- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបានបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន នៅតែបន្តលាតសន្ធឹងមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿនបក់ពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖ ១-តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី * នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនឹងផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%។
November 15, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការកែសម្រួលការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់រវាង តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ។ ចំពោះពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលគ្រោងនឹងរៀបចំនៅព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានលើកទៅរៀបចំនៅរសៀលថ្ងៃដដែលវិញ។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ
November 15, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំសមាគមទាំងអស់ ត្រូវពង្រឹងសមត្ថភាពលើការគ្រប់គ្រង និងបំពេញរាល់ចំណុចខ្វះខាតដែលកើតមាននាពេលកន្លងមក ដើម្បីបង្កើននូវទំនុកចិត្ត និងភាពជឿជាក់របស់សមាជិក សមាជិក ប្រមាណជាង៧ម៉ឺននាក់នៅពេលបច្ចុប្បន្ននេះ។ ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា គូសបញ្ជាក់ថា សមាគមមិត្តនគរបាលជាតិកម្ពុជា បានដំណើរការរយៈពេល៤អាណត្តិរួចមកហើយ ដោយទទួលបានជោគជ័យគួរជាទីមោទន ហើយលោកសូមសម្ដែងនូវការកោតសរសើរដោយស្មោះ ចំពោះសមិទ្ធផលដ៏ថ្លៃថ្លារបស់សមាគមដែលសមិទ្ធផលទាំងអស់នេះ មិនអាចកាត់ថ្លៃបានពីការខិតខំប្រឹងប្រែង ដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំនៅក្នុងគណៈកម្មាធិការកណ្ដាល គណៈកម្មការមូលដ្ឋាន និងសមាជិក សមាជិក ក្រុមគ្រួសារសមាគមទាំងអស់បានឡើយ។
November 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលត្រូវបានក្រុមអ្នកស្រាវជ្រាវប្រសិទ្ធនាមថា «បូណ៌មី» ត្រូវបានជាប់ក្នុងកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ជាត្រីទឹកសាបធំបំផុតនៅលើពិភពលោក។ ក្នុងកម្មវិធីសិក្ខាសាលាស្តីពី ស្ថានភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លមេគង្គ និងពិធីប្រគល់វិញ្ញាបនបត្រកំណត់ត្រាពិភពលោក នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា នេះគឺជាមោទនភាពមួយរបស់កម្ពុជា ដែលត្រីបបែលរបស់កម្ពុជា បានបំបែកកំណត់ត្រាពិភពលោក ដែលជាត្រីទឹកសាបធំជាងគេបំផុតនៅលើពិភពលោក មានទម្ងន់រហូតដល់ ៣០០គីឡូក្រាម។ លោកបានឱ្យដឹងបន្តថា ការដែលត្រីបបែលនេះត្រូវបានក្រុមអ្នកស្រាវជ្រាវប្រសិទ្ធនាមថា «បូណ៌មី» ព្រោះត្រីនេះបានលែងចូល ក្នុងទន្លេមេគង្គវិញ
November 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងជាថ្មី ប្តឹងម្ចាស់សិដ្ឋានចិញ្ចឹមមាន់ជល់គ្មានច្បាប់អនុញ្ញាតមួយកន្លែង ដែលរំលោភកិច្ចព្រមព្រៀង នៅតែបង្កសម្លេងរំខាន និងក្លិនស្អុយ ដល់អ្នករស់នៅជុំវិញ។ លិខិតរបស់ប្រជាពលរដ្ឋ គោរពជូនលោកអភិបាលខណ្ឌច្បារអំពៅ មានខ្លឹមសារដូច្នេះថា «យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅ ក្នុងបូរីមង្គលភ្នំពេញ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ សូមគោរពជម្រាបជូន លោកអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅជ្រាបថា កន្លងមកយើងខ្ញុំបានជួបសម្របសម្រួលច្រើនលើក និងព្រមព្រៀងទុករយៈ ៩ខែអោយម្ចាស់កសិដ្ឋានរកទីតាំងថ្មី ហើយក្នុងរយៈពេលនេះត្រូវកាត់ បន្ថយសម្លេងរំខាន និងក្លិនស្អុយចេញពីកសិដ្ឋាន ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជិតខាង។ ប៉ុន្តែម្ចាស់កសិដ្ឋាន មិនបានគោរពតាមការព្រមព្រៀង ដោយមិនមានវិធានការកាត់បន្ថយ សម្លេងមាន់រងាវរំខាន និងក្លិនស្អុយចេញពីកសិដ្ឋានឡើយ។
November 14, 2023 - ព័ត៌មានជាតិ
(ណាហ្គាអូកា-ជប៉ុន)៖ ការហ្វឹកហាត់ និងធ្វើលំហាត់រួមគ្នា៩ប្រទេស នូវជំនាញសង្គ្រោះគ្រោះមហន្តរាយដែលរៀបចំដោយភាគីជប៉ុន និងទស្សនកិច្ចសិក្សានៅស្ថាប័នពន្លត់អគ្គីភ័យ នៅក្រុងណាហ្គាអូកា នៅសាកលវិទ្យាល័យកូហ្គាគូអុីនទីក្រុងកូបេ និងស្ថាប័នពន្លត់អគ្គិភ័យទីក្រុងមីគិ របស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេច៧០ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរ លើសពីការរំពឹងទុក។ ការចូលរួមហ្វឹកហាត់ជំនាញសង្គ្រោះគ្រោះមហន្តរាយវគ្គនេះបានផ្តល់នូវសារៈសំខាន់៖ *ទី១៖ បទពិសោធន៍ថ្មីៗ ដើម្បីយកមកបម្រើការ និងអនុវត្តនៅប្រទេសកម្ពុជា *ទី២៖ ពង្រឹងស្មារតីនៃការសហការ និងភាពទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈ ពេលចេញប្រតិបត្តិការសង្គ្រោះ *ទី៣៖ ចំណេះដឹងបច្ចេកទេស លើការប្រើប្រាស់សម្ភារ និងឧបករណ៍សង្គ្រោះ។ ទស្សនកិច្ចសិក្សាបានជួយពង្រឹងស្មារតីប្រុងប្រៀប ការត្រួតពិនិ្យលើគុណភាព និងថែទាំសម្ភារសង្គ្រោះ ជាប្រចាំ
November 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិអូឡាំពិក នាចុងសប្ដាហ៍នេះ ដោយមានប្រតិភូដឹកនាំ និងកីឡាករ-កីឡាការិនី ២១២នាក់ចូលរួមប្រជែង។ តាមការជូនដំណឹងរបស់សហព័ន្ធ ការប្រកួតប្រចាំឆ្នាំនេះ មានការឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះមានប្រតិភូ និងកីឡាករ-កីឡាការិនីសរុបចំនួន ២១២នាក់ មកពី ១៦ក្លិបទូទាំងប្រទេសចូលរួម ។ ចំពោះវិញ្ញាសាប្រកួត សហព័ន្ធបានកំណត់ ៧វិញ្ញាសា សម្រាប់ការប្រកួត ក្នុងនោះមានវិញ្ញាសាឯកត្ដជនបុរស អាយុ ១៩ឆ្នាំឡើង, អាយុក្រោម ១៨ឆ្នាំ
November 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីឲ្យមានចំណេះដឹង ចំណេះធ្វើ អាចស្វែងរកការងារ ឬបង្កើតការងារដោយខ្លួនឯង ប្រៀបដូចជាការបង្រៀនឲ្យពួកគេចេះស្ទួចត្រី និងមានភាពម្ចាស់ការលើជីវិតរបស់ខ្លួន ជាមួយជំនាញច្បាស់លាស់។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្មករ និយោជិត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្មវិធីនេះ នឹងធ្វើឲ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជីវភាពល្អប្រសើរ ដោយរក្សាបាននូវស្ថេរភាព និងកំណើន។
November 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រធានាធិបតីបារាំង លោក Emmanuel MACRON បានប្ដេជ្ញាចិត្ដបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។ ការប្ដេជ្ញាចិត្ដនេះ បានធ្វើឡើងក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការរបស់ព្រះមហាក្សត្រកម្ពុជា នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយព្រះអង្គ បានជួបព្រះរាជសវនាការជាមួយ លោក Emmanuel MACRON នៅវិមាន Élysée នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ នៅក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការនេះដែរ ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយគ្រប់រូបភាពដែលរដ្ឋាភិបាលបារាំង បានផ្តល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច
November 14, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ សាលាអនុគណក្រុងសៀមរាប នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចបិទវត្តពោធិលង្កា ស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីព្រះសង្ឃនៅក្នុងវត្ត បានបង្កើតអធិករណ៍មិនចេះចប់ មិនចេះហើយ ដែលមានភាពរាំរ៉ៃយូឆ្នាំមកហើយ។ ក្នុងករណីការរំសាយព្រះសង្ឃចេញពីវត្តពោធិលង្កានេះ ដោយព្រះសង្ឃមួយចំនួន មិនបានគោរព ប្រតិបត្តិ តាមធម៌វិន័យ ព្រះពុទ្ធសាសនា និងព្រមទាំងចែកបក្ខ ចែកពួក ជា៤ក្រុម នៅក្នុងវត្តពោធិលង្កានេះ។ ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធម៌ខេត្ត និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប បានមានថេរដីការថា ការសម្រេចបិទវត្តពោធិលង្កា ជាបណ្តោះអាសន្ននាពេលនេះ ធ្វើឡើងតាមខ្លឹមសារនៃសេចក្តីសម្រេចរបស់ គណៈសង្ឃនាយក
November 14, 2023









