- Khmerpress
- ព័ត៌មានជាតិ
(វៀងច័ន្ទន៍)៖ ក្រុមកីឡាទោចក្រយានជម្រើសជាតិកម្ពុជា បានទទួលលទ្ធផលដ៏ល្អប្រសើរ ក្នុងការប្រកួតកីឡាទោចក្រយានមិត្ដភាពអន្ដរជាតិ កម្ពុជា វៀតណាម ឡាវ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ ដោយដណ្ដើមបានចំណាត់ថ្នាក់លេខ១ និងលេខ២ លើ ២វិញ្ញាសាផ្សេងគ្នា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នេះ។ យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាទោចក្រយានកម្ពុជា ជុំវិញការដណ្ដើមបានជយលាភីខាងលើ រួមមាន៖ វិញ្ញាសាកង់គួកបុរសជាក្រុម ក្រុមកីឡាករកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ខណៈលេខ២ បានទៅក្រុមម្ចាស់ផ្ទះឡាវ និងលេខ៣ បានទៅវៀតណាម។ រីឯវិញ្ញាសាកង់គួកបុរសឯកកត្តជនវិញ កីឡាករកម្ពុជា សាន ណាម៉ាវ ទទួលបានលេខ២ គ្រាដែលលេខ១ និងលេខ៣
December 6, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ថាលោកនឹងមិនក្លាយជាមេដឹកនាំផ្ដាច់ការនោះទេ ប្រសិនបើ លោកជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកជាថ្មីម្ដងទៀត នៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។ ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ កើតមានឡើងបន្ទាប់ពីអ្នកប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋមួយចំនួនបានព្រមានថាសហរដ្ឋអាមេរិក អាចនឹងស្ថិតនៅក្នុងគ្រោះថ្នាក់ក្លាយជាប្រទេសផ្ដាច់ការ ប្រសិនបើលោក ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២៤។ ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែរសួរត្រង់ៗថាតើរូបលោកនឹងក្លាយជាមេដឹកនាំផ្ដាច់ការ នៅពេលជាប់ឆ្នោតជាប្រធានាធិបតីម្ដងទៀត ដែរឬក៏យ៉ាងណា។ លោក ត្រាំ បានឆ្លើយថា «គ្មានផ្លូវនោះទេ លើកលែងតែនៅថ្ងៃមួយ»។
December 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង កាលពីសប្ដាហ៍កន្លងទៅ នៅត្រង់ចំណុចបុរីវិមានភ្នំពេញ ផ្លូវលេខ៧៧៧ ក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អេង ហ៊ាង អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ដោយឡែក ជនសង្ស័យទាំង២នាក់ឈ្មោះ ឃុប
December 6, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ពិធីបុណ្យរំលឹកគុណអង្គរឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅថ្ងៃទី០៧ ខែធ្នូខាងមុខនេះ ដែលមានរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានរៀបចំ ប្រារព្ធកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ ឯកឧត្តម ឡុង កុសល បានឱ្យដឹងនារសៀលថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះថា
December 6, 2023 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន៩នាក់ និងសិស្សានុសិស្សសញ្ញាបត្រទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះលោកបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ត្រូវបន្តខិតប្រឹងប្រែងសិក្សារៀនបន្ថែមទៀត ជាពិសេសជំនាញបច្ចេកវិទ្យា និងភាសាបរទេស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រែក្លាយជាប្រទេស
December 6, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រជានេសាទណា ដែលធ្វើការនេសាទបំផ្លិចបំផ្លាញធនធានធម្មជាតិខ្លួនឯង ដូចជាខ្យងសជាដើម ត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការលើកលែង។ នេះជាការលើកឡើងរបស់ឯកឧត្តម គួច ចំរើន ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជានេសាទ មកពីក្រុង ស្រុក នៃខេត្តព្រះសីហនុរសៀលថ្ងៃអង្គារ ៨រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមជាអធិបតីពីឯកឧត្តម ពុំ សេដ្ឋា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលជលផល
December 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឆែកឆេរឃ្លាំងស្តុក ១កន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រកឃើញសាច់បង្កក នាំចូលពីបរទេសដោយគ្មានច្បាប់យ៉ាងច្រើនសម្បើម គឺជិត ៤ សែនគីឡូក្រាម។ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
December 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជានឹងបន្ដធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០៦-០៩ ខែធ្នូសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ តបតាមការស្នើសុំរបស់បណ្ដាប្រទេសក្នុងតំបន់ បន្ទាប់ពីមើលឃើញកម្ពុជាបានបំពេញតួនាទីយ៉ាងល្អ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនាពេលកន្លងមក ។ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានថ្លែងក្នុងកិច្ចប្រជុំបច្ចេកទេសមុនការប្រកួតថា នេះជាឆ្នាំទី២ ហើយ ដែលកម្ពុជាបានទទួលសិទ្ធធ្វើម្ចាស់ផ្ទះកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ បន្ទាប់ពីរៀបចំលើកដំបូង កាលពីឆ្នាំ២០២២ មុនឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ កាលពីថ្មីៗ ។ លោកថា «បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ គេស្នើសុំកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នេះ បន្ទាប់ពីគេមើលឃើញកម្ពុជារៀបចំការប្រកួតល្អនាពេលកន្លងមក ។ អ៊ីចឹងទើបបណ្ដាប្រទេសក្នុងតំបន់
December 6, 2023 - ព័ត៌មានអន្តរជាតិ
ជប៉ុន៖ អាជ្ញាធរជប៉ុនបានកម្ទេចផ្លែទុរេននិងម្ទេសទម្ងន់សរុបជាង ៥តោនដែលបាននាំចូលពីប្រទេសវៀតណាមក្រោយរកឃើញថា ផលិតផលកសិកម្មទាំងអស់នេះមានផ្ទុកនូវសារធាតុគីមីច្រើនលើសកម្រិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express។ ទំនិញកសិកម្មទាំងអស់នេះត្រូវបាននាំចូលទៅកាន់ប្រទេសជប៉ុនតាមរយៈការដឹកជញ្ជូនចំនួនពីរជើងដាច់ដោយឡែកពីគ្នាដោយជើងទីមួយគឺជាផ្លែទុរេនមានទម្ងន់សរុបចំនួន ១,៤តោន ខណៈទំនិញជើងទីពីរគឺជាម្ទេសដែលមានទម្ងន់សរុបចំនួន ៤តោន។ ប្រភពខាងលើបានបន្តថា ក្រោយការត្រួតពិនិត្យគឺអាជ្ញាធរជប៉ុនបានរកឃើញថា នៅក្នុងផ្លែទុរេនមានផ្ទុកនូវសារធាតុគីមីក្នុងកម្រិត ០,០៣ PPM of Procymidone ខណៈកម្រិតស្តង់ដារអនុញ្ញាតដោយអាជ្ញាធរសុខាភិបាលជប៉ុនគឺត្រឹមតែ ០,០១ PPM of Procymidone ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ម្ទេសវិញគឺមានផ្ទុកសារនូវធាតុធាតុគីមីក្នុងកម្រិត ០,០២ PPM of Tricyclazole និងកម្រិត ០,០៣ PPM of Hexaconazole ខណៈកម្រិតស្តង់ដារនៃសារធាតុទាំងនេះនៅក្នុងប្រទេសជប៉ុនគឺ ០,០១ PPM ។ គួរបញ្ជាក់ជូនថា ជប៉ុនគឺជាទីផ្សារនាំចូលផលិតកសិកម្មរបស់វៀតណាមធំបំផុតលំដាប់ទី
December 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រកាសថា បច្ចុប្បន្ននេះ បណ្តារាជធានី-ខេត្តមួយចំនួនរបស់កម្ពុជា កំពុងត្រូវការកម្លាំងពលកម្មចំនួន ៣៨,៥៦៩ កន្លែង សម្រាប់បម្រើឱ្យវិស័យចំនួន៣ គឺ វិស័យឧស្សាហកម្ម(M), វិស័យសេវាកម្ម (S) និងវិស័យកសិកម្ម (A)។ សូមជម្រាបដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលចង់ស្វែងរកការងារធ្វើ ឬផ្លាស់ប្តូរការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 077 23 23 78 ឬ 016
December 5, 2023









