- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយចំនួន ១៤គ្រឿង ក្នុងថ្ងៃដំបូង នៃព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅថ្ងៃទី០៦ ខែធ្នូនេះ ។ សម្រាប់ថ្ងៃបើកឆាក នៃព្រឹត្តិការណ៍ប្រចាំតំបន់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញនេះ គឺធ្វើការប្រកួតតែលើប្រភេទអាយុក្រោម ១៧ឆ្នាំបុរស-នារីប៉ុណ្ណោះ ដែលមានវិញ្ញាសាសរុបចំនួន ២៤។ ជាលទ្ធផលក្រោយដំណើរការប្រកួតពេញ ១ថ្ងៃ ក្រុមកីឡាចំបាប់យុវជនកម្ពុជា ឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាងមេដាយបណ្ដោះអាសន្ន ក្រោយដណ្ដើមបានមេដាយសរុប ១៤គ្រឿង (មាស ១ ប្រាក់ ៦ និងសំរឹទ្ធ ៧) ខណៈវៀតណាម ឈរកំពូលតារាងដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៤គ្រឿង
December 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ជាប្រចាំពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់សុខុមាលភាព សុខភាពប្រជាពលរដ្ឋ តាមរយៈការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងដោយមានការណែនាំពី ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” ឱ្យបន្តពង្រឹងយុទ្ធនាការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារនានា ក្នុងក្របខណ្ឌទូទាំងប្រទេស។ ជាក់ស្តែង នៅថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
December 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន»៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews
December 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា នៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៧៖០០នាទី គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានឹងរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀស
December 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមរយៈពេល១០ខែ ដើមឆ្នាំ២០២៣ ការប្រមូលចំណូលថ្នាក់ជាតិ សម្រេចបាន ២០ ១៦០ ប៊ីលានរៀល (ប្រមាណជាង ៤៩០០លានដុល្លារ) ស្មើនឹង៧៧.៨៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងបានបញ្ជាក់ថា «គិតត្រឹមរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ ការប្រមូលចំណូលថ្នាក់ជាតិ សម្រេចបាន ២០ ១៦០ ប៊ីលានរៀល ស្មើនឹង៧៧.៨៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ខណៈដែលការអនុវត្តចំណាយសរុបថ្នាក់ជាតិ សម្រេចបាន ២៦
December 6, 2023 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ រដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចេញលិខិតជម្រាបជូនលោកមេឃុំទាំង៨ ស្តីពីការស្នើសុំត្រួតពិនិត្យ ទីកន្លែងទទួលទិញ-លក់ ដំឡូងមី (សៃឡូ ដំឡូង) នៅក្នុងភូមិសាស្ត្រឃុំទាំង៨ នៃស្រុកជាំក្សាន្ត។ តាមរយៈលិខិតរបស់រដ្ឋបាលស្រុកជាំក្សាន្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ថា រយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាញសង្គម (Facebook និង Telegram) បានបង្ហោះថា ដំឡូងមីដែលបាននាំចេញពីស្រុកជាំក្សាន្ត យកទៅលក់បន្តនៅតាមបណ្តាលប្រទេសជិតខាង ឃើញមានការលាយដីយ៉ាងច្រើន ដែលជាហេតុនាំឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់មុខរបរកសិករ ដែលកំពុងប្រមូលកសិផល ពិសេសដំឡូងមីនៅក្នុងមូលដ្ឋាន ភូមិ ឃុំ ទាំង៨
December 6, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ អាជ្ញាធរថៃនាថ្ងៃពុធនេះបានឱ្យដឹងថា មន្រ្តីថៃ៤នាក់ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីលុយដល់ទៅជាង២ពាន់លានបាត ឬស្មើនឹង៥៧លានដុល្លារអាមេរិក ត្រូវបានរកឃើញនៅក្នុងគណនីធនាគាររបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។ លុយប្រហែល៥៧លានដុល្លារអាមេរិកខាងលើ ត្រូវបានរកឃើញនៅក្នុងគណនីច្រើនផ្សេងគ្នា កាន់កាប់ដោយស្រ្តីចំនួន៣នាក់ និងបុរសម្នាក់ ដែលធ្វើការនៅនាយកដ្ឋានពន្ធដារ ក្នុងខេត្ត Samut Prakhan ក្បែរទីក្រុងបាងកក។ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយនៃប្រទេសថៃ ហៅកាត់ថា NACC បានសម្រេចបញ្ជូនសំណុំរឿងនេះទៅកាន់ ការិយាល័យអគ្គរាជអាជ្ញា ហើយក៏បានស្នើឱ្យតុលាការព្រហ្មទណ្ឌសម្រាប់បទល្មើសពុករលួយ បើកការស៉ើបអង្កេតជាផ្លូវការផងដែរ។ អ្នកនាំពាក្យ NACC បាននិយាយថា ក្រុមបុគ្គល៤នាក់នោះ ហាក់
December 6, 2023 - ព័ត៌មានជាតិ
(ក្រចេះ)៖ ប្រជាពលរដ្ឋជាច្រើនកុះករ បានទៅទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំង នៃអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា ដែលដឹកនាំសម្របសម្រួលដោយលោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ការពិនិត្យ និងព្យាបាលនេះ ធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដោយពិនិត្យ និងព្យាបាលទៅលើជំងឺដូចជា៖ ជម្ងឺទូទៅ ជំងឺកុមារ ជំងឺសសៃរ និងសាច់ដុំ ពិនិត្យ វាស់ភ្នែក និងការចែកវ៉ែនតាជាដើម។ ក្រុមគ្រូពេទ្យដែលដឹកនាំសកម្មភាពនេះ បានឲ្យដឹងថា ជានិច្ចកាលក្រុមគ្រូពេទ្យជនជាតិបារាំង នៃអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា តែងតែចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥគិតថ្លៃជូនប្រជាពលរដ្ឋនៅខេត្តក្រចេះ មិនថានៅតំបន់
December 6, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងត្រៀមរៀបចំកម្មវិធី ពិព័រណ៍ម្ហូបអាហារជាថ្មីម្តងទៀត និងកម្មវិធីឆ្លងឆ្នាំសកល ឆ្នាំ២០២៣ឈានចូលឆ្នាំ២០២៤ ក្នុងរយៈពេល ០៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ បើតាមការលើកឡើងពីប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុភីនីហ្សារ៉ា បានអះអាងថាការ រៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារ ដើម្បីជាការអបអរសាទរចំពោះទីក្រុងបាត់ដំបង ដែលត្រូវបានចុះបញ្ជីជាបណ្ដាញ ទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ កាលពីពេលថ្មីៗកន្លងទៅនេះ ។ នៅក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារ ក៏នឹងមានការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដូចជា
December 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពិតជាអស្ចារ្យណាស់! សិស្ស UCMAS កម្ពុជាបានឈ្នះពានចំនួន ២២ ពីកម្មវិធីប្រឡងថ្នាក់អន្តរជាតិ «គិតលេខរហ័សថ្នាក់អន្តជាតិលើកទី២៥» ដែលប្រព្រឹត្ដទៅមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី០៣-០៤ ខែធ្នូ ឆ្នាំ ២០២៣ នៅប្រទេសម៉ាឡេស៊ី។ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ម្ចាស់ជយលាភីឆ្នើមតំណាងឱ្យកម្ពុជាចំនួន៤៣ រូប, គណៈគ្រប់គ្រង UCMAS កម្ពុជា, ម្ចាស់អាជ្ញាបណ្ណ័, ប្រធានសាខាទូទាំងប្រទេសរួមជាមួយអាណាព្យាបាលសិស្សសរុបចំនួន ៨៦ នាក់បានធ្វើដំណើរត្រលប់មកដល់ទីក្រុងភ្នំពេញវិញហើយ បន្ទាប់ពីបានចូលរួមកម្មវិធីប្រឡងគិតលេខរហ័សថ្នាក់អន្តជាតិលើកទី២៥រយៈពេល ២ថ្ងៃនេះមកនេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏ធំអស្ចារ្យមួយនេះ ត្រូវបានរៀបចំឡើងដោយ UCMAS អន្តរជាតិ ដែលមានការចូលរួមពីកុមារឆ្លាតវៃមកពី៣១ប្រទេសជុំវិញពិភពលោក
December 6, 2023









