- Khmerpress
- ព័ត៌មានអន្តរជាតិ
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ ប៉ុន្តែលោកមានសុខភាពល្អជាធម្មតាដែលអាច ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញបាន។ នេះបើតាមការិយាល័យប្រធានាធិបតីហ្វីលីពីន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។ ការិយាល័យប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថាលោក Marcos នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល៥ថ្ងៃ។ តែមិនបានបញ្ជាក់ថាតើ លោកបានធ្វើតេស្ដវិជ្ជមានកូវីដ១៩ តាំងពីពេលណាមកនោះទេ ដោយគ្រាន់តែនិយាយថាលោកប្រធានាធិបតី Marcos មានសុខភាពល្អអាចបំពេញ ការងារបាន ហើយនឹងបន្តដឹកនាំកិច្ចប្រជុំតាមការគ្រោងទុកតាមប្រព័ន្ធវីដេអូ។ គួរបញ្ជាក់ថា លោក Marcos មានអាយុ ៦៦ឆ្នាំ បានបង្ហាញខ្លួននៅទីសាធារណៈលើកចុងក្រោយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ
December 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មន្ដ្រីកសិកម្មឃុំ ដែលត្រៀមនឹងប្រឡងជ្រើសរើសនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ នឹងទទួលបានអត្ថប្រយោជន៍ និងប្រាក់បៀវត្ស៍ ដូចគ្រូបង្រៀនតំបន់ ពោលគឺអនុវត្តស្ដង់ដារតែមួយដូចដែលមានកំណត់ក្នុងច្បាប់ស្ដីពី សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការរៀបចំការប្រឡងប្រជែងជ្រើសរើស មន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ លោករដ្ឋមន្ដ្រី ឌិត ទីណា បានអះអាងថា មន្ដ្រីកសិកម្មឃុំ ត្រូវចុះធ្វើការតាមមូលដ្ឋានដូចគ្រូបង្រៀនតំបន់ដែរ ដូច្នេះទាំងប្រាក់បៀវត្ស៍ និងការឧបត្ថម្ភផ្សេង គឺឈរលើគោលការណ៍តែមួយ
December 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ឱ្យដឹងថា តាមរយៈការផ្សព្វផ្សាយ និងការទទួលពាក្យសុំចូលប្រឡងប្រជែងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន២៥០នាក់ សម្រាប់ឆ្នាំ២០២៣នេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកាមានបេក្ខជនដាក់ពាក្យចូលរួមមានចំនួន ១២ ៧៤៤នាក់ ហើយអ្នកដែលបានបំពេញបែបបទ និងគ្រប់លក្ខខណ្ឌ ដែលបានវាយតម្លៃត្រឹមត្រូវ អាចចូលរួមប្រឡងប្រជែងបានមានចំនួន ៣៣២៩នាក់។ ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បេក្ខជនទាំង
December 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងដល់ប្អូនៗសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា សម្រាប់ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថាននឹងមានផ្តល់អាហារូបករណ៍ដូចខាងក្រោម៖ ១. អាហារូបករណ៍១០០% ចំនួន ៥០នាក់ សម្រាប់និស្សិតឆ្នើម ដែលប្រឡងជ្រើសរើសចូលរៀនជាប់ និង បានលំដាប់ពិន្ទុខ្ពស់ ក្នុងចំណោម ៣០០នាក់។ ២. អាហារូបករណ៍៥០% សម្រាប់និស្សិតជានារី ដែលប្រឡងជ្រើសរើសចូលរៀនជាប់។ សូមបញ្ជាក់៖ កាលបរិច្ឆេទបើកទទួលពាក្យប្រឡង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង
December 4, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានឧបត្ថម្ភរង្វាន់ម៉ូតូ Honda Beat ម្នាក់ ១គ្រឿង ជូនដល់បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ (បាក់ឌុប) និទ្ទេស A ទាំង ១៧រូប ក្នុងខេត្តកំពង់ស្ពឺ។ បើតាមលោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ, ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ ដោយសង្ខេបដូចខាងក្រោម៖ ខេត្តកំពង់ស្ពឺមាន៖ មណ្ឌលប្រឡងសរុប ១១មណ្ឌល ស្មើនឹង២០៤បន្ទប់ បេក្ខជនមកប្រឡងសរុប ៤៩៨៤នាក់
December 4, 2023 - ព័ត៌មានជាតិ
(កែប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងថ្នាក់ដឹកនាំខេត្ត ដែលបានខិតខំនៅក្នុងកិច្ចការកសាង អភិវឌ្ឍន៍ ការរៀបចំសោភណ្ឌភាព និងបរិស្ថាន នៅក្នុងខេត្តកែបឱ្យមានភាពស្រស់ស្អាត ដែលនាំឱ្យខេត្តកែបទទួលបានជ័យលាភីពានរង្វាន់ថ្នាក់ជាតិ ថ្នាក់តំបន់ជាបន្តបន្ទាប់។ ការកោតសរសើរបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញជាអធិបតីប្រកាសបិទពិធីបុណ្យសមុទ្រ នៅខេត្តកែប នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមយកឱកាសនេះ កោតសរសើរដល់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ
December 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ យានយន្តអគ្គិសនី ដែលបានចុះបញ្ជីនៅកម្ពុជាមានប្រមាណ ១១៦២គ្រឿង ក្នុងនោះរថយន្តមានចំនួន ៥៧៣គ្រឿង ម៉ូតូកង់បីមានចំនួន ៣៨៧គ្រឿង និងម៉ូតូមានចំនួន ២០២គ្រឿង។ លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា បើប្រៀបធៀបរវាងការចុះបញ្ជីយានយន្តអគ្គិសនីក្នុងឆ្នាំ២០២២ និងឆ្នាំ២០២១ គឺមានកំណើនគួរឱ្យកត់សម្គាល់ដោយក្នុងឆ្នាំ២០២២ យានយន្តអគ្គិសនីដែលបានចុះមានចំនួន ៦៦២គ្រឿង និងឆ្នាំ២០២១ មានចំនួន ៦៣គ្រឿង ពោលគឺមានកំណើនប្រមាណ ៩៥១%។ ប្រភេទរថយន្តអគ្គិសនី ដែលបានចុះបញ្ជី មានដូចជា BYD, TESLA,
December 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២:៣៥នាទីរំលងអធ្រាត្រ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូនៅតាមផ្លូវសារធារណៈ នៅចំណុចបណ្តោយមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់រួមមាន៖ ១-ឈ្មោះ ម៉ូក ម៉ុន ហៅ ម៉ុន ភេទប្រុស ជនជាតិខ្មែរ មុខរបរបុគ្គលិក ហាងនំប៉័ង ស្នាក់នៅក្នុងហាងនំប៉័ង ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង
December 4, 2023 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ សីតុណ្ហភាពនៅក្នុងផ្នែកខ្លះនៃតំបន់ Siberia របស់រុស្ស៉ី បានធ្លាក់ចុះរហូតដល់ជិត -៥០អង្សាសេ ហើយព្យុះព្រិលបានបោកបក់លើទីក្រុងមូស្គូ និងរំខានដល់ជើងហោះហើរ ខណៈដែលអាកាសធាតុត្រជាក់ក្នុងរដូវរងា គ្របដណ្តប់ពាសពេញផ្ទៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣។ បើតាមស្ថានីយឧតុនិយមប្រចាំតំបន់ សីតុណ្ហភាពបានធ្លាក់ចុះដល់ជិត -៥០អង្សាសេ នៅផ្នែកជាច្រើនសាធារណៈរដ្ឋ Sakha ដែលស្ថិតនៅភាគឦសាននៃតំបន់ស៉ីបេរី និងមានទីក្រុងកំពង់ផែ Yakutsk ដែលជាទីក្រុងដ៏ត្រជាក់បំផុតមួយរបស់ពិភពលោក។ ដោយផ្ទៃដីស្ទើរតែទាំងអស់នៃសាធារណៈរដ្ឋ Sakha មានទីតាំងនៅលើស្រទាប់ទឹកកក រដ្ឋធានី Yakutsk ដែលនៅចម្ងាយប្រហែល ៥,០០០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងមូស្គូ សីតុណ្ហភាពមានកម្រិតប្រហែលពីដក
December 4, 2023 - សង្គម
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឈុន សុជាតិ ដែលជាកូនខ្មែរ រៀននៅប្រទេសអូស្ត្រាលី បានបង្កើតវីដេអូថ្មីមួយ ដោយបាននាំយកបង្អែមប្រពៃណីខ្មែរ ដែលជានំល្ពៅផ្សព្វផ្សាយដល់ជនបរទេសនៅប្រទេសអូស្ត្រាលី កំពុងផ្ទុះការសរសើរ និងចែករំលែកពេញបណ្ដាសង្គម។ តាមការបង្ហោះរបស់ ឈុន សុជាតិ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បរទេសសាកនំល្ពៅខ្មែរលើកដំបូង! Australian Taste Cambodian Pumpkin Cake For The First Time នៅក្នុងបេសកកម្មរបស់ខ្ញុំក្នុងការផ្សព្វផ្សាយវប្បធម៌កម្ពុជាដល់ជនបរទេសនៅប្រទេសអូស្ត្រាលី ខ្ញុំបានដើរជុំវិញស៊ីដនីអូប៉េរ៉ាហូស ដើម្បីសុំឱ្យមនុស្សមកសាកល្បងបង្អែមប្រពៃណីខ្មែររបស់យើង គឺនំល្ពៅ។ លទ្ធផលគឺមានការចូលចិត្តនិងការមិនចូលចិត្តចម្រុះ ដោយអ្នកខ្លះបាននិយាយថាពួកគេនឹងញុំាម្ដងទៀត តែអ្នកខ្លះនិយាយថាវាមិនមែនជាប្រភេទអាហារគេនោះទេ
December 4, 2023









