Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគម្រោងវិនិយោគថ្មីចំនួន១៣ថែមទៀត សរុបទុនវិនិយោគចំនួនជាង ១៣០លានដុល្លារ បង្កើតការងារថ្មីរាប់ពាន់កន្លែង។ CDC បានផ្សព្វផ្សាយតាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- ក្រុមហ៊ុន Justmarvelous Co., Ltd. វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨.២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣២៦កន្លែង។ ២-

    November 30, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថាក្រុមហ៊ុន Apple កំពុងលុបចោលទាំងស្រុងនូវគម្រោងផលិតបន្ទះឈីប 5G ដែលបានចំណាយពេលស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ ហើយទំនងជាមិនគម្រោងចាប់ផ្តើមផលិតជាថ្មីនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជុំវិញមូលហេតុនៃការសម្រេចចិត្តបោះបង់គម្រោងផលិតបន្ទះឈីប 5G ដែលកំពុងតែមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារបច្ចេកវិទ្យានេះត្រូវបានប្រកាសដោយភ្លេតហ្វមអាជីវកម្មអនឡាញកួរ៉េខាងត្បូង Naver តែមិនត្រូវបានប្រភពបញ្ជាក់លម្អិតនោះទេថា បណ្តាលមកពីកត្តាអ្វីខ្លះ។ ប៉ុន្តែបើតាមប្រភពមួយចំនួនបាននិយាយថា ទំនងជាដោយសារតែកត្តារួមបញ្ចូលគ្នា រួមទាំងបញ្ហាប្រឈមផ្នែកបច្ចេកទេស ការពិចារណាលើការចំណាយ និងអាទិភាពជាយុទ្ធសាស្រ្ត។ គួរជម្រាបដែរថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ កាលពីអំឡុងខែកញ្ញាកន្លងទៅ Apple បានបន្តកិច្ចព្រមព្រៀងផលិត 5G ជាមួយនឹងក្រុមហ៊ុន Qualcomm ដោយវាមានសុពលភាពរហូតដល់ឆ្នាំ២០២៦ ខណៈពេលវេលាដាក់ឱ្យប្រើប្រាស់អាចក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

    November 30, 2023
  • សង្គម

    (អារ៉ាប៊ីសាអូឌីត)៖ អាចនិយាយបានថា ជាមោទនភាពមួយសម្រាប់ប្រជាជនកម្ពុជា បន្ទាប់ពីស្ត្រីខ្មែរមួយរូប ដែលអ្នកលេងបណ្តាញសង្គមស្គាល់ឈ្មោះថា ចុងភៅ ណាក់ (Chet Nak) និងក្រុមការងារ ជាអ្នកផលិតវីដេអូ ក្នុងន័យអភិរក្ស អភិវឌ្ឍ និងផ្សព្វផ្សាយម្ហូបខ្មែរទាំងក្នុងស្រុក និងលើឆាកអន្តរជាតិនោះ នាពេលថ្មីៗនេះ បានទទួលជ័យលាភីដ៏ធំមួយ គឺ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» តាមរយៈស្នាដៃសៀវភៅចំណងជើងថា «សោយ»។ កម្មវិធីប្រគល់ពានរង្វាន់នេះ គឺត្រូវបានធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងចំណោមប្រទេសចូលរួមចំនួន២០៥ ស្នាដៃសៀវភៅចំណងជើងថា «សោយ» បានទទួលនូវកិត្តិយស ដែលត្រូវបានទទួលស្គាល់ថាជាស្នាដៃ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ដែលនេះជាសក្ខីភាពមួយ បង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់កម្ពុជា។ ក្រោយទទួលបានជ័យលាភីនេះហើយ ចុងភៅ ណាក់

    November 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសពីការសម្រេចបញ្ឈប់ គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង។ បន្ថែមពីនេះសម្តេចបានឱ្យក្រសួងរ៉ែ និងថាមពល ពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ ពិនិត្យលទ្ធភាពប្តូរគម្រោងវិនិយោគផលិតអគ្គិសនីដុតធ្យូងថ្មនេះ ទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ដែលបំភាយឧស្ម័នកាបូនតិចតួចវិញ។ សម្តេចបញ្ជាក់ថា ការសម្រេចនេះស្របតាមការប្រកាស របស់រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងបរិស្ថាន ដែលបានប្រកាសនៅក្នុងសន្និសីទ ស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ COP 26 នៅទីក្រុង Glasgow ចក្រភពអង់គ្លេស

    November 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជំរុញលើកទឹកចិត្ដដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យងាកមកប្រើប្រាស់យានយន្ដអគ្គិសនី (EV) ដើម្បីបង្កើនប្រសិទ្ធិភាព ក្នុងការប្រើប្រាស់ថាមពល និងកាត់បន្ថយការចំណាយ។ ការថ្លែងជំរុញលើកទឹកចិត្ត របស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង​សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «សូមជំរុញលើកទឹកចិត្ដ ដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យប្រើប្រាស់យានយន្ដអគ្គិសនី (EV) ដែលមានផលប្រយោជន៍សំខាន់ពីរសម្រាប់កម្ពុជា ដោយបានបង្កើតប្រសិទ្ធិភាព នៃការប្រើប្រាស់ថាមពល ដោយសារការប្រើម៉ូទ័រអគ្គិសនីមានប្រសិទ្ធិភាពប្រើប្រាស់ជាង ម៉ូទ័រអ៊ិនធើណេត។

    November 30, 2023
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងមិនធ្វើទំនប់អគ្គិសនីនៅលើទន្លេមេគង្គឡើយ បើទោះបីជាចំណេញបែបណាក៏ដោយ។ សម្តេចមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ដែលមានអានុភាព ១៥០ម៉េហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី បានថ្លែងថា ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សម្ដេចសូមប្រកាសថារាជរដ្ឋាភិបាលនីតិកាលទី៧ នឹងមិនធ្វើទំនប់អគ្គិសនីនៅលើទន្លេមេគង្គឡើយ។ សម្ដេច បន្តថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនធ្វើវារីអគ្គិសនីនៅលើដងទន្លេមេគង្គទេ

    November 30, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជ័យលាភីពានរង្វាន់ណូបែល លោក Henry Kissinger បានទទួលមរណភាពហើយ នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកានេះ (ម៉ោងក្នុងតំបន់) ក្នុងអាយុ ១០០ឆ្នាំ នៅឯគេហដ្ឋានរបស់លោក ក្នុងរដ្ឋ Connecticut។ នេះបើតាម សេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រុមហ៊ុន Kissinger Associates ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ផ្តល់សិទ្ធិដោយ៖ freshnews

    November 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាខួប៧ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់ នៅជញ្ជាំងប្រាសាទ អង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

    November 30, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀតកាលពីថ្ងៃអាទិត្យ បានបង្ហាញនូវអ្វីដែលមន្ត្រីជាន់ខ្ពស់អាមេរិកបានពណ៌នាថា ជាកិច្ចព្រមព្រៀងអន្តរជាតិលម្អិតដំបូងគេ អំពីវិធីធ្វើឱ្យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានសុវត្ថិភាពពីអ្នកប្រើប្រាស់មិនល្អ ដោយជំរុញឱ្យក្រុមហ៊ុននានាបង្កើតប្រព័ន្ធ AI ដែលធានាបាននូវសុវត្ថិភាព។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់គោលការណ៍ណែនាំដែលមានកម្រាស ២០ទំព័រថា ប្រទេសទាំង ១៨ បានព្រមព្រៀងគ្នាថា ក្រុមហ៊ុនដែលបង្កើត និងប្រើប្រាស់ AI ចាំបាច់ត្រូវអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យានេះតាមរបៀបមួយដែលរក្សាអតិថិជន និងសាធារណៈជនឱ្យមានសុវត្ថិភាពពីការប្រើប្រាស់ខុស។ កិច្ចព្រមព្រៀងនេះមិនចងភ្ជាប់កាតព្វកិច្ចឡើយ និងមានចែងភាគច្រើនជាអនុសាសន៍ទូទៅ ដូចជាការពិនិត្យតាមដានប្រព័ន្ធបច្ចេកវិទ្យា AI កុំឱ្យមានការរំលោភបំពាន ការការពារទិន្នន័យពីការជ្រៀតចូល និងការពិនិត្យមើលអ្នកផ្គត់ផ្គង់កម្មវិធី (សូហ្វវែរ) ជាដើម។ ទោះយ៉ាងណា នាយកទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិត

    November 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមអត្តពលិកខ្មែរកីឡាហែលទឹក ទទួលបានចំណាត់ថ្នាក់លេងរៀងទី៦ និងដណ្តើមបានសរុប ៥គ្រឿង ពីការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ (18th ASIAN FINSWIMMING CHAMPIONSHIPS 2023) ដោយមានមេដាយមាស ២គ្រឿង ប្រាក់១ និងសំរឹទ្ធ ១ ក្នុងចំណោម ១៧ប្រទេសដែលបានចូលរួមនៅក្នុងកម្មវិធីប្រកួតខាងលើ ដែលការប្រកួតបានរៀបចំឡើងរយៈពេល ០៤ថ្ងៃ នៅប្រទេសថៃ។ សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានបញ្ជាក់ថា ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ

    November 29, 2023