- Khmerpress
- ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ក្នុងថ្ងៃសម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានមកទស្សនា លេងកម្សាន្ដយ៉ាងសប្បាយនៅឆ្នេរសមុទ្រខេត្តព្រះសីហនុ។ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកានេះថា ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សរុបចំនួន២៦២,៤១១នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៥,២៣៣នាក់ និងភ្ញៀវបរទេស ៧,១៧៨នាក់។
November 29, 2023 - ព័ត៌មានជាតិ
(កំពត)៖ អំណោយរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រូវបានលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នាំយកទៅប្រគល់ជូនបេក្ខជនប្រឡងបាក់ឌុប និទ្ទេស «A» ដែលគ្រួសារមានជីវភាពខ្វះខាត ហើយឪពុកម្ដាយជាជនមានពិការភាព រស់នៅស្រុកអង្គរជ័យ ខេត្តកំពត។ អំណោយដែលលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នាំយកទៅប្រគល់ជូននៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រួមមាន ម៉ូតូមួយគ្រឿង ថវិកា២លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាការផ្ដល់ជូនរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា និងលោកជំទាវ។ បេក្ខជនប្រឡងបាក់ឌុប ជាប់និទ្ទេស «A»
November 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែតុលា កម្ពុជានាំចេញជ័រកៅស៊ូ ២៨៣២០២តោន និងឈើកៅស៊ូ១.៣ម៉ឺនម៉ែត្រគូបទទួលបានចំណូលជា ៣៧៨លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមរបាយការណ៍បានឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ រយៈពេល១០ខែនេះ មានចំនួន ៣៧៦,៧១២,១៩៨ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ១,៤១៨,៤៨២ដុល្លារ។ គិតត្រឹមខែតុលា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១ ៣២៧ដុល្លារ ក្នុង១តោន ថយចុះចំនួន១៥៤ដុល្លារ ក្នុងមួយតោន ស្មើនឹង១០ភាគរយ
November 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល១០ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៦១ម៉ឺនតោន ទទួលបានទឹកប្រាក់ ៨៣១លានដុល្លារ ថយចុះជិត ១៦.៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យ ពីសមាគមស្វាយចន្ទីកម្ពុជា។ សមាគមស្វាយចន្ទីកម្ពុជាបានគូសបញ្ជាក់ថា តម្លៃមធ្យមគ្រាប់ស្វាយចន្ទីស្ងួតតម្លៃ ១,៦៥៨ដុល្លារ ក្នុង១តោន។ សម្រាប់ខែតុលា គ្រាប់ស្ងួតតម្លៃ ៧០០០រៀល ទៅ៧៥០០រៀល ក្នុង១គីឡូក្រាម ឬ ១៩០០ដុល្លារ ក្នុង១តោន។ ស្វាយចន្ទី គឺដំណាំយុទ្ធសាស្រ្ត ដែលរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញឲ្យបានច្រើនជាងគេនៅលើពិភពលោក ឬអាចនិយាយបានថា «ជាអធិរាជ» នាំចេញគ្រប់ស្វាយចន្ទី នាពេលខាងមុខ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ
November 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនដែលវាយសន្តិសុខមួយពិល ហើយឲ្យជនរងគ្រោះសងថ្លៃពិលទៀតនោះ ត្រូវតុលាការសម្រេចឃុំខ្លួនហើយ ក្រោយតំណាងអយ្យការ បានធ្វើការចោទប្រកាន់ពីបទ ហិង្សាដោយមានស្ថានទម្ងន់ទោស។ នេះបើយោងតាមការបញ្ជាក់របស់លោក អ៉ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា បុគ្គលឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំ ត្រូវបានលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង ចោទប្រកាន់ពីបទ
November 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៃជាខួប១ឆ្នាំនៃការដាក់បញ្ចូលគុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៩ វិច្ឆិកា ២០២២ – ២៩ វិច្ឆិកា ២០២៣)។ សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងសេចក្តីសម្រេច 17.COM7.b.1 ។ គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗ បន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។
November 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡាវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយមាស៣ និងសំរឹទ្ធ ២គ្រឿងទៀត សម្រាប់ថ្ងៃទី៤ នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក (7th World Vovinam Championship) លើកទី៧ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្រាប់មេដាយ ៥គ្រឿងខាងលើ កីឡាការិនី ប៉ាល់ ឆរស្មី ដណ្ដើមបានមេដាយមាស១ លើវិញ្ញាសាមេគុនកាំបិតធំឯកត្តជននារី និងកីឡាការិនី ជុក សុម៉ាលី ដណ្ដើមបានមេដាយមាស១ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦០គីឡូក្រាម។ រីឯមេដាយមាស ១គ្រឿងទៀត ដណ្ដើមបានលើវិញ្ញាសាមេគុនក្រុមបុរស ៤នាក់ ដែលមានកីឡាករ
November 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី។ សម្តេចធិបតី បានគូសរំលេចតាមបណ្តាញសង្គមនាព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា នេះថា «ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាង ដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត»។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល
November 29, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤(The 4th World Kun Khmer Championship) ឆ្នាំ២០២៣ នៅទឹកដីអង្គរ ខេត្តសៀមរាប បានបញ្ចប់ដោយរលូន និងជោគជ័យ ទាំងការរៀបចំ បច្ចេកទេស និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ខណៈម្ចាស់ផ្ទះកម្ពុជា ក្នុងនាមម្ចាស់ក្បាច់គុនដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៣គ្រឿង ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានដំណើរការប្រកួតពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសួនច្បាររព្រះអង្គចេកព្រះអង្គចម នៃខេត្តសៀមរាប ដោយមានអត្តពលិកមកពី ១៧ប្រទេសចូលរួម ។ រយៈពេល ៣ថ្ងៃមកនេះ មានអ្នកគាំទ្រជាតិ និងអន្ដរជាតិជាង
November 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នោះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំលាបគំនូសចរាចរណ៍ លាបកំបោនៅតាមគល់ឈើ និងការតុបតែងភ្លើងពណ៌តាមដើមឈើ និងដងផ្លូវនានា និងបានរៀបចំតុបតែងខ្លោងទ្វារ បំភ្លឺភ្លើងពណ៌យ៉ាងស្រស់ស្អាតរួចរាល់ហើយ ដើម្បីត្រៀមស្វាគមន៍ប្រជាពលរដ្ឋ ដែលមកកម្សាន្ត។ តាមរដ្ឋបាលរាជធានីភ្នំពេញ, ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ សាលារាជធានី ក៏បានចូលរួមជាមួយស្ថាប័ននានា និងវិស័យឯកជន ត្រៀមទីតាំងដើម្បីបង្កើតភាពសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣ ដូចខាងក្រោម៖ ១៖ កម្មវិធី «ទីជលគុណ» រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)
November 25, 2023









