Khmerpress
  • ព័ត៌មានជាតិ

    (តូក្យូ, ជប៉ុន)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងបំពេញការងារនៅក្នុងប្រទេស​ជប៉ុនជាច្រើននាក់បានស្កាត់មកទទួលស្វាគមន៍ដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ពេលសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដល់សណ្ឋាគារ «ញូវអូតានី តូក្យូ» នាទីក្រុងតូក្យូ ប្រទេសជប៉ុន។ ប្រជាពលរដ្ឋដែលបានស្កាត់ទៅរង់ចាំដំណើរសម្តេចធិបតី និងលោកជំទាវ បានសម្តែងក្តីនឹករលឹក និង​សប្បាយ​ចិត្តជាពន់ពេក ដែលបានទទួលស្វាគមន៍សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដោយផ្ទាល់។ ក្នុងជំនួបស្វាគមន៍ប្រកបដោយក្តីគោរពស្រឡាញ់នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបានថតរូបជាអនុស្សាវរីយ៍ និងសួរសុខទុក្ខប្រកបដោយភាពស្និទ្ធ​ស្នាល​ជាទីបំផុត។ សូមបញ្ជាក់ថា

    December 15, 2023
  • ព័ត៌មានជាតិ

    (រតនគិរី)៖ ប្រជាកសិករនៅខេត្តរតនគិរី កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមីរបស់ខ្លួន ដើម្បីលក់ឲ្យឈ្មួញ ខណៈតម្លៃនៅចុងឆ្នាំ២០២៣នេះ លក់នៅទីផ្សារប្រទេសវៀតណាមសមរម្យប្រសើរជាងឆ្នាំមុន។ ជាក់ស្តែងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិប៉ក់ពោធិ៍ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ កសិករ១ក្រុមប្រមាណ ៣០នាក់ ដែលជាម្ចាស់ចំការរៀងៗខ្លួន កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមី ដោយធ្វើការប្រវ៉ះដៃគ្នាមិនយក កម្រៃទេ គឺប្រមូលផលរួចរាល់ពីចំការមួយតទៅចំការមួយទៀតវិលជុំ។ ពួកគាត់មមាញឹកក្នុងការគាស់ កាប់ ហាល ច្រកបេដើម្បីយកទុកលក់ឲ្យឈ្មួញ។ លោក ឈេវ នា ជនជាតិចារ៉ាយ តំណាងឲ្យប្រជាពលរដ្ឋម្ចាស់ចំការ បានរៀបរាប់ឲ្យដឹងថា ជារៀងរាល់ឆ្នាំពួកគាត់ក្នុងភូមិជាមួយគ្នា ធ្វើការមិនយកកម្រៃទេ គឺជួយគ្នាចាប់ផ្តើមតាំងពីដាំរហូតបានផល ដោយធ្វើប្រវ៉ះដៃគ្នាជាទម្លាប់តាំងពីដូនតាមក។ គាត់ថា

    December 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) បានចេញសេចក្តីជូនដំណឹង ស្តីពីការត្រួតពិនិត្យ និងព្យាបាលជំងឺសើស្បែក និងកាមរោគ ដោយឥតបង់ប្រាក់ រយៈពេល ០២ថ្ងៃ នៅថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០២៣៕ ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    December 15, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល​៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រដ្ឋបាលជលផល សូមកោតសរសើរ ចំពោះលោក ម៉ុត សាវឿន ដែលបានលែងត្រីរាជ ១ក្បាល ទម្ងន់១១៥គីឡូក្រាម ប្រវែង២,២ម៉ែត្រ ចូលក្នុងទន្លេសាបវិញ ក្នុងឃុំកំពង់ហ្លួងស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីនេសាទបាននាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ។ រដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនអ្នកនេសាទយើង មេត្តាចូលរួមថែរក្សានិងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន

    December 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ដល់ថវិកាសប្បុរសចំនួន ១៥២,០០០,០០០រៀល ដែលបានមកពីការរៀបចំព្រឹត្តិការណ៌រាត្រីសមោសរ សប្បុរសធម៌ ជូនដល់មន្ទីរពេទ្យគន្ទបុប្ផា។ តាមរយៈការបង្ហោះរបស់ Dr. Beat Richner បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នារាត្រី ថ្ងៃពុធ ១ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរពេទ្យគន្ទបុប្ផា

    December 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៥៤២គ្រួសារ ដែលមានជីវភាពក្រីក្រ ខ្វះខាតក្នុងជីវភាពរស់នៅ ស្ថិតក្នុងចំណាត់ថ្នាក់ (ក្រ១, ក្រ២) មកពី៦ភូមិ នៅសង្កាត់ព្រែកប្រា បានទទួលបណ្ណសមធម៌ និងបណ្ណទទួលរងហានិភ័យ ពីអាជ្ញាធរខណ្ឌច្បារអំពៅ សម្រាប់យកទៅប្រើប្រាស់ ក្នុងការពិនិត្យព្យាបាលជំងឺផ្សេងៗដោយមិនបង់ប្រាក់។ ពិធីប្រគល់-ទទួលបណ្ណនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីលោក គិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ តំណាងលោកអធិការនគរបាលខណ្ឌ, លោកស្រីអភិបាលរងខណ្ឌ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់។ លោក ចេង មុនីរ៉ា បានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋថា គោលនយោបាយគាំពារសង្គមនេះ

    December 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២។ ពាក់ព័ន្ធនឹងភាពជាម្ចាស់ផ្ទះនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រគល់ភារកិច្ចជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ដើម្បីធ្វើជាប្រធាននៃ មហាសន្និបាត ICAPP លើកទី១២។ នេះបើតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ការប្រគល់ភារកិច្ចនេះ ធ្វើឡើងបន្ទាប់ពី គណៈប្រតិភូសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី

    December 15, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតយានអវកាសអាមេរិក SpaceX បានទទួលការយល់ព្រមពីគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ដើម្បីធ្វើការសាកល្បងបច្ចេកវិទ្យា «direct-to-cell» ថ្មីក្នុងគោលបំណងធ្វើតេស្តសេវាទូរស័ព្ទ ជាមួយនឹងផ្កាយរណប Starlink។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមសេចក្តីជូនដំណឹងពី FCC បានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យ SpaceX ទទួលបានសិទ្ធធ្វើការសាកល្បងបច្ចេកវិទ្យាថ្មីរយៈពេល ៦ខែដោយក្នុងនោះមានឧបករណ៍ស្មាតហ្វូនចូលរួមប្រមាណ ២,០០០គ្រឿង និងផ្កាយរណបចំនួន ៨៤០គ្រឿង។ ខណៈដំណើរការសាកល្បងនេះ SpaceX ត្រូវបានគេឱ្យដឹងថា នឹងចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុនអាមេរិក T-Mobile US Inc ហើយប្រសិនបើការសាកល្បងលើកនេះទទួលបានជោគជ័យនោះ

    December 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំ ស្តីពីការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដោយចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញជាអ្នកជាប់ពន្ធតូច។ ក្នុងស្មារតីយកចិត្តទុកដាក់ និងលើកស្ទួយវិស័យសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញនៅកម្ពុជា រាជរដ្ឋាភិបាលបានសម្រេច ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដោយចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មាន កាសែត និងសារព័ត៌មានអនឡាញដែលបាននិងកំពុងធ្វើសកម្មភាពអាជីវកម្មសារព័ត៌មាន ដោយផ្សព្វផ្សាយតាមកាសែត ឬ អនឡាញដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ជាអ្នកជាប់ពន្ធតូច។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំការអនុវត្ត វិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ ដូចខាងក្រោម៖ ១- ត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលបានចុះបញ្ជីពន្ធដារជោគជ័យជាអ្នកជាប់ពន្ធតូច

    December 15, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឯកឧត្តម ណុប រ័ត្ននិមល បានចាត់ទុកសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ ពិសេសសិស្សជាប់និទ្ទេសA នាពេលនេះ គឺជាគ្រាប់ពូជមួយដ៏មានសារៈសំខាន់ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជាបន្តទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតតីនាយករដ្ឋមន្រ្តី និងមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្ដេចអធិបតី ហ៊ុន ម៉ាណែត

    December 15, 2023