- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) ដែលរៀបចំចងក្រង និងបោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាផ្នែកមួយនៃការទូតអាហារ របស់ក្រសួងបានទទួលជ័យលាភីជាថ្មីម្តងទៀតគឺ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» (Best Television Awards in the World)» នៅក្នុងកម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោក ប្រចាំឆ្នាំនេះ (The Gourmand World Cookbook Awards)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ កម្មវិធីប្រគល់រង្វាន់ បានប្រារព្ធធ្វើឡើងពីថ្ងៃទី២៧
December 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតា និងម៉ាស៊ូតតម្លៃ ត្រូវលក់ក្នុងតម្លៃដូចគ្នា គឺ ៤ ៣០០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews
December 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឲ្យទទួលបានជោគជ័យ នៅឆ្នាំនេះ។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ ធ្វើឡើងនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្រាប់ព្រះរាជពិធីបុណ្យទូក ឆ្នាំ២០២៣នេះ គឺមានប្រជាពលរដ្ឋជាច្រើនកុះករ បានចូលរួមលេងកម្សាន្ត
December 1, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំព្រឹត្តិការណ៍ “រំលឹកគុណអង្គរ” នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី០៧-១៦ ខែធ្នូ ឆ្នាំ២០២៣។ អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនថា ដើម្បីចូលរួម អបអរសារទរខួប៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី “រំលឹកគុណអង្គរ” នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពី ថ្ងៃទី០៧-១៦ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់ពិធីបើកព្រឹត្តការណ៍នេះនឹងប្រព្រឹត្តទៅនាពេលព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ក្នុងន័យដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និងជោគជ័យ អាជ្ញាធរជាតិអប្សរានឹងបិទការចូលទស្សនា
December 1, 2023 - ព័ត៌មានជាតិ
(កំពត)៖ អនុវត្តតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាយកឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិ និងអភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានដឹកនាំក្រុមការងារ មន្ត្រី អាជ្ញាធរ និងអ្នកពាក់ព័ន្ធចុះពិនិត្យទីតាំងសាងសង់ផ្ទះជូនគ្រួសារយុវសិស្ស អន ផានិត។ ផ្ទះដែលគ្រោងសាងសង់នេះគឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនគ្រួសារយុវសិស្ស អន ផានិត ជាសិស្សប្រឡងជាប់បាក់ឌុប ទទួលបាននិទ្ទេស A មកពីវិទ្យាល័យជាស៊ីមអង្គរជ័យ រស់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច
December 1, 2023 - ព័ត៌មានជាតិ
(ក្រចេះ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវគោលនយោបាយ ដោយចងក្រងសហគមន៍កសិកម្ម ដើម្បីឲ្យការដាំដុះស្វាយចន្ទី ស្ថិតនៅក្នុងតម្លៃមួយ អាចទទួលយកបានទាំងកសិករ និងអ្នកប្រមូលទិញ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីកញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលក្រសួងកសិកម្ម និងសហភាពអឺរ៉ុប រៀបចំដំណើរទស្សនកិច្ច នាំក្រុមអ្នកព័ត៌មាន ចុះទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា រយៈពេល៤ថ្ងៃ នៅខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។ កញ្ញា អ៉ឹម រចនា
December 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់សិស្សនិទ្ទេស A ក្រខ្សត់ម្នាក់ឈ្មោះ អន ផានិត ដែលមានឪពុកម្តាយមានពិការភាព និងជីវភាពខ្វះខាត រស់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ ការឧបត្ថម្ភថវិកានេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានជួបសំណេះសំណាល
December 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌកំបូល ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតនៅបុរីខេភី ម៉នដានី ផ្ទះលេខ១២ ផ្លូវលេខ៣ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ពាក់ព័ន្ធករណីវេចខ្ចប់ផលិតផលផ្លែស្លាកញ្ចប់ក្លែងក្លាយ ម៉ាក KOUWEIWANG។ ក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែងបានរកឃើញនូវឧបករណ៍សម្ភារបម្រើឱ្យការងារវេចខ្ចប់ និងផលិតចំនួន ៨៩.៥គីឡូក្រាម, ម៉ាស៊ីនវេចខ្ចប់ចំនួន ០២គ្រឿង និងកុំព្យូទ័រយួរដៃចំនួន ០១គ្រឿង។ បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកស្រីព្រះរាជអាជ្ញារង
November 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានដាក់ចេញការណែនាំឲ្យបង្កើនការដាក់ ពិន័យឲ្យធ្ងន់ធ្ងរបន្ថែមទៀត ចំពោះអ្នកស្រវឹងបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស។ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានជំរុញឲ្យយកចិត្តទុកដាក់អ្នកបើកបរម៉ូតូទាំងការប្រើប្រាស់ផ្លូវជាតិ និងផ្លូវលំ សំដៅធ្វើយ៉ាងណាចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរួមទាំងវិធានការណែនាំ និងការរឹតបន្ដឹងការអនុវត្តច្បាប់។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានមើលឃើញថា អត្រានៃការគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនលើអ្នកប្រើប្រាស់ម៉ូតូនៅពេលយប់ ហើយសុទ្ធតែប្រើប្រាស់នូវគ្រឿងស្រវឹងនៅពេលបើកបរ
November 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដលគណៈអភិបាលរាជធានី-ខេត្ត លើកលែងការបង់កម្រៃសេវា និងពន្លឿនការផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ដែលបម្រើឱ្យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។ នៅក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋជាការងារអាទិភាព និងត្រូវ អនុវត្តឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ក្នុងគោលបំណងធានាកម្មសិទ្ធិលើដីធ្លី ពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដើម្បីភាពសុខដុមរមនាក្នុងសង្គម កាត់បន្ថយភាពក្រីក្រ
November 30, 2023









