Khmerpress
  • ព័ត៌មានជាតិ

    (កណ្តាល)៖ ក្រោយមួយរយ:នេះ មានភ្លៀងបង្អុរមកខ្លាំងជាបន្តបន្ទាប់មក ដែលនាំឲ្យទឹកស្ទឹងព្រែកត្នោតហូរលឿន បណ្ដាលឲ្យបាក់ច្រាំងច្រោះដល់ផ្លូវបេតុង ប្រមាណជា៧០ម៉ែត្រ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ។ លោក ស៊ិញ ចាន់សុខ មេភូមិព្រែកតាពៅ បានឱ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ផ្លូវបេតុងដែលរងការបាក់ស្រុតនៅជាប់ស្ទឹងនេះ មានប្រវែងជាង៧០ម៉ែត្រ និងបានបាក់តាំងពីអំឡុងវេលាម៉ោងប្រមាណ ៣ទៀបភ្លឺមកម្ល៉េះ។ ក្រោយភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យបាក់ស្រុតតែម្តង ប៉ុន្តែសំណាងល្អ មិនបានបាក់ផ្ទះអ្នកភូមិ តែបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៨គ្រួសារ គ្មានផ្លូវចូលផ្ទះ ហើយនេះគឺជាលើកទី២ហើយ ដែលកាលពីឆ្នាំ២០១៥ កន្លងមកបានបាក់ស្រុតម្តងមកហើយ ប៉ុន្តែត្រូវបានអាជ្ញាធរសង្កាត់ជួសជុលឡើងវិញ។ លោកថា លើកនេះបាក់ធ្ងន់ធ្ងរ ទើបលោកចៅសង្កាត់សម្រេចធ្វើការបិទលែងឱ្យធ្វើចរាចរណ៍តែម្តង។ លោក

    November 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន រយៈពេល៧០ឆ្នាំមកនេះ បានបន្សល់នូវរសជាតិផ្អែមល្ហែម ស្អិតរមួត និងជូរចត់ ជាច្រើន។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចពិភាក្សាពិសេសស្តីពី ចំណងមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីអបអរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅសាលសន្និសីទខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។ បើតាមលោកបណ្ឌិតសភាចារ្យ សុខ ទូច ជូរចត់នោះកាលនៅឆ្នាំ១៩៤១ ប្រទេសជប៉ុន បានប្រើប្រាស់កម្លាំងកងទ័ពដេញអាណានិគម និយមបារាំង និងកងទ័ពថៃ ចេញពីទឹកដីកម្ពុជា

    November 10, 2023
  • ព័ត៌មានជាតិ

    (កំពត)៖ តាមការគ្រោងទុក រដ្ឋបាលខេត្តកំពត ចាប់ផ្ដើមរៀបចំពិធីប្រណាំងទូក «ង» តាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះហើយ។ តាមការប៉ាន់ប្រមាណ មានភ្ញៀវជាតិ-អន្តរជាតិ ពីទីជិតឆ្ងាយ មកទស្សនាកំសាន្តលេងយ៉ាងច្រើនកុះករ ជាក់ជាមិនខានឡើយ។ តាមមន្ត្រីដែលរៀបចំកម្មវិធីប្រណាំងទូក «ង» ខាងលើ បានឲ្យដឹងថា ទីតាំងប្រណាំងទូក «ង» គឺនៅដងព្រែកកំពុងបាយកំពត ចាប់ពីស្ពានឥន្ធនូចាស់ មកមុខសាលាខេត្តកំពត ដែលមានចម្ងាយប្រមាណ ១០០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពុងកណ្ដាល ក្រុងកំពត។ ការប្រណាំងទូកមានរយៈពេល ២ថ្ងៃ នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានក្រុមទូក «ង»​

    November 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន និងសមត្ថភាពរបស់ កងទ័ពឆ័ត្រយោងកម្ពុជា ដែលពេលនេះ មានកន្លែងហ្វឹកហ្វឺនល្អប្រសើរ និងមានសមត្ថភាពអាចលោតចំគោលដៅ។ ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពពិសេស ចំពោះសមិទ្ធផលទាំងឡាយ ដែលសម្រេចបានរយៈពេល

    November 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យគ្រប់បណ្ដាញអង្គភាពទ័ពទាំងអស់ ត្រូវបំពាក់សម្ភារបន្ថែមដើម្បីពង្រីកសមត្ថភាពជួយសង្គ្រោះ គ្រោះមហន្ដរាយដែលអាចកើតមានឡើងជាយថាហេតុ បន្ថែមពីលើអ្វីដែលធ្លាប់មានកន្លងមក។ ក្នុងឱកាសអញ្ជើញជាធិបតីភាព ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កន្លងទៅដើម្បីឆ្លើយតបគ្រោះមហន្ដរាយ កងយោធពលខេមរភូមិន្ទ បានបង្កើតនូវកងសង្គ្រោះគ្រោះមហន្ដរាយបន្ថែម នៅតាមបណ្ដាយោភូមិភាគ កងពលធំ និងកងពលតូចមួយចំនួន។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា មុនការបង្កើតកងសង្គ្រោះគ្រោះមហន្ដរាយ រចនាសម្ព័ន្ធកងយោធពលខេមរភូមិន្ទ មិនទាន់មានកងសង្គ្រោះនេះទេ ពោលរចនាសម្ព័ន្ធពីមុនបានត្រៀមលក្ខណៈសម្រាប់សង្គ្រាមបែបប្រពៃណីតែប៉ុណ្ណោះ។ សម្ដេចធិបតី ហ៊ុន

    November 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីទទួលដំណឹងព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ ជំងឺចាស់បានរើឡើងវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ សួរសុខទុក្ខដល់គេហដ្ឋាន ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងឱកាសនោះដែរ លោកវេជ្ជ. អ៊ុយ សំអាត

    November 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមផេកផ្លូវការបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានការគាំទ្រ ចំពោះការដាក់លិខិតស្នើសុំព្រះមហាក្សត្រ ក្នុងការចេញព្រះរាជក្រឹត្រត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរជាផ្លូវការដល់កីឡាករដើមកំណើតកាមេរូន Private Mbarga។ តបតាមការស្នើសុំរបស់ផ្នែកបច្ចេកទេសនៃក្រុមជម្រើសជាតិកម្ពុជា ដែលឃើញពីភាពអំណោយផល និងសមត្ថភាពរបស់កីឡាករ Privat Mbarga ហើយក៏ដូចជាមានគោលជំហរក្នុងការតាំងចិត្ត ចង់ចូលសញ្ជាតិ ដើម្បីចូលរួមលេងឲ្យជម្រើសជាតិកម្ពុជា។ FFC បានដាក់សំណើទៅរាជរដ្ឋាភិបាលកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានចូលរួមគាំទ្រក្នុងការស្នើសុំព្រះមហាក្សត្រកម្ពុជា ក្នុងការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរជាផ្លូវការដល់កីឡាករ Privat Mbarga។ អំឡុងការកោះហៅកីឡាករបោះជំរំហ្វឹកហាត់ត្រៀមលេងជម្រុះ FIFA World Cup 2026 Preliminary Joint Qualification នៃជុំទី១

    November 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញលិខិតមួយ ដោយលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល។ លោក ជា វ៉ាន់ដែត បានលើកឡើងថា តាងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកសូមជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ឱ្យទទួលបានជោគជ័យ ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលប្រពឹ្រត្តទៅនាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោករដ្ឋមន្ត្រីបន្ថែមថា «ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាសេនាធិការ របស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍

    November 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនរំកិលគ្របដណ្តប់មកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ នៅភាគខាងត្បូងប្រទេសកម្ពុជា ទទួលរងនូវខ្យល់ក្ដៅហើយសើមបក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។​ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣៖ ១-តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមាពី ២៥-២៧°C និងសីតុណ្ហភាពអតិបរមាពី ៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាននិង ទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី * បណ្តាខេត្តនៅភាគពាយ័ព្យ ពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងតិចតួច។ រីឯបណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម

    November 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់​ មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា, លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន, លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន និងក្រុមគ្រូពេទ្យសណ្តំ គ្រូពេទ្យជំនួយការវះកាត់, សង្រ្គោះក្រោយសណ្តំ, ឡាបូ, រូបភាពវេជ្ជសាស្រ្ត ដែលបានជួយក្នុងការងារវះកាត់ជួយសង្រ្គោះទារកម្នាក់មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកើតមកមានអវៈយវៈខុសប្រក្រតីទទួលបានជីវិតប្រប្រតីឡើងវិញ។ បន្ទាប់ពីបានធ្វើការវះកាត់ ៤លើកដោយលើកទី១ វះកាត់យកអវៈយវៈលើ១គូរ(ដៃ)ចេញ, លើកទី២ វះកាត់ដោយចោះពោះវៀនធំដើម្បីឱ្យទារកបន្ទោបង់លាមកតាមចង្កេះ (colostomy)បណ្តោះអាសន្ន, លើកទី៣ វះកាត់យកអវៈយវៈក្រោម១គូរ(ជើង)ចេញ និង លើកទី៤គឺ

    November 10, 2023