Khmerpress
  • ព័ត៌មានជាតិ

    (កែប)៖ កន្លងទៅតែងតែលេចឡើងនូវព័ត៌មាន អំពីការលក់ដូរគ្រឿងសមុទ្ររបស់អាជីវករមួយចំនួនតូច នៅផ្សារក្តាមខេត្តកែប លក់ស៉ីភ្នែកជញ្ជីង (អត់គ្រប់គីឡូ) រហូតឈានដល់អាជ្ញាធរក្រុងកែប ធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News លោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ជាក់ថា នៅពេលនេះព័ត៌មាននៃការលក់ស៉ីភ្នែកជញ្ជីង របស់បងប្អូនអាជីវករក្នុងផ្សារក្តាមខេត្តកែបលែងមានទៀតហើយ បន្ទាប់ពីអាជ្ញាធរមានចំណាត់ការជាបន្តបន្ទាប់។ ប៉ុន្តែទោះជាយ៉ាងនេះ អភិបាលក្រុងបានអំពាវនាវដល់បងប្អូនជាភ្ញៀវទេសចរ សូមរាយការណ៍ភ្លាមៗ បើជួបប្រទះករណីថាអាជីវករនៅតែលក់បន្លំ ស៉ីភ្នែកជញ្ជីង កុំចាំទៅដល់ផ្ទះវិញទើបរាយការណ៍ គឺពិបាកនឹងចាត់វិធានការ។ ដោយឡែកចំពោះការកាក់ហៅភ្ញៀវតាមផ្លូវវិញ ត្រូវបានលោក ខេង យ័ន បញ្ជាក់ថា មានការកាត់បន្ថយច្រើន ហើយត្រូវការពេលវេលាដើម្បីសម្រេចការងារនេះ ព្រោះជាទម្លាប់យូរយាណាស់មកហើយ៕

    November 25, 2023
  • ព័ត៌មានជាតិ

    (ថៃ)៖ សូមអបអរសាទរ កីឡាការនី កាំង មុយនីន ឈ្នះមេដាយមាស មួយគ្រឿង លើវិញ្ញាសា 100m Bifins ក្នុងការប្រកួត Asian fin swimming championships នៅប្រទេសថៃ ខេត្តភូគេត នាព្រឹកនេះ នេះបើតាមប្រភពពីសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នៅក្នុងការប្រកួត 18th ASIAN Finswimming Championships 2023 សហព័ន្ធខ្មែរកីឡាហែលទឹកបានចាត់បញ្ជូនគ្រូបង្វឹក និងកីឡាករ កីឡាការិនី FIN Swimming ចំនួន

    November 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំងនៅទីបញ្ជាការស្រាល និងនាំយកថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់កងកម្លាំងគ្រប់ប្រភេទដែលឈរជើងនៅតាមគោលដៅនានា ក្នុងកិច្ចការងារការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ លោកក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប

    November 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ សម្រាប់ប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ពេលដើរលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងរួមមាន៖ 016 266 522 / 012 976 262 / 097 818 6262 / 023 725 306 / 023 725 161។

    November 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុគ្រោះលើកាតព្វកិច្ចបង់ពន្ធ របស់ផលិតករភាពយន្តក្នុងស្រុក រយៈពេល០៥ឆ្នាំទៀត (២០២៤-២០២៨)។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្រសួងវប្បធម៌បានបញ្ជាក់នៅលើក Facebook ផ្លូវការរបស់ខ្លួនថា យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ៣៩៨០១អពដ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ និងផ្អែកតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលសម្រេចផ្ដល់ការលើកទឹកចិត្ត ក្នុងការបន្តការអនុគ្រោះពន្ធសម្រាប់រយៈពេល ៥ឆ្នាំ បន្ថែមទៀត (២០២៤-២០២៨) ជូនដល់ផលិតករភាពយន្តក្នុងស្រុក ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យសិល្បៈនិងការផលិតភាពយន្តខ្មែរ ដូចខាងក្រោម៖ ១៖

    November 25, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតិសហព័ន្ធគុនខ្មែរអន្ដរជាតិ (KIF) នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងសៀមរាប ដើម្បីបង្ហាញនូវវឌ្ឍនភាពការងារ ពិសេសគឺការដាក់ចេញនូវគោលការណ៍យុទ្ធសាស្ដ្រមួយចំនួន ដើម្បីជំរុញការអភិរក្ស និងអភិវឌ្ឍន៍ «គុនខ្មែរ» លើឆាកអន្ដរជាតិ។ មហាសន្និបាតខាងលើត្រូវរៀបចំឡើង ១ថ្ងៃមុនការប្រកួតប្រដាល់គុនខ្មែរអន្ដរជាតិជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ ដែលនឹងត្រូវរៀបចំការប្រកួតលើទឹកដីអង្គ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយមានកីឡាករ-កីឡាការិនីជិត ៧០នាក់ មកពី ១៧ប្រទេសចូលរួម។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាស្ថាបនិក KIF

    November 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រាសាទអង្គរវត្ត ដែលជាបេះដូងនៃប្រទេសកម្ពុជា បានផ្តួលទីក្រុង Pompeii នៃប្រទេសអ៉ីតាលី ក្លាយជាអច្ឆរិយៈទី៨ របស់ពិភពលោក។ អច្ឆរិយៈទី៨ នៃពិភពលោក គឺជាចំណងជើងក្រៅផ្លូវការ ដែលផ្តល់ឱ្យអគារ ឬគម្រោង ឬការរចនាថ្មីៗ ក្នុងចំណោមអគារផ្សេងៗទៀត។ នេះបើតាមការផ្សាយដោយគេហទំព័រ Time of India Travel នៅថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣។ ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ និងត្រូវបានឧទ្ទិសដល់ព្រះវិស្ណុនៃសាសនាហិណ្ឌូ។ ទោះជាយ៉ាងណា ក្រោយមកបានប្រែក្លាយទៅជាប្រាសាទព្រះពុទ្ធសាសនា។ ការផ្លាស់ប្តូរពីសាសនាហិណ្ឌូទៅព្រះពុទ្ធសាសនា គឺបង្ហាញឱ្យឃើញនៅក្នុងចម្លាក់ដ៏ប្រណីត ដែលតុបតែងជញ្ជាំងប្រាសាទ ដោយពណ៌នាពីទិដ្ឋភាពពីទេវកថាហិណ្ឌូ និងពុទ្ធសាសនា។

    November 25, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានរៀបចំពិធីពិធីស្វាគមន៍ទទួលជើងហោះហើរដឹកជញ្ជូនអ្នកដំណើរចំនួន ២០៨នាក់ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) តាមជើងហោះហើរត្រង់ពីទីក្រុងស៊ីដនី (Sydney) ប្រទេសអូស្ត្រាលី ដោយប្រើប្រាស់យន្តហោះធុនធំ ប្រភេទប៊ូអ៉ីង (Boeing) 777-200។ ពិធីស្វាគមន៍ទទួលជើងហោះហើរដឹកជញ្ជូនអ្នកដំណើរនេះ ដោយមានការអញ្ជើញពីបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ក្រោយពីអាកាសយានដ្ឋានដ៏ថ្មីនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

    November 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនព័ត៌មាន បង្ហាញអំពីមធ្យោបាយទំនាក់ទំនង សម្រាប់សុំជំនួយអន្ដរាគមន៍សង្គ្រោះបន្ទាន់លេខទូរស័ព្ទទាន់ហេតុការណ៍ «119» ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប សំពះព្រះខ និងអកអំបុក នាថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល បញ្ជាក់ថា ខ្លួនបានចាត់ចែងឲ្យមានសេវារថយន្តសង្គ្រោះ និងការពិនិត្យ ព្យាបាលនៅតាមកន្លែងជម្រកតង់សុខភាព និងមានការត្រៀមឲ្យមានក្រុមគ្រូពេទ្យចល័ត ដោយមាន ឯកសណ្ឋានពេទ្យជាសម្គាល់។ ក្នុងករណីបងប្អូនវិលមុខ ឬស្រវាំងភ្នែក សូមអង្គុយចុះ និងហៅរកអ្នកជួយសង្គ្រោះ និងប្រសិនបើមានបញ្ហាសុខភាព

    November 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីចូលរួមប្រណាំងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការប្រណាំងទូកសាកល្បងកម្លាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានី មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ វិច្ឆិកា ដល់ថ្ងៃទី២៨ វិច្ឆិកា ខាងមុខនេះ នៅមុខព្រះបរមរាជវាំង។ ពិធីអុំទូកសាកល្បងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ ចំពោះចំនួនទូកដែលបានចូលរួមទាំងទូកអុំ, ទូកមួង ឬហៅថា ទូកចែវ, ទូកខ្នាតអន្តរជាតិ ទាំងបុរសនារី

    November 24, 2023