- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងកំពត ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ បន្ទាប់ពីរកឃើញថា មានពាក់ព័ន្ធជាមួយករណីប្រើប្រាស់គ្រឿងញៀន និងបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិកម្ពុជា។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ការបណ្ដេញអធិការរងក្រុងកំពតម្នាក់នេះចេញពីក្របខ័ណ្ឌ គឺអនុវត្តរបស់បទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុសាសន៍លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបញ្ជាដាច់ខាតកងកម្លាំងមិនត្រូវប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ។ ជាក់ស្តែងស្នងការដ្ឋាននគរបាលខេត្តកំពត និងគោរពស្នើសុំគោលការណ៍ ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក
December 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមវិសាខា ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី១៤ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ខណៈគ្រូបង្វឹកទាំងពីរ សុទ្ធតែបានចាត់ទុកជំនួបនេះ គឺជាការប្រកួតដ៏អស្ចារ្យ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំទស្សនាដោយគ្នា។ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតថា «វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ ព្រោះក្រុមទាំងពីរសុទ្ធតែចង់ឈ្នះការប្រកួត ដូច្នេះអ្នកដែលរង់ចាំទស្សនាការប្រកួតនេះពិតជាជក់ចិត្ត»។ បែបនេះក្ដីលោកថា ក្រុមខ្លួនមានពេលខ្លី សម្រាប់ការរៀបចំខ្លួន បន្ទាប់ពីចប់ការប្រកួត AFC Cup ។ ប៉ុន្ដែយ៉ាងណាក្រុមទាំងមូល កំពុងទន្ទឹងរង់ចាំ និងស្រែកឃ្លានការប្រកួតនេះផងដែរ ពោលគឺភ្នំពេញក្រោន នឹងលេងពេញប្រកបដោយភាពជឿជាក់ជាមួយក្រុមភ្ញៀវវិសាខា។
December 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កឹម ជាតិ ដែលទើបត្រូវបានព្រះមហាក្សត្រ បញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កោះហៅឲ្យចូលទៅបំភ្លឺតាមបណ្ដឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដែលប្ដឹងលោកគាបស៉ីលុយចំនួន១០ម៉ឺនដុល្លារ និងស្រាថ្លៃៗជាច្រើនដបទៀត។ យោងតាមលិខិតកោះហៅលើកទី១ ដែលត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានកំណត់ថា លោក កឹម ជាតិ ត្រូវចូលទៅបំភ្លឺនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ។ សូមរំលឹកថា ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី
December 18, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវរណ្ណោ សមាជិកថេរសភា និងឧត្តមទី ប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បាននិមន្តទៅប្រគេនប្រកាសនីយបត្រ និងស្រង់សុគន្ធារីប្រគេនចៅអធិការគ្រូសូធ្យស្តាំ,ឆ្វេង វត្តពោធិលង្កា ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងនោះ ព្រះធម្មបណ្ឌិរភា ពិន ចន្ទ្រា ជាចៅ អធិការ , ព្រះខន្តិរក្ខកោ ប៉យ ប៉ ជាគ្រូសូធ្យស្តាំ និងព្រះសង្សមុនី គេន សូនី ជាគ្រូសូធ្យឆ្វេង។
December 18, 2023 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាឲ្យបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង ចំពោះមន្ដ្រីនគរបាលរូបណាដែលតេស្ដរកឃើញមានសារធាតុញៀន។ ការដាក់បទបញ្ជាក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ពីសំណាក់ឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «សូមប្រកាសតែម្ដង គឺគ្រប់មន្ដ្រីក្រោមឱវាទ ពិសេសកងកម្លាំងប្រដាប់អាវុធចំណុះក្រសួងមហាផ្ទៃ ឲ្យតែធ្វើតេស្ដឃើញសារធាតុញៀន មិនអាចអនុញ្ញាតឲ្យនៅក្នុងក្របខ័ណ្ឌនគរបាលជាតិនោះទេ។ បើមិនយកពេលវេលានេះដើម្បីសម្អាតផ្ទះយើងទេ យើងអត់មានពេលសម្អាតទៀតទេ។ ចំពោះមន្ត្រីក្របខណ្ឌស៊ីវិល មិនទាន់មានការណែនាំជារួមទេ»។ ជាមួយគ្នានេះ លោកអភិសន្ដិបណ្ឌិត
December 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល បានចេញសេចក្ដី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រឆ្អើរ ឬទឹកត្រី សូមអញ្ជើញមកទិញត្រីឱ្យបានរួសរាន់ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជូនដំណឹងដល់ សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេត ត្រីចាប់ផ្ដើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន
December 18, 2023 - ព័ត៌មានជាតិ
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ និងផ្ដល់យោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្ត នៅមន្ទីរផែនការខេត្តកំពង់ចាម។ លោក អ៊ុន ចាន់ដា បានថ្លែងថា នៅក្នុងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦ របស់រដ្ឋបាលខត្ត មានគម្រោងវិនិយោគកំពុងដំណើរការចំនួន ១០គម្រោង ដែលត្រូវចំណាយថវិកាចំនួនជាង ៣០ពាន់លានរៀល និងគម្រោង ដែលមានថវិកាគាំទ្រមានចំនួន ៤៥១គម្រោង ដែលត្រូវចំណាយថវិកាចំនួន ៩១៩ ៨៩៦លានរៀល (ជាងប្រាំបួនរយ ដប់ប្រាំបួនពាន់លានរៀល) ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៤។
December 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ចុះធ្វើបច្ចុប្បន្នឡើងវិញ ពីប្រជាពលរដ្ឋក្រីក្រ (ក្រ១ ក្រុ២) និងពលរដ្ឋដែលរងហានិភ័យ ដើម្បីអាជ្ញាធរ បានជួយពួកគាត់ឲ្យចំគោលដៅ តាមគោលការណ៍របស់រាជរដ្ឋាភិបាល។ លោកជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ និងផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន-រុស្ស៉ី បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក្នុងនោះសម្រាប់ប្រទេសកម្ពុជា ក៏បានទទួលនូវផលប៉ះពាល់ទាំងនេះដែរ ដែលទាមទារឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសចៅសង្កាត់ទាំង១០៥ ដែលជាប្រតិបត្តិករត្រូវ
December 18, 2023 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យពលករខ្មែរនៅក្រៅប្រទេសអាចធ្វើលិខិតឆ្លងដែន ឬពន្យារលិខិតឆ្លងដែន នៅតាមស្ថានទូតខ្មែរប្រចាំនៅប្រទេសដែលពួកគេបម្រើការងារ ដោយចាប់ផ្តើមបើកដំណើរការចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តទៅ។ ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មជ្ឈមណ្ឌលសំចតនិងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត» នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថាដូច្នេះថា៖ «ជាពិសេសពលករដែលធ្វើការនៅក្រៅប្រទេស ទាំងនៅប្រទេសថៃ ទាំងនៅប្រទេសកូរ៉េ ម៉ាឡេស៊ី និងនៅប្រទេសជប៉ុនជាដើម ពេលមួយនោះ
December 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ នឹងស្តេចយាងបំពេញព្រះរាជទស្សនកិច្ច រយៈពេល ៣ថ្ងៃ នៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមព្រះរាជសារធ្វើនៅព្រះបរមរាជវាំងចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអវត្តមានរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងជួយព្រះអង្គក្នុងឋានៈ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ៕ ប្រភព៖
December 18, 2023









