- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា បានដណ្ដើមមេដាយ ៥គ្រឿងជូនជាតិនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ី លើកទី៨ (2024 Ju Jitsu Asian Championship) នៅទីក្រុង Abu Dhabi ប្រទេសរ៉ាប់រួមកាលពីចុងសប្ដាហ៍កន្លងទៅ។ យោងតាមមន្ដ្រីសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានឲ្យដឹងថា ក្រុមប្រតិភូកីឡាជឺជីតស៊ូកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្នុងការប្រកួតហើយ ក្រោយដំណើរការប្រកួត ៣ថ្ងៃ ចាប់ពីថ្ងៃទី៣-៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ដែលមានអត្តពលិកចូលរួមប្រមាណ ១,៥០០នាក់ មកពី ៣១ប្រទេសក្នុងទ្វីបអាស៊ី។ ជាលទ្ធផលការប្រកួតក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៥គ្រឿង លើវិញ្ញាសា Adults Ju-Jitsu Dou
May 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុកចំនួន៣រូប នៃរដ្ឋបាលខេត្តកំពង់ស្ពឺ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែឧសភានេះ។ អភិបាលស្រុកចំនួន ៣រូបត្រូវផ្ទេរភារកិច្ចរួមមាន៖ ១៖ លោក ហន ពិសិដ្ឋ ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៤ ពីអភិបាលស្រុកភ្នំស្រួច ឲ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកគងពិសី។ ២៖ លោក ចែមភីនរឹម វុទ្ធី ឋានន្តរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ពីអភិបាលស្រុកគងពិសី ឲ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកថ្ពង
May 6, 2024 - ព័ត៌មានជាតិរឿងពលករនៅអារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនបញ្ជាក់ថា នីតិវិធីវិលត្រឡប់ត្រូវការពេលវេលាច្រើន ដើម្បីសម្របសម្រួល
(ភ្នំពេញ)៖ ដើម្បីឱ្យពលករនៅប្រទសអារ៉ាប៊ីសាអូឌីត អាចមកកម្ពុជាវិញ ក្រុមហ៊ុន ហ្វាទីណា មេនផៅវ័រ ឯ.ក នៅថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ក្រុមហ៊ុនបាននិងកំពុងសម្របសម្រួលជាមួយក្រុមហ៊ុនទទួលលើនីតិវិធីរៀបចំឯកសារ ដើម្បីទទួលបានការអនុញ្ញាតឱ្យចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីតដោយស្របច្បាប់ ដែលប្រើពេលដើម្បីទទួលបានការអនុញ្ញាតពីអាជ្ញាធរនៃប្រទេសអារ៉ាប៊ីសាអូឌីត។ បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រុមហ៊ុនក៏បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានរៀបចំកន្លែងស្នាក់នៅជាបណ្ដោះអាសន្នជុំគ្នា និងផ្តល់អាហារប្រចាំថ្ងៃ ជូនដល់បងប្អូនទាំងអស់ភ្លាមៗ។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានពលករចំនួន ២៨នាក់
May 6, 2024 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំ បានគ្រោង នឹងលេចចេញជារូបរាងហើយ នៅក្នុងខេត្តត្បូងឃ្មុំ។ ថ្នាល«បណ្តុះកូនឈើ»នេះ រៀបចំឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ ថ្នាល«បណ្តុះកូនឈើ» ខ្នាតធំដំបូងបំផុតនៅក្នុងប្រទេសកម្ពុជានេះ អាចមានសមត្ថភាពផលិតកូនឈើបានចំនួន ១លាន ២សែនកូនក្នុង១ឆ្នាំ និង ជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា
May 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោនឹងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរយ៉ាងតិច១ម៉ឺននាក់ ព្រមទាំងអ្នកបច្ចេកទេសនៃក្រសួង ស្ថាប័នរបស់កម្ពុជាខ្លះដែរ ហើយនេះជាឱកាសចូលរួមកសាងស្នាដៃធំធេងក្នុងប្រវត្តិសាស្ត្រជាតិ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់បែបនេះគឺក្នុងសន្និសីទសារព័ត៌មានមួយក្នុងគោលបំណងពន្យល់ និងបង្ហាញព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា គម្រោងព្រែកជីកហ្វូណន-តេជោនឹងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរយ៉ាងតិច១ម៉ឺននាក់ ទាំងការងារសាងសង់ ទាំងការងារផ្សេងៗ ព្រមទាំងអ្នកបច្ចេកទេសនៃក្រសួង ស្ថាប័នរបស់កម្ពុជាខ្លះដែរ ហើយនេះជាឱកាសចូលរួមកសាងស្នាដៃធំធេងក្នុងប្រវត្តិសាស្ត្រជាតិសម្រាប់ពួកគេ។ លោកថ្លែងយ៉ាងដូច្នេះថា «ទាំងការងារសាងសង់ ទាំងការងារផ្សេងៗនឹងផ្ដល់ការងារដល់កម្មករប្រមាណ១ម៉ឺននាក់ ភាគច្រើនជាងជនជាតិខ្មែរ ខាងចិនភាគច្រើនតែអ្នកបច្ចេកទេសនោះទេ ចិនមិនអាចចំណាយប្រាក់ដឹកកម្មកររាប់ម៉ឺននាក់ ចំណាយថ្លៃធ្វើដំណើរ ថ្លៃស្នាក់នៅច្រើននោះទេ»។
May 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយអ្នកជំនាញអន្តរជាតិមកពីគ្រប់ភាគីពាក់ព័ន្ធប្រមាណជិត៥០នាក់ កម្ពុជាបានសិក្សាផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វណន-តេជោរួចអស់ហើយ ប៉ះផ្ទះពលរដ្ឋជាង១៥០០ខ្នង ដីស្រែជិត៣ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធតិចណាស់ ពោលគឺគម្រោងនេះមានផលប៉ះពាល់តិចតួចបំផុត។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានថ្លែងយ៉ាងដូចនេះក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រោយកិច្ចប្រជុំរវាងលោកជាមួយឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ក៏ដូចជាមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា រួមមានវៀតណាមផងដែរ ក្នុងគោលបំណងពន្យល់និងបង្ហាញព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ ពាក់ព័ន្ធនឹងព្រែកជីកហ្វូណនតេជោនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានថ្លែងដូចនេះថា «ផលប៉ះពាល់មានប៉ុន្មានយើងខ្ញុំមានទាំងអស់ហើយ
May 4, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនយក្សអាមេរិក Apple បានប្រកាសថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួន អនុញ្ញាតឱ្យទិញភាគហ៊ុនចំនួន ១១០ពាន់លានដុល្លារមកវិញ ខណៈការទិញនេះ គឺកើតមានឡើង បន្ទាប់ពី Apple ប្រកាសពីការកើនឡើងប្រាក់ចំណូលក្នុងត្រីមាសទីពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ ទោះជាប្រាក់ចំណូលកើនឡើង ប៉ុន្តែការលក់សរុបរបស់ Apple បានធ្លាក់ចុះ ៤% ហើយការលក់ iPhone បានធ្លាក់ចុះ ១០% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងត្រីមាស ដែល Apple សន្មត់ថា ជាពេលវេលាដ៏លំបាកធៀបនឹងឆ្នាំមុន។ Apple មិនបានផ្តល់របាយការណ៍ផ្លូវការទេ
May 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញបើកវិញ្ញាសាសរសេរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ការប្រឡងប្រជែងនឹងត្រូវប្រព្រឹត្តិទៅដោយធ្វើការបែងចែកជាចំនួន ២វេន ដោយវេនទី១ បានចាប់ពីម៉ោង១២ ដល់ ម៉ោង២រសៀល និងវេនទី២ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង៦ល្ងាច លើមុខវិជ្ជាឯកទេស ជីវវិទ្យា, ជីវវិទ្យា-ផែនដីវិទ្យា, និងគណិតវិទ្យា-រូបវិទ្យា។ សូមជម្រាបថា ស្របតាមអ្វីដែលជាការគ្រោងទុករបស់គណៈកម្មការប្រឡងប្រជែង ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ
May 4, 2024 - ព័ត៌មានជាតិ
(កែប)៖ ចាប់ពីព្រឹកព្រឹលឹមស្រាងៗ នៅពេលទឹកសមុទ្របាននាចចុះ បន្សល់ទុកទៅដោយវាលខ្សាច់ល្វឹងល្វីយ បងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍ព្រៃកោងកាងអូរក្រសារ ក្នុងភូមិអ្នកចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដែលពេលខ្លះរួមទាំងភ្ញៀវទេសចរផង តែងតែនិយមនាំគ្នាមករកងាវហូល (អ្នកខ្លះហៅលៀសហូល)។ យុវតីម្នាក់ដែលកើតក្នុងគ្រួសារជាអ្នកនេសាទ ដែលបានទៅរកងាវហូល ដូចគ្នាជាមួយប្រជាពលរដ្ឋផ្សេងៗទៀត បាននិយាយថា ព្រឹកៗឡើងប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ តែងតែនាំគ្នាមករកងាវហូលនេះជាប្រចាំ ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ យុវតីដែលឆ្លៀតពេលថ្ងៃសម្រាកពីការសិក្សាមករកងាវហូល ដើម្បីជួយសម្រាលជីវភាពគ្រួសារ បាននិយាយទៀតថា ពេលវេលាដែលរកងាវហូលនេះ គឺពេលទឹកសមុទ្រនាច ដែលចាប់ពីពេលព្រឹករហូតដល់ម៉ោងប្រមាណជាង១១ព្រឹក ពេលដែលទឹកសមុទ្រចាប់ផ្តើមជោរមកវិញ។ ចំពោះវិធីសាស្ត្រនៃការរកងាវហូលនេះ ប្រជាពលរដ្ឋអាចប្រើកង្វារខ្វារដីខ្សាច់ និងអ្នកខ្លះប្រើវែកបាយកាយខ្សាច់ ពេលប៉ះងាវនេះលឺសម្លេង ពួកគាត់ដឹងថាជាងាវ។ ក្នុងមួយព្រឹកនេះ បងប្អូនប្រជាពលរដ្ឋអាចរកងាវហូលនេះពីខ្ទង់៣គីឡូក្រាម
May 4, 2024 - ព័ត៌មានអន្តរជាតិ
(ហូជីមិញ)៖ វៀតណាមរំពឹងថានឹងផលិតស្រូវបានចំនួន ៤៣លានតោននៅឆ្នាំនេះ ដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការនាំចេញអង្ករជាង ៨លានតោននិងការប្រើប្រាស់ក្នុងស្រុក។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ថា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០២៤ វៀតណាមរកចំណូលបាន ២,០៨ពាន់លានដុល្លារពីការនាំចេញអង្ករចំនួន ៣,២៣លានតោនទៅបរទេស កើនឡើង ៣៦,៥% បើគិតជាតម្លៃ និង ១១,៧% បើគិតជាបរិមាណធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងតម្លៃកើតមានឡើងដោយសារកំណើនតម្លៃអង្ករ ដែលបាននាំចេញចំនួន២២,២% ដល់ ៦៤៤ដុល្លារក្នុងមួយតោនចាប់តាំងពីដើមឆ្នាំនេះ។ យោងតាមកាសែត VN Express របាយការណ៍នានា នៅក្នុងសន្និសីទនាពេលថ្មីៗនេះ
May 4, 2024









