- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៤២១ ៣៧៩នាក់ កើន៤០.៩៣% និងទទួលបានចំណូល ១៩ ៩១៧ ៥៣៣ដុល្លារអាមេរិក កើនឡើង៤១.៩៥% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៤ខែ
May 6, 2024 - ព័ត៌មានអន្តរជាតិ
ឥណ្ឌូនេស៊ី៖ រឿងរ៉ាវដ៏សែនហួសចិត្តមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសឥណ្ឌូនេស៊ី ដែលវាជាករណីមានបុរសម្នាក់រៀបការរួចបានរយៈពេល ១២ថ្ងៃ ទើបគាត់បានដឹងថាការពិតថាប្រពន្ធរបស់គាត់ក៏ជាមនុស្សប្រុសដូចគាត់ដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឱ្យដឹងថា បុរសជាជនរងគ្រោះក្នុងទំនាក់ទំនងស្នេហាមនុស្សភេទដូចគ្នាមួយនេះមានអាយុ ២៦ឆ្នាំ ហើយរូបគាត់បានស្គាល់គ្នាជាមួយគូស្នេហ៍ដែលជាមនុស្សប្តូរភេទបានរយៈពេលមួយឆ្នាំមុននឹងសម្រេចចិត្តរៀបការជាមួយគ្នា។ ប្រភពខាងលើបានបន្តថា ក្នុងរយៈពេលនៃការទាក់ទងគ្នាមួយឆ្នាំមកនេះគូស្នេហ៍ទាំង ២មិនដែលមានរឿងឈ្លោះប្រកែកគ្នាធ្ងន់ធ្ងរឡើយ ដោយពួកគាត់ទាំង ២នាក់ហាក់មានទម្លាប់នៃការរស់នៅ ចំណង់ចំណូលចិត្ត និងការគិតដូចគ្នាច្រើនខ្លាំងណាស់។ យ៉ាងណាក្តី អំឡុងពេលនៃការទាក់ទងគ្នានេះ បុរសដែលបានប្តូររាងកាយជាមនុស្សស្រីមិនសូវមានទំនាក់ទំនងជាមួយសមាជិកគ្រួសាររបស់បុរសជាប្តីឡើយ ហើយជាទូទៅគឺគូស្នេហ៍មួយគូនេះតែងទាក់ទងគ្នាពីចម្ងាយតាមរយៈការសរសេរសារ ហើយពេលជួបគ្នាម្តងៗក៏គ្មានអ្នកណាដឹងថា ស្រ្តីជាប្រពន្ធនោះគឺជាមនុស្សប្រុសដែរព្រោះរូបសម្រស់ពីខាងក្រៅរបស់គាត់គឺមើលទៅដូចជាមនុស្សស្រីពិត ១០០%តែម្តង។ បើទោះជាស្រស់ស្អាតដូចមនុស្សស្រីពិតមែន តែប្រដាប់ភេទរបស់គាត់នៅតែមានលក្ខណៈដូចមនុស្សប្រុសទូទៅដដែល ហើយអាថ៌កំបាំងមួយនេះត្រូវបានធ្លាយនៅក្នុងយប់ផ្សំដំណេក។ ក្រោយមានរឿងរ៉ាវចម្រូងចម្រាសនេះខាងគ្រួសារជនរងគ្រោះក៏បានដាក់ពាក្យប្តឹងទៅកាន់អាជ្ញាធរ ហើយប្រពន្ធដែលជាមនុស្សស្រីក្លែងក្លាយក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ ពីបទបោកប្រាស់ទំនុកចិត្តជនរងគ្រោះ៕ ផ្តល់សិទ្ធិដោយ៖
May 6, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនមួយរបស់ជប៉ុន នាពេលថ្មីៗនេះបានបង្ហាញឧបករណ៍គំរូ 6G ល្បឿនលឿនដំបូងគេរបស់ពិភពលោក ដែលមានសមត្ថភាពអាចបញ្ជូនទិន្នន័យក្នុងល្បឿន 100 gigabits ក្នុងមួយវិនាទី (Gbps) និងគ្របដណ្តប់លើផ្ទៃដីលើសពី ៣០០ហ្វីត។ ប្រការនេះ បានធ្វើឲ្យប្រទេសជប៉ុនក្លាយជាប្រទេសដំបូងគេលើលោក បញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធ 6G ខណៈដំណើរការលឿនជាង 5G បច្ចុប្បន្នគុណនឹង២០ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Gizmo China។ ឧបករណ៍គំរូនេះ ត្រូវបានគេដឹងថាជាការសហការរួមគ្នារវាងក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសជប៉ុន ដូចជា៖ DOCOMO, NTT Corporation, NEC Corporation និង Fujitsu ជាដើម។ ឧបករណ៍គំរូដំណើរការដោយប្រព័ន្ធ
May 6, 2024 - ព័ត៌មានជាតិ
(ព្រៃវែង)៖ ខេត្តព្រៃវែង បាននាំចេញស្រូវក្រៅផ្លូវការ ទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ សរុបមានចំនួន១,២៣៦,១៧៥តោន (រួមទាំងស្រូវឆ្លងកាត់) ក្នុងនោះ តម្លៃស្រូវសើមជាមធ្យម ស្រូវ IR504-04 តម្លៃ១,១៨០រៀល ក្នុង១គីឡូក្រាម ស្រូវ OM5451 តម្លៃ១,១៦០រៀល ក្នុង១គីឡូក្រាម ចំណូលសរុប៣៦៥,០៧២,៩៨១ដុល្លារ។ ដោយឡែក ក្នុងសប្តាហ៍នេះ សរុបមានចំនួន២៤,៨៥៧តោន ចំណូលសរុប៦,៧៨៣,៣៩៤ដុល្លារ។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងនៅថ្ងៃទី៦
May 6, 2024 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ រាជបណ្ឌិត្យសភាកម្ពុជា បានបើកការដ្ឋានជីកប្រឡាយ ដែលមានប្រវែង៥២គីឡូម៉ែត្រ ដោយមានទទឹង៦ម៉ែត្រ ជម្រៅ២ម៉ែត្រកន្លះដើម្បី ធ្វើជាព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គឺជាតំបន់មានជីវៈចម្រុះ និងមានសក្តានុពលច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា (ឡស្លដែកបុរាណ) និងជាតិពន្ធុកួយ ដែលអាចបម្រើឱ្យមុខងារក្នុងបរិស្ថានព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ បានយ៉ាងប្រសើរ ។ «គម្រោងជីកប្រឡាយទឹក ធ្វើជាព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»នេះ គឺរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានថវិកា ពីសប្បុរសជនមកពីគ្រប់ទិសទីបានចូលរួម ដោយគិតត្រឹមដើមខែឧសភា
May 6, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ រោងចក្រកាត់ដេរ TARAL នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមបណ្ដោយផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៤៦ ត្រូវការកម្មករក្នុងជាង៦ពាន់នាក់ ដែលបច្ចុប្បន្នមានជាង៣ពាន់នាក់ហើយ។ នេះជាការបញ្ជាក់ របស់ថៅកែរោងចក្រ នៅចំពោះមុខលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ខណៈលោកដឹកនាំមន្រ្តីចុះទស្សនកិច្ច និងស្វែងយល់ពីច្រវ៉ាក់ផលិតកម្មនៅរោងចក្រមួយនេះ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។ ពេលចុះពិនិត្យផ្ទាល់នៅក្នុងខាងក្នុងរោងចក្រ, លោក វ៉ី សំណាង បានបញ្ជាក់ថា រោងចក្រនេះប្រកបដោយផាសុកភាព ដេរក្នុងម៉ាស៊ីនត្រជាក់ អ្នកចូលធ្វើការដំបូងបានលុយ១០ដុល្លារ (ក្នុងករណីដេរគ្រប់មួយខែ) បន្ថែមពីលើ ប្រាក់ខែរបស់គាត់! បើតំបន់ដែលមានកម្មករច្រើនប្រមូលផ្ដុំគ្នា រោងចក្រទៅដឹកជញ្ជូនដោយផ្ទាល់ ប៉ុន្តែមិនបានកាត់សាហ៊ុយថ្លៃធ្វើដំណើរឡើយ។
May 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រកាសផ្តល់ជូន ក្របខ័ណ្ឌជាយោធិន ដល់សាច់ញាតិបង្កើត របស់យោធិនទាំង២០នាក់ ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។ ការប្រកាសរបស់សម្តេចធិបតី បន្ទាប់ពីសម្តេចបានឃើញសាររបស់យុវជនម្នាក់ ឈ្មោះ ជាសំណាង រស្មីសត្យា ដែលជាកូនប្រុសបង្កើតរបស់រសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ ដែលចង់ចូលបម្រើការងារក្នុងកងទ័ព បន្តវេនពីឪពុករបស់គេ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារដូច្នេះថា «ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ
May 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅតែ៣ថ្ងៃទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព នឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃជាប់គ្នា គឺនាថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤នេះ នៅអាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំយកក្រុមហ៊ុន សហគ្រាសធំៗចំនួន២០ មកជ្រើសរើសបុគ្គលិកសរុបចំនួន ៥,៤០០នាក់។ ពិព័រណ៍ការងារដ៏ធំនេះ នឹងត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារអាចចូលរួមទស្សនាដោយសេរី ដើម្បីរស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន/សហគ្រាសធំៗជាច្រើន ដែលនឹងទៅជ្រើសរើសបុគ្គលិកផ្ទាល់ភ្លាមៗក្នុងមុខតំណែង និងជំនាញជាច្រើន។ អ្នកចូលរួមក៏អាចទទួលបានគន្លឹះសំខាន់ៗ ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ
May 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុនតៃវ៉ាន់ SinoPac Holdings និងធនាគារ Bank SinoPac ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានប្រកាសទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត ១០០ភាគរយ។ ការទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជានេះ នឹងធ្វើឡើងជា ៣ដំណាក់កាល ដោយដំណាក់កាលទីមួយនឹងទិញយក ៨០ភាគរយក្នុងតម្លៃប្រហែល ៤៣៥លានដុល្លារអាមេរិក ខណៈដែលដំណាក់កាលទី២ និងទី៣ នឹងទិញយក ១០ភាគរយដូចគ្នា នៅដំណាច់ឆ្នាំទី១ និងឆ្នាំទី២។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមហ៊ុន SinoPac Holdings កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ការទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត ធ្វើឡើងទៅតាមយុទ្ធសាស្រ្តរបស់ខ្លួន ដោយយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធស្រ្តចម្បងទាំង៤ របស់ក្រុមហ៊ុន
May 6, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងចាប់ផ្ដើមផលិតនូវឧបករណ៍ដែលមានអេក្រង់អាចបត់បាន (Foldable) នៅចុងឆ្នាំ២០២៥ ហើយ iPhone អេក្រង់បត់នឹងចាប់ផ្តើមនៅឆ្នាំ ២០២៦។ លោក Jeff Pu មកពីស្ថាប័នវិភាគ Haitong International Securities បានបង្ហើបឲ្យដឹងនូវព័ត៌មានខាងនេះ ព្រមទាំងបានអះអាងថា Apple នឹងនាំយកនូវផលិតផលអេក្រង់បត់ដែលអស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។ ដោយឧបករណ៍ថ្មីនោះមានអេក្រង់ទំហំ ២០.៣អ៊ីង។ នៅមុននេះលោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីក៏បានរាយការណ៍មកដែរថា Apple កំពុងធ្វើការនៅលើឧបករណ៍ថ្មីមួយដែលមានអេក្រង់ ២០.៣អ៊ីង ដែលវាអាចជា MacBook ហើយនឹងបង្ហាញខ្លួននៅឆ្នាំ២០២៧។
May 6, 2024









