- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល បានចេញសេក្ដីប្រកាស ហាមឃាត់ការនេសាទដែលប្រើឧបករណ៍ ធ្វើឱ្យរាំងស្ទះដល់ការធ្វើចរាចរណ៍របស់ត្រី នៅក្នុងរដូវត្រីបន្លាស់ទីចេញពីបឹងទន្លេសាប ទៅទន្លេមេគង្គលើ។ រដ្ឋបាលជលផល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តាមលក្ខណៈជីវសាស្ត្រ ប្រភេទត្រីមួយចំនួនធ្វើចរាចរយ៉ាងគំហុកចេញពីបឹងទន្លេសាប តាមដងទន្លេសាបទៅតំបន់ទន្លេ មេគង្គលើ ដើម្បីស្វែងរកចំណី ទីជម្រក និងបន្តពូជ ចាប់ពីខ្នើត ខែមិគសិរ ត្រូវនឹងខែធ្នូ ខណៈពេលដែលទឹកបឹងទន្លេ សាបហូរចេញក្នុងល្បឿនលឿន។ យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផលសូមស្នើបងប្អូនប្រជាពលរដ្ឋ កុំធ្វើនេសាទ ដោយប្រើឧបករណ៍ដែលរាំងស្ទះដល់ការធ្វើចរាចររបស់ត្រី និងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព ដើម្បីធានានិរន្តរភាពនៃធនធានជលផល ៕ ប្រភព៖ រដ្ឋបាលជលផល Fisheries
December 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា (C.P. Cambodia) បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ ជំរុញការប្រមូលទិញ ផលិតផលកសិផល សម្រាប់ផលិតចំណីសត្វ និងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់។ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនាទីស្ដីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌារួមមាន៖ ១)៖ កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម
December 14, 2023 - ព័ត៌មានជាតិ
(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជា និងបែងចែកកម្លាំងជា៣ក្រុម ចុះល្បាតស្រាវជ្រាវទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើ ជាកម្មសិទ្ធិក្នុងតំបន់ព្រៃឡង់ដោយគ្មានការលើកលែង។ ជាក់ស្តែងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ បានចុះទៅដល់ចំណុចសំខាន់ៗដែលបទល្មើសកើតមាន ដោយពិនិត្យឃើញការដីកាប់រានថ្មីធ្វើកម្មសិទ្ធិ ដែលមានផ្ទៃដីដកហូតដោយជំនាញបរិស្ថានប្រហែល ២៥៥ហិចតា និងគល់ឈើទើបកាត់ចាស់-ថ្មីជាច្រើនគល់។ ជាមួយគ្នានេះ កម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យ៣នាក់ កំពុងធ្វើសកម្មភាពអាច្រៀកឈើ និងកាត់រានព្រៃជាក់ស្តែង ព្រមទាំងដកហូតរណាយន្ត២គ្រឿង រួចបញ្ជូនឲ្យជំនាញបរិស្ថានកសាងសំណុំរឿងតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ freshnews
December 14, 2023 - ព័ត៌មានអន្តរជាតិ
(ហ្សាការតា)៖ ឥណ្ឌូណេស៊ីនឹងផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដល់ក្រុមហ៊ុនផលិតរថយន្តដែលមានគម្រោងសាងសង់រោងចក្ររថយន្តអគ្គិសនីសម្រាប់ការនាំចូលរថយន្តអគ្គិសនីទាំងមូលរហូតដល់ឆ្នាំ២០២៥ ខណៈដែលរដ្ឋាភិបាលទីក្រុងហ្សាការតាកំពុងព្យាយាមទាក់ទាញការវិនិយោគបន្ថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ស្ថិតក្រោមបទប្បញ្ញត្តិថ្មីដែលបានចុះហត្ថលេខានៅថ្ងៃទី៨ ខែធ្នូ និងបានចេញផ្សាយក្នុងសប្តាហ៍នេះ ក្រុមហ៊ុនដែលបានវិនិយោគលើរោងចក្ររថយន្តអគ្គិសនី កំពុងមានផែនការបង្កើនការវិនិយោគលើរថយន្តអគ្គិសនី ឬកំពុងមានផែនការវិនិយោគ នឹងមានសិទ្ធិទទួលបានការលើកទឹកចិត្តផ្នែកពន្ធនេះ។ ច្បាប់ថ្មីនេះនឹងលុបចោលពន្ធនាំចូល និងពន្ធលើការលក់ទំនិញប្រណីតលើរថយន្តមិនមូលដែលនាំចូល ហើយផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដែលប្រមូលដោយរដ្ឋាភិបាលថ្នាក់ខេត្ត។ ច្បាប់ពីមុនបានផ្តល់ការលើកទឹកចិត្តទាំងនេះដល់តែការនាំចូលយានយន្តកាប់សាច់សម្រាប់ធ្វើជាគ្រឿងបន្លាស់ និងដំឡើងក្នុងប្រទេសដើម្បីលក់។ ប្រទេសឥណ្ឌូណេស៊ីគឺជាទីផ្សាររថយន្តដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណា ចំនួនរថយន្តដែលក្រុមហ៊ុនអាចនាំចូលបានគឺអាស្រ័យលើទំហំវិនិយោគ និងការអភិវឌ្ឍរបស់រោងចក្រ ហើយត្រូវតែមានការយល់ព្រមពីក្រសួងវិនិយោគ។ លោក Rachmat Kaimuddin អនុប្រធានមួយរូបមកពីក្រសួងសម្របសម្រួលកិច្ចការវិនិយោគនិងកិច្ចការសមុទ្រ ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងនៅក្នុងសិក្ខាសាលាមួយស្តីពីចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃពុធថា ក្រឹត្យថ្មីនេះនឹងជួយក្រុមហ៊ុនផលិតរថយន្តក្នុងការកសាងទីផ្សាររបស់ពួកគេនៅក្នុងប្រទេសតាមរយៈការនាំចូលអគ្គិសនី។ លោកបានមានប្រសាសន៍ថា៖ «យើងព្យាយាមធ្វើឱ្យមានវឌ្ឍនភាព ព្រោះនៅពេលដែលយើងបានបង្កើតឧស្សាហកម្មរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូណេស៊ី (ឧស្សាហកម្ម) អាគុយក៏នឹងមកដែរ
December 14, 2023 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញប្រគល់រង្វាន់ដល់សិស្សទទួលបានជ័យលាភីនិទ្ទេស A ស្ថិតនៅសាលប្រជុំអាគារ ឃ សាលាខេត្ត។ ពិធីនេះមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងក្រុមហ៊ុន សប្បុរសជន លោកអភិបាលក្រុង-ស្រុកទាំង៧ លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង-ស្រុកទាំង៧ លោកនាយកវិទ្យាល័យដែលសិស្សានុសិស្សទទួលបាននិទ្ទេស A ចំនួន២០នាក់ ក្នុងនោះ (សិស្សចំណេះទូទៅ១៦នាក់ និងសិស្សបច្ចេកទេស៤នាក់)។ អភិបាលខេត្តបានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្ត សូមចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំង១៦រូប
December 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញអង្ករពេញមួយឆ្នាំ២០២៣នេះ នឹងមានកំណើនប្រមាណពី ៥%ទៅ១០% បើធៀបទៅនឹងឆ្នាំ២០២២ ពោលគឺអាចនាំចេញក្នុងរង្វង់ប្រមាណ ៦៧ម៉ឺនតោន ឬស្មើនឹង៩៥% នៃផែនការដែលបានចេញ ៧០ម៉ឺនតោន។ លោកឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ថា បើទោះបីជាការនាំចេញអង្កររបស់កម្ពុជា មានកំណើនតិចតួចជាងប្រទេសជិតខាងក៏ពិតមែន ប៉ុន្តែកម្ពុជាព្យាយាមនាំចេញក្នុងកម្រិតគិតគូរ ដើម្បីកុំឱ្យមានការខាតបង់ ដល់ឧស្សាហកម្មស្រូវអង្ករ ដល់កសិករ និងអាចធ្វើឱ្យរោងម៉ាស៊ីន អាចរស់បានបើទោះបីជាពួកគេរងការខាតបង់តិចតួច។ លោកបានឱ្យដឹងថា កំណើននៃការនាំចេញអង្ករតិចតួចនេះ ដោយសារកម្ពុជាមិនមានស្រូវគ្រប់គ្រាន់ សម្រាប់នាំចេញនៅរយៈពេលចុងក្រោយនេះ ព្រោះបណ្តារោងម៉ាស៊ីន ដែលជាសមាជិករបស់សហព័ន្ធ ត្រូវប្រកួតប្រជែងទិញស្រូវពីកសិករ
December 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម ក្នុងមហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ និងអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរនោះ។ នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣។ សម្ដេចតេជោបន្តថា ការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ព្រមទស្សនីយភាពសិល្ប:ចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ
December 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រធានកិត្តិយសនៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានស្នើមហាជនឲ្យគាំទ្រមហាព្រឹត្តិការណ៍អស្ចារ្យការប្រកួតកីឡា អ្នកលេងគុនល្បុក្កតោ ក្នុងតំបន់អាស៉ីអាគ្នេយ៍ ខណៈកីឡាល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដ៏ល្បីល្បាញបំផុត និងត្រូវបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌអរូបី របស់អង្គការយូណេស្កូផងនោះ។ ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ «អ្នកលេងគុន» នឹងមកដល់នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៦៖៣០ស្អែកនេះហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងមានកីឡាករមកពី ៥ប្រទេស ក្នុងតំបន់អាស៉ីអាគ្នេយ៍ចួលរួម គឺកម្ពុជា (ម្ចាស់ផ្ទះ) ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី។ កីឡាករកម្ពុជា ៧រូប សុទ្ធតែជាជើងខ្លាំង ត្រៀមស្វាគមន៍កីឡាករបរទេស ៧រូប។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh
December 14, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ បន្ទាប់ពីបញ្ចេញកំណែ iOS 17.2 ជាផ្លូវការក្នុងសប្តាហ៍នេះ Apple បានបង្ហើបថានៅជំនាន់បន្ទាប់កំណែ iOS 17.3 ខ្លួននឹងបញ្ចេញមុខងារសុវត្ថិភាពថ្មីមួយដែលមានឈ្មោះថា «Stolen Device Protection»។ មុខងារថ្មីនេះនឹងផ្តល់ជូនអ្នកប្រើប្រាស់ iPhone ទាំងអស់ដើម្បីការពារលេខកូដសម្ងាត់ និងព័ត៌មានសំខាន់ៗក្នុងករណី iPhone ត្រូវបានចោរលួច។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា មុខងារ «Stolen Device Protection» ថ្មីនេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់កំណត់ទីតាំងដែលសកម្មជាងគេដូចជាទីតាំងកន្លែងធ្វើការ និងនៅផ្ទះជាដើម។ ប្រសិនបើក្នុងករណីទីតាំងស្មាតហ្វូននៅឆ្ងាយពីទីតាំងដែលបានកំណត់នោះ មុខងារថ្មីនេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់ប្រើមុខងារ FaceID
December 14, 2023 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងថា លោកស្រី ឈី វ៉ា អភិបាលរងខេត្ត តំណាងលោកជំទាវ មិថុនា ភូថង បានជួបសំណេះសំណាលជាមួយលោកគ្រូ អាណាព្យាបាលសិស្ស និងក្មួយៗដែលទទួលបាននិទ្ទេសA ចំនួន៣នាក់។ ក្នុងការជួបសំណេះសំណាលនោះផងដែរ លោកស្រី ឈី វ៉ា បានផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ៤លានរៀល ជូនសិស្សនិទ្ទេសAម្នាក់ៗ ដែលជាប្រាក់ឧបត្ថម្ភផ្ទាល់ដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងម៉ូតូម្នាក់០១គ្រឿង
December 14, 2023









