- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានណែនាំឲ្យអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពផ្ដល់ថ្លៃអនុគ្រោះ ជូនអតិថិជនឧស្សាហកម្ម និងកសិកម្ម ដែលប្រើប្រាស់ថាមពលលើស ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ ដើម្បីបើកការជជែកលើការធ្វើ ធុរកិច្ចនៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងនាវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន
November 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជាមោទនភាពថ្មីមួយដែររបស់កម្ពុជា ដែលសិស្សឆ្នើមរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចំនួន១៥រូប ដណ្ដើមបានមេដាយសរុប៧២គ្រឿងពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់បញ្ញាវន្តពិភពលោក ឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក។ កម្មវិធីប្រកួតពានរង្វាន់បញ្ញាវន្តពិភពលោកវគ្គផ្ដាច់ព្រ័ត្រនេះ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យយ៉េល សហរដ្ឋអាមេរិក ដោយបានបិទបញ្ចប់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជាលទ្ធផល យុវបញ្ញាវន្តកម្ពុជាដែលពោរពេញដោយសមត្ថភាពចំនួន១៥រូបនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដណ្ដើមបានមេដាយសរុបចំនួន៧២គ្រឿង ក្នុងនោះមានមេដាយមាស៣២គ្រឿង និងមេដាយប្រាក់ ៤០គ្រឿង។ គួរបញ្ជាក់ថា កម្មវិធីប្រកួតពានរង្វាន់បញ្ញាវន្តពិភពលោកនេះ គឺជាកម្មវិធីប្រកួតលំដាប់ពិភពលោកមួយ ដោយមានការចូលរួមពីសិស្សានុសិស្សវ័យក្មេងជាច្រើនពាន់នាក់ចូលរួមបង្ហាញសមត្ថភាព ចែករំលែកចំណេះដឹង និងវប្បធម៌របស់ពួកគេរៀងៗខ្លួន។ នៅក្នុងឆ្នាំ២០២៣
November 14, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានអះអាងថា ខ្មាន់កាំភ្លើងដែលបាញ់បោះសេរីនៅលើភ្នំគិរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានអស់ហើយ។ លោក វ៉ី សំណាង បានគូសបញ្ជាក់ថា នៅពេលនេះ លោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវជាបន្ដបន្ទាប់ ដើម្បីស្វែងរកចាប់ខ្លួនក្រុមខ្មាន់កាំភ្លើងយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ជាមួយគ្នានេះ លោកអភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំមានការភិតភ័យករណីដែលបានកើតឡើងនេះ ខណៈកម្លាំងសមត្ថកិច្ចកំពុងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់។ សូមរំលឹកថា ស្នូរគ្រាប់កំាភ្លើងមិនតិចជាង២០០គ្រាប់ បានបន្លឺឡើងយ៉ាងកងរំពងនៅយប់ថ្ងៃទី១១
November 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមសំណើរបស់ផ្នែកឯកជនវិស័យទេសចរណ៍ រាជរដ្ឋាភិបាលកំពុងពិចារណាលើការពង្រីកវិសាលភាពបណ្ណព្រំដែន (Border Pass) ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ ដែលរស់នៅតាមខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជាបន្ថែមទៀត ដោយអាចសាកល្បងធ្វើនៅគោលដៅទេសចរណ៍ ខេត្តសៀមរាប ជាមុនសិនចាប់ពីឆ្នាំ២០២៤ មុនអនុវត្តនៅតាមគោលដៅផ្សេងទៀត។ នេះជាការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ សម្ដេចធិបតីបានបញ្ជាក់ថា វិស័យឯកជនបានលើកសំណើ និងសំណូមពរឱ្យពង្រីកវិសាលភាពបណ្ណព្រំដែន ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរដែលរស់នៅតាមខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជា មានលទ្ធភាពធ្វើដំណើរមកលេងដល់ខេត្តសៀមរាបតែម្ដង ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន (Passport)។ សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងសំណើពង្រីកវិសាលភាពបណ្ណព្រំដែននេះ រាជរដ្ឋាភិបាលទទួលយកសំណើនេះដើម្បីពិភាក្សា»។ ជុំវិញកិច្ចការនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត
November 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសកំណត់យកភ្នំគូលែន ជាគោលដៅទេសចរណ៍ធម្មជាតិ។ ភ្នំគូលែន មានទីតាំងស្ថិតនៅក្នុងស្រុកស្វាយលើ ប៉ែកខាងកើត និងប៉ែកខាងជើង ស្រុកបន្ទាយស្រីនៅប៉ែកខាងត្បូង និងស្រុកវ៉ារិន នៅប៉ែកខាងលិច ហើយគ្របដណ្តប់លើឃុំចំនួន២ គឺឃុំខ្នងភ្នំនៃស្រុកស្វាយលើ និងឃុំឃុនរាម នៃស្រុកបន្ទាយស្រី។ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ការបង្កើតខ្សែចង្វាក់បៃតង នៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីជំរុញការផ្គត់ផ្គង់បន្លែ សាច់ របស់ប្រជាកសិករ នៅមូលដ្ឋានអាជីវកម្មទេសចរណ៍
November 13, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ស្នូរគ្រាប់កំាភ្លើងមិនតិចជាង២០០គ្រាប់ បានបន្លឺឡើងយ៉ាងកងរំពងនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលឮចេញពីក្នុងពិធីខួបកំណើតមួយស្ថិតនៅចំណុចផ្ទះលំហែ ភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (លើខ្នងភ្នំគិរីរម្យ) ដែលសមត្ថកិច្ចអះអាងថាជាកម្មសិទ្ធិរបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ ក្រោយមានការបាញ់បោះសេរី ដែលតែងតែកើតមានឡើងនៅបរិវេណផ្ទះខាងលើ នៅពេលមានការជួបជុំម្តងៗនោះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចំរុះបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដោយរកឃើញសំបកគ្រាប់កាំភ្លើងវែង ខ្លីជាង២០០គ្រាប់។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា នៅវេលាម៉ោង
November 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អនុញ្ញាតឱ្យមានការផ្តល់សេវាធ្វើការបន្ថែមម៉ោងដល់មន្ត្រីគយ នៅពេលយប់នៅតាមផែស្ងួតនានាដើម្បីពន្លឿនការនាំចេញ ជាមួយការកំណត់ប្រាក់ម៉ោងឱ្យបានសមរម្យ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដូច្នេះនៅព្រឹកទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩។ វេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» គឺជាជំនួបដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើ ធុរកិច្ចនៅកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវអនុញ្ញាតឱ្យមានការផ្តល់សេវាធ្វើការបន្ថែមម៉ោង
November 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានពិនិត្យ ឃើញមានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ រួមមាន ល្បែងបាការ៉ាត់ ស្លតម៉ាស៊ីន បក្សីកីឡា និងភ្នាល់បាល់ទាត់ជាដើម ក្រោមឈ្មោះ កាស៊ីណូអនឡាញ PK777។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការដំណើរការ ការលេង និងការចូលរួមក្នុងសកម្មភាព ល្បែងអនឡាញខាងលើនេះ គឺជាអំពើល្មើសច្បាប់ដែលប្រឈមនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរទៅតាមច្បាប់ជាធរមាន។ មិនត្រឹមតែប៉ុណ្ណោះ ការប្រព្រឹត្រិ ឬលេងល្បែង ស៊ីសងខុសច្បាប់បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម និងប៉ះពាល់ដល់អាជីវកម្មកាស៊ីណូដែលមានអាជ្ញាបណ្ណស្របច្បាប់ផងដែរ។ ចំពោះករណីនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.
November 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កន្លងទៅនេះ ប្រជាពលរដ្ឋមានការចាប់អារម្មណ៍ជាខ្លាំងចំពោះការអនុវត្តកាតព្វកិច្ចពន្ធ លើដីដែលមិនប្រើប្រាស់, ប៉ុន្ដែនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ចំពោះដីដែលមិនប្រើប្រាស់ ក្រោមទំហំ៥ហិកតា គឺមិនជាប់កាតព្វកិច្ចបង់ពន្ធនោះទេ ពោលអនុវត្តកាតព្វកិច្ចនេះ សម្រាប់ដីដែលមានទំហំ៥ហិកតាឡើងប៉ុណ្ណោះ។ ក្នុងជំនួបជាមួយវិស័យឯកជន ប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា, សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីលក្ខខណ្ឌអនុគ្រោះមួយចំនួនផងដែរ សម្រាប់ដីដែលមិនប្រើប្រាស់ទំហំចាប់ពី៥ហិកតាឡើយ។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានអះអាងថា គោលការណ៍នេះ នឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២៥តទៅ ហើយសម្ដេចបានចាត់ទុកថា ការយកពន្ធលើដីធ្លីមិនប្រើប្រាស់ ដើម្បីបញ្ចៀសការយកដីទៅទុកចោល មិនប្រើប្រាស់ជាប្រយោជន៍សេដ្ឋកិច្ច។ សម្ដេចធិបតី
November 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នឹងមិនបង្កើតប្រភេទពន្ធថ្មីដើម្បីដាក់បន្ទុកបន្ថែម ដល់ប្រជាពលរដ្ឋនោះទេ ហើយរាជរដ្ឋាភិបាលក៏មិនមាន ការដំឡើងអត្រាពន្ធ លើពន្ធដែលមានសម្រាប់នោះដែរ។ ការប្រកាសជាថ្មីនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ នៅវិមានសន្តិភាព។ ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែង ចាត់ទុកការប្រមូលពន្ធ គឺជាការចាប់បាច់ ដើម្បីចំណែកគាំទ្រដល់កិច្ចដំណើរការ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។ សម្តេចលើកឡើងថា ក្នុងទសវត្សចុងក្រោយនេះ ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ ចំណូលពន្ធនៅកម្ពុជា មានការកើនឡើងគួរឱ្យគត់សម្គាល់
November 13, 2023









