- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពី ទិសបស្ចិមនិងទិសនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ
May 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ដោយពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ព្រឹក និងពេលរសៀលចូលម៉ោង២ ចេញម៉ោង ៥រសៀល។ លិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ថា រដូវប្រាំងឆ្នាំ២០២៤ អាកាសធាតុក្តៅហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ ជាពិសេសនៅចន្លោះពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ១៤:០០ រសៀល។ ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ក្រសួងសូមណែនាំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែងអនុវត្តដូចតទៅ៖ *
May 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្ទោសឪពុកម្តាយ ដែលបញ្ជូនកូនតូចទៅរៀននៅសាលាបរទេស នាំឱ្យពួកគេទទួលឥទ្ធិពលបរទេសតាំងពីតូច ដោយធ្វើឱ្យពួកគេមិនចូលចិត្តវប្បធម៌ខ្មែរ មានចរិតជាជនបរទេស អត់គោរពឪពុកម្តាយ និងអត់ស្រលាញ់ជាតិឯង។ លោកបណ្ឌិតសភាចារ្យ ថ្លែងបែបនេះ ក្នុងកិច្ចពិភាក្សាតុមូលស្តីពី៖ «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «យើងណា! ចាំណា! ឃើញកូនយើងតូច និយាយភាសាអង់គ្លេសបានល្អ មោទនភាពណាស់។ ឱ្យកូនរៀនសាលាបរទេស តែមិនស្គាល់វប្បធម៌ខ្មែរ ហើយ (និយាយថា) មោទនភាពជាខ្មែរ។
April 30, 2024 - ព័ត៌មានជាតិ
(រតនគិរី)៖ នៅព្រឹកព្រលឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កម្លាំងរដ្ឋបាលព្រៃឈើអធិការដ្ឋានមេគង្គលើ ចាប់រថយន្តយីឌុបដឹកផ្លែសំរ៉ង១គ្រឿង ពាក់ស្លាកលេខកំពង់ចាម 3A-4858 ត្រង់ចំណុចឡើងចំណោតភ្នំយោល ប្រមាណ១០០ម៉ែត្រ ស្រុកអូរជុំ ខណៈកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ លោក ទិត្យ វី មន្ត្រីរដ្ឋបាលព្រៃឈើអធិការដ្ឋានមេគង្គលើ ដែលបានឃាត់រថយន្ត បានប្រាប់ភ្នាក់ងារ Fresh News ថា ដោយឃើញរថយន្តនេះដឹកអនុផលព្រៃឈើ «ផ្លែសំរ៉ង» គ្មានច្បាប់អនុញ្ញាតក៏ចាប់ឃាត់ទុកតែម្តង រួចរាយការណ៍ទៅថ្នាក់លើដើម្បីនាំរថយន្តដឹកបទល្មើសនេះ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។ លោក ទិត្យ វីបន្ត ថា ដើម្បីរក្សាការសម្ងាត់ លោកមិនបានសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ក្រោម
April 30, 2024 - ព័ត៌មានអន្តរជាតិ
(ដាក្កា)៖ បង់ក្លាដែស បានបិទសាលាបឋមសិក្សាទាំងអស់នៅទូទាំងប្រទេស និងស្ថាប័នអប់រំស្ទើរតែពាក់កណ្តាលនៃក្រុងស្រុក រួមទាំងនៅក្នុងរដ្ឋធានីដាក្កា ដោយសាររលកកម្តៅខ្លាំងបានធ្វើឱ្យសីតុណ្ហភាពកើនឡើងដល់ ៤៣អង្សាសេ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០២៤។ ក្រសួងអប់រំបង់ក្លាដែស បានឱ្យដឹងថា ថ្នាក់រៀននៃសាលាបឋមសិក្សារបស់រដ្ឋទាំងអស់ នឹងបន្តបិទរហូតដល់ថ្ងៃព្រហស្បតិ៍នេះ ហើយស្ថាប័នអប់រំនៅក្នុងក្រុងស្រុកចំនួន ២៧ ក្នុងចំណោម ៦៤ រួមទាំងរដ្ឋធានីដាក្កា បន្តបិទមកដល់ថ្ងៃអង្គារនេះ។ រដ្ឋមន្រ្តីអប់រំ លោក Mohibul Hasan Chowdhury Nowfe បានឱ្យដឹងថា ប្រសិនបើសីតុណ្ហភាពនៅក្នុងស្រុកណាមួយ មានកម្រិតលើសពី
April 30, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។ បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម។ បុរាណវិទូ លោកស្រី នេត ស៊ីមន បានឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣
April 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ក្រៅពីការហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកនៅក្នុងបរិវេណសាលារៀន ក្រសួងអប់រំនឹងដាក់ចេញជាសេចក្តីណែនាំមួយទៀត ហាត់ឃាត់ការលក់ដូរបារីអេឡិចត្រូវនិកនេះនៅជុំវិញបវិវេណសាលាបន្ថែមទៀត ដើម្បីឱ្យនាយកសាលា អាចស្នើសុំការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការហាមឃាត់។ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកវិធានការដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកចំណោមយុវជន ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងមកពីគ្រប់រាជធានីខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះបានពិភាក្សាលើបញ្ហា ២ធំៗរួមមាន៖ ស្ថានភាពការប្រើប្រាស់បារីអេឡិចត្រូនិក និងចែកចាយអេឡិចត្រូនិកក្នុងចំណោមយុវជន, ពិភាក្សាស្វែងរកយន្តការ/វិធានការបន្ថែមដើម្បីបង្ការនិងទប់ស្កាត់ការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិក។
April 30, 2024 - ព័ត៌មានអន្តរជាតិ
(ហូជីមិញ)៖ ក្រុមហ៊ុនចិន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុត ក្នុងពិភពលោកចង់ចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាម នៅពេលក្រុមហ៊ុនដាក់លក់រថយន្តនៅវៀតណាម ក្នុងខែមិថុនាខាងមុខ ជាជាងប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្ស ក្នុងស្រុកមួយនេះ។ នេះបើយោងតាមកាសែត VN Express។ កាសែតរបស់វៀតណាមមួយនេះ បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Liu Xue Liang អ្នកគ្រប់គ្រងទូទៅទទួលបន្ទុកផ្នែកលក់រថយន្ត នៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD ខណៈថ្លែងនៅក្នុងកិច្ចប្រជុំមួយ កាលពីសប្តាហ៍មុនជាមួយប្រព័ន្ធផ្សព្វផ្សាយវៀតណាមថា ក្រុមហ៊ុនគ្រោងបើកដំណើរការបន្ទប់តាំងបង្ហាញរថយន្តដំបូងរបស់ខ្លួន នៅវៀតណាមក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញក្នុងខែមិថុនាឆ្នាំនេះ ហើយឆាប់ៗនឹងពង្រីកទៅខេត្តនិងក្រុងចំនួន ២០ផ្សេងទៀត។ លោកមានប្រសាសន៍ថា៖ «ក្រុមហ៊ុន BYD កោតសរសើរយ៉ាងខ្លាំងចំពោះក្រុមហ៊ុន VinFast
April 30, 2024 - ព័ត៌មានអន្តរជាតិ
(ហ្សាការតា)៖ ភ្នំភ្លើង Ruang របស់ឥណ្ឌូណេស៊ីនៅលើកោះ Sulawesi បានផ្ទុះសាជាថ្មីនៅថ្ងៃអង្គារ ទី៣០ ខែមេសានេះដោយបញ្ចេញផេះ និងកម្អែភ្នំភ្លើង បន្ទាប់ពី ការផ្ទុះកាលពីដើមខែមេសានេះបានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់រយនាក់ និងការបិទអាកាសយានដ្ឋានមួយផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ទីភ្នាក់ងារតាមដានសកម្មភាពភ្នំភ្លើងរបស់ឥណ្ឌូណេស៊ី បានដំឡើងការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ជាមួយការជំរុញឱ្យប្រជាជនកុំចូលទៅក្បែរភ្នំភ្លើង Ruangដែលស្ថិតនៅក្នុងខេត្ត North Sulawesi និងមានមនុស្សជាង ៨០០នាក់រស់នៅក្បែរភ្នំភ្លើងមួយនេះ ហើយភាគច្រើននៃអ្នកទាំងនេះត្រូវបានជម្លៀសអំឡុងការផ្ទុះ ភ្នំភ្លើងកាលពីដើមខែមេសា។ តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីការជម្លៀសមនុស្សបន្ថែមទៀតនោះទេ។ គួរបញ្ជាក់ថា រូបភាពជាច្រើនសន្លឹកបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃអង្គារ ទី៣០ ខែមេសានេះ បានបង្ហាញពីកម្អែភ្នំភ្លើងហូរចេញពីភ្នំភ្លើង Ruang ដែលស្ថិតនៅចម្ងាយ១០០គីឡូម៉ែត្រ
April 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានប្រកាសជួយស្ត្រីម្នាក់ ដែលត្រូវអ្នកលក់ខោអាវតាមអនឡាញ២នាក់ប្តីប្រពន្ធ ជេរប្រមាថធ្ងន់ៗជាសាធារណៈ ដោយប្រើពាក្យគំរោះគំរើយ ដែលមិនអាចទទួលយកបាន។ (លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី) លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ប្រាប់ Fresh News ថា ករណីអ្នកលក់ខោអាវនៅខេត្តសៀមរាប ប្រមាថស្ត្រីម្នាក់ជាអ្នកទិញ នៅខេត្តប៉ៃលិន លោកស្រីបានទាក់ទង ស្នងការរងខេត្តសៀមរាប និងមេធាវីផង ដើម្បីប្តឹងជនបង្ក ៣បទល្មើស រួមមាន៖ ទី១៖ បទបរិហារកេរ្តិ៍ជាសាធារណៈ ទី២៖ បទជេរប្រមាថជាសាធារណៈ
April 30, 2024









