំងនេះកូរ៉េខាងត្បូងក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួនផងដែរ តួយ៉ាងដូចជាកាលពីម្សិលមិញរថភ្លើងជាច្រើនខ្សែបានផ្អាកដំណើរការជាបណ្តោះអាសន្ន ព្រោះតែគ្មានអ្នកដំណើរណាម្នាក់មកជិះនោះទេ ហើយមានអាគារចំនួន ២៨កន្លែងបានរងនូវការខូតខាតដែលបណ្តាលមកពីកម្លាំងខ្យល់បក់យ៉ាងខ្លាំង។ ដោយឡែកកោះ JEJU ដែលជាកោះធំបំផុតរបស់កូរ៉េខាងត្បូងវិញហាក់បានរងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវសាធារណៈប្រមាណជា ១,១០០ខ្សែនៅលើកោះត្រូវបានដាក់ប្រើប្រាស់ក្នុងលក្ខខណ្ឌប្រុងប្រយ័ត្នកម្រិតខ្ពស់ ពោលគឺទាល់តែរថយន្តខ្នាតធំដែលអាចទប់ទល់ជាមួយនឹងកម្លាំងខ្យល់បានទើបត្រូវបានគេអនុញ្ញាតឲ្យធ្វើដំណើរ។ ជាងនេះទៅទៀតជើងយន្តហោះទៅកាន់កោះដ៏មានសក្កានុពលនេះមួយជាង ១០០ជើងត្រូវបានលុបចោល និងពន្យារពេលផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    December 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់តាមបណ្តាញសង្គមតេឡេក្រាម នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ថាកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូង កាលពីថ្ងៃទី២៤ សីហា ២០២៣ បាន និងកំពុងអនុវត្តយ៉ាងស្វាហាប់ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

    December 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជាលេខ ១៨៧ ស.ស.រ ស្ដីពី ការដាក់ឱ្យអនុវត្តសាកល្បងការផ្ដល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃ។ រាជរដ្ឋាភិបាល សម្រេចដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុក នៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃសម្រាប់រយៈពេល ០៦ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤។ ក្នុងរយៈពេលអនុវត្តសាកល្បងនេះ អភិបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃត្រូវបានធ្វើប្រតិភូកម្មអំណាចឱ្យ ក្នុងការពិនិត្យ សម្រេច និងចុះហត្ថលេខាលើប័ណ្ណព្រំដែន កម្ពុជា-ថៃជូនប្រជាពលរដ្ឋខ្មែរដែលមានលំនៅឋានអចិន្ត្រៃយ៍នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងការអនុវត្តសាកល្បងនេះនឹងត្រូវបន្តដោយស្វ័យប្រវត្តិ ប្រសិនបើពុំមានការសម្រេចផ្សេង ណាមួយពីរាជរដ្ឋាភិបាលកម្ពុជា ៕ សូមអានសេចក្ដីសម្រេចលម្អិត

    December 18, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣​ យោងតាមការចុះផ្សាយរបស់​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្បួនក្រុមម៉ូតូធំចំនួន ៥០០គ្រឿង មានជាង៥០ក្រុម មកពីប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា ធ្វើដំណើរមកកាន់ខេត្តសៀមរាប ក្នុងដំណើរទេសចរណ៍ផង និងដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផង។ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា អញ្ជើញមកទទួលស្វាគមន៍ក្បួនក្រុមម៉ូតូធំនេះ នៅភោជនីយដ្ឋានវិមានមង្គល

    December 18, 2023
  • ព័ត៌មានជាតិ

    (តូក្យូ, ជប៉ុន)៖ ក្រុមហ៊ុន KOJIMA របស់ជប៉ុន បានបង្ហាញបំណងបង្កើតភូមិខ្មែរនៅក្នុងខេ​ត្ត​កាណា​ហ្គា​វ៉ា ដើម្បីផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរ។ បំណងនេះត្រូវបានបង្ហាញដោយលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាទីក្រុង​តូក្យូ ប្រទេសជប៉ុន។ ក្នុងជំនួបនោះ លោក កូជីម៉ា ម៉ាសាណូប៊ូ បានថ្លែងអំណរគុណសម្តេចធិបតី

    December 18, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet បានចាប់ផ្តើមបើកការហោះហើរជាដំបូងរបស់ខ្លួន រវាងទីក្រុងហាណូយប្រទេសវៀតណាម និងខេត្តសៀមរាប បន្ទាប់ពីអាកាសយានសៀមរាបអង្គរថ្មីបានដាក់ឱ្យដំណើរការ។ យោងតាមសេចក្តីប្រកាសព័តមានរបស់ Vietjet បានឱ្យដឹងថា ជើងហោះហើរដំបូងពីហាណូយទៅកាន់ខេត្តសៀមរាប បានធ្វើឡើងកាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល និងការមកដល់នៃ ឆ្នាំថ្មីឆ្នាំ ២០២៤ ។ជើងហោះហើរដំបូងនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំធុរកិច្ចនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងក្រុមហ៊ុន Vietjet ក៏ដូចជា ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរជាច្រើនដ៏ទៃទៀតផងដែរ។ អ្នកដំណើរនៅលើជើងហោះហើរ Vietjet ត្រូវបានស្វាគមន៍ដោយមានការជូនកាដូ ផ្កា និងពិធីស្វាគមន៍នានាផងដែរ។ ផ្លូវហោះហើរ សៀមរាប-ហាណូយ នឹងដំណើរការជើងហោះហើរទៅមកចំនួនប្រាំពីរជើងក្នុងមួយសប្តាហ៍ ជាមួយនឹងពេលវេលាហោះហើរ

    December 18, 2023
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានយល់ព្រមលក់ឧបករណ៍រក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្រតម្លៃ ៣០០លាន ដុល្លារឲ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែធ្នូនេះ។ បើតាមមន្ទីរបញ្ចកោណអាមេរិកបានឲ្យដឹងថា ការលក់ឧបករណ៍បច្ចេកវិទ្យាទាំងនេះទៅឲ្យកោះតៃវ៉ាន់គឺជាផ្នែកមួយនៃគោលនយោបាយជួយការពារកោះតៃវ៉ាន់ពីការជ្រៀតជ្រែកដោយប្រទេសណាមួយ។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខជាតិអាមេរិកបានបញ្ជាក់បន្ថែមថា កញ្ចប់ឧបករ ណ៍បច្ចេកវិទ្យានេះនឹងជួយជំរុញឲ្យកោះតៃវ៉ាន់អាចរក្សាបាននូវសមត្ថភាពដ៏ខ្ពស់ក្នុងការបញ្ជា ការគ្រប់គ្រង ទំនាក់ទំនង និងកុំព្យូទ័រ ឬ ប្រព័ន្ធ C4 របស់កោះតៃវ៉ាន់។ ប្រភពខាងលើបានបន្តថា ឧបករណ៍រក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្រនេះនឹងជួយធ្វើឲ្យកោះតៃវ៉ាន់មានសមត្ថភាពកាន់តែល្អប្រសើរក្នុងការឆ្លើយតបទៅនឹងការគំរាមគំហែងទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ជាពិសេសនោះគឺការគំរាមគំហែងពីប្រទេសចិនតែម្តង៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

    December 17, 2023