Khmerpress
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានសម្រេចផ្លាស់ប្ដូរតួរនាទីលោកគ្រូ ឡុង ស៊ីដាវុធ គ្រូឯកទេសគណិតវិទ្យា និងជាប្រធានគណៈកម្មការ អភិវឌ្ឍន៍វិទ្យាល័យព្រះបាទសុរាម្រឹតនៅក្នុងក្រុងកំពង់ឆ្នាំង ទៅបំពេញភារកិច្ចថ្មីនៅមន្ទីរអប់រំខេត្ត។ ការផ្លាស់ប្តូរនេះបាននាំឲ្យផ្ទុះការតវ៉ាធ្វើឲ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្សគណៈគ្រប់គ្រង និងគាំទ្រសាលា ធ្វើញត្តិគាំទ្រលោកគ្រូ ឡុង ស៊ីដាវុធ ចំនួន៤ច្បាប់ មានស្នាមមេដៃចំនួន២៨៨នាក់ និងមានដាក់ទាំងលេខទូរស័ព្ទ ផងនោះ បានបដិសេធលិខិតបង្គាប់ការខាងលើនេះ ដោយសុំឱ្យលោកគ្រូ ឡុង ស៊ីដាវុធ នៅធ្វើការងារដដែលនៅក្នុងវិទ្យាល័យព្រះបាទសុរាម្រិត។ ញត្តិគាំទ្រលោកគ្រូ ឡុង ស៊ីដាវុធ

    December 7, 2023
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ រដ្ឋាភិបាលចិនបានប្រកាសឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ ប្រទេសជិតខាងគឺវៀតណាម នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសចិន លោកស្រី Hua Chunying បានប្រាប់ដូច្នេះថា «ប្រធានាធិបតីលោក ស៉ី ជីនពីង ដែលជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នឹងធ្វើការបំពេញដំណើរទស្សនកិច្ច​លក្ខណៈផ្លូវរដ្ឋ ទៅកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ»។ គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក

    December 7, 2023
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ តាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ លើកទឹកចិត្តជូនសិស្សានុសិស្ស ដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទេ្ទស (A) ដែលមានជីវភាពខ្វះខាតចំនួន ៩នាក់ មកពី៨ភូមិ ៧ឃុំសង្កាត់ ៤ក្រុងស្រុក នៃខេត្តបាត់ដំបង។ ក្នុងឱកាសនោះលោក សុខ លូ បានផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

    December 7, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា​ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ និងរាប់បាត្រព្រះសង្ឃ ១៣១អង្គ បើកព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំទី៣។ ក្នុងពិធីខាងលើនេះរួមមាន វត្តមានសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អភិបាលខេត្តសៀមរាប ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិអប្សរាជាច្រើនរយនាក់។ លោកជំទាវ ភឿង

    December 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចដ៏ល្បីឈ្មោះមួយរូប បានផ្ដល់យោបល់ឲ្យចាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យឧស្សាហកម្ម ផលិតកម្ម និងសិប្បកម្ម ដោយកុំផ្ដោតតែលើវិស័យអចលនទ្រព្យ ព្រោះថា វិស័យអចលនទ្រព្យ មិនមែនជាវិស័យស្នូលរបស់សេដ្ឋកិច្ចកម្ពុជាទេ។ ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយគ្នាបណ្ដាញព័ត៌មាន Fresh News លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានបញ្ជាក់ថា «ខ្ញុំយល់ថាវិស័យអចលនទ្រព្យ មិនមែនជាវិស័យស្នូលរបស់សេដ្ឋកិច្ចកម្ពុជាទេ វិស័យអចលនទ្រព្យ គឺជាវិស័យពពុះសាប៊ូ ដូច្នេះហើយយើងគួរតែងាកមកមើលវិស័យឧស្សាហកម្ម ផលិតកម្ម និងសិប្បកម្មវិញ»។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានសម្លឹងឃើញថា វិស័យឧស្សាហកម្មសិប្បកម្ម និងផលិតកម្ម គឺមានសារៈសំខាន់ នៅក្នុងការបង្កើតមុខរបរ ជូនប្រជាពលរដ្ឋយ៉ាងច្រើន ដោយបានយកវត្ថុធាតុដើមមកច្នៃឲ្យចេញផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង

    December 7, 2023
  • ព័ត៌មានអន្តរជាតិ

    ចិន៖ ចិនបានសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរជំនាន់ទី ៤ ដំបូងគេបង្អស់នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូនេះ។ រោងចក្រថាមពលនុយក្លេអ៊ែរដែលទំនើបបំផុតចុងក្រោយគេនេះមានឈ្មោះថា The Shidao Bay មានទីតាំងស្ថិតនៅក្នុងខេត្ត Shandong ភាគខាងកើតនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា រោងចក្រថាមពលនុយក្លេអ៊ែរ The Shidao Bay គឺជារោងចក្រដំបូងគេដែលមានការប្រើប្រាស់ឧស្ម័នត្រជាក់សម្រាប់ស្អំម៉ាស៊ីនរ៉េអាក់ទ័រ ដែលជាបច្ចេកទេសដ៏ទំនើបនិងមានប្រសិទ្ធភាពខ្ពស់បំផុត។ ចំពោះម៉ាស៊ីនរ៉េអាក់ទ័រដែលត្រូវបានគេប្រើប្រាស់នៅក្នុងរោងចក្រនោះទៀតសោធគឺជារ៉េអាក់ទ័រប្រភេទ SMRs (Small Modular Reactors) ដែលមានទំហំតូច តែមានមុខងារច្រើនដូចជា អាចធ្វើការបញ្ចេញកម្តៅ បញ្ចេញទឹក ឬចំហាយទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    December 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការបញ្ចុះថ្លៃអគ្គិសនី ក្នុងក្របខណ្ឌទូទាំងប្រទេសចំពោះអ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យទេសចរណ៍ ដែលភ្ជាប់ពីខ្សែបណ្តាញចែកចាយប្រភពពីបណ្តាញជាតិ ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក លី ច័ន្ទណារ៉ី នាយកប្រតិបត្តិនៃអាជ្ញាធរអគ្គិសនីកម្ពុជា តំណាងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា អនុវត្តការអនុគ្រោះថ្លៃលក់អគ្គិសនី សម្រាប់បរិមាណ អគ្គិសនីដែលប្រើប្រាស់លើសពីមធ្យមភាគក្នុងរយៈពេល ៣ខែ (ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ

    December 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោត តាមរយៈការចែកជូនកូនត្នោតជាង ៣០ម៉ឺនដើម ក្នុង១ឆ្នាំ ដោយឥតគិតថ្លៃ បន្ថែមពីការដាក់ចេញនូវយុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។ ប្រសាសន៍របស់លោករដ្ឋមន្រ្តីបានធ្វើឡើងនៅក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និង ការរៀបចំផែនការសកម្មភាពជាយុទ្ធសាស្រ្ត សម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨» នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

    December 7, 2023
  • សិល្បៈ

    (ភ្នំពេញ)៖ បង្ហាញខ្លួនដ៏ទាក់ទាញក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ «REDSEA FILM FESTIVAL 2023» នៅប្រទេសអារ៉ាប៊ីសាអូឌីត កញ្ញា ស៉ីន យូប៊ីន បានក្លាយជាតារាស្រីខ្មែរដំបូងគេបង្អស់ ដែលត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីនេះ។ ក្នុងបេសកកម្មក្រៅប្រទេសលើកនេះ​ ក៏មិនខុសពីសព្វមួយដងដែរ គឺកញ្ញា ស៊ីន យូប៊ីន តែងតែរំលេចនូវអ្វីដែលជាអត្តសញ្ញាណជាតិខ្មែរ ដើម្បីឲ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់។ កម្មវិធី «Redsea Film Festival» នៅប្រទេស អារ៉ាប៊ីសាអូឌីត ជាកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក ដែលរួមមានតារាហូលីវូដ និងតារាអាស៊ី ដូចជា Sharon stone, Naomi Campbell, Halle

    December 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារអន្តរក្រសួង ដឹកនាំការងាររៀបចំរបាយការណ៍ជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ (UN)។ តាមរយៈសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំការងារនេះ មានទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាប្រធាន អមដោយអនុប្រធាន និងសមាជិកចំនួន ៤១រូប។ ក្រុមការងារអន្តរក្រសួងខាងលើនេះ មានភារកិច្ចដូចតទៅ៖ * ដឹកនាំធ្វើសេចក្តីព្រាងរបាយការណ៍ជាតិ ស្តីពីការអនុវត្តសន្ធិសញ្ញាដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា សម្រាប់ដាក់ជូនអង្គការសហប្រជាជាតិ មានជាអាទិ៍

    December 7, 2023