Khmerpress
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមន្ទីររ៉ែ​ និងថាមពលខេត្តក្រចេះ សហការជាមួយអាជ្ញាធរមូលដ្ឋានរួមមានមេភូមិ និងនាយនគរបាលប៉ុស្តិ៍ បានចុះទៅពិនិត្យទីតាំងដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅតំបន់ព្រៃឡង់ ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ យោងតាមរបាយការណ៍របស់មន្រ្តីរ៉ែ និងថាមពលខេត្តក្រចេះ បានបញ្ជាក់ថា ជាលទ្ធផលក្រុមការងារបានទៅដល់​ទីតាំង​ចំនួន៥កន្លែង រួមមាន៖ -​ចំណុចអូរបែកចាន -​ចំណុចអូរតាកែវ -​ចំណុចអូរយាវ -​ចំណុចអូរឃ្មង -​ចំណុចអូរឈើទាលឃ្មុំ។ ក្រុមការងារ បានធ្វើកំណត់ហេតុណែនាំ ទប់ស្កាត់ និងបញ្ឈប់រាល់សកម្មភាពធ្វើរ៉ែមាសអនាធិបតេយ្យតាមរដូវនៅតំបន់ព្រៃឡង់។ ជាមួយគ្នានេះ​ ក្រុមការងារពិសេសរបស់ក្រសួងរ៉ែ និងថាមពល នឹងបន្តកិច្ចការចុះឆ្មក់ និងអនុវត្តច្បាប់ទប់ស្កាត់ និងបង្រ្កាបនូវការធ្វើរ៉ែអនាធិបតេយ្យបន្ថែមទៀតដូចភ្លៀងរលឹម។

    November 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួនទៀតដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ នៅគ្រាដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះគឺចំនួនទូកនិងកីឡាអុំទូកមានការកើនឡើងនៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧គ្រោងរៀបចំព្រះរាជពិធីបុណ្យនេះឲ្យបានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩។ កិច្ចប្រជុំមានការចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីជាប់ពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផងដែរ។ ឯកឧត្តមអគ្គស្នងការរង

    November 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការអនុវត្តការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយ មានប្រាក់ឈ្នួលនាឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្នុងរយៈពេល បីថ្ងៃ គឺថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅ ជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន

    November 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាចម្រាញ់រ៉ែមាសបានជិត ៩ពាន់គីឡូក្រាម និងទទួលចំណូលពីសួយសារជាង១៤.៤លានដុល្លារ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល រដ្ឋមន្ដ្រី កែវ រតនៈ អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

    November 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងនាំចេញថាមពលស្អាត លក់ឲ្យប្រទេសសិង្ហបុរី ព្រោះថា បច្ចុប្បន្នអគ្គិសនីកម្ពុជា លែងជួបនូវការខ្វះខាតហើយ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល រដ្ឋមន្ដ្រី កែវ រតនៈ អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា

    November 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ​​​បានបន្តអំពាវនាវដល់បណ្តាប្រទេស​មួយចំនួនដូចជា បារាំង ចិន ​ថៃ ម៉ាឡេស៊ី និងជប៉ុនជាដើម​ មកសិក្សាវិនិយោគបូមប្រេងនៅ​ប្លុក A ក្នុងដែនសមុទ្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុនរបស់សិង្ហបុរី KrisEnergy បានក្ស័យធន និងបញ្ឈប់ការបូមប្រងនៅប្លុកនោះ។ លោក កែវ រតនៈ អំពាវនាវបែបនេះ ធ្វើឡើងក្នុងវេទិកាពិភាក្សាសារព័ត៌មាន លើប្រធានបទ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាសុខាភ្នំពេញ។ លោកបានលើកឡើងថា បន្ទាប់ពីលោកបានជួបជាមួយបណ្តាទូតនានា ដូចជាបារាំង

    November 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្ដរជាតិ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអុជកាំជ្រួចអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    November 21, 2023
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំធ្វើពិធីដាល់អំបុក និងអកអំបុក នៅឯបរិវេណសួនសម្ដេចក្រឡាហោម វិមានឯករាជ្យ ដើម្បីអបអរសាទរក្នុងឱកាសពិធីព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ការឱ្យដឹងបែបនេះរបស់លោកអភិបាលខេត្តបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុកទាំង១៤ ប្រធាន អនុប្រធានមន្ទីរអង្គភាព ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនោះដែរ លោក

    November 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងសាងសង់វារីអគ្គិសនីចំនួន២ តម្លៃជាង៤០០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តជាផ្លូវការហើយនៅថ្ងៃនេះ ដើម្បីធ្វើការវិនិយោគនៅក្នុងស្រុកមណ្ឌលសីមា និងស្រុកថ្មបាំងខេត្តកោះកុង។ បើយោងតាមការចេញផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ៍ ទី២១នេះ បានបញ្ជាក់ថា គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ដែលស្ថិតក្រោយការវិនិយោគពី ក្រុមហ៊ុន KHMER ELECTRICAL POWER CO., LTD ត្រូវបាន CDC សម្រេចផ្តល់សិទ្ធវិនិយោគជាផ្លូវការហើយ ក្នុងរូបភាពសាងសង់,

    November 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ២កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដឹងថា ចំពោះករណីអគ្គិភ័យចំនួន ២ទីតាំងខាងលើនេះ រួមមានដូចខាងក្រោម៖ *ករណីអគ្គិភ័យទី១៖ នៅម៉ោង ៤និង១០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៧E2 ផ្លូវព្រះនរោត្តម ភូមិ២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បានបណ្តាលឲ្យឆាបឆេះផ្ទះល្វែងជាន់ទី២ ចំនួន ០១ល្វែង ជាប្រភេទ ថ្មបេតុង

    November 21, 2023