- Khmerpress
- ព័ត៌មានអន្តរជាតិ
ចិន៖ ទីភ្នាក់ងារ និងក្រុមហ៊ុនគាំទ្រដោយរដ្ឋាភិបាលចិនជាច្រើនបានណែនាំមិនឲ្យបុគ្គលិកយកទូរស័ព្ទ iPhone ទៅកន្លែងធ្វើការងារនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែធ្នូនេះ។ និន្នាការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ឈប់ការគាំទ្រផលិតផលបរទេស និងងាកមកគាំទ្រផលិតផលនៅក្នុងស្រុកចិនវិញ។ គួរបញ្ជាក់ជូនថា នៅក្នុងរយៈពេលប្រមាណជា ១០ឆ្នាំចុងក្រោយនេះចិនហាក់បានជំរុញឲ្យពលរដ្ឋខ្លួននាំគ្នាប្រើប្រាស់ផលិតផលអេឡិចត្រូនិចផលិតក្នុងស្រុកយ៉ាងខ្លាំង តួយ៉ាងដូចជានៅក្នុងធនាគារមួយចំនួនបានសម្រេចឈប់ប្រើប្រាស់ Software បរទេស ហើយប្តូរមកប្រើប្រាស់ Software ដែលបង្កើតឡើងដោយក្រុមហ៊ុនក្នុងស្រុកចិនតែម្តង។ សូមបញ្ជាក់ជូនថា និន្នការខាងលើនេះកំពុងកើតមានយ៉ាងផុសផុលនៅក្នុងខេត្តមួយចំនួនរបស់ចិនមានដូចជាខេត្ត Zhejiang, Shandong, Liaoning និងខេត្ត Hebei ជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 16, 2023 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ជាង២ម៉ឺននាក់ បានចេញចូលក្នុងរយៈពេល១ថ្ងៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយតម្រូវឲ្យស្កេន QR Code លើបណ្ណព្រំដែន។ លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានប្រជាពលរដ្ឋចេញចូលក្នុង១ថ្ងៃ មិនតិចជាង២ម៉ឺននាក់នោះឡើយ ដោយចេញទៅប្រទេសថៃជាង១ ម៉ឺននាក់ និងត្រឡប់ពីថៃមកវិញជាង១ម៉ឺននាក់រៀងរាល់ថ្ងៃ។ លោកបានបន្តថា រយៈពេល២ថ្ងៃនេះ មានការកកស្ទះប្រជាពលរដ្ឋខ្មែរ ដែលចេញចូល គឺបណ្តាលមកពីប្រព័ន្ធអ៊ីនធឺណែតមានការរអាក់រអួលនៅពេលមន្ត្រីជំនាញតម្រូវស្កេន QR Code លើបណ្ណព្រំដែនកម្ពុជា-ថៃ។ លោកបានបញ្ជាក់ទៀតថា «មូលហេតុដែលមានការកកស្ទះដល់ប្រជាពលរដ្ឋ និងអាជីវករខ្មែរ លក់ដូរនៅផ្សាររ៉ូក្លឿប្រទេសថៃ គឺភាគច្រើនកូនខ្មែរស្នាក់នៅទឹកដីថៃ ចេញមករៀននៅកម្ពុជា
December 16, 2023 - ព័ត៌មានជាតិ
(ជប៉ុន)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានណែនាំឱ្យក្រសួងការបរទេស សិក្សាពិនិត្យលទ្ធភាពបង្កើតអគ្គកុងស៊ុល នៅទីក្រុងអូសាកា ប្រទេសជប៉ុននាពេលខាងមុខ ដើម្បីងាយស្រួលផ្តល់សេវា ដល់ពលរដ្ឋនិងកម្មសិក្សាការី ក៏ដូចជាកាត់បន្ថយការចំណាយផ្សេង។ ការណែនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងអំឡុងពេលសម្តេចអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន។ សម្តេចធិបតីគូសបញ្ជាក់ថា ការជំរុញឱ្យសិក្សាពីលទ្ធភាពបង្កើតអគ្គកុងស៊ុលក្នុងទីក្រុងអូសាកានេះ ព្រោះនាពេលខាងមុខអាចនឹងមានពលរដ្ឋខ្មែរកាន់តែច្រើនមកបំពេញការងារ ក៏ដូចជាមកសិក្សានៅទីក្រុងអូសាកា ប្រទេសជប៉ុន ខណៈដែលកត្តាភូមិសាស្រ្តនៅប្រទេសជប៉ុន
December 16, 2023 - ព័ត៌មានជាតិ
(តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានផ្តល់អាជ្ញាប័ណ្ណ លើសេវាកម្មរថយន្តតាក់ស៉ីអគ្គិសនី ឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមនោះទេ ហើយរាជរដ្ឋាភិបាលក៏មិនទាន់មានតម្រូវការ ឱ្យក្រុមហ៊ុនបរទេស មកធ្វើការវិនិយោគ បើកក្រុមហ៊ុនតាក់ស៉ីអគ្គិសនីនៅកម្ពុជាដែរ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវ ដល់បងប្អូនដែលប្រកបរបរអ្នករត់ម៉ូតូឌុប រត់ម៉ូតូកង់បី រថយន្តតាក់ស៉ី សូមកុំឱ្យមានការព្រួយបារម្ភ ចំពោះករណីរថយន្តតាក់ស៊ីរបស់វៀតណាម ព្រោះរាជរដ្ឋាភិបាលគិតគូរយ៉ាងខ្លាំង ពីជីវភាពរស់នៅរបស់បងប្អូនអ្នកបម្រើការងារ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចក្នុងគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានដាក់ចេញ។ ការថ្លែងរបស់បញ្ជាក់សម្តេចធិបតី ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុវៀតណាម នាំយករថយន្តអគ្គសិនី ២៥០០គ្រឿង
December 16, 2023 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សយ ស៑ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ និងមន្ត្រីខណ្ឌ បានចូលរួមជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប (IFreDI) នៃរដ្ឋបាលជលផល នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ យោធាភូមិភាគ២ ប្រជាពលរដ្ឋ និងក្រុមការងារអច្ឆរិយៈភាពនៃទន្លេមេគង្គ (Wonder of the Mekong) បានចូលរួមលែងត្រីរាជញីមួយក្បាលមានទំងន់ ១៦៣គីឡូក្រាម ប្រវែងដងខ្លួន ២.២៥ម៉ែត្រ ដែលចាប់បានដោយអ្នកនេសាទ ឈ្មោះ ស៊េន យ៉ាក់កូប រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ
December 16, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ របាយការណ៍របស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញថា ចំនួនជនគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិក បានកើនក្នុងអត្រា១២ភាគរយ ដល់តួលេខដ៏ខ្ពស់មិនធ្លាប់មានមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។ ការរាប់ធ្វើឡើងដោយក្រសួងអភិវឌ្ឍនគរូបនីយកម្មនិងលំនៅឋានអាមេរិក បានបង្ហាញថា ក្នុងឆ្នាំ២០២៣នេះ មានមនុស្សប្រហែល៦៥៣,០០០នាក់ នៅទូទាំងសហរដ្ឋអាមេរិក ជាជនគ្មានផ្ទះសម្បែង។ តួលេខនេះគឺ ៧០,៦៥០នាក់ ច្រើនជាងតួលេខកាលពីឆ្នាំ២០២២ ឬស្មើនឹងកំណើន១២ភាគរយ ហើយវាជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីការអង្កេតបានចាប់ផ្តើមដំបូង កាលពីឆ្នាំ២០០៧មក។ ជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក ដែលរាប់រង១៣ភាគរយនៃចំនួនប្រជាជនអាមេរិកសរុប គឺទទួលបន្ទុក៣៧ភាគរយ នៃជនគ្មានផ្ទះសម្បែងទាំងអស់ នៅទូទាំងសហរដ្ឋអាមេរិក។ គេសង្កេតឃើញថា ការកើនឡើងខ្ពស់ជាងគេនៃភាពគ្មានផ្ទះសម្បែង
December 16, 2023 - ព័ត៌មានជាតិ
(តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭក ខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួបនេះ លោក គីម មូចូ បានថ្លែងអំណរគុណចំពោះ
December 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការតាំងពិព័រណ៍សៀវភៅខ្នាតយក្សនៅកោះពេជ្រដែលមានសៀវភៅរាប់ម៉ឺនក្បាលត្រូវបានបញ្ចុះតម្លៃរហូតដល់៥០%។ តាមរយៈការធ្វើបបទសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន Fresh News លោក ពុយ គា អ្នកនិពន្ធសៀវភៅ «អាថ៌កំបាំងក្រៅឆាក» ដ៏ពេញនិយម បានថ្លែងនៅថ្ងៃសៅរ៍នេះថា ការតាំងពិព័រណ៍សៀវភៅឆ្នាំនេះមានលក្ខណៈពិសេសជាងឆ្នាំមុនៗដោយសារស្តង់លក់សៀវភៅកើនដល់ជាង៣០០ រីឯសៀវភៅវិញមានចំនួនច្រើននិងសម្បូរបែបនឹកស្មានមិនដល់ ហើយបានបញ្ចុះតម្លៃរហូតដល់៥០%ឯណោះ ក្នុងនោះរួមទាំងសៀវភៅ «អាថ៌កំបាំងក្រៅឆាក» ផងដែរ។ ក្រៅពីតម្លៃពិសេស ក៏មានការចែកជូនសៀវភៅដោយឥតគិតថ្លៃ កាដូពិសេសៗ ការចូលរួមដើម្បីឈ្នះរង្វាន់ផ្សេងៗ ការប្រគំតន្ត្រីដែលចូលរួមសម្ដែងដោយតារាចម្រៀងល្បីៗ និងជួបជាមួយអ្នកនិពន្ធផ្ទាល់។ ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំនេះផ្តោតលើប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» ចាប់ពីថ្ងៃទី ១៤-១៧ ខែធ្នូ ឆ្នាំ២០២៣។ យុវជនភាគច្រើនដែលចូលរួមពិព័ណ៌សៀវភៅ
December 16, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ គិតត្រឹមសប្តាហ៍នេះតម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានហក់ឡើងខ្ពស់ខ្ទង់ ១ទ្រីលានដុល្លារបន្ថែមទៀត បន្ទាប់ពីបិទការជួយដូរចុងក្រោយ ខណៈដែលក្រុមហ៊ុនផលិត iPhone ខ្នាតយក្សមួយនេះ កំពុងបន្តកើបប្រាក់ចំណេញបានយ៉ាងច្រើនសម្បើមពីការលក់ផលិតផលរបស់ខ្លួន និងបន្តគ្រងដំណែងជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់បំផុតក្នុងទីផ្សារពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងជាងមុនប្រមាណ ១.៦៧ភាគរយនៅក្នុងតម្លៃ ១៩៧,៩៦ដុល្លារ ក្នុងមួយហ៊ុននៅពេលដែលការជួយដូរទីផ្សារភាគហ៊ុនត្រូវបានបិទចុងក្រោយនៅថ្ងៃពុធ នឹងនាំឱ្យតម្លៃទីផ្សាររបស់ Apple បានកើនឡើងសរុបដល់ ៣.០៨ទ្រីលានដុល្លារ។ ចំនួននេះបង្ហាញពីសក្តានុពលកាន់តែខ្លាំងឡើងរបស់ Apple នឹងធ្វើឱ្យក្រុមហ៊ុនគូរប្រជែងជាច្រើនទៀតពិបាកក្នុងការជ្រៀតខ្លួនយកដំណែងលេខ១ នៃតម្លៃទីផ្សារក្រុមហ៊ុនពិភពលោក។ គួរជម្រាបដែរថា ក្រៅពីក្រុមហ៊ុន
December 16, 2023 - ព័ត៌មានជាតិ
(តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតលោក ម៉ាសាយូគិ ហ្យូដូ (Masayuki Hyodo) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួបនេះ លោក ម៉ាសាយូគិ ហ្យូដូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី
December 16, 2023









