Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអបរំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់រាជធានីភ្នំពេញ ជាផ្លូវការហើយ។ ចុចទីនេះ ដើម្បីមើលតារាងលទ្ធផលប្រឡង សម្រាប់រាជធានីភ្នំពេញ៖ https://www.facebook.com/moeys.gov.kh/posts/739225851564174 ផ្តល់សិទ្ធិដោយ៖ freshnews

    November 23, 2023
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញសេចក្តីបកស្រាយបំភ្លឺ​ ទាក់ទងទៅនឹងករណីឃាត់ការសម្តែងសិល្បៈល្ខោននាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីមានមហាជនជាច្រើនផ្ទុះប្រតិកម្មខ្លាំងលើបណ្ដាញសង្គម។ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមជម្រាបជូនថា បន្ទាប់ ពីទទួលព័ត៌មានលើបណ្តាញសង្គមថា មានមេប៉ុស្តិ៍ស្រែចារ បានទៅឃាត់ការសម្តែងសិល្បៈល្ខោនក្នុង ពិធីបុណ្យកឋិនទាននៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រោយពីបានទទួលព័ត៌មានភ្លាម ស្នងការនគរបាលខេត្ត បានធ្វើការចាត់ក្រុមប្រឹក្សាវិន័យ ស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ មកសាកសួរបំភ្លឺពិតជាបានសួររកលិខិត អនុញ្ញាត

    November 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល បានចុះបង្ក្រាបទីតាំងករណីនាំចូល គ្មានប្រភពច្បាស់លាស់ សន្និធិ លក់ចែកចាយផលិតផលគ្រឿងសម្អាង និងអាហារបំប៉នគ្មានច្បាប់អនុញ្ញាត នៅផ្ទះលេខ BA11+BA12 ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួល នីតិវិធីផ្ទាល់របស់លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញ និងដកហូតនូវវត្ថុតាងគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន៤៨មុខ (ទំងន់៥,៦៤១គីឡូក្រាម) នៅក្នុងនោះមានចំនួន២៩មុខ គ្មានច្បាប់។ ដោយឡែកចំនួន៩មុខ មានវិញ្ញាបនប័ត្រប្រវេទន៍ ប៉ុន្តែហួសសុពលភាព

    November 23, 2023
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ករណីមេប៉ុស្ដិ៍រដ្ឋបាលឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលបានចុះទៅបិទការសម្ដែងល្ខោនបាសាក់ នៅក្នុងមូលដ្ឋានរបស់ខ្លួន នៅតែមានសកម្មភាពក្ដៅគរគុកពីសំណាក់ អ្នកលេងបណ្ដាញសង្គម ហ្វេសបុក និងប្រជាពលរដ្ឋ។ ក្រោយមានប្រតិកម្មបែបនេះ ស្នងការនគរបាលខេត្តក្រចេះ បានដាក់វិន័យកងកម្លាំងនគរបាលជាតិ ទៅនាយនគរបាលប៉ុស្តិ៍រូបនេះ ដើម្បីចាត់ការបន្តទៀត។ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅពេលនេះលោកបានដាក់វិន័យនាយនគរបាលប៉ុស្តិ៍រូបនេះហើយ ដោយដកបញ្ឈរជើងជាបណ្តោះអាសន្ន ហើយបានតែងតាំងមេប៉ុស្តិ៍ស្តីទីផងដែរ។ យោងតាមវីដេអូដែលបានបង្ហោះតៗគ្នាលើបណ្តាញ បញ្ជាក់ឲ្យឃើញថា មេប៉ុស្តិ៍ឃុំស្រែចារ លោក យឹង សំអឿន

    November 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ពីទីតាំងសប្បាយភាពនៅរាជធានីភ្នំពេញ ចំនួន ១២ទីតាំង អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    November 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព វិធានការគន្លឹះ និងវិធានការកែទម្រង់មុតស្រួចនានា និងវិធានការបុរេសកម្មផ្សេងៗនៅក្នុងពេលខាងមុខ កម្ពុជាអាចរំពឹងថានឹងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងអត្រា ៥,៦%នៅឆ្នាំ ២០២៣ និងបន្តងើបកាន់តែលឿន នៅឆ្នាំ២០២៤ ជាមួយអត្រាកំណើន៦,៦%។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចអញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ សម្តេចសម្រេចដាក់ចេញនូវវិធានការមុតស្រួច ដែលមានចរឹតជាការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល អាណត្តិថ្មី ដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច

    November 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ លោក​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល កៅស៊ូ Excel Patch ចំនួន ១.០០០បាវ ពីគណៈប្រតិភូក្រុមហ៊ុន IKEE Group ដឹកនាំដោយលោក SHU NISHIYAMA នាយកប្រតិបត្តិក្រុមហ៊ុន ដោយមានការចូលរួមពីសំណាក់ លោក​ លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។ Excel Patch គឺជាប្រភេទកៅស៊ូត្រជាក់ ដែលប្រើប្រាស់សម្រាប់ជួសជុលផ្លូវថ្នល់ នៅគ្រប់លក្ខខណ្ឌអាកាសធាតុ មិនថាក្នុងរដូវវស្សាក៏ដោយ។ ឆ្លៀតក្នុងឱកាសនោះក្រុមហ៊ុនក៏បានជម្រាបអង្គពិធីអំពី

    November 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញលទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) តាមនិទ្ទេសនីមួយៗ។ លទ្ធផលបង្ហាញថា សិស្សទទួលបាននិទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់។ សូមជម្រាបថា ក្រសួងអប់រំ

    November 23, 2023
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ ខេត្តព្រៃវែង ក្នុងរយៈពេល១១ខែ ចាប់គិតពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បរិមាណនាំស្រូវចេញក្រៅផ្លូវការទៅប្រទេសវៀតណាមមានចំនួនប្រមាណ ១,៩១៥,៦២៩តោន ចំណូលសរុប ៤៩៣,១៣៨,៤០៤ដុល្លារ។ ចំណែកតម្លៃស្រូវជាមធ្យមស្រូវ IR504-04 តម្លៃ ១,២២០រៀល ក្នុង១គីឡូក្រាម ស្រូវ OM5451តម្លៃ១២០០រៀលក្នុង១គីឡូក្រាមនិងស្រូវក្រអូបតម្លៃ ១,៣២០រៀល ក្នុង១គីឡូក្រាម។ បើយោងតាមលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ផលិតកម្មដំណាំស្រូវរដូវវស្សានៅខេត្តព្រៃវែង គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អនុវត្តបានលើផ្ទៃដីព្រោះសរុប ២៨៥,០៤៤ហិកតា

    November 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកោះហៅក្រុមតន្រ្តីមួយក្រុម ធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍ និងកាយវិការអសីលធម៌។ តាមរយៈកិច្ចសន្យា ក្រុមនេះបានសន្យាលុបវីដេអូចម្រៀង ដែលបានបង្ហោះផ្សាយលើ Facebook, TikTok និង YouTube ផងដែរ។ គួរជម្រាបថា សកម្មភាពរបស់ក្រុមតន្ត្រីនេះ ត្រូវបានគេចាត់ទុកថា ប៉ះពាល់ប្រពៃណីវប្បធម៌ និងសីលធម៌សង្គម៕ ខាងក្រោមនេះ ជាកិច្ចសន្យា៖

    November 23, 2023