- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីផេកហ្វេសប៊ុករបស់ ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី បានស្នើទៅគណនីហ្វេសប៊ុកមួយ ដែលយកទំនិញផ្សេងមកដាក់ក្នុងប្រអប់វិចខ្ចប់របស់ក្រុមហ៊ុន AEON ចេញមកបកស្រាយរូបភាព ដែលបានផុស បន្ទាប់ពីផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៤ ខែធ្នូ ម្សិលមិញនេះ។ ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ថ្មីៗនេះ បានសង្កេតឃើញថា មានគណនីបុគ្គលមួយ បានបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់គាត់ ផ្សាយជាសាធារណៈដោយយកទំនិញផ្សេងមកដាក់ក្នុងប្រអប់វិចខ្ចប់របស់ក្រុមហ៊ុន ដែលមានពាណិជ្ជនាម និងពាណិជ្ជសញ្ញា អាជីវកម្មរបស់ក្រុមហ៊ុន ដែលធ្វើឲ្យមានការភ័ន្តច្រលំដល់សាធារណៈជនដទៃ និងមានការប៉ះពាល់ដល់ កិត្តិយស កេរ្តិ៍ឈ្មោះ ព្រមទាំងតម្លៃការងារបុគ្គលិករបស់ក្រុមហ៊ុនផងដែរ។
December 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ខេត្តកណ្តាលនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រកាសផ្តល់ការសិក្សាជំនាញបច្ចេកទេសជាង២០០០កន្លែង លើជំនាញសំខាន់ៗចំនួន១២ មុខដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល អាហារូបករណ៍សំខាន់ៗដែលវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បើកឱ្យសិក្សារួមមានជំនាញសិក្សាផ្នែកការងារកំបោរ (សំណង់) ចំនួន ៣០០នាក់, ការដំឡើងបណ្តាញបំពង់ទឹកចំនួន ១៥០នាក់, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន ៣០០នាក់, ការផ្សារអគ្គិសនីចំនួន ១៥០នាក់, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្តចំនួន ១៥០នាក់, ការថែទាំ និងជួសជុលអគ្គិសនីរថយន្តចំនួន១៥០នាក់, ការថែទាំ និងជួសជុលរថយន្តចំនួន ១៥០ នាក់, សេវាកម្មកុំព្យូទ័រចំនួន ១៥០នាក់, សេវាកម្មបរិក្ឋារត្រជាក់ក្នុងគេហដ្ឋានចំនួន
December 5, 2023 - ព័ត៌មានជាតិ
(រតនគិរី)៖ ដីរដ្ឋរាប់រយហិកតាស្ថិតនៅ២ទីតាំងផ្សេងគ្នាក្នុងស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានគេលួចកាប់ទន្ទ្រានដាំកូនកៅស៊ូយកធ្វើជាកម្មសិទ្ធិដោយមិនស្របច្បាប់។ ចំពោះករណីនេះ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី ទទួលបន្ទុកកិច្ចការដីធ្លី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ថា ក្នុងពេលឆាប់ៗខាងមុខនេះ លោកនឹងដឹកនាំក្រុមការងារចុះទៅពិនិត្យដល់ទីតាំងដីព្រៃ ដែលគេបានកាប់រានដោយបំពានច្បាប់នោះ ដើម្បីរកអ្នកដែលជាប់ពាក់ព័ន្ធឲ្យទទួលខុសត្រូវនៅចំពោះមុខច្បាប់។ តាមសេចក្តីរាយការណ៍មួយចំនួន បានឲ្យដឹងថា ដីរដ្ឋរាប់រយហិកតាដែលគេនាំសម្រុកដាំកូនកៅស៊ូនោះ រួមមាន៖ *ទី១៖ មានទីតាំងនៅចំណុចព្រៃកាទឹង *ទី២៖ នៅក្បែរភ្នំថ្មគ្រែ។ ដីទាំងពីរកន្លែងនោះស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។ មន្ដ្រីម្នាក់នៅស្រុកកូនមុំម្នាក់បានឲ្យដឹងថា ដីព្រៃរបស់រដ្ឋរាប់រយហិកតាដែលរងកាកាប់បំផ្លាញកន្លងមកនោះ បានក្លាយជាចម្ការកៅស៊ូ
December 5, 2023 - ព័ត៌មានជាតិ១១ខែឆ្នាំនេះ កម្ពុជានាំចេញកសិផលជាង ៧លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានថវិកាជាង ៣.៩ពាន់លានដុល្លារ
(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផល មានបរិមាណសរុប ៧.៣លានតោន ថយចុះ៤.៦០% ដោយទទួលបានថវិកាប្រមាណ ៣ ៩០៩ លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ។ របាយការណ៍ដដែលបានបញ្ជាក់ថា ការនាំចេញកសិផលទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ៧ ៣១៤ ១៩០.១២តោន ក្នុងនោះអង្ករចំនួន ៥៩ ៥ ៦៣០តោន ស្រូវចំនួន ២
December 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្មវិធីជាតិជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤ រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។ សម្តេចធិបតី ថ្លែងបែបនេះនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ពេលអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោលនយោបាយអាទិភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាសដាក់ឱ្យអនុវត្តន៍នៅក្នុងឆ្នាំ២០២៣នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវការឧបត្ថម្ភគោលសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ផងដែរ។
December 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះរថយន្ត មួយគ្រឿង នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភំ្នពេញ។ ករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីបុកដៃស្ពានអាកាស៥មករា បង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះរថយន្ត មួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ (រថយន្តដឹកភ្ញៀវទេសចរណ៍) អស់ទាំងស្រុង។ ចំពោះករណីអគ្គិភ័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង១១និង៥០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។ ដោយនៅក្នុងនោះ គ្រោះអគ្គិភ័យខាងលើនេះបានបណ្តាលឲ្យមនុស្សប្រុសចំនួន០២នាក់បានរងរបួសស្រាល
December 5, 2023 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការពិនិត្យព្យាបាលជម្ងឺទូទៅ វាស់ភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៥ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២៣។ រដ្ឋបាលខេត្តក្រចេះ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តក្រចេះ មេត្តាជ្រាបថា ក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំង នៃអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា បានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នឹងចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ មានដូចខាងក្រោម៖ ១. ពិនិត្យ និងព្យាបាលជម្ងឺទូទៅ ជម្ងឺកុមារ ២. ជម្ងឺសសៃរ និងសាច់ដុំ ៣. ពិនិត្យ វាស់ភ្នែក និងការចែកវ៉ែនតា។ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥
December 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានអះអាងថា ក្រសួងមុខងារសាធារណៈ នឹងរៀបចំស្ដង់ដារ SOP ដើម្បីប្រឡងជ្រើសរើសមន្ដ្រីរាជការ ប្រកបដោយតម្លាភាព និងផ្ដល់ឱកាសឲ្យទាំងអស់គ្នា មិនថាអ្នកនៅទីប្រជុំជន ឬក៏ទីជនបទនោះទេ។ ការអះអាងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហ៊ុន ម៉ានី អញ្ជើញចូលរួម ក្នុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ការរៀបចំការប្រឡងប្រជែងជ្រើសរើស មន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣»។ ពិធីនេះរៀបចំឡើង នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ រដ្ឋមន្ដ្រី
December 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិ ជាង ១,២ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ដែលជាកម្មវិធីជំនួយសង្គមពិសេសត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលបំណងជួយរក្សាលំនឹងជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះសម្រាប់គ្រានៃវិបត្តិជំងឺកូវីដ-១៩។ សម្តេចក៏បានរំលឹកផងដែរថាក្នុងបរិបទនៃជំងឺកូវីដ កន្លងមក រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាប្រមាណ ១ ៣៥៥លានដុល្លារ ក្នុងឆ្នាំ២០២១ និង៦០០លានដុល្លារ ក្នុងឆ្នាំ២០២២ សម្រាប់អនុវត្តវិធានការអន្តរាគមន៍ ក្នុងការដោះស្រាយផលប៉ះពាល់ ទាំងផ្នែកសង្គម និងសេដ្ឋកិច្ចដែលបណ្ដាលមកពីវិបត្តិកូវីដ និងវិបត្តិសង្គ្រាមរុស្សី អ៊ុយក្រែន ជាពិសេសលើកម្មវិធីប្រយុទ្ធទប់ស្កាត់នឹងកូវីដ។ ក្នុងនោះមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋជនក្រីក្រ និងងាយរងគ្រោះ
December 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជិត ៦០ម៉ឺនតោន គិតជាទឹកប្រាក់ ៤២០លានដុល្លារ ខណៈនាំចេញស្រូវជិត ៤លានតោន គិតជាទឹកប្រាក់ជាង ១១០០លានដុល្លារ។ នេះបើតាមរបាយការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូនេះ។ សហព័ន្ធស្រូវអង្ករបញ្ជាក់ថា ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩៥ ៦៣០ តោន ដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៦០ ក្រុមហ៊ុនទៅកាន់គោលដៅចំនួន ៦០ ដែលក្នុងនោះប្រទេសចិន និងហុងកុងបានចំនួន ១៩៨
December 5, 2023









