- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៤ខែ ឆ្នាំ២០២៤នេះ ដោយសារអាកាសធាតុក្តៅ និងការអូសបន្លាយនៃរដូវប្រាំង បានធ្វើឱ្យការផលិតអំបិលនៅខេត្តកែប សម្រេចបានប្រមាណជិត ៤ម៉ឺនតោនកើនឡើងក្នុងកម្រិតខ្ពស់ ដែលនឹងធ្វើឱ្យការផ្គត់ផ្គង់គ្រប់ តាមតម្រូវការនៅទូទាំងប្រទេស។ លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៤នេះ ខេត្តកែបផលិតអំបិលបានចំនួន ៣៧ ២៩៨តោន បើធៀបនឹងឆ្នាំមុន មួយឆ្នាំពេញផលិតអំបិលបានត្រឹមតែចំនួន ២ ៥១៥ តោនប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាមិញ តម្លៃអំបិលនៅឆ្នាំនេះ
April 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានបទបញ្ជា ០១បប យ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងការធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមបណ្តាក្រសួងស្ថាប័ន អង្គភាពទាំងថ្នាក់ជាតិ និងក្រោមជាតិ បានចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ មានមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធចំនួន ៥៦ ៤៤៥នាក់ហើយបានធ្វើតេស្តរកសារធាតុញៀនតាមរយៈទឹកមូត្រ ដោយក្នុងនោះមានចំនួន ៧៦នាក់រកឃើញវិជ្ជមាន ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ នេះបើតាមព័ត៌មាន ដែលបានផ្សព្វផ្សាយលើ Telegram ផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា
April 29, 2024 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ចិននឹងបញ្ជូនយានរ៉ូបូត១គ្រឿង ឱ្យទៅប្រមូលយកគំរូតាងពីចំហៀងផ្ទៃព្រះចន្ទ ដែលមិនបែរមុខមករកផែនដីយើង ឬហៅថា far side of the moon ខណៈវាស្ថិតក្នុងចំណោមបេសកកម្មបច្ចេកទេសសរុបចំនួន៣ ដែលនឹងត្រួតត្រាយផ្លូវ សម្រាប់គម្រោងបញ្ជូនក្រុមអវកាសយានិក និងការសាងសង់មូលដ្ឋានមួយ នៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤។ ចាប់តាំងពីបេសកកម្ម Chang’e ទីមួយកាលពីឆ្នាំ២០០៧ ចិនបានបោះជំហានទៅមុខជាលំដាប់ ក្នុងកិច្ចប្រឹងប្រែងស្រាវជ្រាវឋានព្រះចន្ទ ដោយបង្រួញគន្លាតបច្ចេកវិទ្យារបស់ខ្លួន ជាមួយសហរដ្ឋអាមេរិកនិងរុស្ស៉ី។ កាលពីឆ្នាំ២០២០ ចិនបាននាំយកគំរូតាងពីចំហៀងផ្ទៃព្រះចន្ទ ដែលបែរមុខមករកភពរបស់យើង ឬហៅថា
April 29, 2024 - សិល្បៈ
(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកាសរៀបចំការបោះឆ្នោតជ្រើសរើសប្រធានអាណត្តិថ្មី នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ មហាជនក៏ដូចជាសិល្បករជាច្រើនបានបញ្ចេញមតិយោបល់ និងការគាំទ្រសមាសភាពដែលពួកគេគាំទ្រ ខណៈដែលសិល្បករបានបង្ហាញគោលជំហរចង់ឈរឈ្មោះ។ ប៉ុន្តែជាក់ស្ដែង គណៈកម្មការរៀបចំការបោះឆ្នោតបានសម្រេចជ្រើសរើសបេក្ខជនផ្លូវការចំនួន៣រូបប៉ុណ្ណោះ ដែលទទួលបានសិទ្ធិពេញលេញក្នុងឈរឈ្មោះដើម្បីបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី។ បេក្ខភាព៣រូបនោះ រួមមានអតីតតារាសម្តែងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ខេវិន និងលោក ផាត់ តារារដ្ឋ។ តាមបេក្ខភាពទាំង៣រូបខាងលើនេះនឹងត្រូវអង្គបោះឆ្នោតដែលជាអ្នកសិល្បៈជាច្រើនរូប បោះឆ្នោតជ្រើសរើសជាប្រធានសមាគមសម្រាប់អាណត្តិថ្មី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។ ការដែលគណៈកម្មការរៀបចំការបោះឆ្នោតបានសម្រេចជ្រើសរើសបេក្ខជនទាំង៣រូបនេះ
April 29, 2024 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានចាត់ក្រុមការងារ ចុះកាត់ដើមឈើដែលត្រូវខ្យល់កន្ត្រាក់បោកបក់បណ្តាលឱ្យ ដួលរលំមកលើផ្លូវ ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ។ លោក សំ លាងទ្រី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅព្រលប់ថ្ងៃទី២៨ ខែមេសាថា «ថ្ងៃនេះនៅខេត្តព្រះវិហារ មានធ្លាក់ភ្លៀងមួយមេយ៉ាងខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលខូចខាត ទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួនតូច»។ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានដើមឈើដួលរលំចំនួន៣ដើម លើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីចន្លោះគ.ម១២៤+៥០០ ដល់គ.ម១២៦+០០០ ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះវិហារ ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ លោកបានចាត់ឲ្យក្រុមការងារចុះទៅអារកាត់ភ្លាមៗតែម្តង។
April 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានព្រះរាជសាររំលែកទុក្ខ និងជូនពរឱ្យឆាប់ជាសះស្បើយ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។ ព្រះរាជសាររបស់ព្រះមហាក្សត្រ មានខ្លឹមសារទាំងស្រុងថា៖ ខ្ញុំមានសេចក្តីរន្ធត់ឥតឧបមា ដោយបានទទួលដំណឹងអំពីបងប្អូន កូនចៅជាយោធិន ដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យមានយោធិនពលី និងរបួសជា ច្រើននាក់។ ខ្ញុំមានសេចក្តីសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃយោធិនដែលជាអ្នកស្នេហាជាតិ ហើយបានពលីក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងសូមឱ្យវិញ្ញាណក្ខន្ធយោធិនពលីទាំងអស់
April 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចម៉ែ បានប្រទានព្រះរាជសាររំលែកទុក្ខ និងជូនពរឱ្យឆាប់ជាសះស្បើយ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។ ព្រះរាជសាររបស់សម្តេចម៉ែ មានខ្លឹមសារទាំងស្រុងថា៖ ខ្ញុំមានហឫទ័យតក់ស្លុត ដោយបានទទួលដំណឹងដ៏រន្ធត់ អំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យ មានបងប្អូន កូនចៅ ចៅទូតជាយោធិនពលី និងរបួសជាច្រើននាក់។ ខ្ញុំមានសេចក្តីសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃយោធិនទាំងអស់ ដែលជាអ្នកស្នេហាជាតិ ហើយបានពលីក្នុងបេសកកម្មបម្រើជាតិ
April 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែករបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ហើយពេលនេះបានដឹកជញ្ជូនតាមកប៉ាល់មកដល់ប្រទេសកម្ពុជាហើយ។ នេះបើយោងតាមអ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។ រូបភាពជាច្រើនសន្លឹក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបង្ហាញអំពីសកម្មភាពការលើកដាក់ចុះក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនទាំងចំនួន១១គ្រឿង នៅកំពង់ផែព្រះសីហនុ។ សូមជម្រាបថា រថភ្លើងដឹកអ្នកល្បឿនលឿនចំនួន ១១គ្រឿងដែលទិញមកពីជប៉ុននេះ ជាប្រភេទ Kiha 183 Heavy Snow
April 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានសម្រេចដកថវិកា១លានដុល្លារ ដែលបានមកពីសប្បុរសជននានា ចូលរួមវិភាគទានដល់កីឡាបាល់ទាត់សប្បុរសធម៌ យកទៅឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង និងគ្រួសារយោធិនពលីក្នុងករណីផ្ទុះគ្រាប់។ តាមរយៈបណ្តាញសង្គម សម្តេចតេជោ បានបញ្ជាក់ថា «ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះ បានចូលរួមតាមរយៈខ្ញុំមានជាង 4,8លានដុល្លារ (4,800,000$)»។ សម្តេចបានបន្ថែមថា៖ «ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះ ខ្ញុំសូមដកថវិកាចំនួន១លានដុល្លារ(1,000,000$)ដើម្បីបែងចែកទៅ៖ ១៖ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន៥០មុឺនដុល្លារ (500,000$)។ ២៖ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ ៣០មុឺនដុល្លារ(300,000$)។ ៣៖ គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ចំនួន២០គ្រួសារ ក្នុងមួយគ្រួសារ១មុឺនដុល្លារ
April 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពី ទិសបស្ចិមនិងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ
April 29, 2024









