Khmerpress
  • ព័ត៌មានជាតិ

    នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) របស់ប្រទេស ឈានទៅរកការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងការសម្រេចបានកំណើនប្រកបដោយបរិយាប័ន្ន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ សេចក្ដីប្រកាសព័ត៌មាន របស់ ADB បានឲ្យដឹងថា កម្មវិធីរងទីពីរនៃកម្មវិធី ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ផ្អែកលើសមិទ្ធិផលរបស់កម្មវិធីរងទីមួយ ដើម្បីពង្រឹងគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងចំណាយ និងចំណូលព្រមទាំង សមត្ថភាពស្រូបយកនៃក្រសួងដែលបានជ្រើសរើសដើម្បីអនុវត្តកំណែទម្រង់ PFM និងពង្រឹងទំនួលខុសត្រូវការងារត្រួតពិនិត្យរបស់អាជ្ញាធរសវនកម្មជាតិ។ វិធានការកំណែទម្រង់ដែលគាំទ្រដោយកម្មវិធីរងទីពីរដើម្បីធ្វើទំនើបកម្មប្រព័ន្ធ PFM នៅកម្ពុជា ត្រូវបានអនុវត្តយ៉ាងពេញលេញមុនការអនុម័ត។

    November 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរគ្រប់ ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទឱ្យបានជ្រាបថា ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរនៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដូចខាងក្រោម៖ ១៖ រថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្ដោងរ៉ឺម៉ក មិនអនុញ្ញាតឱ្យចរាចរ ចូលតំបន់រៀបចំព្រះរាជពិធីបុណ្យ និងរង្វង់បរិវេណជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៩

    November 24, 2023
  • ព័ត៌មានជាតិ

    (កំពត)៖ លោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោក ម៉ៅ ធិនិន អភិបាលខេត្ត បានដឹកនាំ ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ព្រមទាំងប្រជាពលរដ្ឋចូលរួមជាង៣០០នាក់ ក្នុងសំណុំរឿងវវិវាទចំនួន១២ករណី នៅខេត្តកំពត។ ដំណោះស្រាយវិវាទខាងលើ បានប្រព្រឹត្តធ្វើឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តកំពត។ ថ្លែងក្នុងវេទិការដោះស្រាយវិវាទ លោក ម៉ៅ ធិនិន បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានរស់នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ហើយសុខសន្តិភាពនេះគឺបានដោយសារតែសម្តេចតេជោ ហ៊ុន សែន ដែលលោកបានខិតខំលះបង់គ្រប់បែបយ៉ាង ដើម្បីយកមកជូនប្រជាពលរដ្ឋ

    November 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតកោតសរសើរដល់រដ្ឋបាលខេត្តក្រចេះ ក្រោយមេប៉ុស្តិ៍ស្រែចារ ដែលទៅឃាត់ការសម្ដែងល្ខោន ត្រូវបានព្យួរការងារជាបណ្តោះអាសន្ន។ ក្រសួងវប្បធម៌ បានចាត់ទុកថា វិធានការនេះ គឺជាគំរូសហការគាំទ្រសម្រាប់បណ្តាខេត្តផ្សេងៗទៀត ក្នុងការចូលរួមបង្កលក្ខណៈ ងាយស្រួលដល់ក្រុមសម្ដែងសិល្បៈមហាជន ក៏ដូចជាក្រុមសម្ដែងសិល្បៈថ្នាក់ជាតិ ក្នុងការរៀបចំការសម្តែងនៅតាម ទីសាធារណៈនានានៅទូទាំងប្រទេស។ លិខិតរបស់ក្រសួងវប្បធម៌ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យោងតាមព្រឹត្តិការណ៍ដែលបានកើតមានឡើងកន្លងមក នៅស្រុកស្នួល ខេត្តក្រចេះ ក្រុមសិល្បៈល្ខោនបាសាក់នាយប្រិមប្រិយស្រីម៉ៅ បានបង្កើតឡើងជាផ្លូវការ នៅឆ្នាំ២០១៥ ជាក្រុមសិល្បៈដែលមានអាសយដ្ឋានច្បាស់លាស់ និងមានការទទួលស្គាល់ពីសំណាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ។ មកទល់បច្ចុប្បន្នក្រុមសិល្បៈនេះ

    November 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យុវជនឈ្មោះ ទក ភីរ៉ាវីន មកពីវិទ្យាល័យ១០មករា១៩៧៩ ជាបេក្ខជននិទ្ទេសA បានពិន្ទុខ្ពស់ជាងគេ គឺ១០០ពេញ។ ដោយឡែកយុវតី ឡេង សុគន្ធផស្សុតី មកពីវិទ្យាល័យព្រះស៊ីសុវត្ថិជាសិស្សនិទ្ទេស A ឈរលំដាប់ទី២ ជាមួយពិន្ទុ ៩៩.៩៩៩។ សូមបញ្ជាក់ថា សិស្សនិទ្ទេស A ឆ្នាំនេះ មានចំនួន១,៦៧៣នាក់ ខ្ពស់ជាងឆ្នាំ២០២២ (មានចំនួន ១,០៤៨នាក់) តែទាបជាងឆ្នាំ២០២១ (មានចំនួន ១,៧៥៣នាក់)៕ ផ្តល់សិទ្ធិដោយ៖ freshnews

    November 24, 2023
  • សង្គម

    (ភ្នំពេញ)៖ លោកស្រី ហែម ស៊ីណាត អាយុ ៥៦ឆ្នាំ ដែលជាបេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលមានវ័យចំណាស់ជាងគេនោះ មិនទទួលបានជោគជ័យនោះឡើយសម្រាប់ការប្រលងឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា លោកស្រី ហែម ស៊ីណាត គឺជាគ្រូអក្ខរកម្ម មកពីភូមិថ្នរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកស្រីបានចូលរួមប្រលងបាក់ឌុប ព្រោះចង់បានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលអាចឱ្យលោកស្រីក្លាយជាគ្រូបង្រៀនយ៉ាងពិតប្រាកដ។ កាលពីឆ្នាំទៅលោកស្រី ទទួលបានការឧបត្ថម្ភប្រាក់លើកចិត្តពីសម្តេចតេជោ ហ៊ុន សែន ចំពោះការតស៊ូមិនបោះបង់របស់លោកស្រី៕​ ផ្តល់សិទ្ធិដោយ៖ freshnews

    November 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ពីការរកឃើញអ្នកជំងឺផ្តាសាយបក្សីចំនួន ០១ករណីទៀត កើតលើស្ត្រីអាយុ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ តាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះបានឲ្យដឹងថា តាមការសាកសួរបង្ហាញថា ប្រហែលមួយសប្តាហ៍មុន មានមាន់ងាប់ច្រើនជាបន្តបន្ទាប់នៅផ្ទះ និងក្នុងភូមិកើតហេតុ។ អ្នកជំងឺបានចាប់ផ្តើមឈឺ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់មកមាន រោគសញ្ញាផ្លូវដង្ហើម

    November 24, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្តម៉ូតូថ្មីម្នាក់មួយគ្រឿង ជូនដល់សិស្សជាប់បាក់ឌុប ដែលទទួលបាននិទ្ទេស A ទាំង ១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ។ តាមរយៈសំណេរក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម វ៉ី សំណាង មានខ្លឹមសារយ៉ាងដូច្នេះថា៖ «សូមចូលរួមអបអរសាទរជាមួយក្មួយៗដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក។ ដើម្បីជាការលើកទឹកចិត្ត ពូ សូមផ្ដល់ម៉ូតូម្នាក់មួយគ្រឿងសម្រាប់និទ្ទេស A ទាំង ១៧នាក់ របស់ខេត្តកំពង់ស្ពឺទាំងអស់» ៕

    November 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។ កិច្ចប្រជុំនេះមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូចផងដែរ ដែលកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

    November 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យុវសិស្ស ណុព្វ ស៉ីថានិត បញ្ញាពល និងសមាជិកក្រុមរបស់គេ ២នាក់ទៀត រួមមាន៖ យុវសិស្សឈ្មោះ មាស រ៉ានិស្សា ភេទស្រី មកពីសាលា American Intercon School (AIS) (កម្ពុជា) និងយុវសិស្សឈ្មោះ ហ្វ៉ាត់ម៉ា ហ៉្វាហ្វី (Fatma Wafi) ភេទស្រី មកពីសាលា Al Ittihad Private School (ប្រទេសអារ៉ាប់រួម) បានចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Scholars’ Cup

    November 23, 2023