Khmerpress
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ អ្នកលក់អនឡាញស្រីប្រុសចំនួន៥នាក់ ត្រូវបានសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយត្រូវកម្លាំងនគរបាលចាប់ខ្លួន ដោយសារពួកគេរួមគ្នាឡាយវីដេអូតាមបណ្ដាញសង្គមបង្ហាញនូវកាយវិការ និងពាក្យសម្ដីអាសអាភាស នាំឲ្យប៉ះពាល់ដល់កិត្តិយសនារីខ្មែរ។ ការចាប់ និងបញ្ជូនខ្លួនទៅតុលាការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំបញ្ជាកម្លាំងជំនាញ ស្រាវជ្រាវឃាត់ខ្លួនបុរស ស្រ្តី ចំនួន០៥នាក់ ដែលបានបង្ហោះ និងឡាយវីដេអូ ក្នុងបណ្តាញសង្គម និងបណ្តាញ Tik Tok ករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ញុះញង់ឲ្យមានការរើសអើង និងសញ្ចារកម្ម។

    December 4, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា កម្លាំងចម្រុះរបស់កងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ដែលក្លែងបន្លំជាសង្ឃ ដើរបិណ្ឌបាតប្បច្ច័យពីប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុ បង្កឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ តាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា ដោយមានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសម្របសម្រួល នីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃ៣ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងចម្រុះរបស់កងរាជអាវុធហត្ថ បានចុះស្រាវជ្រាវ និងឃាត់ជនសង្ស័យចំនួន០៦នាក់ ដែលក្លែងបន្លំជាសង្ឃ ដើរបិណ្ឌបាតប្បច្ច័យពីប្រជាពុទ្ធបរិស័ទ ក្នុងក្រុងព្រះសីហនុ បង្កឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា៕ ប្រភព៖ លោក Huy

    December 4, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា នៅឆ្នាំ២០២៣នេះ ជនមានពិការភាពចូលបម្រើការងារ តាមស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសសរុបជាង ៧ពាន់នាក់។ ឯកឧត្តម ជា សុមេធី ថ្លែងឱ្យដឹងដូចនេះក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងអន្តរជាតិលើកទី៤១ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសាលមហោស្រពកោះពេជ្រ។ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានឱ្យដឹងថា ជនមានពិការភាពចូលបម្រើការងារ ក្នុងក្រសួង-ស្ថាប័នរដ្ឋចំនួន៣៩ មានជនមានពិការភាពចូលបម្រើការងារចំនួន ៣ ៧៧៦នាក់ ក្នុងនោះស្រ្តីចំនួន

    December 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រាប់ក្រសួងព័ត៌មាន ឲ្យណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន បង្កើនម៉ោងផ្សព្វផ្សាយ ការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីជនមានពិការភាពគថ្លង់ អាចទទួលព័ត៌មានបានទាន់ពេលវេលា។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ ពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ ដែលរៀបចំឡើង នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី

    December 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាលរួមគា្ន ត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកស្របច្បាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព កោះពេជ្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    December 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមគ្រួសារជនរងគ្រោះ ដែលស្លាប់យ៉ាងអាណោចអាធម្ម ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តព្រូស របស់ជនបង្កបើកបញ្ច្រាសទិស បុកម៉ូតូជនរងគ្រោះយ៉ាងទំហឹង នៅរង្វង់មូលសួនច្បារកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីព្រឹកព្រលឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កំពុងដង្ហើយស្វែងរកយុត្តិធម៌។ ជនរងគ្រោះមានឈ្មោះ ចាន់ ប៉េងលាង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់គ្រឿងសក្ការៈបូជា មានទីលំនៅភូមិសន្សំកុសល ​សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក លាង តុលាមុន្នីរ័ត្ន កូនប្រុសជនរងគ្រោះ និងតំណាងឱ្យក្រុមគ្រួសារទាំងមូលបានបញ្ជាក់ថា សពឪពុករបស់លោកត្រូវបានរៀបចំ​ធ្វើ​បុណ្យបូជាតាមប្រពៃណីរួចរាល់ហើយ។ ជាមួយគ្នានេះលោក និងគ្រួសារ សូមអំពាវនាវដល់កម្លាំងសមត្ថកិច្ចជំនាញ មេត្តាស្រាវជ្រាវស្វែងរកជនបង្កឱ្យឃើញ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់

    December 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកជំនួញកសិកម្មដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា គឺឧកញ៉ា ម៉ុង ឬទ្ធី បានមានប្រសាសន៍ថា ការរួមគ្នាទប់ស្កាត់ការនាំចូល និងឈប់បរិភោគសាច់បង្កក ដែលមានគុណភាពទាបខុសប្រក្រតី នឹងជួយដល់អាជីវកម្មចិញ្ចឹមសត្វនៅកម្ពុជា ព្រមទាំងសុខភាពអ្នកប្រើប្រាស់។ ឧកញ៉ា ម៉ុង ឬទ្ធី បានកត់សម្គាល់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមានរីកចម្រើនយ៉ាងផុលផុស ដោយបានចាប់ផ្តើមពីការចិញ្ចឹមដែលមានលក្ខណៈគ្រួសារ រហូតក្លាយជាការចិញ្ចឹមតាមបែបពាណិជ្ជកម្មទំនើប ដូចប្រទេសជឿនលឿនលើពិភពលោក។ តែជាអកុសលវិស័យចិញ្ចឹមសត្វនៅកម្ពុជា បាននិងកំពុងជួបវិបត្តិធ្ងន់ធ្ងរ នៅក្នុងឆ្នាំ២០២៣នេះ ដែលធ្វើឱ្យអ្នកចិញ្ចឹមរងការខាតបង់។ លោកលើកឡើងថា កត្តាចម្បងនៃការប៉ះពាល់លើអាជីវកម្មចិញ្ចឹមសត្វនេះ មិនមែនបណ្តាលមកពីជំងឺកូវីដ១៩ ឬសង្រ្គាមអ៊ុយក្រែន ឬសង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីននោះទេ តែបណ្តាលមកពីការនាំចូលសាច់បង្កក ដែលមានគុណភាពទាបខុសប្រក្រតីជាច្រើន មកលក់នៅលើទីផ្សារតូចធំនៅកម្ពុជា។ លោកមានប្រសាសន៍បន្តថា «ការនាំចូលសាច់បង្កកដែលមានគុណភាពទាប

    December 4, 2023
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រមូលផលស្រូវវស្សាប្រកបដោយទឹកចិត្តសប្បាយរីករាយ ព្រោះតែទិន្នផលស្រូវឆ្នាំនេះទទួលបានផលល្អ ពិសសគឺតម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ដែលពួកគាត់នឹកស្មាន មិនដល់ទាំងនេះ គឺមកពីការយកចិត្តទុកដាក់ការលើកកម្ពស់នូវវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល។ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ បណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានចុះជួបជាមួយប្រជាកសិករជាច្រើននាក់ ដែលពួកគាត់កំពុងមមាញឹកក្នុងការប្រវាស់ដៃគ្នាប្រមូលផលស្រូវវស្សា លាយឡំទៅនឹងសំឡេងសើចសប្បាយខ្ញៀវខ្ញានៅក្នុងវាលស្រែ ហាក់ដូចពុំមានការនឿយហត់នោះឡើយ។ ខណៈនោះដែរ ប្រជាកសិករចំនួន៤រូប ក៏បានផ្ដល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មាន Fresh News អំពីទិន្នផលស្រូវ និងតម្លៃស្រូវឆ្នាំនេះដែលមានការវិវត្តជាងឆ្នាំមុនៗឲ្យដឹងថា ចំពោះទិន្នផលស្រូវឆ្នាំនេះកន្លែងណា ក៏ដូចកន្លែងណាដែរ គឺទទួលបានទិន្នផលខ្ពស់ ដោយសារតែឆ្នាំនេះដំណាំស្រូវទទួលបានរបបទឹកភ្លៀងគ្រប់គ្រាន់ ដែលពុំមានការលិចលង់ដូចឆ្នាំមុនៗដែលធ្វើឱ្យស្រូវត្រូវរលួយខូចខាតនាំឱ្យខាតបង់នោះឡើយ។ រីឯតម្លៃស្រូវវិញ គឺស្រូវគ្រប់ប្រភេទឆ្នាំនេះ ក៏ទទួលបានតម្លៃខ្ពស់ជាងឆ្នាំមុនៗ ដែលពូជស្រូវខ្សាយធម្មតាដែលប្រជាកសិករនៅតាមស្រុកស្រែចំការ

    December 4, 2023
  • ព័ត៌មានជាតិ

    (កែប)៖ នាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា បុណ្យសមុទ្រឆ្នាំ២០២៣ មានភ្ញៀវទេសចររាប់ម៉ឺននាក់ បានចូលរួមទស្សនាកម្សាន្ដក្នុងរយៈពេល៣ថ្ងៃមកនេះ។ សម្ដេច មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រកាសបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប។ ជាមួយនឹងជោគជ័យនៃចំនួនអ្នកចូលរួមរាប់ម៉ឺននាក់នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា បុណ្យសមុទ្រឆ្នាំ២០២៣ ក៏បានបំបែកឯតទគ្គកម្មពិធីបុណ្យសមុទ្រនាពេលមុនៗផងដែរ លើចំនួនស្ដង់ពិព័រណ៌ដែលមានរហូតដល់ជិត៥០០ស្ដង់ ហើយស្ដង់ទាំងអស់នោះមានផលិតផល មកពីបណ្ដារាជធានី-ខេត្តផ្សេងៗ នៅទូទាំងប្រទេសតែម្ដង។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងរបាយការណ៍ដែលឯកឧត្តម សុខ

    December 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្រេចផ្ដល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ២០២១មក។ កម្មវិធីអាហារូបករណ៍នេះបានប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយបានទទួលសិស្សចំនួន ៥៧០នាក់ ជ្រើសរើសចេញពីសិស្សពូកែទូទាំងប្រទេស។ ដើម្បីកសាងធនធានមនុស្សឆ្នើមលើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានសម្រេចផ្ដល់អាហារូបករណ៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថលរហូតដល់ ៣០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦ រួមមាន៖

    December 2, 2023