Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសត្វផ្សោត០១ក្បាល វ័យជំទង់អាយុប្រមាណ៧ឆ្នាំ ភេទឈ្មោល ប្រវែង១,៩៤ម៉ែត្រ ទម្ងន់៦៥គីឡូក្រាម បានស្លាប់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ តាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។ ក្នុងឆ្នាំ២០២៣នេះ ផ្សោតកើតបាន៨ក្បាល និងស្លាប់៥ក្បាល ក្នុងនោះកូនផ្សោតស្លាប់២ក្បាល ជំទង់២ក្បាល និងស្លាប់ដោយចាស់ជរា ១ក្បាល។ ចំពោះបញ្ហានេះ រដ្ឋបាលជលផលនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ

    November 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អត្តសញ្ញាណក្រុមជនដៃដល់ចំនួន៤នាក់ ដែលបាញ់បោះសេរីយ៉ាងអនាធិបតេយ្យនៅផ្ទះលំហែលើភ្នំគិរីរម្យ (ចំការតែ) ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចបង្ហាញ បន្ទាប់ពីពួកគេចូលសារភាពកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងពីអត្តសញ្ញាណក្រុមខ្មាន់កាំភ្លើង ដូចខាងក្រោម៖ *ទី១៖ ឈ្មោះ ប៊ិន ភរម្យ ភេទប្រុស អាយុ៤០ឆ្នាំ កាន់អាវុធខ្លី ម៉ាក PACOLT *ទី២៖ ឈ្មោះ សុឹម

    November 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួល អង្ករចំនួន ២០តោន និងថវិកាចំនួន ១ម៉ឺនដុល្លារ ពី ព្រះធម្មវនវាសី សុន ចាន់វីរៈ (ចន្ទមុនី) ព្រះរាជាគណៈថ្នាក់កិត្តិយស វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើថ្លែងអំណរព្រះគុណ ចំពោះទឹកព្រះទ័យដ៏ជ្រះថ្លារបស់

    November 16, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ករណីអ្នកបាញ់បោះរាប់រយគ្រាប់នៅលើភ្នំគិរីរម្យ រកឃើញជនល្មើសជាមន្ត្រីនគរបាលចំនួន ៤នាក់ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ»។ ដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ថ្មីៗនេះឃើញមានការបង្ក្រាប អនុវត្ត វិន័យតឹង ម្សិលម្ង៉ៃឃើញបាញ់នៅលើភ្នំគិរីរម្យ ស្រាវជ្រាវឃើញអ្នកពាក់ព័ន្ធ ៤នាក់ ជាអកុសលនៅក្នុងកម្លាំងសមត្ថកិច្ច ត្រូវបានចាត់វិធានការតឹងរ៉ឹង

    November 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅនៅថ្ងៃ ១៤-១៥កើត និងថ្ងៃ ១រោច ខែកក្តិក ត្រូវនឹងថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបើកការប្រណាំងទូក នៅថ្ងៃទី២៦ ខែវិច្ឆិកា នឹងស្តេចយាងក្នុងព្រះរាជពិធីកាត់ព្រ័ត្រនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមជម្រាបថា

    November 15, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រសួងការបរទេសអាមេរិក ទើបតែបានផ្តល់ការយល់ព្រមចំពោះ​គម្រោងលក់មីស៉ីល SM-6 សម្រាប់បាញ់ស្ទាក់ចេញពីនាវា រួមទាំងសម្ភារពាក់ព័ន្ធផ្សេងទៀត ឱ្យទៅប្រទេសកូរ៉េខាងត្បូង ដើម្បីជួយពង្រឹង​សមត្ថភាពការពារជាតិនៃសម្ព័ន្ធអាស៉ីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ ដែលស្ថិតក្រោមក្រសួងការពារជាតិអាមេរិក (មន្ទីរបញ្ចកោណ) បានប្រកាសដូចខាងលើ ហើយបានអះអាងថា ផែនការលក់មីស៉ីលនោះ មានទំហំទឹកប្រាក់ប្រហែល៦៥០លានដុល្លារ។ វានឹងត្រូវឆ្លងកាត់ការសម្រេចចុងក្រោយរបស់​សភាអាមេរិក។ យោងតាមទីភ្នាក់ងារដដែល រដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់សំណើទិញមីស៉ីល SM-6 Block I សរុប៣៨គ្រាប់ រួមជាមួយ​សម្ភារពាក់ព័ន្ធផ្សេងទៀត ហើយនិងការជួយបណ្តុះបណ្តាលប្រើប្រាស់។ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក

    November 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនបានចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងសាងសង់ស្ពានបេតុងថ្មីមួយ មានប្រវែង២៥ម៉ែត្រ ជូនប្រជាពលរដ្ឋនៅស្ថិតនៅឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយប្រើប្រាស់ថវិកាចំនួន១៦៨,២៧៦ដុល្លារអាមេរិក។ ការផ្ដល់ជំនួយនេះធ្វើឡើងតាមរយៈការចុះហត្ថលេខារវាងលោក តានិណៃ អ៊ុំឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ជាមួយភាគីកម្ពុជាដែលមានលោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង លោក សួង ហ៊ី អភិបាលស្រុកសៀមបូក និងលោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា រាជធានីភ្នំពេញ។ នេះជាជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ដើម្បីសាងសង់ស្ពានបេតុងថ្មី១កន្លែងខាងលើ ប្រវែង២៥ម៉ែត្រ និងទទឹង៦ម៉ែត្រ ដោយប្រើប្រាស់ថវិកាចំនួន១៦៨,២៧៦ដុល្លារអាមេរិក។ គម្រោងសាងសង់ស្ពានបេតុងថ្មីនេះ

    November 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ​នូវ​ស្ពានកោះនរា។ ស្ពានកោះនរា ជាស្ពានប្រអប់បេតុងខ្សែកាបឆ្លង​កាត់​​ទន្លេបាសាក់ភ្ជាប់រវាងតំបន់អភិវឌ្ឍន៍​កោះ​ពេជ្រ និងតំបន់​អភិវឌ្ឍន៍​កោះនរា។ ស្ពានកោះនរា បានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្ត្រី​កម្ពុជា។ គម្រោងស្ពានកោះ​នរា​ មាន​ប្រវែងសរុប ៨២៤ម៉ែត្រ ទទឹងស្ពានសរុប ២៤.៥ម៉ែត្រ។

    November 15, 2023
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនដៃដល់ចំនួន៤នាក់ ដែលបានធ្វើសកម្មភាពបាញ់បោះសេរីនៅផ្ទះលំហែលើភ្នំគិរីរម្យ ក្នុងពិធីខួបកំណើតនោះ បានចូលមកសារភាពកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាមួយកាំភ្លើងខ្លី៣ដើម។ លោកឧត្តមសេនីយ៍ស្នងការ បានអះអាងទៀតថា ដោយឡែក ជនមេក្លោងដែលជាម្ចាស់ទីតាំងឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ កំពុងរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីស្វែងយកចាប់ខ្លួនផងដែរ។ បើតាមលោកឧត្តមសេនីយ៍ទោ សម សាមួន, ផ្ទះលំហែដែលកើតហេតុការណ៍បាញ់បោះសេរីនេះ មិនមែនជាកម្មសិទ្ធិរបស់ឈ្មោះ

    November 15, 2023
  • ព័ត៌មានអន្តរជាតិ

    (ញូវយ៉ក)៖ បណ្តាញទំនាក់ទំនងសង្គម Truth Social របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានខាតបង់ចំនួន ៧៣លានដុល្លារអាមេរិកចាប់តាំងពីបើកដំណើរការនៅដើមឆ្នាំ២០២២ មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក ត្រាំ បានប្រកាសពីការបើកដំណើរការភ្លែតហ្វមបណ្តាញទំនាក់ទំនងសង្គមរបស់គាត់នៅក្នុងខែតុលា ឆ្នាំ២០២១ ដោយបាននិយាយថា បណ្តាញទំនាក់ទំនងសង្គមនឹងនឹង «ប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ» ដូចជាក្រុមហ៊ុន Twitter និងក្រុមហ៊ុន Facebook ដែលកន្លងមកបានរារាំងគាត់មិនឱ្យប្រើបណ្តាញទំនាក់ទំនងសង្គមទាំងពីរនេះ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ឯកសារដែលបានដាក់ទៅកាន់ទីផ្សារមូលបត្រដោយក្រុមហ៊ុន Digital World Acquisition Corp ដែលគ្រោងនឹងច្របាច់បញ្ចូលគ្នាជាមួយ Truth Social ថា ក្នុងឆ្នាំ២០២២ បណ្តាញ

    November 15, 2023