Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រងស្តីពីការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញទទួលពានរង្វាន់ផ្ទាល់ដែលពានរង្វាន់អង្គភាពឆ្នើមនេះ ទទួលបានពីប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ឆ្នាំ២០២២ – ២០២៣។ យោងតាមរបាយការណ៍របស់ (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា គិតរហូតមកដល់ពេលនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាធ្លាប់ទទួលបានពានរង្វាន់អង្គភាពឆ្នើមស្តីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន ៧រួចមកហើយពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA)

    November 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយការចូលរួមពីអភិបាលរងរាជធានីភ្នំពេញ,ស្នងការនគរបាលរាជធានី, មេបញ្ជាការរងអាវុធហត្ថរាជធានី, អភិបាលខណ្ឌទាំង១៤ និងមន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំនេះ, លោកស្នើឲ្យកម្លាំងពាក់ព័ន្ធ និងអាជ្ញាធរមានសត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលមកលេងពិធីបុណ្យនេះ ដោយចាប់ពិនិត្យអាវុធជាតិផ្ទុះ ចាប់ពីយប់នេះតទៅ

    November 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពី យន្ដការលើកទឹកចិត្ដនានា សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្ដ របស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    November 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សេដ្ឋកិច្ច​របស់​កម្ពុជា ​ត្រូវ​បាន​ព្យាករទុកថា ​នឹង​មាន​កំណើន៥.៤% នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​ជា​កម្រិត​ទាប​ជាង​បន្តិច​ពី ៥.៥% ដែល​ត្រូវ​បាន​ព្យាករទុក​កាល​ពីខែ​ឧសភា​កន្លងទៅ និងឡើងដល់​ ៥.៨% ក្នុង​ឆ្នាំ​២០២៤ និង​៦.១%​ ក្នុង​ឆ្នាំ​២០២៥ ជាមួយ​នឹង​​​ការ​រំពឹង​ទុកអំពី​ការ​កើនឡើង​នូវ​ការ​វិនិយោគហេដ្ឋា​រចនាសម្ព័ន្ធ និង​អំពី​អត្ថ​ប្រយោជន៍​ដែល​នឹង​កើតចេញពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នានា ដែល​កម្ពុជា​ មានជាមួយ​បណ្តា​ប្រទេស​​នៅ​ក្នុង​តំបន់។ នេះបើយោង​ទៅ​តាម ​របាយ​ការណ៍​ចុង​ក្រោយ​ ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​ដោយ ធនាគារពិភពលោក។ តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក World Bank ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅក្នុង​ឆ្នាំនេះ

    November 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារពិភពលោកបានផ្តល់ការយល់ព្រមលើគម្រោងមួយ ដែលមានតម្លៃ១៦៣លានដុល្លារអាមេរិក សម្រាប់ជួយប្រទេសកម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥ ០០០នាក់ នៅក្នុងខេត្តចំនួនបួន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ថ្វីត្បិតប្រទេសកម្ពុជា មានវឌ្ឍនភាពច្រើននៅក្នុងការបង្កើនលទ្ធភាពទទួលបានទឹកស្អាត និង អនាម័យគួរឲ្យកត់សម្គាល់ក៏ពិតមែន នៅមានកិច្ចខិតខំដែលចាំបាច់ត្រូវធ្វើថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (SDG 6) ស្តីពីទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា ត្រឹមឆ្នាំ២០៣០។ គិតត្រឹមឆ្នាំ២០២២មាន មិនដល់មួយភាគបី

    November 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ មានប្រទីបចំនួន៣០ នឹងបណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង រួមមាន៖ ១-ប្រទីបព្រះបរមរាជវាំង ២-ប្រទីបព្រឹទ្ធសភា ៣-ប្រទីបរដ្ឋសភា ៤-ប្រទីបរាជរដ្ឋាភិបាល ៥-ប្រទីបក្រសួងយុត្តិធម៌ ៦-ប្រទីបក្រសួងការពារជាតិ ៧-ប្រទីបក្រសួងមហាផ្ទៃ ៨-ប្រទីបក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៩-ប្រទីបក្រសួងធម្មការ និងសាសនា ១០-ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១១-ប្រទីបក្រសួងអប់រំ យុវជន និងកីឡា ១២-ប្រទីបក្រសួងរៀបចំដែនដី

    November 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងថា ក្រសួង នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៥៖០០ នាទី និងនៅខេត្តដទៃទៀត នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីប្រធាន ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយ នូវលិខិតឧទ្ទេសនាម

    November 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា ទៅថ្ងៃអនាគត កម្ពុជានឹងសាងសង់ផ្លូវដែកមួយខ្សែទៀត ដោយនឹងតភ្ជាប់ពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការដឹកជញ្ជូនកាន់តែច្រើន និងកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ។ ការថ្លែងបែបនេះរបស់សម្ដេចធិបតីធ្វើឡើង ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមរហូតដល់ខេត្តបាត់ដំបង ជាមួយនឹងការបើកការដ្ឋានសាងសង់ផ្លូវ ពីសិរីសោភ័ណទៅកាន់ប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីផ្លូវថ្នល់យើងនឹងពង្រឹងផ្លូវដែកបន្ថែមទៀត ចំពោះផ្លូវដែកដែលនឹងត្រូវធ្វើ អទិភាពសំខាន់បំផុតគឺត្រូវពង្រឹងផ្លូវដែកខាងជើង និងខាងត្បូង។ ខ្សែផ្លូវដែកមានចំនួន២ខ្សែ ដោយខ្សែទី១ស្ថិតនៅខាងជើងចាប់ពីប៉ោយប៉ែតកាត់ទៅភ្នំពេញ ពោសាត់ធ៍

    November 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានរយៈពេល៩០ថ្ងៃគត់ នៃការឡើងកាន់តំណែង ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឆ្លើយតបនឹងការលើកឡើងមួយចំនួន សម្តេចមហាបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រយៈពេល៣ខែនេះ រាជរដ្ឋាភិបាលមិនបានដេកអេះពោះ ហើយដើរខ្ចីតែលុយគេនោះទេ គឺរាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍន៍ និងសម្ពោធសមិទ្ធផលជាច្រើន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា តម្រូវការថវិកាជាតិមានច្រើន ដើម្បីយកទៅវិនិយោគលើវិស័យផ្សេងៗ ក្នុងនោះរួមទាំងវិស័យហេដ្ឋាសម្ព័ន្ធដែលជាសរសៃឈាមដ៏សំខាន់ ដូច្នេះហើយតម្រូវឱ្យមានកម្ចីពីបរទេស ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ចីប្រាក់ពីបរទេសត្រូវរាជរដ្ឋាភិបាលបានគ្រប់គ្រង

    November 22, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃ​ពុធ​​ ១០កេីត ខែកត្ដិក​ ឆ្នាំថោះ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ លេខាធិការដ្ឋានគណៈសង្ឃនាយក បានចេញសេចក្តីបំភ្លឺ ស្តីពីករណី «វត្តពោធិលង្កា» នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ គណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការនិងសាសនា សូម ទូលប្រគេនជម្រាបជូនដំណឹង ដល់ព្រះសង្ឃគ្រប់ព្រះអង្គនិងសាធារណជនឱ្យបានជ្រាបថា ករណីវត្តពោធិលង្កា ដែលគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេចលេខ ១០៧/២៣ ស.ន.ក.ជ.ចុះថ្ងៃទី២៧ ខែកញ្ញា២០២៣ ស្តីពីការបញ្ចប់មុខដំណែងគណៈសង្ឃវត្តពោធិលង្កា(ពោធិ៍លើ) សង្កាត់ស្លក្រាម ក្រុងសៀមរាប

    November 22, 2023