- Khmerpress
- ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ គណៈកម្មការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋផ្អាកការចូលថ្វាយបង្គំព្រះធម្មវនវាសី ចន្ទ មុនី ព្រះសង្ឃាធិបតីវត្តតាសុតនេះ។ ករណីលើកលែងសម្រាប់តែពុទ្ធបរិស័ទដែលទៅធ្វើបុណ្យបំពេញកុសល និងបដិបត្តិចម្រើនព្រះធម៌ជាប្រក្រតីធម្មតា៕ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់គណៈកម្មការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត៖ ផ្តល់សិទ្ធិដោយ៖ freshnews
November 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អគ្គស្នងការដ្ឋានគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការបញ្ជូនជនសង្ស័យជនជាតិជប៉ុន ចំនួន ២៥នាក់ និងវត្ថុតាងចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន បានធ្វើការបញ្ជូនយន្តហោះពិសេស ព្រមទាំងមានកងកម្លាំងមកធ្វើការអមជនសង្ស័យ ដើម្បីយកអនុវត្តនីតិវិធីផ្តន្ទាទោស។ ជនសង្ស័យទាំងនេះ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ នៅទីតាំងអាគារមួយកន្លែង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការលួចលាក់ធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធទូរស័ព្ទ ទៅលើជនរងគ្រោះនៅប្រទេសជប៉ុន។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចកម្ពុជា សូមអំពាវនាវ ដាស់តឿន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាម្ចាស់អាគារជួល ឬទីតាំងជួលនានា ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការជួលទីតាំងរបស់ខ្លួនទៅឲ្យជនបរទេស
November 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ផ្ទុះការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងចំពោះសមត្ថភាពក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាបន្ទាប់ពីរួមគ្នាវះកាត់ទារកកើតមកមានអវៈយវៈមិនប្រក្រតីរហូតទទួលបានជោគជ័យ។ យោងតាមព័ត៌មានពីមន្ទីរពេទ្យបានឱ្យដឹងថា ទារកអាយុ ២ថ្ងៃ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង បានកើតដោយមានមកពីកំណើតនូវដៃ៤ ជើង៤ និងមានរន្ធគូទត្បៀតជិត (Anal imperforation)។ ទារកនេះ បានចូលសំរាកព្យាបាលនៅផ្នែកសង្គ្រោះទារក (NICU) ហើយត្រូវបានវះកាត់ដោយគ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (គន្ធបុប្ផា ទី៣) ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និង លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន។ មន្ទីរពេទ្យ បានបញ្ជាក់ថា ទារករូបនេះ បានឆ្លងការវះកាត់៤លើក
November 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានជិត ៥៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់ចំនួន ៣៧៧លានដុល្លារ និងនាំចេញស្រូវចំនួនជាង ៣លានតោន ដែលគិតជាទឹកប្រាក់ ៨៦២លានដុល្លារ។ សហព័ន្ធស្រូវអង្ករកម្ពុជាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានឲ្យដឹងថា ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥២៩ ៩២៤ តោន ដោយក្រុមហ៊ុននាំចេញអង្ករ ចំនួន៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះ៖ * ប្រទេសចិន និងហុងកុង បានចំនួន
November 8, 2023 - ព័ត៌មានជាតិ
(កំពង់ធំ)៖ លោក អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំយកពូជស្រូវសែនក្រអូប សម្រាប់បម្រុងទុករបស់រាជរដ្ឋាភិបាលប្រមាណ៥៤តោន ចុះផ្តល់ជូនប្រជាកសិករចំនួន៥៤១ គ្រួសារមកពីឃុំចំនួន ៤ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីស្តារការធ្វើស្រែឡើងវិញ ក្រោយការលិចលង់ដោយសារជំនន់ទឹកភ្លៀងបណ្តាលឱ្យខូចខាតកាលពីពេលកន្លងទៅ។ នាឱកាសនោះលោក អេង ជាសាន បានណែនាំបងប្អូនប្រជាកសិករ ត្រូវធ្វើការសិក្សាអំពីរដូវកាល ទីតាំងភូមិសាស្ត្រ និងស្ថានភាពអាកាសធាតុឲ្យបានជាក់លាក់បំផុតមុន នឹងធ្វើស្រូវមិនប្រកាន់រដូវដើម្បីចៀសវាងផលប៉ះពាល់ ផ្សេងៗ ជាពិសេសការជនលិចដោយសារជំនន់ទឹកភ្លៀងក៏ដូចជាជំនន់ស្ទឹងស្ទោង ដើម្បីឲ្យការប្រកបកសិកម្មស្រែស្រូវ ដំណាំផ្សេងៗពិសេសស្រូវមិនប្រកាន់រដូវទទួលបានទិន្នផលដូចបំណង។ លោកបានណែនាំដល់ប្រជាកសិករត្រូវព្រោះស្ដារឡើងវិញ ឲ្យបានឆាប់ទាន់ពេលវេលាទៅតាមរដូវកាលជាពិសេសនៅក្នុងពេលដែលទឹកបានស្រកនេះ ហើយត្រូវរក្សាប្រភពទឹកនិងប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ
November 8, 2023 - ព័ត៌មានអន្តរជាតិ
(លីសបោន)៖ នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក Antonio Costa បានប្រកាសពីលាលែងពីតំណែងកាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីរូបលោកបានជាប់ជំពាក់ជំពិន ក្នុងករណីស៉ើបអង្កេតអំពើពុករលួយ ជុំវិញការផ្តល់កិច្ចសន្យាពាក់ព័ន្ធទៅនឹងវិស័យថាមពល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយជួបពិភាក្សាជាមួយប្រធានាធិបតីព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa នៅថ្ងៃដដែល លោក Costa បានលើកឡើងយ៉ាងដូច្នេះថា «ភារកិច្ចជានាយករដ្ឋមន្រ្តី គឺមិនស៉ីគ្នានឹងមន្ទិលសង្ស័យណាមួយនៃភាពសុច្ចរិតរបស់ខ្ញុំឡើយ។ នៅក្នុងកាលៈទេសៈបែបនេះ ខ្ញុំបានសម្រេចចិត្តដាក់ពាក្យលាលែងពីមុខតំណែង ទៅកាន់លោកប្រធានាធិបតី»។ មុនពេលនោះក្នុងថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកព័រទុយហ្កាល់
November 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យបញ្ចប់ការសាងសង់អគារសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំង នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ឈានទៅដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ដើម្បីចូលរួមបណ្តុះបណ្តាល បង្កើនកម្លាំងពលកម្មជំនាញក្នុងវិស័យទេសចរណ៍។ ការជំរុញនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រីធ្វើទស្សនកិច្ច និងត្រួតពិនិត្យការដ្ឋានសាងសង់អគារសាលាវិជ្ជាជីវៈទេសចរណ៍នៅខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានសំណេះសំណាលជាមួយបុគ្គលិក កម្មកររបស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សា ព្រមទាំងមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍សរុបប្រមាណ២៥០នាក់។ លោករដ្ឋមន្ត្រីបានលើកឡើងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញគោលនយោបាយកសាងមូលធនមនុស្ស និងការគិតគូរកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេលអនាគត
November 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ៣៧នាក់ ចូលរួមការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូខាងមុខ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ លោក អ៊ូ រតនា ប្រធានសហព័ន្ធ បានបង្ហាញការជឿជាក់ និងដាក់ក្ដីរំពឹងខ្ពស់លើអត្តពលិករបស់ខ្លួន ក្នុងការប្រជែងមេដាយជូនជាតិ ទោះបីការប្រកួតឆ្នាំនេះ មានប្រទេសថ្មីៗចូលរួមច្រើនក៏ដោយ។ ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល លើកទឹកចិត្ត និងជូនដំណើររបស់ថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចជាការឧបត្ថម្ភនូវសម្ភារៈមួយចំនួនរបស់ក្រុមហ៊ុន វីនីតុន គ្រុប ដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជា នៅអាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា
November 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ស្ថានទូតបារាំងនឹងតាំងបង្ហាញរូបថតប្រទេសកម្ពុជា ដែលត្រូវបានថតពីលើអាកាស និងតាមរយៈផ្កាយរណបក្នុងអំឡុង ៧០ឆ្នាំចុងក្រោយ។ រូបថតទាំងនេះ ត្រូវបានរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍(IRD)របស់បារាំង។ រូបថតពីលើអាកាសចំនួន៣០ផ្ទាំង ថតពីឆ្នាំ១៩៥០មកដល់បច្ចុប្បន្ន នឹងបង្ហាញពីការប្រែប្រួលសណ្ឋានដីនៃប្រទេសកម្ពុជាក្នុងអំឡុងជាច្រើនទសវត្សរ៍ ដែលបញ្ជាក់ពីការវិវឌ្ឍរបស់ប្រទេសនេះ។ ពិព័រណ៍ខាងលើធ្វើឡើងចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកាតទៅ នៅលើជញ្ជាំងរបងនៃស្ថានទូតបារាំងប្រចាំកម្ពុជា។ ដោយបំពេញការងារយ៉ាងសកម្មនៅកម្ពុជាអស់រយៈពេលប្រមាណ ២០ឆ្នាំមកហើយ វិទ្យាស្ថាន IRD បានបង្កើត ភាពជាដៃគូស៊ីជម្រៅជាមួយសាកលវិទ្យាល័យ និងស្ថាប័នសំខាន់ៗរបស់កម្ពុជា ដើម្បីស្វែងរកដំណោះស្រាយបែបនវានុវត្តន៍ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាព រួមមានបម្រែបម្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ ការបំពុលបរិស្ថាន និងសន្តិសុខស្បៀង។ កិច្ចសហប្រតិបត្តិការទាំងនេះផ្តោតលើកសិកម្មប្រកបដោយនិរន្តភាព និងសុខភាពសាកល ដោយគិតគូរពីបញ្ហាបរិស្ថាន។ ការសង្កេតផែនដី
November 8, 2023 - សង្គម
កាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់អ្នកនាង ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានឱ្យដឹងថា អ្នកនាង ត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់ Asia Special Award 2023 ដែលរៀបចំដោយ Asia Model Festival នៅប្រទេសកូរ៉េខាងត្បូង ដែលជាកម្មវិធីអស្ចារ្យលំដាប់ប្រទេស។ តាមរយៈខ្លឹមសារបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង ស្រួង ភាវី បានសរសេរៀបរាប់យ៉ាងដូច្នេះថា៖ « សូមជម្រាបពុកម៉ែបងប្អូន នាងខ្ញុំត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់ Asia Special Award
November 8, 2023









