Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានរៀបចំពិធីរំលឹកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។ ពិធីនេះមានការចូលរួមពីសំណាក់ឧបនាយករដ្ឋមន្រ្ដី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​, លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងឧនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងមួយផ្នែកនៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ និងមួយផ្នែកទៀតនក្នុងបរិវេណស្ថានទូតបារាំង ដើម្បីអបអរជ័យជម្នះ សន្តិភាព និងឧទ្ទឹសដល់អ្នកដែលបានពលីសម្រាប់ប្រទេសបារាំង។ សង្គ្រាមលោកលើកទី១ ឬហៅថា «មហាសង្គ្រាម» បានបិទបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិកា

    November 11, 2023
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្ដីអំពីការទប់ស្កាត់ និងបង្ក្រាបឲ្យបានជាដាច់ខាតនូវរាល់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសការទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣របស់រដ្ឋ និងបទល្មើសនេសាទ និងបានដាស់តឿនមិនឱ្យអាជ្ញាធរក្រុង ស្រុក និងមន្ត្រីរាជការទាំងអស់ពាក់ព័ន្ធនូវរាល់បទល្មើសទាំងអស់ខាងលើនេះឡើយ ប្រសិនបើមានមន្ត្រីណាពាក់ព័ន្ធនឹងត្រួវដាក់ទោសតាមច្បាប់។ កិច្ចប្រជុំដែលធ្វើឡើងនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នោះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានលើកឡើងថា ក្នុងឆ្នាំ២០២៣នេះ កើតមានបទល្មើសការឈូសឆាយដីព្រៃលិចទឹកតំបន់៣របស់រដ្ឋចំនួន២ករណីធំៗ លើផ្ទៃដីជាង២០០ហិកតា នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង។ លោកបានបញ្ជាក់ជូនអង្គប្រជុំថា ក្នុងករណីខាងលើនេះក៏មានមន្ត្រីស្រុកកំពង់លែងបានរត់ការដោះស្រាយរឿងនេះជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។ តាមរយៈអង្គប្រជុំដែលមានវត្តមានលោកអភិបាលខេត្តជាអធិបតីនោះ លោកប្រធានមន្ទីរកសិកម្មក៏បានសំណូមពរយ៉ាងទទូចដល់អង្គភាព និងស្ថាប័នពាក់ព័ន្ធ មេត្តាធ្វើយ៉ាងណាជួយរឹតបន្តឹងផ្នែកច្បាប់

    November 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តបតាមការសូមយាងរបស់ លោក Emmanuel MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យនឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមប្រកាសរបស់ក្រសួងការបរទេស។ អញ្ជើញចូលរួមដង្ហែ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជទស្សនកិច្ចនេះ រួមមាន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

    November 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៣៥០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    November 11, 2023
  • ព័ត៌មានអន្តរជាតិ

    (ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានទម្លាក់តួលេខអ្នកស្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើតំបន់ ភាគខាងត្បូងរបស់ខ្លួន ពី១៤០០នាក់ មកនៅត្រឹម ១២០០នាក់ ខណៈចំនួនអ្នកស្លាប់ក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល បានកើន ដល់ ១១,០៧៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP អ្នកនាំពាក្យក្រសួងការបរទេសអ៉ីស្រាអែល លោក Lior Haiat បានបញ្ជាក់ទៀតថាការទម្លាក់តួលេខ អ្នកស្លាប់ខាងលើ គឺជាការធ្វើបច្ចុប្បន្នភាពនៃការវាយតម្លៃលើចំនួនអ្នកស្លាប់ដែលក្នុងនោះមានទាំងពលករបរទេស និងជនជាតិបរទេស ដទៃទៀត ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។ អ៉ីស្រាអែល មិនបានបញ្ជាក់ពីហេតុផលនាំឱ្យមានការកែតម្រូវតួលេខអ្នកស្លាប់ឡើយ ប៉ុន្តែអ្នកនាំពាក្យរូបនេះបន្ថែមថានេះមិនមែនជាតួលេខអ្នកស្លាប់ចុងក្រោយនោះទេ

    November 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានណែនាំដល់ប្រតិបត្តិករបូមសំណល់ភក់បង្គន់ពីអាងស្តុកលាមក មន្ទីរជំនាញ រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ នូវវិធានការមួយចំនួនពីការគ្រប់គ្រងលើការផ្ដល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ពីអាងស្តុកលាមកនៅរាជធានីភ្នំពេញ។ ការចេញសេចក្ដីណែនាំនេះគឺដើម្បីឱ្យរាជធានីភ្នំពេញមានសោភ័ណភាព សណ្ដាប់ធ្នាប់ល្អ អនាម័យបរិស្ថានស្អាត គ្មានការបំពុល ជាទីក្រុងបៃតង និងជាកន្លែងផ្ដល់នូវសុខុមាលភាពដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕ ខាងក្រោមនេះជាសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    November 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំការមន បានចុះរៀបចំសណ្ដាប់ធ្នាប់ និងបរិស្ថាន អនាម័យ តាមប្រឡាយលូ បឹងត្របែកលេខ ផ្លូវលេខ១០៥ ដើម្បីឲ្យមានបរិស្ថានអនាម័យ និងសោភ័ណភាពល្អ ដោយកន្លងមកតាមបណ្ដោយប្រឡាយនេះ គឺមានដើមឈើ ដុះពាសពេញប្រឡាយ និងសំរាមជាដើម។ ការចុះរៀបចំនេះ អាជ្ញាធរចុះធ្វើជារើយៗ ជាក់ស្តែង នារសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ ដោយលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយផ្ទាល់ ដើម្បីចុះធ្វើការងារបរិស្ថានអនាម័យនេះ ឲ្យបានល្អប្រសើរ។ លោក កៀង ល័ក្ស បានឲ្យដឹងថា នៅតាមបណ្ដោយប្រឡាយលូ បឹងត្របែកលេខ១០៥នេះ អាជ្ញាធរបានចុះរៀបចំសណ្ដាប់ធ្នាប់ជាញឹកញាប់ផងដែរ ដូច្នេះអាជ្ញាធរធ្វើការ

    November 11, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីនេះអ្នកវិភាគ Counterpoint Research បានបង្ហាញថា ក្រុមហ៊ុន Apple នៅឆ្នាំនេះបានចំណាយថ្លៃដើមសម្រាប់សមាសធាតុផលិត iPhone 15 Pro Max ទំហំ ២៥៦ជីហ្គាបៃអស់សរុប ៥០២ដុល្លារឯណោះ ដែលជាការចំណាយដ៏ខ្ពស់មួយ នឹងកើនឡើងប្រមាណ ១២ភាគរយនៃគ្រឿងបន្លាស់សម្រាប់ iPhone 14 Pro Max។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រភពដដែលបានឱ្យដឹងថា ការចំណាយថ្លៃដើមផលិតសម្រាប់ iPhone 15 Pro Max ទំហំ

    November 10, 2023
  • ព័ត៌មានអន្តរជាតិ

    (ថៃ)៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយថៃ JKN Global Group ដែលជាម្ចាស់យីហោនៃកម្មវិធីប្រកួតសម្រស់ បវរកញ្ញាចក្រវាល (Miss Universe) បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនបានដាក់ពាក្យក្ស័យធន ស្របពេលដែលក្រុមហ៊ុន ព្យាយាមដោះស្រាយបញ្ហាសាច់ប្រាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមហ៊ុន JKN Global Group បានធ្វើការបញ្ជាក់ពីបញ្ហាក្ស័យធននេះ តាមរយៈសេចក្តីថ្លែងការណ៍មួយ ទៅកាន់ផ្សារភាគហ៊ុនថៃរយៈពេលពីរខែ បន្ទាប់ពីខ្លួនខកខានក្នុងការសងមូលបត្របំណុល ដែលមានតម្លៃប្រហែល ១២លានដុល្លារអាមេរិក តាមកាលបរិច្ឆេទដែលបានកំណត់។ មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយថៃឈ្មោះថា Anne Jakapong

    November 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជាន់ខ្ពស់បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា មានមន្ត្រីនគបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប ត្រូវបានឃាត់ខ្លួន ជាមួយបក្ខពួក៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងនោះរួមមាន មន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន។ ត្រូវបានគេនាំខ្លួនទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអាយ្យការ បើកការសើបសួរទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធក្នុងរឿងបញ្ហាគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការពិតឲ្យដឹងនៅឡើយទេ។ ព័ត៌មានលម្អិត Fresh News នឹងជម្រាបជូនប្រិយមិត្តអ្នកតាមដានអោយបានច្បាស់នៅ ពេលដែលខាងតំណាងអយ្យាការបញ្ចប់ការស៊ើបសួរ លើចំពាត់ការចំពោះរឿងនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    November 10, 2023