- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា សម្តេចទើបចារឯកភាព លើកសំណើរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយសម្រេចឱ្យកីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមលើកទី៣២ ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយស្វ័យប្រវត្តិ។ សម្តេចនាយករដ្ឋមន្ត្រី ចាត់ទុកការសម្រេចនេះ គឺជាការសមស្របមួយ ដើម្បីតបស្នងលើការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីកម្ពុជា ដែលខិតខំរហូតយកបាននូវមេដាយមាស ប្រាក់ សំរិទ្ធ ជូនប្រទេសជាតិ។ សម្តេចធិបតី
November 18, 2023 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន បានអញ្ជើញប្រារព្ធពិធីអភិសេកពុទ្ធបដិមា និងរូបសំណាកស្ដេចនាគ នៅភូមិជួរកណ្ដាល ឃុំកោះពី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីណាក់ថ្នាក់ដឹកនាំរាជដ្ឋាភិបាល គណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ បូជនីយដ្ឋាននេះ ត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្ដើមរបស់លោក ហ៊ុន ម៉ានី ផ្ទាល់ ដែលរូបសំណាកស្ដេចនាគ មានកម្ពស់១៤.៤ម៉ែត្រ និងប្រវែង ៣៣ម៉ែត្រ។ សូមជម្រាបថា ក្រៅអំពីរូបសំណាកស្ដេចនាគ នៅក្នុងសាសនដ្ឋាននេះ ក៏មានតម្កល់រូបពុទ្ធបដិមាមួយអង្គ សាលាបុណ្យ
November 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានជូនដំណឹងដល់ម្ចាស់អាជីវកម្មលើប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ដែលមិនទាន់មានច្បាប់ ត្រូវមកដាក់ពាក្យសុំច្បាប់នៅក្រសួងក្នុងរយៈពេល៣ខែ ពោលចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្រសួងព័ត៌មានបានជូនដំណឹងទៀតថា រាល់ការផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន និងមិនអនុញ្ញាតឲ្យប្រើប្រាស់បណ្ណ ដែលចេញដោយអង្គភាពសារព័ត៌មានទៀតឡើយ។ នេះបើតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា ផ្ញើទៅម្ចាស់អាជីវកម្មវិស័យព័ត៌មាន និងសោតទស្សន៍ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា «រាល់ការផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន និងមិនអនុញ្ញាតឲ្យប្រើប្រាស់បណ្ណ ដែលចេញដោយអង្គភាពសារព័ត៌មានទៀតឡើយ។ ក្រសួងតម្រូវឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវស្នើសុំប្តូរបណ្ណសម្គាល់ថ្មី»។
November 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាឧត្តមភរិយា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំឡើងនៅកម្ពុជាជាលើកដំបូង។ ពិធីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់ និងប្រកបដោយមោទនភាពនេះ ក៏នឹងមានការអញ្ជើញចូលរួមពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិការាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត
November 17, 2023 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការក្រុង-ស្រុកទាំង៩ ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងឆ្នោតឡូតូ ដែលមានបង្កប់ទៅដោយល្បែងស៊ីសងខុសច្បាប់ ហើយបានឲ្យធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំងឲ្យបញ្ឈប់សកម្មភាពនេះទាំងអស់។ ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បានប្រាប់ថា ការចុះបង្ក្រាបទាំង៦ទីតាំងរួមមាន៖ *ទី១៖ ក្រុងប៉ោយប៉ែត ចំនួន ៦ទីតាំង *ទី២៖ ក្រុងសិរីសោភ័ណ ចំនួន ៩ទីតាំង *ទី៣៖ ស្រុកមង្គលបូរី ចំនួន ២ទីតាំង *ទី៤៖
November 17, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្ញើសារណែនាំបន្ទាន់មួយ ដោយបញ្ឈប់ការធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្ន ព្រោះបញ្ហាអាកាសធាតុមិនអំណោយផល ពោលមានខ្យល់បោកបក់ខ្លាំងនៅលើផ្ទៃសមុទ្រ។ តាមរយៈសារសំឡេង លោកអភិបាលខេត្តព្រះសីហនុ បានជំរុញដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មាននេះ ទៅប្រជានេសាទ ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកាន់លំហរសមុទ្រ។ ផ្តល់សិទ្ធិដោយ៖ freshnews ខាងក្រោមនេះ ជាសារសំឡេងរបស់លោក គួច ចំរើន៖
November 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ចូលរួមលេងកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឲ្យបានអ៊ូអរ។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជាឧត្តមភរិយា អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ សម្តេចធិបតី ហ៊ុន
November 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា (គ.ច.ព.ក) បានចេញសេចក្តីជូនដំណឹងស្ដីពី ការដាក់ឱ្យដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីដោះស្រាយបញ្ហាពលករខ្មែរចេញ ចូលតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ សូមជម្រាបដែរថា គ.ច.ព.ក បានរៀបចំប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដែលមានមធ្យោបាយសម្រាប់ទំនាក់ទំនងដូចខាងក្រោម៖ ១៖ លេខទូរស័ព្ទ Hotline ១២៤៤ (ដោយឥតគិតថ្លៃ) ២៖ តេលេក្រាម (Telegram) : ០៩៧ ៥៥៥ ១២៤៤ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ គ.ច.ព.ក៖
November 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ក្រើនរំលឹកជាលើកទី២ ពីការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣ ដែលត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕ ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews
November 17, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា តំណាងអយ្យការបានសម្រេចចោទប្រកាន់មនុស្ស៤នាក់ ដែលពាក់ព័ន្ធករណីបាញ់បោះសេរី នៅផ្ទះលំហែលើភ្នំគិរីរម្យ ពីបទ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវគ្មានការអនុញ្ញាត» តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវ រួចរាល់ហើយ បញ្ចូនទៅចៅក្រមស៊ើបសួរបន្តកិច្ចនីតិវិធី។ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានបញ្ជាក់ថា សម្រាប់ជនទាំង៤នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្នុងសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អំឡុងពេលនៃការស្រាវជ្រាវស៊ើបអង្កេតខាងលើ ជនសង្ស័យ ចំនួន៤រូប
November 17, 2023









