Khmerpress
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW Group ទទួលបានអាជ្ញាប័ណ្ណបើកបររថយន្តសាកល្បងជាលើកដំបូងនៅលើផ្លូវល្បឿនលឿនទីក្រុងសៀងហៃ ប្រទេសចិន ជាមួយនឹងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង «L3 Self-Driving» ឬ Level 3 Autonomous។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពជាច្រើនបានឱ្យដឹងថា ប្រសិនបើ BMW ធ្វើការបើកបរសាកល្បងរថយន្តម៉ូដែលថ្មីរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង «L3 Autonomous» ទទួលបានជោគជ័យ និងស្របតាមបទបញ្ញត្តិរបស់ប្រទេសចិននោះ BMW នឹងអាចដាក់លក់រថយន្តនៅក្នុងទីផ្សារប្រទេសចិនហើយ ដែលជាទីផ្សារដ៏ធំបំផុតមួយរបស់ពិភពលោក។ គួរបញ្ជាក់ដែរថា បច្ចេកវិទ្យា L3 Autonomous

    December 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមរយៈពេល ១ខែ ដំបូងនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានយុវជនប្រមាណ ១៣,៥៨៧នាក់ បានមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេស។ នេះជាការបញ្ជាក់របស់លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។ លោកបានលើកឡើងថា៖ «ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺមានរយៈពេល១ខែគត់នៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះ ក្នុងនោះដែរក្រសួងការងារបានដុតដៃដុតជើងផ្សព្វផ្សាយព័ត៌មាន ចាត់ក្រុមការងារថ្នាក់ក្រសួងចុះមូលដ្ឋានធ្វើយ៉ាងណាកៀងគយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានផុសផុល»។ បើតាមអ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ក្នុងចំណោមអ្នកចុះឈ្មោះសរុបប្រមាណ ១៣,៥៨៧នាក់

    December 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីណែនាំ ដល់បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ត្រូវគោរព និងអនុវត្តតាមការណែនាំ និងប្លង់មណ្ឌលប្រឡងដូចបានភ្ជាប់ជូនខាងក្រោម៖ បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ត្រូវគោរព និងអនុវត្តតាមការណែនាំដូចតទៅ៖ – ត្រូវចូលមកមណ្ឌលប្រឡង ដោយយកភ្ជាប់ជាមួយនូវសលាកបត្រឯកត្តជន អត្តសញ្ញាណប័ណ្ណ ឬ ឆាយា(ព្រះសង្ឃ) ឬ លិខិតសម្គាល់ខ្លួន (ឬលិខិតបញ្ជាក់ផ្លូវការ) ព្រមទាំងប៊ិចខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង – ហាមយកជាប់ជាមួយនូវឯកសារ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ (ទូរស័ព្ទ នាឡិកាឆ្លាតវៃ…..)។ គណៈកម្មការរៀបចំ

    December 15, 2023
  • ព័ត៌មានជាតិ

    (ប៉ាតាយ៉ា)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងបណ្ដោះអាសន្ន (ប្រាក់ ១ និងសំរឹទ្ធ ៣) គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក WGP1 Jet Ski World Series 2023 ជុំផ្ដាច់ព្រ័ត្រ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ សម្រាប់លទ្ធផលទទួលបានពីការប្រកួត ២ថ្ងៃកន្លងមក សម្រាប់មេដាយប្រាក់ ដណ្ដើមបានដោយកីឡាករ ម៉ីន មូសស្ដាន លើវិញ្ញាសា Expert Ski GF ។ រីឯមេដាយសំរឹទ្ធ ៣គ្រឿង

    December 15, 2023
  • ព័ត៌មានជាតិ

    ស្រុកព្រៃនប់៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៦:៣០នាទី នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីលួចខ្សែ-ក លួចកាបូប និងលូកហោប៉ៅ បង្កដោយជនសង្សយ័០១ក្រុម ក្នុងពិធីនិមន្តមកទេសនា និងប្រោសព្រំសេរីមង្គលរបស់ព្រះធម្មវនវាសី ចន្ទ មុនី និងបក្សពួកច្រើននាក់ទៀត (គេចខ្លួនបាត់)ដែលរួមមាន៖ ១.ឈ្មោះ ពេជ្រ លីលី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិព្រែកឡុង

    December 15, 2023
  • ព័ត៌មានជាតិ

    (ជប៉ុន)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោក Muri Yoshiiro អភិបាលខេត្តមីយ៉ាហ្គីរបស់ប្រទេសជប៉ុន។ ក្នុងជំនួបដែលធ្វើឡើងនៅអគាររដ្ឋបាលខេត្តមីយ៉ាហ្គី លោករដ្ឋមន្ត្រី បានស្នើឱ្យលោកអភិបាលខេត្ត ជំរុញការផ្សព្វផ្សាយ និងជំរុញសហគ្រាសនៅក្នុងខេត្តឱ្យជ្រើសរើសកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ក្នុងខណៈពេលដែលខេត្តមីយ៉ាគី ទទួលបានការបង្កើតរោងចក្រថ្មីជាច្រើនក្នុងរយៈពេលថ្មីៗនេះ ដូច្នេះសូមអភិបាលខេត្ត ជួយផ្សព្វផ្សាយ និងជំរុញសហគ្រាសនៅក្នុងខេត្តជ្រើសរើសកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម»។ បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងថា ក្រសួងការងារ

    December 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី (Australian Award) ប្រចាំឆ្នាំ២០២៤ ឱ្យចូលរួមអភិវឌ្ឍប្រទេសនៅថ្ងៃអនាគតក្រោយបញ្ចប់ការសិក្សា។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដូចនេះ ក្នុងឱកាសនៃការសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំ២០២៤ ចំនួន៣៤រូប នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។ នៅក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តីសម្តែងនូវសេចក្តីសោមនស្សរីករាយ ការកើតសរសើរ និងមោទនភាព ចំពោះនិស្សិតគ្រប់រូបដែលត្រូវបានជ្រើសរើសទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសអូស្ត្រាលីនៅដើមខែមករា ឆ្នាំ២០២៤ខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកនិស្សិតជ័យលាភីគ្រប់រូបជាធនធានមនុស្សដ៏មានតម្លៃរបស់ប្រទេសកម្ពុជា និងបានមានប្រសាសន៍ឱ្យនិស្សិតគ្រប់រូបខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គ្រេបជញ្ជក់យកចំណេះដឹង និងការអនុវត្តល្អៗហើយមានប្រសិទ្ធភាពពីប្រទេសអូស្ត្រាលី ដើម្បីជាទុនក្នុងការចូលរួមអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរុងរឿងទៅមុខ ស្របតាមគោលដៅនៃការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

    December 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន៖ លោក ស៊ុន ចាន់ថុល

    December 15, 2023
  • ព័ត៌មានជាតិ

    (អង់គ្លេស)៖ ក្រោមការជ្រោមជ្រែងដ៏ពេញទំហឹងពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា (អតីតជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា) និងតាមរយៈឧត្តមភាពដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវាណ្ណាល់ នៅទីបំផុត លោក ណាល់ ស្ទីវិនដាប្ញទ្ធិ ដែលត្រូវជាបុត្រនឹងក្លាយជាយុវជនដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ការហ្វឹកហាត់ នៅរាជបណ្ឌិតសភាយោធា សានហឺស្ត៍ នៃចក្រភពអង់គ្លេស (The Royal Military Academy Sandhurst)។ បន្ទាប់ពីបានបញ្ចប់ការហ្វឹកហាត់ដ៏សកម្មនិងហ្វឹកហ្វឺន រយៈពេល៤៤អាទិត្យ នាយទាហានរូបនេះ បានប្រុងប្រៀបរួចជាស្រេច ក្នុងបិទវគ្គសិក្សារបស់លោក នាថ្ងៃទី១៥

    December 14, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam នឹងចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងទៀត នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ក្រោយធ្លាប់ចុះចតកាលពី៣ឆ្នាំមុន ដោយសារបញ្ហាកូវីដ១៩។ ជាមួយនឹងការវិលត្រឡប់មកខេត្តព្រះសីហនុវិញរបស់នាវាទេសចរណ៍អន្តរជាតិដ៏ធំនេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអះអាងថា រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមរៀបចំបដិសណ្ឋារកិច្ចយ៉ាងល្អ ដើម្បីទទួលស្វាគមន៍នាវាទេសចរណ៍មួយនេះ។ លោក ឡុង ឌីម៉ង់ បានចាត់ទុកការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ម្ដងទៀត ជាឱកាសសម្រាប់បង្ហាញពិភពលោក ពីសក្ដានុពលរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងទាក់ទាញអ្នកវិនិយោគមកខេត្តទៀតផង។ លោកអភិបាលរងខេត្តរូបនេះ បានបន្ថែមថា រដ្ឋបាលខេត្តខេត្តព្រះសីហនុ នឹងរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំ

    December 14, 2023