- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតួនាទីជាអ្នកសារព័ត៌មាន ទោះបីជាមានអាជ្ញាប័ណ្ណ ឬមិនមាន គឺត្រូវមានឆន្ទៈចង់ផ្តល់ព័ត៌មានដែលពិតប្រាកដឱ្យអ្នកមើលឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែសុំដើរតួជាអ្នកព័ត៌មាន កុំដើរតួរធ្វើជាតុលាការ ធ្វើជាអ្នកកាត់ទោស។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។ ជំនួបសំណេះសំណាលនៅរសៀលថ្ងៃនេះដែរជាការបន្តនូវគំរូសម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យសារព័ត៌មាន ហើយបានបង្កើតឱ្យមានជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ ពោលគឺបានធ្វើឡើងចំនួន ៥លើកមកហើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា
May 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យ និងអាគ្នេយ៍អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៤%។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី
May 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេច លុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដែលមានអត្ថលេខ ០៦៩៣០១ ជំនួយការ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។ ការសម្រេចលុបឈ្មោះចេញពីក្របខណ្ឌនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីយោធារូបនេះបានបាញ់បោះសេរីដោយផ្ទុះអាវុធចំនួន៥គ្រាប់ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ រយៈពេល៣ម៉ោងក្រោយផ្ទុះអាវុធ មន្រ្តីយោធានោះត្រូវបានកម្លាំងនគរបាលខណ្ឌ សហការជាមួយអាវុធហត្ថខណ្ឌ ចាប់ឃាត់ខ្លួនភ្លាមៗ៕ ផ្តល់សិទ្ធិដោយ៖
May 4, 2024 - ព័ត៌មានជាតិ
(មណ្ឌលគិរី)៖ ដំរីមួយក្បាលចុះទៅផឹកទឹកអូរ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ស្ថិតនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយជាប់ផុងចេញមិនរួច តែត្រូវបានមន្ដ្រីជំនាញបរិស្ថាន និងអាជ្ញាធរមូលដ្ឋានប្រទះឃើញជួយសង្គ្រោះចេញមកវិញ។ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រោយប្រទះឃើញដំរីជាប់ក្នុងផុងក្នុងភួកទឹកអូរគ្រាក់ មន្ដ្រីជំនាញបរិស្ថាន ឧទ្យានុរក្ស, អង្គការ WWF, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងអាជ្ញាធរស្រុក បានសហការគ្នាអូសដំរីរងគ្រោះចេញពីភួក។ លោកអភិបាលខេត្តបានអះអាងថា បន្ទាប់ពីអូសចេញពីភួកដែលជាប់ផុងនោះ មន្ដ្រីជំនាញមើលឃើញថា ដំរីខាងលើនេះរងរបួសបាក់ជើងខាងឆ្វេងធ្ងន់ធ្ងរ ហើយនៅពេលនេះកំពុងតែធ្វើការសង្គ្រោះព្យាបាល។ មន្ដ្រីជំនាញដាក់ការសង្ស័យថា ដំរីមួយក្បាលនេះទំនងជាដំរីដែលបាត់ចេញពីតំបន់កែវសីម៉ាកាលពីប៉ុន្មានថ្ងៃមុននេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews
May 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញការពេញចិត្តចំពោះការបើកសម្ពោធរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប នៅថ្ងៃម្សិលមិញ ហើយបានលើកទឹកចិត្តបន្ថែមដល់ក្រុមហ៊ុនថា ក្រៅពីផលិតរថយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា គួរតែផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារខាងក្រៅផងដែរ។ ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប (Toyota Tsusho Corporation) ដឹកនាំដោយលោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ និងឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង
May 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា បច្ចុប្បន្ននេះក្រសួងកសិកម្ម បាននិងកំពុងព្យាយាមបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីប្រមូលផ្ដុំប្រជាកសិករ ធ្វើការផ្ទាល់ជាមួយក្រសួង ដើម្បីផ្ដល់ជូនដល់កសិករលើចំណេះដឹងទូទៅ ផ្ដោតខ្លាំងលើការផលិត ផលិតឲ្យមានការប្រកួតប្រជែង ដើម្បីនាំចេញស្រួល និងទូលំទូលាយ។ ការលើកឡើងរបស់លោក ឃឹម ហ្វីណង់ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព័ត៌មានទីផ្សារកសិកម្ម លើតម្រូវការដាំដុះ»។ លោក ឃឹម ហ្វីណង់ បានថ្លែងថា «តួនាទីសំខាន់របស់ក្រសួងកសិកម្ម គឺទាក់ទងនឹងផលិតកម្មនេះឯង ជាក្របខណ្ឌក្រសួង ផ្ដោតខ្លាំងលើការផលិត ផលិតឲ្យបានល្អ
May 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងឲ្យដឹងថា រដ្ឋមន្ដ្រីកសិកម្មមិនចង់ឲ្យវិស័យកសិកម្ម ក្លាយជាអំវែករបស់ប្រទេសកម្ពុជានោះទេ តែចង់ប្រែក្លាយទៅជាវិស័យគាំទ្រ ដល់ផលិតផលសរុបក្នុងស្រុករបស់កម្ពុជា (GDP)។ ការលើកឡើងរបស់លោក ឃឹម ហ្វីណង់ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព័ត៌មានទីផ្សារកសិកម្ម លើតម្រូវការដាំដុះ»។ លោកបានថ្លែងថា ជាការពិតយើងដឹងច្បាស់ហើយថា ប្រទេសកម្ពុជាមានចតនា និងកំណត់ជាចក្ខុវិស័យរួចរាល់ហើយ ក្នុងការកែប្រែខ្លួន ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ២០៥០ ក្នុងនោះក្រសួងកសិកម្មក៏ចង់ឲ្យ កសិកររបស់កម្ពុជាទទួលបានចំណូលជាមធ្យម ៤ពាន់ដុល្លារក្នុងមួយឆ្នាំ ព្រោះប្រសិនបើកសិករកម្ពុជាមានចំណូលមធ្យមទាបជាង ក្នុងរង្វង់ ៤ពាន់ដុល្លារ
May 3, 2024 - ព័ត៌មានជាតិ
(ម៉ាឡេស៊ី)៖ សហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ធ្វើដំណើរទស្សនកិច្ចរឹតចំណងសាមគ្គីភាព ជាមួយក្រុមហ៊ុនរដ្ឋប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រីកសក្តានុពលនៃការនាំចេញបន្ថែមទៀត នូវអង្ករកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេស៊ីដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមកិច្ចសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ដឹកនាំដោយ លោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និង លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានដឹកនាំប្រតិភូសមាជិក សមាជិកាចំនួន ១៦រូប មកពី
May 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Nabil Sultan អនុប្រធានប្រតិបត្តិផ្នែកលក់ និងអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Emirates បានថ្លែងថា ក្រុមហ៊ុន Emirates មានបណ្តាញអាកាសចរណ៍ប្រមាណជាង ១៤០ប្រទេស ដែលលោកសង្ឃឹមថា តាមរយៈការភ្ជាប់ជើងហោះហើរឡើងវិញរវាងកម្ពុជា និងឌួបៃ នឹងនាំយកភ្ញៀវទេសចរ និងវិនិយោគិនពីបណ្តាប្រទេសនានា មកកម្ពុជា។ លោក Nabil Sultan គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងពីធីអបអរសាទរជើងហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ពីទីក្រុងឌួបៃ មកភ្នំពេញ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដោយបានបាននាំអ្នកដំណើរចម្រុះជាតិសាសន៍ប្រមាណជិត ១៨០នាក់ពីទីក្រុងឌួបៃ មកភ្នំពេញ។ លោកបញ្ជាក់ថា
May 3, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និង ទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០%។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម
May 3, 2024









