Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន និងទេសចរណ៍ បានថ្លែងថា វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ដែលស្ថិតនៅភូមិប៉ាត់ឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នឹងក្លាយទៅជាវត្តទេសចរណ៍ វប្បធម៌ និងសាសនា នាពេលអនាគតដ៏ខ្លីខាងមុខ។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីលោកស្រីបណ្ឌិត កុយ ពិសី និងក្រុមគ្រួសារ ព្រមទាំង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងភរិយា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមនិងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អ្នកឧកញ៉ា

    November 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គាំទ្រផលិតផលកសិកម្ម ដែលផលិតក្នុងស្រុក។ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ពេលអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី​នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នៅទីស្តីការក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ចេក (អាច) ចុះថ្លៃ ប៉ុន្តែចេកកំប៉ុង មិនអាចចុះថ្លៃទេ ពោតអាចឡើងចុះ តែពោតកំប៉ុងមិនងាយចុះទេ ផលិតផលសម្រេចមិនងាយទេ។ ពិតណាស់ កសិកម្ម​ ត្រូវធ្វើ កសិ-ឧស្សាហកម្មយើង

    November 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកលក់ចង់បានថ្លៃ អ្នកទិញចង់បានថោក ដោយផ្អែកលើចំណុចនេះរាជរដ្ឋាភិបាល តែងតែគិតគូរអំពីតុល្យភាពរវាងអ្នកប្រើប្រាស់ និងអ្នកផលិតផលកម្មសិកម្ម ដើម្បីរក្សាតម្លៃមួយអាចទទួលបានទាំងអស់គ្នា។ ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទីផ្សារកសិកម្ម វាមិនខុសពីទីផ្សារផលិតផលផ្សេងនោះទេ តែវាជាការប្រកួតប្រជែងច្រើន បច្ចេសកសិកម្មត្រូវតែធ្វើទំនើបកម្មជាប្រចាំដើម្បីបង្កើនប្រសិទ្ធភាព កាត់បន្ថយតម្លៃ និងការប្រកួតប្រជែង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖

    November 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន មៀនប៉ៃលិនកម្ពុជា បាននឹងកំពុងដាក់លក់នៅលើទីផ្សារអនឡាញ អាលីបាបា ដែលជាទីផ្សារមួយមានអតិថិជនរាប់រយលាននាក់នៅលើពិភពលោក​ ហើយការឈានទៅដាក់លក់មៀនប៉ៃលិននៅលើទីផ្សារអាលីបាបានេះ គឺយុទ្ធសាស្រ្តស្វែងរកទីផ្សារថ្មីសម្រាប់កសិផលខ្មែរ។ សម្តេចធិបតីបន្តថា ការដែលអាលីបាបាអនុញាតឱ្យមៀនប៉ៃលិនកម្ពុជា​ដាក់លក់នៅលើទីផ្សារអាលីបាបានេះ បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាលីបាបាកាលពីពេលកន្លងទៅ និងបាននាំចូលមៀនប៉ៃលិនកម្ពុជា​​សាកដាក់លក់ ​ហើយទទួលបានដំណើរការយ៉ាងល្អ។ សម្តេចថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតីបានអញ្ជើញ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ សម្តេចមានប្រសាសន៍ថា «​ក្រុមហ៊ុន អាលីបាបានេះ គាត់មានអតិថិជនគាត់រាប់រយលាននាក់នៅលើពិភពលោក ហើយការឱ្យគាត់ជួយលក់ហ្នឹងគឺអត់មានចាំបាច់ទាល់តែរកភ្នាក់គាត់ឱ្យមកជួយដើរលក់ទេ គឺ​សុំលក់នៅក្នុងថ្នាលបច្ចេកវិទ្យារបស់គាត់ហ្នឹងឯង ដើម្បីដាក់ផលិតផលរបស់យើងនៅលើហ្នឹង គឺអតិថិជនរាប់រយលាននាក់នៅលើពិភពលោកមាន។ហើយកាលខ្ញុំទៅទីនោះ ខ្ញុំឃើញ​មៀនប៉ៃលិន

    November 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ សម្តេចធិបតី ថ្លែងបែបនេះ ពេលអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី​នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីធានាបាននូវភាពជោគជ័យ នៅក្នុងការអនុវត្តគោលនយោបាយទី៥ និងទី៦ ដ៏សំខាន់ ក៏ដូចជាការអនុវត្តនូវចក្ខុវិស័យកសិកម្មដ៏សំខាន់ សម្តេចបានដាក់អនុសាសន៍ជាក់លាក់មួយចំនួន ដូចជា ក្រុមការងារចម្រុះសម្របសម្រួលច្រវាក់ផលិតកម្ម ផលិតផលកម្មសិម្ម​ ដែលជាយន្តការអន្តរក្រសួង ក្នុងការរក្សាលំនឹងថ្លៃកសិផល ត្រូវបំពេញការងារក្នុងស្មារតីបុរេសកម្ម ក្នុងការតាមដាននិន្នាការថ្លៃកសិផលសំខាន់ៗជាប្រចាំ វាយតម្លៃផលប៉ះពាល់មកលើកសិករ និងអ្នកប្រើប្រាស់ឲ្យបានគ្រប់ជ្រុងជ្រោយ

    November 20, 2023
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ស្ពឺ)៖ សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ កង តារាវិឆៃ ដែលត្រូវបានគេស្គាល់ថា ជាមេក្លោងបាញ់បោះសេរីនៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ កាលពីពេលកន្លងទៅនេះ។ ដីការបស់លោក សេង រិទ្ធី ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់យ៉ាងដូច្នេះថា «ឲ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ»។ ការចាប់ខ្លួននេះ ធ្វើឡើងដោយចោទប្រកាន់ពីបទ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

    November 20, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ក្រុមហ៊ុនផលិតយានអវកាសអាមេរិក SpaceX បានធ្វើតេស្តសាកល្បងបាញ់បង្ហោះ Starship ជាលើកទី២ ដែលជាប្រភេទរ៉ុក្កែតមានកម្លាំងខ្លាំងបំផុត និងធំបំផុតលើពិភពលោក។ តែយ៉ាងណាការបង្ហោះលើកនេះមិនទទួលបានជោគជ័យនោះទេ ដោយ Starship ត្រូវបានផ្ទុះចេញពីគ្នា ក្រោយពីបង្ហោះបានកម្ពស់ ១៤៨គីឡូម៉ែត្រពីដីក្នុងបេសកកម្មសាកល្បងរយៈពេល ៩០នាទី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះគឺជាលើកទី២ ហើយក្នុងឆ្នាំ២០២៣ ដែលក្រុមហ៊ុន SpaceX បានបាញ់បង្ហោះរ៉ុក្កែត Starship របស់ខ្លួន នឹងទទួលបានបរាជ័យទាំងពីរលើក។ ការបង្ហោះលើកទី១ នោះត្រូវបានធ្វើឡើងក្នុងអំឡុងខែមេសា នឹងជាកំណត់ត្រាដំបូងរបស់ Starship

    November 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អបអរសាទរ កុមារា រិទ្ធិសិទ្ធិ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី បានទទួលចំណាត់ថ្នាក់ជាប់លេខ១ ក្នុងការប្រលងគណិតវិទ្យា ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួម ២,៣៥៨នាក់ ជុំវិញពិភពលោក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា «កូនប្រុស រិទ្ធិសិទ្ធិ បានផ្តល់កាដូធំមួយសម្រាប់ខ្ញុំនិងភរិយា នោះគឺលទ្ធផលប្រលងគណិតវិទ្យារបស់គាត់ ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ដែលគាត់បានទទួលចំណាត់ថ្នាក់លេខ១

    November 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តអាណាព្យាបាលគ្រប់រូប គួរព្យាយាមចំណាយពេលវេលាជាមួយកូនឱ្យបានច្រើន។ ជាមួយនឹងរូបភាពដើរហាត់ប្រាណជាមួយកូនស្រីទី២ សម្តេចធិបតី បានសរសេរបង្ហាញអារម្មណ៍ក្នុងនាមជាឪពុកថា «ឪពុកម្តាយគ្រប់រូបអាចយល់ពីអារម្មណ៍មួយនេះ…។ ពេលវេលាពិតជាដើរលឿនណាស់ ហើយកូនៗរបស់យើងម្នាក់ៗ ពួកគេក៏ធំលឿនដែរ… តែមួយភ្លែត ពួកគេនឹងរីកធំធាត់ទាំងរូបកាយ បញ្ញាញាណ ហើយឯករាជ្យភាព និងការទទួលខុសត្រូវរបស់ពួកគេក៏កើនឡើងដែរ ជាពិសេសពេលដែលពួកគេត្រូវមានភាពម្ចាស់ការក្នុងការរស់នៅដោយខ្លួនឯង និងមានគ្រួសាររៀងៗខ្លួន»។ សម្តេចបន្តថា «ពេលនោះ ពេលវេលានៅជាមួយឪពុកម្តាយ ក៏មិនមានច្រើនដូចដែលកាលពីពួកគេនៅក្មេងដែរ។ ហេតុដូច្នេះ ទោះជារវល់យ៉ាងណា គួរព្យាយាមចំណាយពេលវេលា ជាមួយកូនៗអោយបានច្រើន»។ ការសិក្សានានា បានរកឃើញថា ការនៅជាមួយកូនមិនត្រឹមតែផ្តល់ភាពកក់ក្តៅ ផ្តល់មនោសញ្ចេតនាប៉ុណ្ណោះទេ។ ប៉ុន្តែការបាននៅជិតកូន

    November 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់នូវជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដោយដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាកហុងដាគុប៥០ ពណ៌ខៀវ ពាក់ផ្លាកលេខតាកែវ ១J-១៥៤៨ ក្រោយពួកគេសហការគ្នាធ្វើសកម្មភាពចាក់ឆ្កិះសោបន្ទប់ និងកាច់បំបែកសោលួចយកម៉ូតូចំនួន២គ្រឿង របស់ជនរងគ្រោះបានសម្រេច ហើយរត់គេចខ្លួនបានត្រឹមប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងស្ថិតក្រោមការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ព្រមទាំងក្រោមការឯកភាពពីតំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញសារព័ត៌មានអង្គភាព Fresh

    November 20, 2023