- Khmerpress
- ព័ត៌មានអន្តរជាតិ
(បាងកក)៖ លោក Pita Limjaroenrat ដែលជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលកាលពីកន្លងទៅនៅប្រទេសថៃ ប៉ុន្តែបរាជ័យក្នុងការក្លាយជានាយករដ្ឋមន្រ្តី បានប្តេជ្ញានៅថ្ងៃព្រហស្បតិ៍នេះថា នឹងព្យាយាមឈរឈ្មោះជានាយករដ្ឋមន្រ្តី សាជាថ្មីម្តងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ អ្នកនយោបាយវ័យ៤៣ឆ្នាំរូបនេះ បានដឹកនាំគណបក្ស Move Forward ទទួលបានជ័យជម្នះដ៏ភ្ញាក់ផ្អើល ក្នុងការបោះឆ្នោតសកលថៃ កាលពីខែឧសភា ឆ្នាំនេះ ប៉ុន្តែរូបលោកត្រូវបានរារាំងមិនឱ្យអាចក្លាយជានាយករដ្ឋមន្រ្តីបាន ដោយក្រុមតំណាងរាស្រ្តគាំទ្រយោធានិងរបបរាជានិយម ដែលប្រឆាំងផែនការកំណែទម្រង់របស់គណបក្សលោក។ ក្រោយមក ទីបំផុតអតីតដៃគូរបស់គណបក្ស Move Forward គឺគណបក្ស Pheu
November 9, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូង Samsung បានប្រកាសថា «យុគសម័យថ្មីនៃ Galaxy AI» នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ មានន័យថា អ្នកប្រើប្រាស់ស្មាតហ្វូនរបស់ Samsung ទាំងអស់នឹងលែងបារម្ភរឿងមិនចេះភាសាទៀតហើយ ដោយមុខងារ AI ចុងក្រោយនេះនឹងអាចបកប្រែភាសាផ្សេងៗបានភ្លាម បើទោះបីកំពុងនិយាយទូរស័ព្ទជាមួយគ្នាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ មុខងារថ្មីដែល Samsung បានប្រកាសនេះមានឈ្មោះថា «AI Live Translate Call» ដែលនឹងប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបកប្រែភាសាក្នុងអំឡុងពេលជជែកគ្នាជាមួយដៃគូម្ខាងទៀតតាមរយៈការហៅទូរស័ព្ទ។ Samsung បានបង្ហើបថា Galaxy AI ថ្មីនេះនឹងចេញមកជាមួយនឹងកម្មវិធីផ្ទាល់ខ្លួន
November 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែង នាយឧត្ដមសេនីយ៍ ជា តារា អត្ដលេខ០០០១៨៣ ជារដ្ឋលេខាធិការ ក្រសួងការពារជាតិ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews
November 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង (រុំ សំណាង) បានថ្លែងអំណរគុណដល់លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងលោកស្រី ដែលបានឧបត្ថម្ភថវិកាចំនួន២,០០០,០០០រៀល។ យោងតាមគណនីបណ្ដេញសង្គមផ្លូវការរបស់អ្នកលេងគុនខ្មែរ បានបង្ហោះនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានខ្លឹមសារដូចខាងក្រោម៖ «ខ្ញុំបាទ ព្រំ សំណាង សូមគោរពថ្លែង អំណរអគុណដល់ឯកឧត្ដម សួស យ៉ារ៉ា នឹងលោកជំទាវ ដែលបានឧបត្ថម្ភ ដល់ខ្ញុំបាទ ព្រំ
November 9, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ចុះពិនិត្យ ម៉ូតូចំនួន៤៨គ្រឿង ដែលសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បង្ក្រាបបានក្នុងករណីអំពើលួច និងទទួលផលចោរកម្ម កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងក្រុម៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ (ជនជាតិ ចិន២នាក់) ពាក់ព័ន្ធអំពើលួច និងទទួលផលចោរកម្ម។ ក្នុងឱកាសនោះលោក គួច ចំរើន បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា
November 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឱកាសការងារក្នុងប្រទេសជាង ២០ ០០០កន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ ១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅក្នុងមហាព្រឹត្តិការណ៍ការងារធំជាងគេប្រចាំឆ្នាំ គឺ”ពិព័រណ៍ការងារ និងផលិតភាពជាតិ” រយៈពេលពីរថ្ងៃជាប់គ្នាគឺថ្ងៃទី១០-១១ ខែវិច្ឆិកា នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។ ឱកាសការងារជាង ២ម៉ឺន កន្លែង គឺមកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
November 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញតេឡេក្រាមរបស់ជនខិលខូច បានបន្លំធ្វើជាតេឡេក្រាមរបស់សម្ដេច។ តាមបណ្ដាញសង្គម សម្ដេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «សូមជូនជាព័ត៌មានបងប្អូនទាំងអស់បានជ្រាបថាពេលនេះមានជនខិលខូចកំពុងក្លែងបន្លំតេឡេក្រាមខ្ញុំដូចមានរូបរាងខាងក្រោមនេះ» ខាងលើនេះជាតេឡេក្រាមរបស់ជនខិលខូចដែលបន្លំជាសម្ដេចតេជោ៖ ផ្តល់សិទ្ធិដោយ៖ freshnews
November 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងថា ដំណើរការវិវឌ្ឍជាតិខ្មែរ បានឈានដល់ដំណាក់កាលថ្មីមួយ ដែលប្រជាជនមានទំនុកចិត្តរឹងមាំ និងមហិច្ឆតាខ្ពស់ ក្នុងលើកស្ទួយមោទនភាពជាតិឱ្យខ្ពស់ ដូចសម័យអង្គរ និងក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចម្បង ជាយុទ្ធសាស្ត្រចំនួន៥ ដែលបានដាក់ចេញក្នុងកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
November 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។ ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ។ ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពងក្រោមរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល
November 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឆ្លងតាមកិច្ចប្រជុំរយៈពេល២ថ្ងៃ របស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដែលដឹកនាំផ្ទាល់ដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ចប់ការពិនិត្យទាំងស្រុងលើបញ្ជីទណ្ឌិតដែលបានស្នើសុំសរុបចំនួន៩០២នាក់។ ជាលទ្ធផលទណ្ឌិតប្រមាណ៦០% លើចំនួនទណ្ឌិតស្នើសុំសរុប ៩០២នាក់ ត្រូវបានគណៈកម្មការជាតិបានពិនិត្យ និងជ្រើសរើសសម្រាប់ការស្នើសុំបន្ធូរបន្ថយទោស ដើម្បីគោរពជូនសម្តេចធិបតី ពិនិត្យ និងទូលថ្វាយព្រះមហាក្សត្រ ស្នើសុំព្រះរាជទានផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិត នៅក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍របស់លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ ចំពោះសំណើសុំលើកលែងទោសទាំងអស់ គណៈកម្មការជាតិពុំទទួលយកមកពិនិត្យនោះឡើយ
November 9, 2023









