Khmerpress
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន បានដឹកនាំកម្លាំងធ្វើការឃាត់រថយន្តជាច្រើនគ្រឿងដែលកំពុងធ្វើចរាចរណ៍ ក្នុងក្រុងបាត់ដំបង ដោយការដឹកទំនិញសំពីងសំពោង បង្កឱ្យមានការរិះគន់ពីមហាជននៅក្នុងក្រុងបាត់ដំបង។ នៅពេលនេះរថយន្ត និងម្ចាស់ត្រូវបាននាំយកមកកាន់ស្នងការដ្ឋានដើម្បីសាកសួរធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរនិងធ្វើការផាកពិន័យតាមផ្លូវច្បាប់ ហើយឱ្យរុះរើទំនិញសំពីងសំពោងនេះចេញ មុនពេលអនុញ្ញាតឱ្យត្រឡប់ទៅវិញ ហើយក្នុងករណីម្ចាស់រថយន្តនេះនៅតែប្រព្រឹត្តិល្មើសជាថ្មីទៀតនោះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យទ្វេរដង ស្របតាមច្បាប់។ សូមជម្រាបជូនថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺមន្រ្តីនគរបាលចរាចរណ៍បានយកចិត្តទុកដាក់ អនុវត្តជាប់ជាប្រចាំតែយូរៗម្តងករណីល្មើសច្បាប់ដែលបង្កដោយអ្នកបើកបររថយន្តដឹកទំនិញសំពីងសំពោង នេះតែងឆ្លៀតប្រព្រឹត្តិល្មើស ដែលមួយចំនួនបានចូលមកឬឆ្លងកាត់ក្រុងបាត់ដំបងនៅពេលយប់ ឬពេលទៀបភ្លឺ ដែលជាពេលវេលាមិនមានការត្រួតពិនិត្យ

    December 16, 2023
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានព្រមានចិន កុំឱ្យចូលជ្រៀតជ្រែកក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់ ដែលនឹងប្រព្រឹត្តទៅនាដើមឆ្នាំក្រោយ ហើយបានទទូចឱ្យភាគីទាំងអស់ប្រកាន់អាកប្បកិរិយា ប្រកបដោយការទទួលខុសត្រូវ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។ ពេលវេលាចន្លោះចាប់ពីពេលនេះ រហូតដល់ការបោះឆ្នោតនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ របស់តៃវ៉ាន់ កំពុងតែស្ថិតក្រោមការតាមដាន​យ៉ាងដិតដល់បំផុត ពីសំណាក់ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន ដ្បិតវាអាចកំណត់ពីអនាគត នៃទំនាក់ទំនងរបស់ទីក្រុងតៃប៉ិជាមួយចិន។ លោក Nicholas Burns ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន បានលើកឡើងដូច្នេះថា «ក្តីរំពឹងក៏ដូចជាក្តីសង្ឃឹម​យ៉ាងរឹងមាំរបស់យើង គឺថាការបោះឆ្នោតនៅតៃវ៉ាន់ នឹងប្រព្រឹត្តទៅ ដោយមិនស្ថិតក្រោមការសម្លុតគំរាម បង្ខិតបង្ខំ ឬលូកលាន់ពីភាគីណា​ទាំងអស់»។

    December 16, 2023
  • ព័ត៌មានជាតិ

    ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការបញ្ជូនត្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក។ នេះបើតាសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូនេះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា បន្ទាប់ពីការចរចាអស់ រយៈពេលជាច្រើនឆ្នាំ រវាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY), ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI) និងក្រុមការងារកម្ពុជា ជាមួយនឹងសារមន្ទីរ MET, វត្ថុបុរាណខ្មែរចំនួន ១៤រូប នៃសមុច្ច័យរបស់សារមន្ទីរ MET

    December 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញនូវការព្រួយបារម្ភចំពោះការលួចយកទិន្នន័យសំខាន់ៗ តាមបណ្ដាស្ថាប័នរដ្ឋ ពីសំណាក់ក្រុមចោរបច្ចេកវិទ្យាបរទេស គ្រាដែលកន្លងទៅករណីនេះធ្លាប់កើតមានឡើងនៅតាមក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលមួយចំនួនរួចមកហើយ។ ប៉ុន្ដែក្រសួងមហាផ្ទៃ មិនទាន់មានករណីនេះកើតឡើងឡើយ។ ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានចាត់ទុកទិន្នន័យនៅតាមបណ្ដាក្រសួង ស្ថាប័នរដ្ឋ ពិសេសព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ប្រៀបដូចជា «កូនក្រមុំ»។ ក្នុងន័យនេះ លោកបានជំុរញឲ្យតាមបណ្ដាស្ថាប័នរដ្ឋ ពិសេសស្ថាប័នចំណុះក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងទិន្នន័យទាំងអស់នេះ។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា

    December 16, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធអគារធនាគារវីងថៅវើ។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងរៀបចំពិធីសម្ភោធអគារធនាគារវីងថៅវើ ស្ថិតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ

    December 16, 2023
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានចេញសេចក្ដីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ពាក់ព័ន្ធការផ្សព្វផ្សាយរបស់គណនី Facebook ឈ្មោះ Serey Vattanak ដែលគ្រប់គ្រងដោយឈ្មោះ វ៉ែន ស៊ាងឡៃ រស់នៅភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជន ពាក់ព័ន្ធគណនីឈ្មោះ Serey Vattanak គ្រប់គ្រងដោយ ឈ្មោះ វ៉ែន ស៊ាងឡៃ ភេទស្រី កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ បច្ចុប្បន្នមានទីលំនៅ

    December 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតចាប់ពីថ្ងៃ១៤ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រយៈពេល ៣០ថ្ងៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះសមាជិក របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស សរុបចំនួន ៩១,១៣៧នាក់។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធីការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាមលោក កត្តា អ៊ន ក្នុងចំណោមអ្នកចុះឈ្មោះទាំងនោះ ក្រសួងការងារទទួលបានបុគ្គលស្វ័យនិយោជន៍ចំនួន ៨៧ ២៦៤នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន

    December 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជាទទួលបានចំណូលជាង ៤៤៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ តាមរបាយការណ៍បានឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ រយៈពេល១១ខែនេះ មានចំនួន៤៤៥ ៥២២ ២៣៥ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន១ ៥០៣ ៤៣៩ដុល្លារ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១ ៣៣៣ដុល្លារ ក្នុង១តោន ថយចុះចំនួន

    December 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១២៖៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ៧០ ផ្លូវ១១៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ស្រេង វណ្ណារ៉ា ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១០១z ផ្លូវសន្ធារស់ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរ ជាងភ្លើង (មានសារធាតុញៀន) ។ ២-ឈ្មោះ យូ

    December 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសជូនដំណឹងរៀបចំការប្រកួតកីឡាធំៗ ប្រចាំឆ្នាំ២០២៤ នៅតាមរាជធានីខេត្ត និងកីឡាជាតិ លើកទី៤ ព្រមទាំងកីឡាជាតិជនពិការ លើកទី២។ នៅក្នុងលិខិតជម្រាបជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទាំងអស់ និងប្រធានសហព័ន្ធកីឡាជាតិ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សាកលវិទ្យាធិការ នាយក នាយិកាវិទ្យាស្ថានជាតិ និងវិទ្យាស្ថានគរុកោសល្យបានបញ្ជាក់ពីប្រភេទកីឡា និងកាលបរិច្ឆេទនៃកម្មវិធីប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា និស្សិតឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិតសភាចារ្យ

    December 15, 2023