- Khmerpress
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះមានពាក្យចចាមអារ៉ាមមកថា ត្រកូល iPhone 16 ទាំង ៤ម៉ូដែលនឹងចេញមកជាមួយនឹងប៊ូតុង Action ទាំងអស់ ខណៈដែលប៊ូតុងនេះកាលពីឆ្នាំមុនមានសម្រាប់តែម៉ូដែល iPhone 15 Pro និង iPhone 15 Pro Max តែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។ ជាការពិតណាស់សម្រាប់ iPhone 15 Pro និង iPhone Pro Max ទាំងពីម៉ូដែលជំនាន់មុន គឺលែងមានកន្លែងកាច់ដើម្បីបិទបើក
December 2, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រមណីយដ្ឋានអង្គរ ទទួលបានប្រាក់ចំណូលជាង ៣២លានដុល្លារ គិតត្រឹម ១១ខែ ឆ្នាំ២០២៣ កើនឡើងជិត ៣ដង ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ១១ខែ ឆ្នាំ២០២៣នេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិជិត ៧សែននាក់ ដែលរកប្រាក់ ចំណូលបាន ៣២ ៥៤៦ ៨៤៧ ដុល្លារ។ ប្រភពដដែលបានបន្ថែមថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ សម្រេចបានជិត ១០ម៉ឺននាក់
December 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្តល់សិទ្ធិដោយ៖ freshnews
December 2, 2023 - ព័ត៌មានជាតិ
(កែប)៖ នៅថ្ងៃសៅរ៍ ៥រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅខេត្តកែប។ ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចិរភាព
December 2, 2023 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីអនុញ្ញាតឱ្យប្រទេសរុស្ស៉ី បង្កើនចំនួនកងទ័ព១៥ភាគរយ ខណៈយោធារុស្ស៉ីបានអះអាងថា ចំណាត់ការនេះ គឺដោយសារ «ការគំរាមកំហែង» ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣។ យោធារុស្ស៉ីបាននិយាយដូច្នេះថា «ការបង្កើនចំនួនកងទ័ពពេញម៉ោងនេះ គឺដោយសារតែការគំរាមកំហែងកើនឡើង ចំពោះប្រទេសរបស់យើង ពាក់ព័ន្ធទៅនឹងប្រតិបត្តិការយោធាពិសេស (សង្គ្រាមអ៊ុយក្រែន) ព្រមទាំង ការបន្តពង្រីកខ្លួនរបស់អង្គការ NATO»។ យោងតាមយោធារុស្ស៉ី ចំនួនកងទ័ពរុស្ស៉ីនឹងត្រូវកើនប្រមាណ១៧០,០០០នាក់ ហើយចំនួននេះគឺគ្រប់គ្រាន់ដើម្បីឆ្លើយតបចំពោះ «សកម្មភាពគំរាមកំហែងនៃប្លុក
December 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញទឹកព្រះរំភើប និងស្ងើចសរសើរចំពោះគោលនយោបាយជាតិគាំពារសង្គម ដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងព្រះរាជសារអបអរសាទទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ព្រះមហាក្សត្រខ្មែរ បានចាត់ទុកគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ សំដៅបង្កើតនិយតករសន្តិសុខសង្គម និងមូលនិធិជាតិជំនួយសង្គម បង្កើនប្រសិទ្ធភាពសេវាកម្មប្រកបដោយ តម្លាភាព សមធម៌ និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ជាពិសេសជនមានពិការភាព មានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមអភិក្រម «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។ ក្នុងព្រះរាជសារនេះ ព្រះមហាក្សត្រ ក៏បានកោតសរសើរដោយស្មោះចំពោះវីរភាពដឹកនាំប្រកបដោយ ថាមវន្ត និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន
December 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្តល់សិទ្ធិដោយ៖ freshnews
December 2, 2023 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ មន្ត្រីសុរិយោដីខេត្តបន្ទាយមានជ័យចំនួន៣៤នាក់ បានប្តឹងតវ៉ាទៅកាន់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពីរឿងប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យលោក អាង ណារិទ្ធ ថាជាបុគ្គលគ្មានសីលធម៌ គ្មានគុណធម៌ គ្មានភាពជាអ្នកដឹកនាំ និងមានចរិតឆេវឆាវ គំរាមកំហែង សម្ដីអសុរោះជាដើម។ ការតវ៉ានេះធ្វើឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបរិវេណមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ។ មន្ត្រីសុរិយោដីខេត្តបន្ទាយមានជ័យទាំង៣៤នាក់ បាននាំគ្នាផ្តិតមេដៃដាក់ពាក្យប្តឹងទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើសុំឲ្យលោកដកតំណែងលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ ព្រោះចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែងនៅថ្ងៃទី១៧
December 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទទួលម៉ាស៊ីនទំនើបសម្រាប់ពិនិត្យព្យាបាលជំងឺទឹកដក់ក្នុងភ្នែក និងភាពស្រអាប់នៃទំរកែវភ្នែក និងម៉ាស៊ីនថតសរសៃបាតភ្នែក ( Ellex Tango SLT/YAG Laser and one set to DRS Cent revue fundus camera ) ពីអង្គការ Sight For All ដែលជាជំនួយរបស់ប្រទេសអូស្រ្តាលី ទំហំជាទឹកប្រាក់សរុបចំនួន ៧១,៣០០ដុល្លារ។ ពិធីប្រគល់នេះនិងទទួលបាន ធ្វើឡើងក្រោមអធិបតីភាពនាយកមន្ទីរពេទ្យ លោកសាស្ដ្រាចារ្យ
December 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ ជាខួបលើកទី៨ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៣)។ ការចុះ «ល្បែងទាញព្រ័ត្រ» ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ធ្វើឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។ ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេង ក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។ ល្បែងទាញព្រ័ត្របានផ្សារភ្ជាប់ ទៅនឹងប្រពៃណី និងវប្បធម៌ខ្មែរ ហើយយើងអាចឃើញភស្តុតាងមានតម្លៃជាប្រវត្តិសាស្ត្រ
December 2, 2023









