- Khmerpress
- ព័ត៌មានអន្តរជាតិ
(ញូវដែលី)៖ សាលារៀនជាង ៥០ នៅក្នុងតំបន់រដ្ឋធានីនៃប្រទេសឥណ្ឌា បាននាំគ្នាជម្លៀសសិស្សចេញនៅថ្ងៃពុធនេះ បន្ទាប់ពីពួកគេទទួលបាន សារគំរាមកំហែងបំផ្ទុះគ្រាប់បែក តាមរយៈអ៉ីម៉ែល ប៉ុន្តែប៉ូលិសបាននិយាយថា «គ្មានវត្ថុគួរឱ្យសង្ស័យណាមួយ» ត្រូវបានរកឃើញនៅក្បែរសាលារៀនទាំងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ ២០២៤។ ក្រុមមន្រ្តីនិយាយថា សាលារៀននៅតំបន់ Delhi ជាទីដែលរដ្ឋធានីញូវដែលីស្ថិតនៅ បានទទួលអ៉ីម៉ែលគំរាមកំហែង ដែលបង្កឱ្យមាន ការភ័យស្លន់ស្លោ ក្នុងចំណោមឪពុកម្តាយ និងជំរុញឱ្យខាងសាលាបញ្ជូនសិស្សត្រលប់ទៅផ្ទះវិញ។ សារបោកបញ្ឆោតនោះ ប៉ះពាល់ដល់ សិស្សសាលារាប់ពាន់នាក់ រាប់ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាកទី១២។ បើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសតំបន់ Delhi
May 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំយកផលិតផលគ្រឿងឧបភោគ បរិភោគ និងផលិតផលសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព មានបរិមាណសរុបចំនួន ១៧,៨៨០គីឡូក្រាម ដែលបានចុះ ត្រួតពិនិត្យ និងបង្រ្កាបបាន កាលពីពេលកន្លងមក។ ការបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
May 1, 2024 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ក្នុងថ្ងៃពុធនេះ ចិនបានចាប់ផ្តើមដំណើរការធ្វើតេស្តសមត្ថភាពនៅផ្ទៃសមុទ្រ សម្រាប់នាវាផ្ទុកយន្តហោះចម្បាំង Fujian ដែលជានាវាផ្ទុកយន្តហោះចម្បាំងទី៣ និងទំនើបបំផុតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤។ ការសាកល្បងខាងលើធ្វើឡើង នៅរយៈពេលជិត២ឆ្នាំ បន្ទាប់ពីនាវា Fujian ត្រូវបានបង្ហាញរូបរាងជាលើកដំបូង កាលពីខែមិថុនា ឆ្នាំ២០២២។ នាវាផ្ទុកយន្តហោះចម្បាំងនេះ ត្រូវបានរចនានិងសាងសង់ឡើង នៅក្នុងប្រទេសចិនទាំងស្រុង ហើយវាមានទំហំធំនិងទំនើបជាងគេ បើប្រៀបធៀបជាមួយ នាវាផ្ទុកយន្តហោះចម្បាំង២គ្រឿងមុន គឺ Shandong ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ២០១៩ ព្រមទាំង Liaoning ដែលចិនបានទិញតួខ្លួនយកមកពីអ៊ុយក្រែន កាលពីឆ្នាំ១៩៩៨។
May 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហាញពីការព្រួយបារម្ភចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ស្របពេលដែលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា បានកើនកំដៅខ្លាំងមិនធ្លាប់មានរហូតដល់៤៦អង្សាសេ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជាមន្ដ្រីជំនាញសុខភាពសាធារណៈ បានលើកឡើងថា ជាមួយនឹងការប្រឈមចំពោះកំដៅដែលក្ដៅខ្លាំងមិនធ្លាប់មាននេះ អាចនឹងមានផលប៉ះពាល់ខ្លាំងដល់មនុស្ស ប្រសិនបើស្ថិតនៅក្រោមកំដៅថ្ងៃយូរពេក ដែលនាំឲ្យរលាកស្បែក បែកញេីសខ្លាំងពេកធ្វេីឲ្យខ្វះជាតិទឹកក្នុងខ្លួន សរីរាង្គកាយមិនអាចទ្រាំទ្របាន ដែលអាចឲ្យលេសឡាស់ ដង្ហក់ ឬដួលសន្លប់ ហេីយគាំងបេះដូងស្លាប់ជាដេីម។ មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានផ្ដល់អនុសាសន៍ថា ប្រជាពលរដ្ឋអាចរកទីតាំងម្លប់ជ្រក បេីនៅក្រៅផ្ទះ ឬអគារ រកកន្សែង ឬក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន ឧស្សាហ៍បាញ់ទឹកនៅជុំវិញខ្លួន
May 1, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ថ្លែងចេញពីខេត្ដព្រះសីហនុ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កុំទាន់គិតរឿង ធ្វើផ្លូវដែកល្បឿនលឿន អ្វីដែលត្រូវគិត គឺត្រូវធ្វើយ៉ាងណាឲ្យផ្លូវដែក២ខ្សែ ដែលប្រទេសកម្ពុជា មានបច្ចុប្បន្នរត់បានលឿន។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត
May 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៤៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១០០រៀល ក្នុង១លីត្រ៕
May 1, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅកងកម្លាំងប្រដាប់អាវុធ ដើម្បីត្រៀមកិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាតរបស់ប្រជាពលរដ្ឋ ក្នុងពេលអាកាសធាតុក្តៅខ្លាំង នៅរដូវប្រាំងអូសបន្លាយពេលវេលា។ ការបញ្ជាបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះសីតុណ្ហភាពបានឡើងកម្តៅជាខ្លាំងនៅទូទាំងពិភពលោក ខណៈកម្ពុជាក៏កំពុងជួបប្រទះនឹងបញ្ហារលកកម្តៅនេះផងដែរ។ សម្តេចក៏បានឱ្យគោលការណ៍ទៅក្រសួង ស្ថាប័នជំនាញ ជាពិសេសអាជ្ញាធរមូលដ្ឋាន
May 1, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ នគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានស្វែងរកឃើញ និងតាមឃាត់២នាក់ប្តីប្រពន្ធលក់ខោអាវតាមអនឡាញបានហើយ ក្រោយជេរប្រមាថធ្ងន់ធ្ងរជាសាធារណៈលើអតិថិជន នាពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់មកបណ្តាញព័ត៌មាន Fresh News។ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានអះអាងថា ពីរនាក់ប្ដីប្រពន្ធនេះ ត្រូវបានធ្វើកិច្ចសន្យាអប់រំ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក ហើយសាមីខ្លួនបានធ្វើការសុំទោសជាសាធារណៈ សន្យាបញ្ឈប់ការប្រើប្រាស់ពាក្យសម្ដីជេរប្រមាថ ឬខុសឆ្គងតទៅទៀត។ សូមបញ្ជាក់ថា កាលពីម្សិលមិញ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចេញមុខមកការពារស្រ្តីម្នាក់ជាអតិថិជននៅខេត្តប៉ៃលិន ក្រោយ២នាក់ប្តីប្រពន្ធជេរប្រមាថខ្លាំងៗ
May 1, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ នឹងប្រារព្ធធ្វើពិធីសុំទឹកភ្លៀងតាមទំនៀមទម្លាប់ប្រពៃណីរបស់អ្នកភូមិ នៅក្នុងបរិវេណប្រាសាទនាគព័ន្ធ កណ្តាលបារាយណ៍ជ័យតដាក ឬបារាយណ៍ខាងជើង នៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ ដូច្នេះ សាធារណជន ទេសចរជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋជិតឆ្ងាយអាចចូលរួមតាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងបានស្វែងយល់ពីជំនឿរបស់អ្នកស្រុកអង្គរដែលគោរពប្រតិបត្តិជាយូរលង់ណាស់មកហើយ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority
May 1, 2024 - សិល្បៈ
(ភ្នំពេញ)៖ តារាសម្ដែងបែបកំប្លែង និងមានមាឌធាត់ធំគីឡូធ្ងន់ជាងតារាសម្ដែងនានា គឺនាយធុង បានទទួលមរណភាពហើយ នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ពេទ្យព្រះកុសុមៈ) ដោយរោគាពាធ ក្នុងវ័យប្រមាណ៣២ឆ្នាំ។ តារាសម្ដែង នាយព្រែក ដែលជាមិត្តភក្តិជិតស្និទ្ធនឹងនាយធុង បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកនេះថា កាលពី៣ថ្ងៃមុនលោកទទួលបានដំណឹងថា តារាកំប្លែងនាយធុង បានដួលនៅក្នុងបន្ទប់ទឹក ហើយបាននាំយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។ តាំងពីថ្ងៃនោះមក ដោយសារតែលោកជាប់រវល់នឹងការងារ ក៏មិនបានទូរស័ព្ទសួរនាំអ្វីបន្ថែមទៀតឡើយ។ នាយព្រែកបន្តថា រហូតមកដល់ព្រឹកថ្ងៃទី១ ខែឧសភានេះ លោកបានសម្ដែងក្ដីរន្ធត់ និងតក់ស្លុកយ៉ាងខ្លាំង ដោយបានទទួលដំណឹងពីគ្រួសារនាយធុងមកថា
May 1, 2024









