- Khmerpress
- ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ហ្វា លី នៅភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានលែងត្រីរាជ ០១ក្បាល ទម្ងន់ ៧៥គីឡូក្រាម ប្រវែង ១,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។ សកម្មភាពនេះ គឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ។ នេះបើតាមការផ្សព្វផ្សាយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នានេះរដ្ឋបាលជលផល ក៏បានអំពាវនាវដល់បងប្អូនអ្នកនេសាទ សូមចូលរួមថែរក្សា
December 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខា ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលមាន លោកបណ្ឌិត អ៊ាង សុផល្លែត ជាប្រធាន អមដោយលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និង រដ្ឋលេខាធិការចំនួន៤រូប ជាអនុប្រធាន ព្រមទាំងថ្នាក់ដឹកនាំ ចំនួន៨៦រូបផ្សេងទៀតជាសមាជិក។
December 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មហិច្ឆតាប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ មិនអាចទទួលបានជោគជ័យនោះឡើយ ប្រសិនបើគ្មានមូលធនមនុស្ស ដែលមានសុខភាពរឹងមាំ មានចំណេះដឹង និងចរិតល្អប្រសើរទេនោះ។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងដំណើរដ៏វែងឆ្ងាយលើការប្រែក្លាយកម្ពុជាពីប្រទេសវិនាសហិនហោចដោយសារសង្គ្រាម ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ មនុស្ស គឺជាសមាសធាតុសង្គម និងសេដ្ឋកិច្ចដ៏សំខាន់បំផុតដែលមិនអាចខ្វះបាន។ ក្នុងនោះ មូលធនមនុស្សដែលមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មរបស់ជាតិ និងរឹងមាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា
December 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានកំណត់ទិសដៅប្រែក្លាយគ្រឹះស្ថានសិក្សារដ្ឋពី ៥០០ ទៅ១,០០០សាលា ឱ្យក្លាយទៅជាសាលារៀនគំរូ។ របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្តេច ធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការគន្លឹះចំនួន៤ ដើម្បីពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា។ វិធានការគន្លឹះនោះរួមមាន៖ ទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌
December 1, 2023 - ព័ត៌មានជាតិសម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យផ្តោតអាទិភាពសំខាន់លើធនធានមនុស្ស និងឱសថ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល
(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សាលើរបៀបវារៈ របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យមានការផ្តោតអាទិភាពសំខាន់លើ ធនធានមនុស្ស និងឱសថ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាព។ ក្នុងចំណោមគោលនយោបាយអាទិភាពចំនួន ៦ ដែល សម្តេចធិបតី ប្រកាសដាក់ឱ្យអនុវត្តក្នុងសម័យប្រជុំដំបូងគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ អាទិភាពទី១ គឺ «ពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសាកល»។ ជាមួយនឹងអាទិភាពនេះ វិធានការគន្លឹះចំនួន៣ ត្រូវបានដាក់ចេញ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្ដោតជាចម្បងលើការពង្រឹងសមត្ថភាពផ្ដល់សេវា
December 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានផ្តល់រង្វាន់ម៉ូតូចំនួន៣គ្រឿងដល់សិស្សនិទ្ទេស A និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សរៀនពូកែ ព្រមទាំងឧបត្ថម្ភថវិកាដល់គ្រូដែលចូលនិវត្ត នៅតាមសាលានានាក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការប្រកាសផ្ដល់រង្វាន់នេះធ្វើឡើងក្នុងឱកាសលោកអភិបាលខណ្ឌ ហែម ដារិទ្ធិ ចូលរួមបើកបវេសនកាលឆ្នាំ២០២៣-២០២៤ នាថ្ងៃទី១ ខែធ្នូ នៅសាលាបឋមសិក្សា ហ៊ុន សែន ចាក់អង្រែ។ លោកបានអានសារលិខិតរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានសេចក្ដីថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូងដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ
December 1, 2023 - ព័ត៌មានជាតិ
(កំពត)៖ សិស្សនិទ្ទេស A ម្នាក់ឈ្មោះ ម៉ៅ កើន រស់នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដែលមានជីវភាពខ្សត់ខ្សោយដែរនោះ ទទួលបានអំណោយពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី។ អំណោយនេះត្រូវបាននាំយកទៅប្រគល់ជូនដល់ផ្ទះគ្រួសារយុវសិស្ស ម៉ៅ កើន តាមរយៈលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមអបអរសាទរ ពីសំណាក់ឧបនាយករដ្ឋមន្ដ្រី
December 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសគំរូក្នុងការផលិតថាមពលស្អាត ខណៈបច្ចុប្បន្នកម្ពុជាមានថាមពលស្អាតខ្ពស់ជាងប្រទេសសមាជិកអាស៊ានដទៃទៀត។ ថាមពលស្អាត ជាថាមពលកកើតឡើងវិញ មានដូចជាថាមពលបានមកពីកម្លាំងទឹក ពន្លឺព្រះអាទិត្យ និងកម្លាំងខ្យល់ជាដើម។ ពិភពលោកកំពុងរួមគ្នាដាក់ចេញគោលដៅផលិតថាមពលស្អាតឱ្យបានខ្ពស់ ដើម្បីជួយដល់បរិស្ថាន និងភពផែនដី។ បច្ចុប្បន្ននេះ កម្ពុជាមានថាមពលស្អាតរហូតដល់ទៅ៦២ភាគរយ និងមានមហិច្ឆតាផលិតថាមពលស្អាតឱ្យបានរហូតដល់ទៅ៧០ភាគរយនៅឆ្នាំ២០៣០។ ដើម្បីសម្រេចមហិច្ឆតានេះ ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោលនយោបាយមួយចំនួនរួមមាន បញ្ឈប់ការបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្ម, មិនអនុញ្ញាតឱ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គ,
December 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញានៅភូមិគ្រឹះរបស់សម្ដេច ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញានៅភូមិគ្រឹះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មាននាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិ នាយករងខុទ្ធកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី ជាប្រធាន និងមានអនុប្រធាន សមាជិកមួយចំនួនទៀត៕ ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្តល់សិទ្ធិដោយ៖ freshnews
December 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មប្រកួតជ្រើសរើសជើងឯកពិភពលោក លើកទី៧ នៅប្រទេសវៀតណាមហើយ ដោយដណ្ដើមបានមេដាយសរុប ២០គ្រឿង ក្នុងនោះមានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៩គ្រឿង។ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា លទ្ធផលខាងលើ បានធ្វើឲ្យកម្ពុជា ឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ៣៥ប្រទេស បន្ទាប់ពីម្ចាស់ផ្ទះវៀតណាម ដែលឈរលេខ១ និងអាល់ហ្សេរី ឈរលេខ២ ។ លោកបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនេះ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់កីឡាករ-កីឡាការិនី ក្នុងការប្រកួតប្រជែងដណ្ដើមមេដាយ និងកិត្តិយសជូនជាតិមាតុភូមិ ។
December 1, 2023









