- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី វេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews
November 13, 2023 - ព័ត៌មានអន្តរជាតិ
(ញូវដែលី)៖ នៅថ្ងៃចន្ទនេះ ទីក្រុងឥណ្ឌាពីរផ្សេងទៀត បានចូលរួមជាមួយរដ្ឋធានីញូវដែលីនាថ្ងៃចន្ទនេះ ក្នុងការជាប់ចំណាត់ថ្នាក់ នៅក្នុងចំណោមបណ្តាទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់អាកាសខ្លាំងជាងគេបង្អស់ លើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក គឺទីក្រុងញូវដែលីស្ថិតនៅចំណាត់ថ្នាក់លើទី១។ យោងតាមក្រុមតាមដានគុណភាពខ្យល់អាកាស IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស សន្ទស្សន៍គុណភាពខ្យល់ (AQI) នៃរដ្ឋធានីរបស់ឥណ្ឌា គឺចំនួន៤២០ ដែលត្រូវបានចាត់ទុកជា កម្រិតគ្រោះធ្ងន់ធ្ងរ។ រីឯទីក្រុងឥណ្ឌា ២ផ្សេងទៀត គឺរួមមានទីក្រុងកូលកាតា (Kolkata) នៅភាគខាងកើត ដែលស្ថិតនៅលេខរៀងទី៤ ជាមួយ
November 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈប្រតិភូសមាគមត្រកូលលឹមកម្ពុជា បានចូលរួមមហាសន្និបាតត្រកូលលឹមពិភពលោក លើកទី១៨ នៅប្រទេសម៉ាឡេស៉ី ដែលធ្វើឡើងនាថ្ងៃទី១១ និងទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយរំពឹងថានឹងទាក់ទាញវិនិយោគិន ពាណិជ្ជករ ទេសចរ ធុរជនអន្តរជាតិមកបណ្ដាក់ទុនវិនិយោគ និងមកទស្សនានៅប្រទេសកម្ពុជាបន្ថែម។ មហាសន្និបាតត្រកូលលឹមពិភពលោក លើកទី១៨ នៅប្រទេសម៉ាឡេស៉ី រយៈពេល២ថ្ងៃនេះ មានអ្នកចូលរួមរាប់ពាន់នាក់មកពីប្រមាណជាង៥០ប្រទេស រួមទាំងតំណាងការិយាល័យត្រកូលលីមប្រចាំប្រទេសចិនប្រមាណ១៦ទៀត។ គួរជម្រាបថា គណៈប្រតិភូសមាគមត្រកូលលឹមកម្ពុជាដែលទៅចូលរួមមហាសន្និបាតនេះដែរមានសមាសភាពសរុបប្រមាណ៤០រូប ដោយចេញដំណើរជា២ក្រុម គឺមួយក្រុមដឹកនាំដោយលោក លឹម ស៊ីណាត ប្រធានយុវជននៃសមាគមត្រកូលលឹមកម្ពុជា ដែលចេញដំណើរមុននៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា និងមួយក្រុមទៀតដឹកនាំដោយលោក លឹម បូរ៉េត ប្រធានសមាគមត្រកូលលឹមកម្ពុជា ដែលចេញដំណើរតាមក្រោយនៅព្រឹកថ្ងៃទី១១
November 13, 2023 - banner test
Testing Version 2 Testing Version 2 Testing Version 2 Testing Version 2
November 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលប្រមុខរាជរដ្ឋាភិបាលនឹងប្រកាសដាក់ឱ្យដំណើរការអនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ។ វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសលើការងារគ្រប់គ្រង និងការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យមានមូលដ្ឋានច្បាស់លាស់សម្រាប់ត្រៀមខ្លួនអនុវត្តកម្មវិធីបណ្តុះបណ្តាលដែលនឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីចូលរួមថា កម្មវិធីនេះទទួលបានជោគជ័យ
November 13, 2023 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ មានករណីផ្ទុះអាវុធមួយគ្រាប់ទាំងកណ្ដាលអាធ្រាត្រ បណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសារតែការទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ីមួយ ដែលបានកើតឡើងក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍ផ្ទះអាវុធខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦៖៣០នាទី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បង្កឡើងដោយមន្ត្រីយោធាម្នាក់ មានឈ្មោះ ឡោ ប៉ុនភក្រ័ អាយុ៤៦ឆ្នាំ រស់នៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានយកកាំភ្លើងម៉ាក (រ៉ូឡូ) បាញ់ចំនួន១គ្រាប់។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន។ វរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh
November 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចបង្កើតឲ្យមានក្រុមការងារ Hotline Scam 24/7 ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចដាក់បណ្តឹងអនឡាញ មកកាន់មន្រ្តីជំនាញបានទាន់ពេលវេលា និងឆាប់រហ័ស។ បើតាមការបញ្ជាក់ក្រុមការងារនេះនឹងជួយសម្របសម្រួល ហើយរង់ចាំទទួលពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ ដោយមានទម្រង់ដូចភ្ជាប់មកជាមួយនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews
November 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៣ បានបកស្រាយរឿងបុគ្គលម្នាក់ ដែលបានស្លៀកពាក់ឯកសណ្ឋានជាកងរាជអាវុធ ចេញវីដេអូច្រៀងចម្រៀងបង្ហោះ នៅលើបណ្ដាញសង្គម បង្កឱ្យមានការយល់ច្រឡំពីសាធារណជន។ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានឱ្យដឹងថា បុគ្គលនេះមិនមានឈ្មោះក្នុងក្របខណ្ឌកងរាជអាវុធហត្ថទេ ដោយអាណាព្យាបាលបានបញ្ជាក់មកថា កូនប្រុសរបស់ខ្លួនគ្រាន់តែស្លៀកពាក់ថតប៉ុណ្ណោះ មិនបានស្លៀកពាក់ទៅប្រព្រឹត្តអំពើល្មើសច្បាប់អ្វីឡើយ និងស្នើសុំការអភ័យទោសចំពោះទង្វើល្មើសនេះ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានថ្លែងថា «ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្តាយរបស់បុគ្គលនេះបានទូរស័ព្ទមកសុំទោស និងប្រាប់ខ្ញុំបាទថា កូនរបស់គាត់ស្រឡាញ់ការងារកងរាជអាវុធហត្ថខ្លាំងពេក ប៉ុន្តែគាត់គ្រាន់តែស្លៀកពាក់ថតប៉ុណ្ណោះ មិនបានស្លៀកពាក់ទៅប្រព្រឹត្តអំពើល្មើសច្បាប់ទេ។
November 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញលិខិតបកស្រាយពីករណីនារីទេសចរបរទេស និងក្រុមការងារដែលថតវីដេអូនៅប្រាសាទអង្គរវត្ត អមដោយភ្លេង និងរូបភាពកាត់តបញ្ចូលផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាបានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ច្នៃប្រឌិតជាមួយនឹងសម្ភារៈមួយចំនួន។ បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារៈមួយចំនួនមក ភ្នាក់ងារទេសចរណ៍ក៏បានតាមពិនិត្យ និងបានស្នើសុំឱ្យលុបចោលរូបភាពមួយចំនួនផ្សេងៗទៀតដែលមានលក្ខណៈមិនសមស្រប។ ជាយថាហេតុ សមាជិកនៅក្នុងក្រុមនោះដែលបានប្រើប្រាស់ទូរសព្ទដៃជាឧបករណ៍ថត អាចនឹងធ្វើការលាក់កំបាំងហើយប្រើប្រាស់រូបភាពមួយចំនួន ទាំងក្នុងនិងក្រៅប្រាសាទយកមកកាត់តបញ្ចូលគ្នាទាំងសំឡេង និងរូបភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយក្នុងគោលបំណងមិនល្អ៕ ខាងក្រោមជាសេចក្ដីបកស្រាយបំភ្លឺរបស់អាជ្ញាធរជាតិអប្សរា៖ ផ្តល់សិទ្ធិដោយ៖ freshnews
November 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក្រោមការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះបង្ក្រាបករណីសញ្ចារកម្មចំនួន៤ទីតាំង ដោយរកឃើញជនរងគ្រោះ១៥នាក់ និងឃាត់ជនសង្ស័យជាស្ត្រីចំនួន៣នាក់។ ប្រតិបត្តិការនេះ ជាការអនុវត្តទិសដៅទី៤ «ការជួញដូរមនុស្សគ្រប់ទម្រង់» ក្នុងចំណោមទិសដៅទាំង៦ ដែលដាក់ចេញដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមមគ្គទេសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ យោងតាមព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបទាំង៤នោះរួមមាន៖ *ទី១៖ ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ
November 11, 2023









