- Khmerpress
- ព័ត៌មានជាតិ
(កណ្ដាល)៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងក្រោមការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយឧត្តមសេនីយ៍ត្រី លី សុជាតិ ជាស្នងការរង បានសហការជាមួយ ក.ប.ប ខេត្តកណ្ដាល ដឹកនាំដោយលោក តូច ចៅកុយ នៅថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ បានស្ទាក់ចាប់បានឡាន១គ្រឿង ដឹកបង្គាចំនួន២២៤កេស ស្មើនឹង ២,១៣០គីឡូក្រាម។ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានណែនាំមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខិតខំបន្តស្រាវជ្រាវ និងបង្ក្រាបដោយសហការជាមួយមន្រ្តីជំនាញ
November 16, 2023 - ព័ត៌មានជាតិ
(ប៉ារីស-បារាំង)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខួបលើកទី៣០ នៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក ក្នុងឱកាសនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានមានព្រះរាជបន្ទូលថា មកដល់ពេលនេះ ប្រទេសជាង៣០ បានចូលរួមចំណែកក្នុងការការពារបេតិកភណ្ឌដ៏មហិមារបស់កម្ពុជា ក្នុងលក្ខខណ្ឌដ៏ល្អប្រសើរបំផុត។ បើតាមព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ, អស់រយៈពេល៣០ឆ្នាំហើយ មិត្តភក្តិបារាំង និងជប៉ុន បាននិងកំពុងសហការជាមួយអង្គការយូណេស្កូ ផ្តល់នូវគំរូ នៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏អស្ចារ្យ ប្រកបដោយប្រសិទ្ធភាព ដែលទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ-អន្ដរជាតិ។ សម្រាប់កម្ពុជាសូមសាទរ ក្នុងទម្រង់បច្ចុប្បន្នចំពោះការបន្តអាណត្តិរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ
November 16, 2023 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ ក្រុមហ៊ុនអវកាសរុស្ស៉ី RKK Energia ដែលទទួលបន្ទុកកម្មវិធីបញ្ជូនមនុស្សឡើងទីអវកាសរបស់ប្រទេសរុស្ស៉ី បានឱ្យដឹងថា រុស្ស៉ីមានគម្រោងបញ្ជូនអវកាសយានិក ឱ្យទៅដល់លើព្រះចន្ទនៅទសវត្សរ៍ខាងមុខជាលើកដំបូង នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ហើយមានបំណងសាងសង់មូលដ្ឋានមួយនៅទីនោះ ចាប់ពីឆ្នាំ២០៣១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ គម្រោងព្រាងមួយដែលបង្ហាញដោយ លោក Vladimir Solovyov នៃក្រុមហ៊ុន RKK Energia បានឱ្យដឹងថា រុស្ស៉ីកំពុងរៀបគម្រោងបេសកកម្មបញ្ជូនមនុស្សទៅឋានព្រះចន្ទ ដែលរួមមានទាំងការនាំយកជនជាតិរុស្ស៉ីទៅដល់លើព្រះចន្ទជាលើកដំបូង រួមជាមួយវត្តមានមូលដ្ឋានស្រាវជ្រាវនិងស្នាក់នៅមួយ នៅទីនោះផងដែរ។ យោងតាមគម្រោងដដែល កាលបរិច្ឆេទសម្រាប់ដំណើរការសាងសង់មូលដ្ឋានឋានព្រះចន្ទខាងលើ គឺចន្លោះឆ្នាំ២០៣១-២០៤០។ កាលពីខែសីហា
November 16, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងថា ប្រព័ន្ធត្រួតពិនិត្យអ្នកដំណើរចូលកម្ពុជា E-Arrival នឹងត្រូវដាក់ឲ្យដំណើរការ នៅព្រលានយន្តហោះសៀមរាប-អង្គរមុនគេបង្អស់ នៅដើមឆ្នាំ២០២៤ ខាងមុខនេះ។ ថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានឲ្យដឹងថា យោងតាមដំណឹងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គម្រោងនេះនឹងត្រូវរៀបចំរួចរាល់នៅចុងឆ្នាំ២០២៣ ខណៈការដាក់ឲ្យដំណើរការជាគម្រោងគំរូតែម្តង នៅឆ្នាំ២០២៤។ សម្តេចធិបតី មានប្រសាសន៍បញ្ជាក់យ៉ាងូច្នេះថា «ខ្ញុំក៏សូមផ្តល់ជូនដំណឹងផងដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់កម្ពុជា បានរៀបចំអនុវត្តគម្រោងថ្មីមួយ ពាក់ព័ន្ធនឹង E-Arrival ដើម្បីទីមួយ ជួយសម្រួលក្នុងការធ្វើឲ្យមានភាពសាមញ្ញក្នុងការបំពេញឯកសារ ជា Custom
November 16, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានលើកឡើងថា នៅឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរទំនាក់ទំនងប្រជាជន កម្ពុជា-ចិន ដូច្នេះនឹងមានការចូលមកទេសចរណ៍ច្រើន ពីប្រជាពលរដ្ឋចិន។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) តម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «មានការពិភាក្សា និងមានការឯកភាព ឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃទំនាក់ទំនង
November 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសស្ត្រីមេតុងទីន ឡុង រ៉ានី (ឈ្មោះក្នុងហ្វេសប៊ុក ម៉ាក់ សក្កិសក្កិ) និងប្តីឈ្មោះ គីម ខេមរិទ្ធិ ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ព្រមទាំងសងជម្ងឺចិត្តមកដេីមបណ្តឹងវិញ។ នេះបើយោងតាមសាលក្រមដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ យោងតាមសាលាក្រមសម្រេចដាក់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល ២ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងឆបោក និង សមគំនិតក្នុងអំពើឆបោក។ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មេតុងទីនឈ្មោះ
November 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជានឹងចាប់ផ្តើមនាំចេញអង្ករជាលើកដំបូងទៅកាន់ទីផ្សារប្រទេសទីម័រលេស្តេ ក្នុងបរិមាណចំនួន ៤.០០០ តោននាពេលដ៏ខ្លីខាងមុខនេះ ដែលការនាំចេញទៅកាន់ទីផ្សារប្រទេសទីម័រលេស្តេ ជាលើកទី១នេះ គឺត្រូវបានអនុវត្តន៍ឡើងរវាងក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជាតិភ័ស្តុភារកម្ម នៃប្រទេសទីម័រលេស្តេ (National Logistic center)។ នេះបើការឱ្យដឹងពីលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដំណើរការនៃការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសប្រទេសទីម័រលេស្តនេះ គឺកើតចេញពីកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន
November 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ទៅលើអ្នកសារព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធករណីលុយកាក់ ជាមួយក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ក្រសួងព័ត៌មាន បញ្ជាក់ថា កន្លងទៅខ្លួនបានទទួលលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន លើករណីដែលក្រុមហ៊ុននេះបានចេញលិខិតធ្វើឱ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់វិជ្ជាជីវៈសារព័ត៌មាន។ តាមរយៈលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសនេះ ក្រុមហ៊ុនបានសន្យាបន្តសហការជាមួយក្រសួងព័ត៌មាន ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងកន្លងមក ព្រមទាំងគាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន លើអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈ
November 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកដំណើរតាមផ្លូវអាកាសនៅអាកាសយានដ្ឋានសៀមរាបអង្គរបានកើនឡើងបន្តបន្ទាប់ ដោយបានកើនឡើងពី២៦០០នាក់ក្នុងមួយថ្ងៃទៅ៤០០០នាក់ក្នុងមួយថ្ងៃ ដែលបង្ហាញពីកំណើនភ្ញៀវយ៉ាងល្អប្រសើរនៅខេត្តសៀមរាប។ នេះបើតាមការឱ្យដឹងពី លោក ស៊ិន ចាន់សេរីវត្ថា អនុរដ្ឋលេខាធិការ និងជានាំពាក្យអាកាសចរស៊ីវិល ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ លោកបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ ការហោះហើរជាមធ្យមនៅអាកាសយានដ្ឋានសៀមរាបអង្គរមានចំនួន៤៤ជើង(ទ្វេទិស)ក្នុងមួយថ្ងៃ ដោយភាគច្រើនហោះហើរពីតំបន់អាស៊ាន និងប្រទេសចិន។ ជាមួយគ្នានេះ លោកកត់សម្គាល់ថា ការហោះហើរត្រលប់មកវិញគឺមានកំណើនមធ្យម និងទទួលបានភ្ញៀវចម្រុះជាតិសាសន៍ ក្នុងនោះមកពីប្រទេសក្នុងតំបន់អាស៊ានច្រើនជាងគេមានរហូតដល់៧២% និងតំបន់អឺរ៉ុប ២៨%។ សូមជម្រាបថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ដែលធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានសៀមរាបអង្គរមានចំនួន៩ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៨ និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន១។ លោក
November 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល១០ខែ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិបានចំនួន ១២ ៤២១.០៧ ប៊ីលានរៀល (ប្រមាណជា ៣ ០៦៦.៩៣លានដុល្លារ) ស្មើនឹង ៨៥.៨៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានរំលេចនូវលទ្ធផលការងារសំខាន់ៗ សម្រេចបានក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣៖ * បានចុះបញ្ជីសហគ្រាសជោគជ័យចំនួន ១៣ ៤៣៣ សហគ្រាស ក្នុងនោះតាមថ្នាល Cam-Dx ចំនួន ១២ ៣៤១
November 16, 2023









