- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធនឹងការត្អូញត្អែររបស់មាតា-បិតា អ្នកអាណាព្យាបាល សិស្សមួយចំនួន ពាក់ព័ន្ធនឹងការលំបាក ក្នុងការរ៉ាប់រងចំណាយ លើការរៀនបន្ថែមក្រៅម៉ោង (រៀនគួរ)។ សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា ក្រសួងអប់រំ បានទទួលព័ត៌មានអំពីការត្អូញត្អែរ របស់មាតាបិតា អ្នកអាណាព្យាបាល សិស្សមួយចំនួនពាក់ព័ន្ធនឹងការលំបាក ក្នុងការរ៉ាប់រងចំណាយ លើការរៀនបន្ថែម ក្រៅម៉ោង (រៀនគួរ) របស់កូនៗ ទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ព្រមទាំងបានភ្ជាប់ទៅនឹងបាតុភាពអវិជ្ជមាន ដែលបង្កឡើងដោយ សកម្មភាពបង្រៀនគួរ ដូចជាការចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆមាសនូវលំហាត់ ឬខ្លឹមសារ
May 7, 2024 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ ស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង១៤៖០០នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា៖ «ករណីអគ្គិភ័យដែលបានកើតឡើងបណ្តាលឱ្យឆេះស្ថានីយប្រេងឥន្ធនៈ និងសម្ភារមួយចំនួនធំនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី»។ លោកថា ក្នុងហេតុការណ៍នេះបណ្តាលឱ្យខូចខាតសម្ភារ គិតជាថវិកាប្រមាណ២០ម៉ឺនដុល្លារ។ ដោយឡែក ម្ចាស់ស្ថានីយប្រេងឈ្មោះ ឡាយ ឡុង ស៊ីម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (រងរបួសស្រាល) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមណ្ឌលសុខភាពស្រយង់កោះកេរ។ អធិការនគរបាលស្រុក
May 7, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ របាយការណ៍ពី Electric បានបង្ហាញថាក្រុមហ៊ុនយក្ស Tesla បានបញ្ឈប់បុគ្គលិកបន្ថែមទៀតក្នុងសប្តាហ៍នេះ ដែលរួមមានផ្នែក software, service និង engineering (វិស្វករ)។ ការបញ្ឈប់នេះ ត្រូវបានគេឱ្យដឹងថា បន្ទាប់ក្រុមហ៊ុនផលិតរថយន្ត ដែលដឹកនាំដោយកំពូលមហាសេដ្ឋី Elon Musk បានរំសាយនាយកដ្ឋានសាកថ្មរថយន្តអគ្គិសនីរបស់ខ្លួន នឹងក្រោយការប្រកាសបញ្ឈប់បុគ្គលិកប្រមាណ ១០ភាគរយទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ពី Electric ដដែលបានឱ្យដឹងទៀតថា បុគ្គលិកដែលរងការបញ្ឈប់ក្នុងជុំនេះ បានទទួលអ៊ីមែលកាលពីចុងសប្តាហ៍មុន។ ជាងនេះទៅទៀតកាលពីខែមេសាកន្លងទៅ ក្រុមហ៊ុនយក្សនេះ ក៏បានក្រើនរំលឹកផងដែលថា
May 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត រម្លឹកថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងតំបន់ និង លើសកលលោក ។ មុនវិបត្តិនៃជំងឺកូវីដ-១៩, កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំដែលការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជាប្រែក្លាយពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ ក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ទោះបីជាមានកំណើនអវិជ្ជមាន ក្នុងឆ្នាំ ២០២០, សេដ្ឋកិច្ចកម្ពុជា បានស្ទុះឡើងវិញយ៉ាងឆាប់ ដោយសម្រេចបានកំណើន៥,១% ក្នុងឆ្នាំ ២០២២, និង ៥% ក្នុងឆ្នាំ
May 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើតេស្តរកសារធាតុញៀនក្នុងក្របខណ្ឌ នៃមន្ត្រីរាជការក្រសួងព័ត៌មានដែលមានថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យាសរុបចំនួន១៨៤០នាក់ នៅទីស្តីការក្រសួងព័ត៌មាន។ ក្នុងឱកាសនោះ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ការធ្វើតេស្តរកសារធាតុញៀននេះជាយុទ្ធនាការដើម្បីសម្រេចឲ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ លោកបានបន្ដថា កិច្ចការងារធ្វើតេស្តរកសារធាតុញៀនក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន គឺធ្វើឡើងស្របទៅនឹងការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១
May 7, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ បើយោងតាមរបាយការណ៍ថ្មីមួយ ពីស្ថាប័នស្រាវជ្រាវ Counterpoint Research បានបង្ហាញពីទិន្នន័យនៃការនាំចេញស្មាតហ្វូនទូទាំងពិភពលោក ក្នុងនោះទូរស័ព្ទ iPhone ស៊េរីខ្ពស់ និងថ្មីបំផុត គឺ iPhone 15 Pro Max គឺមានប្រជាប្រិយភាពជាងម៉ូដែល iPhone ផ្សេងៗទៀត ហើយក៏ជាជម្រើសកំពូលធៀបនឹងស្មាតហ្វូនកំពូល និងស្មាតហ្វូនថ្នាក់កណ្តាលរបស់ Samsung។ ប្រការនេះ បានធ្វើឲ្យ iPhone 15 Pro Max វ៉ាដាច់ Samsung ក្លាយជាស្មាតហ្វូន លក់ដាច់បំផុតលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន 9to5mac នៅថ្ងៃទី០៧
May 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសារមន្ទីរជាតិកម្ពុជា បានរៀបចំពិធីនិមន្តព្រះសង្ឃ ប្រោះព្រំសុំសេចក្តីសុខនាអំឡុងពេលនៃការវេចខ្ចប់និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ ដើម្បីបញ្ជូនយកទៅអភិរក្ស ជួសជុល និងវិភាគស្រាវជ្រាវនៅប្រទេសបារាំង។ ពីធិនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក Fabrice ETIENNE, អនុប្រធានបេសកកម្ម របស់ស្ថាទូតបារាំងប្រចាំនៅកម្ពុជា លោក Jamel OUBECHOU តំណាងលោកស្រី Yannick LINTZ នាយកសារមន្ទីជាតិសិល្បៈអាស៊ីហ្គីមេ និងលោកស្រី Elke SELTER ប្រធានកម្មវិធីនៃស្ថាប័ន
May 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ និងឧប្បត្តិហេតុអាកាសយាន ជាមួយបណ្ឌិត សឺចានតូ ចាចូណូ ប្រធានគណៈកម្មាធិការ ជាតិសុវត្ថិភាពដឹកជញ្ជូន ប្រទេសឥណ្ឌូនេស៉ី និងបើកវគ្គបណ្តុះបណ្តាល ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់អាកាសយាន។ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្នុងពិធីនោះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានរំលឹកពីប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដោយបានបង្កើតទំនាក់ទំនងការទូត
May 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យក្មេងស្រីជនជាតិដើមភាគតិចចារាយ ឈ្មោះ បុប្ផា ជានិស្សិតបរិញ្ញាបត្រនីតិសាស្រ្ត ឱ្យបានសិក្សាស្វែងយល់អំពីការងាររបស់លោក ក្នុងរយៈពេល១ថ្ងៃ។ ជាមួយគ្នានេះ ការផ្តល់ឱកាស និងការបង្កភាពងាយស្រួល ដល់យុវជនកម្ពុជា ឱ្យស្វែងយល់អំពីតួនាទីការងារ គឺជាផ្នែកមួយនៃការបណ្តុះគំនិត ស្មារតីក្នុងភាពជាអ្នកដឹកនាំនាពេលអនាគត ជាពិសេសកុមារី ក្មេងស្រី ដែលងាយរងគ្រោះមកពីតំបន់ដាច់ស្រយាល និងក្រីក្រ ដើម្បីជួយបណ្តុះស្មារតី និងភាពអង់អាចរបស់ពួកគេ។ នេះជាលើកដំបូងហើយ ដែលក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន
May 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង ព្រៃវែង និងកណ្តាល អាចមានភ្លៀងធ្លាក់ជាមួយផ្គរ
May 7, 2024









