Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧​ ត្រូវ​​​​នឹង​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី​នយោ​បាយ​ចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ កម្មវិធីនយោបាយទាំងបីនោះរួមមាន៖ ទី១) កម្មវិធីគោលនយោបាយ​លើកស្ទួយ​ផលិត​​កម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធី​ហិរញ្ញ​ប្ប​ទាន​, ទី២) កម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រី​កសិកម្មនៅតាម​ឃុំ-សង្កាត់ និងទី៣) កម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍​កសិកម្ម​ទំនើប។ កសិកម្ម គឺជាវិស័យស្នូលមួយ ដែលបានចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងប្រពៃណី ទំនៀម​ទម្លាប់ និងវប្បធម៌នៃសង្គមខ្មែរ។ មកដល់ពេលបច្ចុប្បន្ន វិស័យកសិកម្ម

    November 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២៣នេះ បានចេញមកបំភ្លឺ និងឆ្លើយតបជាមួយនឹងការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមថា មានមន្រ្តីអាវុធហត្ថ ខេត្តកំពង់ចាម មិនដែលចូលកន្លែងធ្វើការ ដោយសាររវល់ចែកចាយគ្រឿងញៀន ដោយសារមានខ្នងធំណាស់។ ក្រោយមានការផ្សព្វផ្សាយដោយគ្មានមូលដ្ឋានខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានចេញមកបញ្ជាក់ជូនថា តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម បានបញ្ជាក់ថា កាលពីវេលាម៉ោង ១៩៖៣០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិស្ពឺ(ក)

    November 18, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ របាយការណ៍ពី Bloomberg បានឱ្យដឹងថា ផែនការផលិតបន្ទះឈីប 5G ដំបូងបង្អស់របស់ក្រុមហ៊ុន Apple នឹងត្រូវពន្យាពេលប្រកាសចេញ ១ឆ្នាំបន្ថែមទៀត ដោយសារគម្រោងនេះមានបញ្ហាច្រើនពេក។ ពោលគឺ អាចនឹងបង្ហាញខ្លួនរហូតដល់ចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ឯណោះ ដែលជំនួសឱ្យគោលដៅដំបូងនៅដើមឆ្នាំ២០២៥ របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំពោះមូលហេតុនៃការពន្យាពេលនេះមិនត្រូវបានប្រភពបញ្ជាក់លម្អិតនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ទំនងមកពីភាពស្មុគ្រស្មាញដែលពាក់ព័ន្ធនឹងការផលិតបន្ទះឈីបដែលមានប្រសិទ្ធភាពខ្ពស់ដែលអាចភា្ជប់ទៅនឹងបណ្តាញ Networks ទូទាំងពិភពលោក។ យ៉ាងណាមិញដើម្បីដោះស្រាយការយឺតយ៉ាវនេះ ក្រុមហ៊ុន Apple បានបន្តកិច្ចសន្យារបស់ខ្លួនជាមួយក្រុមហ៊ុន Qualcomm ក្នុងរយៈពេល ៣ឆ្នាំបន្ថែមទៀត

    November 18, 2023
  • ព័ត៌មានអន្តរជាតិ

    (ហុងកុង) ៖ ភាគហ៊ុននៅទីក្រុងហុងកុងរបស់ក្រុមហ៊ុន Alibaba Group បានធ្លាក់ចុះ ១០ភាគរយកាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមហ៊ុនបានលុបចោលផែនការផ្តាច់អាជីវកម្មកុំព្យូទ័រខ្លោដរបស់ខ្លួនចេញពីក្រុមហ៊ុនមេ ដោយលើកឡើងពីភាពមិនច្បាស់លាស់ដោយសារការទប់ស្កាត់ការនាំចេញបន្ទះឈីបរបស់អាមេរិកទៅកាន់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការធ្លាក់ចុះតម្លៃភាគហ៊ុននេះ ដែលអាចជាការធ្លាក់ចុះដ៏ធំបំផុតក្នុងរយៈពេលមួយថ្ងៃក្នុងរយៈពេលជាងមួយឆ្នាំ បានធ្វើឱ្យក្រុមហ៊ុន Alibaba បាត់បង់តម្លៃទីផ្សារប្រហែល ២០ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះជាប្រតិកម្មទីផ្សារដំបូងគេនៅអាស៊ីចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះបានប្រកាសពីការផ្លាស់ប្តូរយុទ្ធសាស្ត្រគួរឱ្យភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ភាគហ៊ុនដែលចុះបញ្ជីនៅផ្សារហ៊ុនសហរដ្ឋអាមេរិករបស់ក្រុមហ៊ុនបានធ្លាក់ថ្លៃ ៩ភាគរយហ៊ុនៅពេលបិទការជួញដូរកាលពីល្ងាចថ្ងៃសុក្រ។ លោក Shi Jialong អ្នកវិភាគមកពីក្រុមហ៊ុន Nomura បានសរសេរនៅក្នុងកំណត់សម្គាល់មួយថា៖ «ការលុបចោលផែនការបំបែកអាជីវកម្មខ្លោដ AliCloud គឺជាការភ្ញាក់ផ្អើលអវិជ្ជមាន»។ ក្តីបារម្ភរបស់ក្រុមហ៊ុន Alibaba អំពីការទប់ស្កាត់ការនាំចេញបន្ទះឈីបរបស់សហរដ្ឋអាមេរិកដែលប្រកាសដោយទីក្រុងវ៉ាស៊ីនតោនក្នុងខែតុលា កើតមានឡើងស្របគ្នានឹងក្តីបារម្ភស្រដៀងគ្នានេះដែលត្រូវបានលើកឡើងក្នុងសប្តាហ៍នេះនៅតាមបណ្តាញទំនាក់ទំនងសង្គមចិន និងក្រុមហ៊ុនហ្គេម Tencent

    November 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមរយៈពេល១០ខែ ពោចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស មានជាង៤លាននាក់ កើនឡើង១៤៤ភាគរយ ចំណែកជើងហោះហើរមានជាង៤១ពាន់ជើង កើនឡើង៩៣ភាគរយ។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្តី្រទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ថ្លែងឲ្យដឹងក្នុងកម្មវិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)។ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា «រយៈពេល១០ខែ ពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ទទួលបានអ្នកដំណើរចំនួន៤.១១២.១៧៧លាននាក់ កើនឡើង១៤៤ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ រីឯជើងហោះហើរមានចំនួន ៤១,៥៩៦ជើង

    November 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ផលិតផលគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅចម្រុះ នៅខេត្តមណ្ឌលគិរី មានការកើនឡើងជាអតិបរមាចន្លោះពី២០០រៀល ទៅ៣០០រៀលក្នុង១គីឡូក្រាម សម្រាប់ឆ្នាំ២០២៣នេះ ក្រោយពីមានកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផ្គត់ផ្គង់ផលិតផលកាហ្វេស្រស់ រវាងអ្នកក្រុមផលិតជាមួយក្រុមហ៊ុនប្រមូលទិញ។ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា «តម្លៃគ្រាប់កាហ្វេស្រស់ ឬ គ្រាប់កាហ្វេឆៅ ចម្រុះមានតម្លៃចន្លោះ ១៣៥០រៀល ទៅ១៥០០រៀល នៅក្នុងឆ្នាំ២០២៣នេះ ដែលកើនឡើងពី២០០រៀល ទៅ៣០០រៀល ហើយរំពឹងថាតម្លៃគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅចម្រុះ នៅតែអាចបន្តកើនដល់ចន្លោះពី១៤០០រៀល ទៅ១៦០០រៀល ក្នុង១គីឡូក្រាម សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត»។ ប្រធានមន្ទីរកសិកម្មខេត្តបន្តថា កត្តាដែលធ្វើឲ្យតម្លៃគ្រាប់កាហ្វេស្រស់

    November 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការណែនាំរបស់សាលារដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សែម រតនា ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ និងទទួលដឹកនាំការងារនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់សកម្មភាពក្រុមយុវជនចំនួន៥នាក់។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យុវជនទាំង៥នាក់នេះ ក្នុងនោះ២នាក់ជាប្រធានក្រុម ដោយបើកបរម៉ូតូបំពាក់ស៉ីរ៉ែន កែច្នៃខុសបច្ចេកទេសច្បាប់ចរាចរណ៍ផ្លូវគោក ជិះបើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់ ដោយគ្មានការអនុញ្ញាត ឬគ្មានការស្នើសុំច្បាប់ពីអាជ្ញាធរ ដែលសកម្មភាពនេះធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ បង្កបញ្ហាដល់អ្នកដំណើរផ្សេងទៀតក្នុងការធ្វើចរាចរណ៍។ បន្ទាប់ពីសមត្ថកិច្ចសួរនាំរួច ក្រុមយុវជនខាងលើបានទទួលកំហុសដែលខ្លួនបានល្មើសច្បាប់ចរាចរណ៍ និងបញ្ឈប់សកម្មភាពល្មើសបន្តទៀត។ ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ

    November 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ទីរពេទ្យព្រះអង្គឌួង បានទទូលម៉ាស៊ីនឡាសែព្យាបាលជំងឺបាតភ្នែក (Laser indirect ophthalmoscope) «Vitra 2 laser 532nm , LIO Keeler» ពីអង្គការ Sight For All ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ទំហំជាទឹកប្រាក់ ៦ម៉ឺនដុល្លារ។ ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងក្រោមអធិបតីភាព នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យ លូ លីឃាង​ និងលោក សិត សំអាត មន្ត្រីប្រចាំប្រទេសរបស់អង្គការ Sight

    November 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយនិងរដ្ឋាករកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសហការី ដើម្បីចូលជួបសម្ដែងការគួរសម ក៏ដូចជាដើម្បីពិភាក្សាការងារពាក់ព័ន្ធការនាំចូលសាច់បង្កកនៅលើទីផ្សារនៃកម្ពុជា។ តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងអំណរគុណដល់បណ្ឌិត និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានផ្ដល់ឱកាសឱ្យសមាគមបានជួបសម្ដែងការគួរសម និងលើកឡើងនូវកង្វល់ និងបញ្ហាប្រឈមនានា ដែលសមាគមកំពុងជួបប្រទះ។ តំណាងសមាគមបានជម្រាបអំពីសាវតានៃការបង្កើតសមាគម និងស្ថានភាពនៃការប្រកបរបរអាជីវកម្មបច្ចុប្បន្ន ក្នុងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ក្នុងនោះរួមមាន សមត្ថភាពក្នុងការផ្គត់ផ្គង់ក្នុងស្រុក, តម្លៃលក់នៅលើទីផ្សារ, និងបញ្ហានៃការកើនឡើងថ្លៃដើមក្នុងការចិញ្ចឹមសត្វ។ ទន្ទឹមនេះ តំណាងសមាគមក៏បានស្នើសុំឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាត់វិធានការមួយចំនួន

    November 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានកន្លងផុតទៅហើយក្តី តែហាក់ស្ថិតនៅថ្មីៗនៅឡើយ និងស្ថិតស្ថិរក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ជោគជ័យ នៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះ ជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់ ៦៤ឆ្នាំ ទោះបីព្រឹត្តិការណ៍នេះទើបបានបិទបញ្ចប់ កាលពីខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ក៏លទ្ធផល

    November 18, 2023