- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កាលផ្ទុះសង្គ្រាមនៅតំបន់ប្រាសាទព្រះវិហារ សម្ដេចរកអ្នកក្លាហានពូកែបាញ់បោះអនាធិបតេយ្យមិនបាន បើរកបានគឺបញ្ជូនទៅសមរភូមិព្រះវិហារទាំងអស់ ពិសេសអ្នកពូកែផឹកស៊ីបាញ់បោះគួរតែបញ្ជូនទៅសមរភូមិ ដើម្បីចូលរួមការពារទឹកដី។ ការថ្លែងបែបនេះរបស់សម្ដេចធិបតី ធ្វើឡើងក្នុងឱកាសបន្តជួបសំណេះសំណាលជាមួយកម្មករ១៨,១០៨នាក់ នៅខណ្ឌកំបូល នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ដេចធិបតីបានថ្លែងថា «នៅគិរីរម្យប៉ុន្មាននាក់នោះបាញ់ៗឡើងផ្អើលប្រជាពលរដ្ឋ….ហើយសម្បូរអ្នកកាច អ្នកកាចផឹកបាញ់។ កាលបាញ់នៅព្រះវិហារ ខ្ញុំរកតែអ្នកបាញ់ហ្នឹងតើ តែរកអត់ឃើញ»។ សម្ដេចធិបតីបានបន្តថា អ្នកបាញ់ក្នុងក្រុងគួរតែឱ្យចុះកុងត្រាតែម្ដងថា បើមានផ្ទុះអាវុធការពារទឹកដី ត្រូវស្ម័គ្រចិត្តទៅសមរភូមិមុនគេ បញ្ជូនទៅតែម្ដង ព្រោះសម្ដេចចូលចិត្តអ្នកក្លាហានការពារទឹកដី ពិសេសអ្នកពូកែផឹកស៊ីបាញ់បោះគួរតែបញ្ជូនទៅសមរភូមិ ដើម្បីចូលរួមការពារទឹកដី។ តែយ៉ាងណា សម្ដេចធិបតីបានអំពាវនាវឱ្យបញ្ឈប់ និងទប់ស្កាត់ទង្វើបាញ់បោះទាំងនេះទៅ
November 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាត្រូវទប់ស្កាត់រាល់អាជីវកម្មណាដែលមិនល្អកុំឱ្យវារីក និងត្រូវរួមគ្នាពង្រីកអាជីវកម្មល្អៗ និងសិប្បកម្មល្អៗ ឱ្យបានច្រើនដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ការជំរុញបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេច បន្តចុះជួបកម្មករ និយោជិតគម្រប់លើកទី១០ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ នាឱកាសនោះដេរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានម្ចាស់អាជីវកម្មមួយកន្លែងបើកបាសលឺៗរហូតដល់យប់ជ្រៅ ភ្លាមៗសម្តេចបានឱ្យអាជ្ញាធរខណ្ឌទួលគោក ចុះទៅមើលកន្លែងទីតាំងចាក់តន្ត្រី ខណៈដែលទីតាំងខាងលើនេះបានធ្វើកិច្ចសន្យា២ដងមកហើយ។ ករណីនេះប្រសិនមិនស្តាប់ទៀតអាចផ្អាក់អាជីវកម្ម
November 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងនាឱកាសបន្តចុះជួបកម្មករ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំដល់បណ្តាភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ កុំបើកធុងបាស់សំលេងលឺខ្លាំងៗ ហើយនៅបន្តដល់យប់ជ្រៅពេក ដែលបង្ករការរំខានដល់អ្នករស់នៅជិតខាង ជៀងវាងត្រូវអាជ្ញាធរចុះដកអាជ្ញាប័ណ្ណចោល។ គួរបញ្ជាក់ថា ជំនួបលើកទី១០នេះ ធ្វើឡើងជាមួយកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មានចំនួន
November 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃ ១៤-១៥ កើត និងថ្ងៃ ១រោច ខែកក្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលមានទូកចំនួន ៣៣៨ទូក និងប្រទីប ៣០ នឹងចូលរួមប្រណាំង និងបណ្តែត នៅតាមដងទន្លេសាប ស្ថិតនៅមុខព្រះបរមរាជវាំង។ នេះបើយោងតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨ ១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស
November 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន ដែលគ្របដណ្តប់លើប្រទេសកម្ពុជាចុះថមថយ ជាមួយនឹងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖ ១-តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី * មានចុះអ័ព្ទពេលព្រឹកនៅតាមបណ្តាខេត្តជាប់ក្បែរនឹងជួរភ្នំដងរែក។ ២-តំបន់ខ្ពង់រាប៖ * សីតុណ្ហភាពអប្បបរមាពី១៩-២២°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី * តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទ
November 21, 2023 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ តម្លៃមាសរបស់ក្រុមហ៊ុនវៀតណាម SJC បានធ្លាក់ចុះ ០.១៤% ដោយជួញដូរក្នុងតម្លៃ ៧០.៧លានដុង (២ ៩១៣.៦៧ដុល្លារ) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃសៅរ៍។ នេះបើយោងតាមកាសែត VE Express របស់វៀតណាម។ កាសែត VE Express បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០.១៧% មកនៅត្រឹម ៦០.១លានដុង (ប្រហែល ២ ៥២២ដុល្លារ) ក្នុងមួយតម្លឹង។ មួយតម្លឹងស្មើនឹង ៣៧.៥ក្រាម ឬ ១.២អោន។ ក្នុងទីផ្សារពិភពលោក មាសសម្រាប់ជួញដូរភ្លាមៗត្រូវបានជួញដូរក្នុងតម្លៃ ១ ៩៨០.២ដុល្លារក្នុងអោន
November 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម ព្រមទាំងភាគីពាក់ព័ន្ធ គ្រោងរៀបចំវេទិកាស្វាយចន្ទី ក្រោមមូលបទ «ផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា» នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារស្ទឹងសែន ខេត្តកំពង់ធំ ដែលជាឱកាសល្អមួយសម្រាប់ម្ចាស់សិប្បកម្ម ម្ចាស់ក្រុមហ៊ុនកែច្នៃ បានផ្សព្វផ្សាយផលិតផល និងស្វែងរកដៃគូរពាណិជ្ជកម្ម។ វេទិកានេះនឹងមានការប្រមូលផ្តុំគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ការតាំងបង្ហាញផលិតផលស្វាយចន្ទី និងឧបករណ៍ សម្ភារពាក់ព័ន្ធនឹងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី និងការផ្គូរផ្គងធុរកិច្ចជាដើម សំដៅជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។ ក្រសួងពាណិជ្ជបានលើកទឹកចិត្តដល់សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ។ សម្រាប់ ម្ចាស់សិប្បកម្ម ម្ចាស់ក្រុមហ៊ុនសហគ្រាស ដែលមានបំណងចូលរួមដាក់បង្ហាញផ្សព្វផ្សាយ និងស្វែងរកដៃគូរពាណិជ្ជកម្ម សូមទាក់ទងក្រសួងពាណិជ្ជកម្ម។ សូមជម្រាបថា ស្វាយចន្ទី
November 21, 2023 - ព័ត៌មានជាតិ
(កែប)៖ ពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ នៅខេត្តកែប។ នៅគ្រាដែលបុណ្យសមុទ្រ កាន់តែខិតជិតមកដល់នេះ គេឃើញទាំងអាជ្ញាធរខេត្តកែប ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធកំពុងញាប់ដៃញាប់ជើង ក្នុងការរៀបចំទីតាំង កែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្អាតអនាម័យ បរិស្ថាន ធ្វើយ៉ាងណារៀបចំបុណ្យសមុទ្រឱ្យបានល្អ ដើម្បីលើកមុខមាត់របស់កម្ពុជា។ ដោយឡែកបើក្រឡេកមើលអាជ្ញាធរក្រុងស្រុកទាំង២ គឺក្រុងកែប និងស្រុកដំណាក់ចង្អើរ របស់ខេត្តជាប់មាត់សមុទ្រមួយនេះ ក៏កំពុងតែមមាញឹកផងដែរ ដើម្បីរៀបចំលើកកម្ពស់ កែលម្អបរិស្ថាន អនាម័យ ក្នុងមូលដ្ឋានរៀងខ្លួន ឱ្យមានសណ្តាប់ធ្នាប់ និងសោភណ្ឌភាព ចាំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
November 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណប្រជាជនកម្ពុជា បានគាំទ្រចំពោះគោលបំណង និងទិសដៅទៅអនាគតរបស់សមាគមអ្នកនិពន្ធខ្មែរ ដើម្បីឱ្យស្ថាប័ននេះកាន់តែទទួលកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ថែមទៀត ក្នុងការចងក្រងនិពន្ធលើស្នាដៃប្រវត្តិសាស្រ្តពិតរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានគាំទ្រឱ្យមានទិវាតែងនិពន្ធផងដែរ ដើម្បីលើកកម្ពស់ស្នាដៃតែងនិពន្ធ។ ជំនួបសំដែងការគួរសមធ្វើឡើងនៅវិមាន៧មករា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះ លោក ជ័យ ចាប បានសំដែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ បានចូលជួបសំដែងការគួរសម បើទោះបីជារូបសម្តេចមានការងារមមាញឹកជាច្រើនយ៉ាងណាក្តី។ លោក ព្រីង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានជំរាបសម្តេចតេជោ ពីសកម្មភាពការងារនាពេលកន្លងទៅរបស់សមាគមអ្នកនិពន្ធខ្មែរ លើការប្រមូលផ្តុំអ្នកស្រាវជ្រាវ
November 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ប្រកាសជ្រើសរើសយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យចំនួន២១០០នាក់ ចុះឈ្មោះចូលសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេសចំនួន ១២ ជំនាញ។ ការជូនដំណឹងនេះបន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៨០០០០ រៀលក្នុងមួយខែ។ បើតាមវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យត្រូវការយុវជន យុវនារីមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២១០០នាក់ ដែលចង់រៀនជំនាញបច្ចេកទេសពិត សម្រាប់ប្រកបមុខរបរជាអាជីពឱ្យចូលរៀនវគ្គបណ្តុះបណ្តាលប្រភេទសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។ ការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេសសំខាន់ៗមួយចំនួនដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងអនាគតដូចជា៖ ១ ការងារកំបោរចំនួន១៥០នាក់
November 20, 2023









