- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៉ី ហៅកាត់ថា ADB ដែលចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ធនាគារនេះបានពញ្ញាក់អារម្មណ៍ដល់បណ្តាលប្រទេសក្នុងតំបន់កំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ឱ្យត្រៀមខ្លួន សម្រាប់បញ្ហាប្រឈមនៃកំណើនចំនួនប្រជាជនវ័យចំណាស់។ សេចក្ដីប្រកាសព័ត៌មាន របស់ ADB បានលើកឡើងថា តំបន់កំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក មិនទាន់បានត្រៀមខ្លួន ដើម្បីធានានូវសុខុមាលភាព នៃចំនួនប្រជាជនវ័យចំណាស់ ដែលកើនឡើងយ៉ាងឆាប់រហ័សនោះទេ ដែលជាក់ស្តែងចំនួន មនុស្សចាស់កាន់តែកើនឡើង កំពុងប្រឈមមុខនឹងបញ្ហារួមមានការធានារ៉ាប់រង ប្រាក់សោធននិវត្តន៍ទាប បញ្ហាសុខភាព ភាពឯកោក្នុងសង្គម និងការទទួលបានសេវាសំខាន់ៗមានកម្រិត។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ខណៈដែលអាយុកាន់តែវែងនេះ ឆ្លុះបញ្ចាំងពីភាពជោគជ័យ នៃការអភិវឌ្ឍក្នុងតំបន់ វាទាមទារឲ្យមានកំណែទម្រង់គោលនយោបាយទូលំទូលាយជាបន្ទាន់ ដើម្បីគាំទ្រសុខុមាលភាពរបស់មនុស្សចាស់។
May 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ហេតុការណ៍ផ្ទុះអាវុធ៥គ្រាប់ ដែលបានកើតឡើងនាម៉ោង៣ទាបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា បង្កឲ្យមានការភ្ញាក់ផ្អើលនោះ កម្លាំងនគរបាលខណ្ឌ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួនមន្ដ្រីយោធាម្នាក់ដែលជាអ្នកបាញ់បោះ។ របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មន្ដ្រីយោធាដែលត្រូវចាប់ខ្លួនក្រោយផ្ទុះអាវុធនោះ ឈ្មោះ ផាត ផាណា អាយុ៣៥ឆ្នាំ។ មូលហេតុដែលនាំឲ្យផ្ទុះអាវុធនេះ ដោយសារតែទំនាស់ពាក្យសម្ដីជាមួយអ្នកជិតខាង។ ក្រោយចាប់ខ្លួន, មន្រ្តីយោធារូបនេះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ៧មករា ធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ freshnews
May 2, 2024 - សិល្បៈ
(ភ្នំពេញ)៖ នៅទីបំផុត សមាគមសិល្បករខ្មែរ បានរកឃើញប្រធានថ្មីនៅអាណត្តិទី៦នេះហើយ គឺបានទៅលើ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានធ្វើការបោះឆ្នោតប្រកួតប្រជែង នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីសំណាក់សិល្បករ-សិល្បការិនី ជាច្រើនាក់ ក្នុងនោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលបានសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង ៩៣%។ នៅក្នុងថ្ងៃបោះឆ្នោត គេបានដឹងថាគណៈកម្មការរៀបចំការបោះឆ្នោតនេះ ដែលមានការគាំទ្រយ៉ាងពេញទំហឹងពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្ហាញបេក្ខភាពឈរឈ្មោះចំនួន៣រូប រួមមាន៖ អតីតតារាសម្តែង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង,
May 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតានៅកម្ពុជា គឺនឹងនាំផលប្រយោជន៍ជាច្រើនទៅដល់សេដ្ឋកិច្ច សង្គម និងប្រជាពលរដ្ឋកម្ពុជា ហើយនឹងជួយលើកកម្ពស់លទ្ធភាព និងកិត្យានុភាពរបស់កម្ពុជា ក៏ដូចជាផ្ដល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាផងដែរ។ ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ សម្ដេចធិបតីបានថ្លែងថា ការបើករោងចក្រផលិតនៅក្នុងប្រទេស មិនចំណាយថ្លៃពន្ធនាំចូល នោះនឹងធ្វើឱ្យប្រជាជនអាចទិញប្រើប្រាស់ក្នុងតម្លៃសមរម្យ។ ទោះបីមិនបង់ពន្ធនាំចូល តែក្រុមហ៊ុនក៏ត្រូវបង់ពន្ធក្នុងស្រុកដែរ ព្រោះនៅពេលប្រជាជនទិញប្រើប្រាស់ច្រើន នឹងមានការបង់ពន្ធផ្សេងៗទៀត។ សម្ដេចបានបន្តថា បច្ចុប្បន្ននៅកម្ពុជាមិនត្រឹមតែមានក្រុមហ៊ុនផលិតប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ តែក៏មានក្រុមហ៊ុនផលិតទំនិញ ផលិតផលនាំចេញក្រៅស្រុកទៀតដែរ។ នេះហើយជាមហិច្ឆតារបស់កម្ពុជា
May 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនោះ គឺជាបញ្ហាបច្ចេកទេស មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយ ដូចបានបំផ្លើសឡើយរបស់ក្រុមប្រឆាំងជ្រុលនិយមឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០២ ខែឧសភានេះ។ ក្រសួងបានបញ្ជាក់ថា នាពេលថ្មីៗកន្លងទៅនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិតតាមបណ្តាញសង្គមនានា ធ្វើឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។ សេចក្តីប្រកាសបានបញ្ជាក់ដូច្នេះថា៖ «តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ ក្រសួងការពារជាតិសូមបញ្ជាក់ជូនថា ករណីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤
May 2, 2024 - សិល្បៈ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ សិល្បករ-សិល្បការិនី ក្នុងប្រទេសកម្ពុជាជាង ៦០០នាក់ បានចូលរួមបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ខ្លួនយ៉ាងច្រើនកុះករ ខណៈដែលទីតាំងបោះឆ្នោតនោះ បានធ្វើឡើងនៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្របតាមលក្ខន្តិកៈដែលសមាគម និងមានការទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ នៅថ្ងៃនេះ គេសង្កេតឃើញសិល្បករ-សិល្បការិនីយ៉ាងច្រើនកុះករបានចូលរួមបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ខ្លួន ដែលការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅដោយរលូន ដោយមានបេក្ខភាពឈរឈ្មោះចំនួន៣រូប រួមមាន៖ អតីតតារាសម្តែង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ខេវិន និងលោក ផាត់ តារារដ្ឋ។ សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦
May 2, 2024 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ ក្មេងទំនើង៣០នាក់ មានប្រុសស្រី និងមានម៉ូតូ៥គ្រឿង បានប្រមូលផ្តុំគ្នានៅតាមផ្លូវទីសាធារណៈ ត្រូវបានអាវុធហត្ថឃាត់ខ្លួនយកមកអប់រំ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដាក់បទបញ្ជា យ៉ាងតឹងដល់អាវុធហត្ថទាំងអស់ ត្រូវចុះបង្ក្រាបឲ្យខានតែបានរាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ក្នុងនោះមានក្មេងទំនើងផងដែរ។ លោកបានចាត់ឲ្យលោកអនុសេនីយ៍ឯក ម៉ែន ស៊ីដែន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចំនួន២០នាក់ ចុះល្បាតនៅតាមភូមិសាស្រ្តក្រុងប៉ោយប៉ែត ស្រាប់តែបានប្រទះឃើញក្មេងទំនើង ៣០នាក់ មានប្រុសស្រីកំពុងផ្តុំគ្នាយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវជាតិនៅវេលាម៉ោង១យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចក្រោយកាស៊ីណូ ពូលី ស្ថិតក្នុងភូមិក្បាលស្ពាន២។ កងរាជអាវុធហត្ថឃាត់ខ្លួនបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
May 2, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនស្រ្តីម្នាក់ទៀត ដែលជាបក្ខពួករបស់ ឡេង ចាន់ណា ពាក់ព័ន្ធនឹងករណីឆបោក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្ដសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តសៀមរាប បានចេញដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ រ៉េត សុធីដា ភេទស្រី អាយុ៣២ឆ្នាំ មក បង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុម មានការចាត់តាំង)» តាមបញ្ញត្តិមាត្រា
May 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជារឿងដ៏សែនរីករាយបំផុតសម្រាប់កម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា បើកសម្ពោធជាផ្លូវការហើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីនេះ។ រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TOYOTA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់ នួន គ្រុប ចំនួន១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ
May 2, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានធ្លាក់ចុះជិត ៦% នៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីមានព័ត៌មានថា នាយកប្រតិបត្តិ លោក Elon Musk គ្រោងកាត់បន្ថយការងារបន្ថែមប្រមាណ៥០០នាក់ នៅក្នុងក្រុម Supercharger។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។ យោងតាម The Information បានឲ្យដឹងថា លោក Musk បានផ្ញើអ៊ីមែលទៅអ្នកគ្រប់គ្រងនៅ Tesla ពេញមួយយប់ដោយប្រកាសពីការចាកចេញរបស់បុគ្គលិកសំខាន់ៗ រួមទាំងនាយកជាន់ខ្ពស់នៃក្រុមហ៊ុន EV Charging លោកស្រី Rebecca Tinucci
May 1, 2024









